Skip to main content

Posts

Showing posts from September 28, 2014

ប្រជាពលរដ្ឋ​​ដែល​​មាន​​ទំ​នាស់​​ដី​ធ្លី​​នៅ​ខេ​ត្ត​ព្រះ​​វិហារ​ ព្រម​​ព្រៀង​គ្នា ដើម្បី​​បញ្ចប់​​​បញ្ហា​

នៅព្រឹក​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៤នេះ ​​អា​ជ្ញាធរខេត្ត​ព្រះ​វិហារ​ បាន​និមន្តព្រះ​សង្ឃ​ ចំ​នួន​៤វត្ត​ ក្នុង​នោះ​ក៏​មាន​ ព្រះ​សង្ឃ នៃ​វត្ត​សាមគ្គី​រង្សី​ ក្រុង​ភ្នំ​ពេញ​ និងអញ្ជើញ​​ប្រជា​ពល​រដ្ឋ​នៃ​ខេត្ត​ព្រះ​វិហារ ដែលកន្លង​មក​ធ្លាប់​បាន​ធ្វើ​ការ​តវ៉ាប្រឆាំង​ជា​មួយ​នឹង​ការជួយ​​ អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គាត់​ និង​បានប្រើ​អំ​ពើ​ហិង្សា​បណ្តេញ​ អ្នក​តំ​ណាង​រាស្ត្រ​ សួស យ៉ារ៉ា​ មណ្ឌល​ព្រះ​វិហារ​ចេញ​ពី​វត្ត​សាមគ្គី​រង្សី​នោះ​ ឥឡូវ​នេះ ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ បាន​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​គ្នា​នៅ​វត្ត​មរតក​តេជោ​បុរី​ស្វរៈ ដោយ​មាន​ការ​សំ​ណេះ​សំ​ណាល​ជា​មួយ​អភិបាល នៃ​គណៈអភិបាល​ខេត្ត​ព្រះ​វិហារ អាជ្ញាធរជាតិ​ព្រះ​វិហារ អ្នក​តំ​ណាង​រាស្ត្រមណ្ឌល​ព្រះ​វិហារ​ ក្រុម​ប្រឹក្សា​ខេត្ត​ ព្រះ​រាជអាជ្ញាខេត្ត និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ជាច្រើន​ទៀត ក្នុង​បរិយាកាសរីករាយ រហូត​ឈានដល់​មាន​ការ​យោគយល់​គ្នា​ ដើម្បី​រក​ដំ​ណោះ​ស្រាយ​បញ្ចប់​បញ្ហាដែល​កើត​មាន​​ ដូច​មាន​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ខាង​ក្រោម​នេះ៖

សេចក្តី​ជូនដំ​ណឹង អ.វ.ត.ក, អង្គភាព​​គាំពារ​​ជន​​រង​គ្រោះ​នឹង រៀប​ចំ​កិច្ច​​ប្រជុំ​​រវាង​​ដើម​បណ្តឹង​​រដ្ឋប្ប​វេណី និង​​មេធាវី​​ដើម​​បណ្តឹង​រដ្ឋ​ប្បវេណី​​ក្នុង​សំណុុំ​រឿង ០០២ នៅ​ភ្នំពេញ

កម្ពុជា និង ឡាវ​បាន​ឯកភាព​គ្នា​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់

