ដោយ ៖ សំរិត ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅកាន់ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាទីដែលព្រះរាជាបានជួបប្រាស្រ័យដោយផ្ទាល់ជា មួយគ្រួសារមួយចំនួននិងបាន ប្រោស ព្រះរាជទាននូវព្រះរាជអំណោយរបស់ព្រះអង្គដល់ ប្រជារាស្ត្រទីទ័លក្រចំនួន៤៧០គ្រួសារ។ មានព្រះរាជបន្ទូលនាឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីសក្ការៈ ព្រះអង្គ បានសំដែងនូវព្រះរាជហឬទ័យសប្បាយរីករាយ ដោយបានជូបលោកតាលោកយាយ និងប្រជារាស្ត្រ ជាកូនជាចៅរបស់ព្រះអង្គព្រមទាំងមានព្រះរាជបន្ទូលពាំនាំនូវព្រះរាជបណ្តាំសាកសូរសុខទុក្ខ ពីសំ ណាក់សមេ្តចឪ សម្តេចម៉ែ សមេ្តចតា សម្តេចយាយ សមេ្តចតាទូត សមេ្តចយាយទូតជូនប្រជារាស្ត្រជា កួនជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គទាំងទ្វេ តែងតែយកព្រះរាជហឬទ័យទុកដាក់ ពីសុខទុក្ខ និងការលំបាកក៏ដូចជាជីវភាពរស់នៅរបស់ប្រជារាស្ត្រគ្រប់ពេលវេលា...