Skip to main content

Posts

Showing posts from September 21, 2014

សេចក្តីប្រកាសព័ត៌មាន ស្តីពី​លទ្ធផល​កិច្ច​ប្រជុំ​គណ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ថ្ងៃទី២៦ កញ្ញា ២០១៤

សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការដ្ឋាន​ រដ្ឋសភា ស្តីពីការបើកសម័យប្រជុំ​រដ្ឋសភា​លើកទី​៣ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាពញាចក្រី​ ហេង សំរិន

សេច​ក្តីប្រកាស​ព័ត៌មាន​រួម រដ្ឋា​ភិបាល​កម្ពុជា និង រដ្ឋាភិ​បាល​​អូស្រ្តាលី ស្តីពី​កិច្ច​ព្រម​ព្រៀង​តាំង​ទី​លំនៅជន​ភៀសខ្លួន

សម្ដេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា

  សម្ដេចតេជោ ហ៊ុន សែន បាន​សរសើរ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ននានា ដែលបាន​បើកប្រាក់​ខែដល់​មន្ត្រីរាជការ បានមុនភ្ជុំបិណ្ឌកន្លងទៅ ប៉ុន្តែ​សម្ដេច បានបន្ទោស ចំពោះថ្នាក់​ដឹក​នាំ​អង្គភាព ចំនួន៧ ដែល មិនយកចិត្តទុកដាក់ ធ្វើឱ្យ មន្ត្រីរាជការថ្នាក់ក្រោមរបស់ខ្លួន មិន​បាន​បើកប្រាក់ខែ មុនបុណ្យភ្ជុំបិណ្ឌនោះ ។        ក្នុងនេះដែរ សម្តេច​តេជោនាយកររដ្ឋមន្ត្រី បានអរគុណនិងកោតសរសើរ ចំពោះ អាជ្ញាធរ​​និង​​កងកំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ នៅ​គ្រប់កម្រិត ​ដែល​បានការ​ពារ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ជូន​ប្រជា​ពលរដ្ឋ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ ហើយ ក្នុងន័យនេះ សម្តេច​​បញ្ជាក់​ជាថ្មីថា សុខ​សន្តិភាព ​គឺជាកត្តា​ដ៏សំខាន់​ សម្រាប់​ដោះស្រាយ បញ្ហា ។     សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ហា​ខាង​លើ​នេះ កាលពីព្រឹកមិញ នៅមជ្ឈមណ្ឌល សន្និបាត​និង​ពិព័រណ៍កោះពេជ្រ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជូន​ដល់​និស្សិត​សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។  លោកបណ្ឌិត សោម សុមុនី សាកល​វិទ្យា​ធិការ ...

រាជរដ្ឋាភិបាលកម្ពុជា​ ប្តេជ្ញាចិត្តកិច្ចខិតខំ​ប្រឹង​ប្រែង ក្នុងការចូលរួម​ដោះស្រាយបញ្ហា​ប្រែប្រួល​អាកាស

នៅទីក្រុងញូវយ៉ក នាសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១៤ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​តំណាង​ដ៏​ខ្ពង់​ខ្ពស់សម្តេច​​ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្ រកម្ពុជា បានថ្លែង​សុន្ទរកថា​​បញ្ជាក់នូវ​ ជំហរ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង និងការប្តេជ្ញាចិត្ត ក្នុងការ​ចូល​រួម​ដោះស្រាយបញ្ហា​ ប្រែប្រួល​អាកាស​ធាតុ​​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលរបស់អង្ គការ​សហប្រជាជាតិស្តីពី​ការប្រែ ប្រួល​អាកាស​ធាតុ។  កិច្ចប្រជុំ​កំពូលនេះត្រូវបាន​រៀ បចំឡើង ក្រោម​គំនិត​ផ្តួចផ្តើមរបស់ឯកឧត្ តមអគ្គលេខាធិការ​ បាន គីមូន ដែលលោកបាន​ស្នើឡើងនៅក្នុងអំឡុ ងពេល​នៃមហា​សន្និបាត​លើកទី៦៩ របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង​ជំរុញ និងលើក​ទឹកចិត្តឱ្យប្រមុខដឹកនាំ ​ប្រទេស​នីមួយៗ បង្កើនការយកចិត្តទុកដាក់ខិតខំ អនុវត្តឱ្យបានជោគជ័យនូវ​ផែនការ​ សកម្មភាព ក្នុង​ការរួមចំណែក​ដោះ​ស្រាយ​ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ក៏ដូចជាពង្រឹងមហិច្ឆិតា​នយោបាយ សំដៅរួមគ្នា​សម្រេចឱ្យ​បាននូវ ​កិច្ច​​ព្រមព្រៀង​អាកាស​ធាតុ​ ថ្មីទីក្រុងប៉ារីស ឆ្នាំ២០១៥ ដោយផ្អែក​លើ​គោល​ការណ៍​គន្លឹះ​ នានា​នៃអនុសញ្ញា​ក្របខ័ណ្ឌ​សហប្ រជា...