ក្នុងជំនួប ​​ពិភាក្សារវាង​ ឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការ​​គណៈ​រដ្ឋ​មន្រ្តី និង ឯកឧត្តម Prasith SAYASITH ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិតឡាវប្រចាំនៅព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅ​វិមាន​មិត្តភាព​នាព្រឹក​ថ្ងៃទី​០៣ ​ខែ តុលា ឆ្នាំ ២០១៤នេះ​ ភាគី​ទំាងពីរ​​បានលើកឡើងពីបញ្ហាបើកច្រកព្រំដែនអន្តរជាតិមួយ នៅត្រពាំង​គ្រាល និង​បានពិភាក្សា​គ្នា​អំពីការ​សាង​សង់ស្ពាននៅព្រែកល្ពៅ សម្រាប់តភ្ជាប់ប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធ​​រវាង​ប្រទេសទាំងពីរ ដើម្បី​សម្រួល​ដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម សេដ្ឋកិច្ច កម្ពុជា-ឡាវឲ្យកាន់តែមាន​ប្រសិទ្ធិភាព។ ​ នៅក្នុងជំនួប​នោះ ភាគី​ទាំង​ពី​រក៏​បាន​ឯកភាពផង​ដែរ ថា នឹងខិតខំធ្វើយ៉ាងណាជំរុញការបោះ​បង្គោ​ល ​​ព្រំដែន​ នៃ​ប្រទេសទាំងពីរឲ្យបានឆាប់។ ឯកឧត្តម Prasith SAYASITH បានមាន​ប្រសាសន៏​​ស្នើរឲ្យ​ភាគី​កម្ពុជា​ពន្លឿនការ​បោះ​បង្គោល​​ព្រំដែន​កម្ពុជា-ឡាវឲ្យបានឆាប់ ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍​ទាំងហេដ្ឋារ​ចនាសម្ព័ន្ធ​ និង​សម្រាប់ដំណើរ​ការ​ពាណិជ្ជ​កម្ម សេដ្ឋកិច្ច ដឹក​ជញ្ជូនទៅវិញទៅមកឆ្លង​កាត់ព្រំដែន​នៃប្រទេស​ទាំងពីរ...

សេច​ក្តីថ្លែង​ការណ៍ របស់​ឯកឧត្តម ហោ ណាំហុង ​ក្នុង​កិច្ច​ពិភា​ក្សា​ទូទៅ នាសម័​យ​ប្រជុំ​លើក​ទី៦៩ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ នៅទីក្រុង ញូយ៉ក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

Remarks by H.E. Dr. Sok An, at the Opening Ceremony of the Temporary Exhibition at the National Museum of Cambodia of the Koh Ker Statues Returned Home from the United States

តុលាការ​​បាន​​សម្រេច​​បញ្ជូន​​ខ្លួន​​អតី​​តអធិការ​​ខណ្ឌ​មាន​ជ័យ​ លោក ហ៊ី​ ណារិន ទៅ​​ព​ន្ធ​នា​គារ​ព្រៃស

លោក ហ៊ី​ ណារិន អតី​តអធិការ​ខណ្ឌ​មាន​ជ័យ​ នៅ​ថ្ងៃ​ទី​៣  ខែ តុលា ឆ្នាំ​២០១៤​នេះ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំ​ពេញ​ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ពន្ធ​នាគារ​ព្រៃ​សជា​បណ្តោះ​អាសន្ន​ហើយ បន្ទាប់​ពី​ចៅ​ក្រម​ យូ​ ប៊ុនណា​ សួរ​ចម្លើយ​អស់​រយៈពេល​ជាង​៣ម៉ោង​។ លោក ហ៊ី​​ ណារិន ត្រូវ​បាន​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ពាក់​ព័ន្ធ​នឹង​ការប្រព្រឹត្តអំ​ពើ​ពុក​រលួយ​​កិបកេង​លុយប្រមាណ​ជិត​៣ពាន់​លានរៀល ។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក៏​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​របស់​ខ្លួន​ផង​ដែរ កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៤ ដោយ​បាន​បង្ហាញ​នូវ​បទ​ល្មើសជាច្រើន​ករណី​ពាក់​ព័ន្ធ​នឹង​សកម្មភាព​កិប​កេង​លុយ​បង្ក​ឡើង​ដោយ​លោក ហ៊ី​ ណារិន​ ក្នុង​នោះ​ដូចជា ​ការបើក​លុយ​ប្រាក់​ខែរបស់​មន្ត្រី​នគរបាល​ដែល​អវត្តមាន​ពី​ការងារ​ ការ​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​បង់​លុយ​ក្នុង​ការធ្វើ​សៀវ​ភៅ​ស្នាក់​នៅ​១ក្បាល៥ម៉ឺន​រៀល សៀវ​ភៅ​គ្រួសារ​១ក្បាល៥ម៉ឺន​រៀល​ និង​ចុះ​ឈ្មោះ​សមាជិក​ថ្មី​២ម៉ឺន​រៀល​ ការ​តម្រូវ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទទិញ​អាវ​ចំ​ណាំង​ផ្លាត និង​ស្រោម​កាំ​ភ្លើង​វែង ការ​កិប​កេងប្រ...

