នៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្រ្តី នា ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១ មានបើកកិច្ចប្រជុំគណៈកម្មាធិការ ជាតិបណ្តុះបណ្តាលលើកទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មា ធិការជាតិបណ្តុះ បណ្តាល លើរបៀបវារៈ៖ ១. ពិនិត្យរបាយការណ៍វឌ្ឍនភាពស្តីពី · គោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័ន · កម្មវិធីបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់ · ការធានាគុណភាព ត្រួតពិនិត្យ និងវាយតម្លៃ របស់គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃធនាគារអភិវឌ្ឍន៍អាស៊ី ២. ពិនិត្យរបាយការណ៍ វឌ្ឍនភាព ស្តីពីគម្រោងសាកល្បងលើបច្ចេកទេសក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញសម្រាប់អ្នកជនបទក្រីក្រ ក្រោមគម្រោង JFPR ៣. ពិនិត្យគម្រោងបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់សម្រាប់ឆ្នាំ ២០១២-២០១៤ របស់គម្រោងពង្រឹង...