Statement of Royal Government of the Kingdom of Cambodia Delivered by H.E. Say Samal, Minster of Environment and Head of Cambodian Delegation United Nations Climate Summit, New York, 23 September 2014

សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីអាកាសធាតុ នៅទីក្រុងញូវយ៉ក ថ្ងៃទី២៣ កញ្ញា ២០១៤

សេចក្តីជូនដំណឹង នាយកដ្ឋានព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា

សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបថានៅរសៀលថ្ងៃទី២៥ ខែកញ្ញា        ឆ្នាំ​​២០១៤ វេលាម៉ោង១៥ : ០០រសៀល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹង​មាន​រៀប​ចំសន្និ​សីទ​សារព័ត៌មាន ស្តីពី ”សកម្មភាពការងាររបស់រដ្ឋសភាក្នុងខែកញ្ញា​ ឆ្នាំ២០១៤”។ ឯកឧត្តម ឈាន វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធាន​គណកម្ម​ការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នឹងធ្វើជា​អធិប​តី​ភាពក្នុងសន្និសីទសារព័ត៌មាននេះ។ សន្និសីទនេះ នឹងរៀបចំធ្វើនៅក្នុងបន្ទប់ទំនាក់ទំនង​អន្តរ​ជាតិ ក្នុង​វិមានរដ្ឋសភា។ អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមអ្នកសារព័ត៌មានទំាងអស់ចូលរួមយកព័តមាន​តាម​ការគួរ។ ភ្នំពេញ, ថ្ងៃទី    ២៥ខែកញ្ញា ឆ្នាំ២០១៤   នាយកដ្ឋានព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា

សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្តេច​​តេជោ និង​​ក្រុម​​គ្រួសារ​​អញ្ជើញ​​ចូល​រួម​​ពិធី​​ឆ្លង​បុណ្យ​ភ្ជុំបិណ្ឌ​​នៅ​វត្ត​​ហរិរក្ស​រាជិ​នី

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​ក្រុម​គ្រួសារ​បាន​អញ្ជើញ​ទៅចូល​រួម​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ឆស័កពុទ្ធ​សករាជ​២៥៥៨ ត្រូវ​នឹង​ថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ​២០១៤​​ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ ពិធីបុណ្យឆ្លង​ភ្ជុំបិណ្ឌ​ជាមួយ​ពុទ្ធ​បរិស័ទ​​នៅ​វត្តហរិរក្សរាជិនី (វត្តវាំងចាស់) ស្ថិត​ក្នុង​ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ​ ក្នុង​បរិយាកាស​យ៉ាងរីក​រាយ​​ និង​សទ្ធារ​ជ្រះ​ថ្លាក្រៃលែង។ នៅ​លើ​សាលាឆាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​អញ្ជើញ​អុជធូបទៀន ថ្វាយ​ផ្កាភ្ញី​បូជា​ព្រះពុទ្ធ​រូបព្រះអង្គ​តូច​ព្រះអង្គធំ​គ្រប់អង្គ ជា​កិច្ច​រំលឹក​ដល់​គុណ​បុណ្យ​ព្រះរតន​ត្រៃ តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ជាពិសេស​ដល់​គុណ​បុណ្យ​ព្រះសម្មា​សម្ពុទ្ធ​ព្រះ​បរម​គ្រូ ដែល​ព្រះអង្គ​បាន​ត្រាស់ដឹងនូវ​អនុត្តរៈ​​សម្មា​សម្ពោធិញ្ញាណ និង​ព្រះធម៌​ដ៏វិសេស​វិសាល បន្សល់​ទុកឱ្យ​កូនចៅ​ដែលកាន់​សាសនា​ព្រះពុទ្ធបាន​គោរព​ប្រណិបតន៍ ចាប់​តាំង​ពីដើម​រៀង​មក​រហូត​ដល់​បច្ចុប្បន្ន។ បន្ទាប់​ពី​ថ្វាយ​គន្ធ​ពិដោរ​ដល់​ព្រះបដិមា​គ្រប់​អង្គ​រួច...

សារ​លិខិត​​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​​ប្រារព្វ​​ទិវា​សន្តិភាព​​អន្តរ​ជាតិ​​លើក​ទី​១២ ថ្ងៃទី២១ កញ្ញា ២០១៤