សេច​ក្តីជូន​ដំណឹង៖ ឯកឧត្តម ឈាន វុន, នឹងធ្វើ​សន្និសីទសា​រព័ត៌មាន​បំភ្លឺការ​ដែល​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​

សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ អន្តរ ជាតិ ជ្រាបថា នៅរសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ​​២០១៤ វេលាម៉ោង១៤ : ៣០រសៀលនេះ ឯកឧត្តម ឈាន វុន សមាជិកគណៈកម្មាធិការ​អចិន្រ្តៃ​យ៍នៃ​រដ្ឋសភា និងជាប្រធាន​គណកម្ម​ការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃរដ្ឋសភា នឹងធ្វើសន្និសីទ​សារព័ត៌មាន​បំភ្លឺការដែលអង្គការសង្គមស៊ីវិលមួយចំនួន​ ស្នើឲ្យ​លុប​ចោល​សារាចរ​របស់​សម្ដេច​ប្រធាន​រដ្ឋសភា ស្ដីពីបែបបទការងារក្នុងរដ្ឋសភា។ សន្និសីទនេះ នឹងរៀបចំធ្វើនៅក្នុងបន្ទប់ទំនាក់ទំនង​អន្តរ​ជាតិ ក្នុង​វិមានរដ្ឋសភា។ អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមអ្នកសារព័ត៌មានទំាងអស់ចូលរួមយកព័តមាន​តាម​ការគួរ។   ភ្នំពេញ, ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៤  នាយកដ្ឋានព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា

សេចក្តីប្រកាសព័ត៌មាន របស់ អ.វ.ត.ក, លោក ម៉ាទីន ខារ៉ុប គីនត្រូវតែងតាំង​ជា ចៅក្រមអន្តរជាតិ​បម្រុង​ថ្មីនៃ​អង្គ​ជំនុំ​ជម្រះសាលា​ដំបូង

Press Release Martin Karopkin Appointed As New International Reserve Judge In The Trial Chamber

ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ​ សុខ អាន ប្រកា​ស​​បើក​​ការ​​តាំង​​ពិព័រណ៍​​មិន​​អចិន្ត្រៃយ៍​​បដិមា​​ប្រាសាទកោះ​​កេរ​នៅ​​សារ​មន្ទីរ​ជាតិ​

ចាប់ពី​ឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០១៤ ពិសេស​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ទទួល​យក​វត្ថុបុរាណ​របស់​ខ្លួន​ដែល​បាន​បាត់​ បង់​ត្រឡប់​មកវិញ​សរុបមាន​ចំនួន ៣៥០​វត្ថុបុរាណ។ នេះ​ជា​សេចក្តី​រាយការណ៍​របស់​លោក គង់ វីរះ ប្រធាន​នាយកដ្ឋាន​សារមន្ទីរជាតិ នៅ​ក្នុង​ពិធី​បើក​ការ​តាំង​ពិព័រណ៍​មិន​អចិ​ន្ត្រៃយ៍​នៅ​សារមន្ទីរ​ជាតិ​ កម្ពុជា នូវ​បដិមា​មាន​ប្រភព​ពី​ប្រាសាទ​កោះ​កេរ​ដែល​បាន​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋ​ អាមេរិក នា​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ក្រោម​អធិបី​ភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ លោក គង់ វីរះ បានឲ្យ​ដឹង​ថា វត្ថុបុរាណទាំង​នោះ​ត្រូវ​បាន​ប្រគល់​ត្រឡប់​មក ​ វិញ ​ ពី​បណ្តា​ប្រទេស​នានា ដូចជា សហរដ្ឋអា​មេរិក ប្រទេស​បារាំង ថៃឡង់ថ៍ អូស្រ្តាលី ស្វីស ឥណ្ឌូនេស៊ី ហូឡង់ ជប៉ុន ​ ចក្រភព​អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី កាណាដា និង​តៃវ៉ាន់។ លោកជុំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ជំទាវ ជូលី ចុង ( Julie Chung ) អគ្គ​រដ្ឋ​ទូត​ស្តីទី​នៃ​ស...

ខេត្ត​​កណ្តាល​​ផ្សព្វ​ផ្សាយ​ផែន​ការ​​បុណ្យ​ជាតិ​​ធំៗ ៤

នៅក្នុងអំឡុងខែតុលានិងខែវិច្ឆិកាឆ្នាំ២០១៤​នេះនៅព្រះរាជា​ណាចក្​រកម្ពុជា​នឹង​មាន​ប្រារព្ធ​ពិធី​បុណ្យធំៗចំនួន៤។​ នៅខេត្តកណ្តាល ព្រឹក​ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤នេះ  ឯកឧត្តម​ ផៃ ប៊ុនឈឿន អភិបាល​នៃគណៈ​អភិបាល​ខេត្ត​កណ្តាល​ បានធ្វើ​ការផ្សព្វផ្សាយ​ផែនការ​បុណ្យ​ជាតិ​ធំៗ ចំនួន៤នោះ ជូន​ដល់​មន្ត្រី​រាជការ​ លោក​​អភិបាល ក្រុង​​ - ស្រុក និងក្រុមប្រឹក្សា​ឃុំ‑ សង្កាត់ ដែល​មានទូក​ចូល​រួមប្រកួត​។ បុណ្យធំៗ​ដែលនឹងប្រារព្ធ​ធ្វើ​នៅខែ​តុលា និងខែវិច្ឆិកា រួមមាន ទី១ ​ - ព្រះ​រាជ​ពិធី​បុណ្យ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមរតនៈ​កោដ្ឋ​កំរប់ខួប​២ឆ្នាំ​ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៤ ទី២ - ពិធីបុណ្យ​គ្រង​រាជ្យ​សម្បតិ្ត​ ខួប​១០ឆ្នាំ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោ​ត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ​ធ្វើ​នៅថ្ងៃទី​២៨-២៩ ខែតុលា ឆ្នាំ២០១៤ ទី៣ - ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះ​ព្រះខែ អក​អំបុក​ ឆ្នាំ២០១៤ ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី ៥ - ៦ - ៧ ខែ​វិច្ឆិកា ឆ្នាំ២០១៤ និង​ ទី៤ - ពិធី​បុណ្យ​ខួប​អនុស្សា​វរីយ៍​ លើក​ទី៦១ នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ និងទិវា​កំណើត​...

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី ក្នុង​ពិធីបើក​ការ​តាំង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​នៅសារ​មន្ទីរ​ជាតិ​កម្ពុជា ​នូវ​បដិមា​មាន​​ប្រភព​ពីប្រាសាទ​កោះ​កេរ​ដែល​បាន​បញ្ជូ​នត្រឡប់​ពី​សហរដ្ឋអាមេរិក

រាជធានីភ្នំពេញ  ថ្ងៃទី ០១  ខែ តុលា​  ឆ្នាំ២០១ ៤ -       លោកជំទាវ  ភឿង សកុណា  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ -       លោកស្រី  Julie Chung  អគ្គរដ្ឋទូតស្ដីទី​នៃស្ថានទូតសហរដ្ឋអាមេរិក -       លោកស្រី  Anne Lemaistre   តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា -   ឯកឧត្តម​ លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិង​អន្តរជាតិ​ ​ ទាំ​ងអស់ ​ ​ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយឯកឧត្តម​ លោកជំទាវ​ អស់លោក  លោកស្រី ក្នុងពិធីបើកការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរជាតិ​កម្ពុជា នូវបដិមាមាន​ប្រភព​ពី ​​ប្រាសាទ ​កោះកេរ ដែលបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នក  ទាំងឡាយ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេចឡើងបាន ជាពិសេសគឺ អង្គការ យូណេស្កូ   និងស្ថានទូតសហរដ្ឋអាមេរិក ចំពោះកិច្ចសហការផ្ដល់ថវិកាសម្រាប់រៀបចំ​ពិព័រណ៍នេះ​រួមជាមួយ ​នឹងទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រ...