Tuesday, 19 August 2014 14:48 ដោយ៖ ដើមអម្ពិល ( DAP), ID-009 ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជា បក្សប្រឆាំងមានសក្តានុពលមួយនៅកម្ពុជា បាន រងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅថា ព្រោះ តែសម្រេចមហិច្ឆតានយោបាយ ហ៊ានបំពានក្រមសីលធម៌ និងភាពថ្លៃថ្នូរ ជាមនុស្ស ដោយបានយកសពស្រ្តី ចំណាស់ចងកម្នាក់ ទៅដាក់លើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស។ ការប្រតិកម្ម និងផ្ទុះនូវការរិះគន់ដ៏ធ្ងន់ធ្ងរ លើអ្នកនយោបាយជាន់ខ្ពស់មួយរូបនៅកម្ពុជា នៅក្រោយពេលដែលទំព័រ របស់លោក សម រង្ស៊ី នៅម៉ោងប្រមាណ ១រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានបង្ហោះរូបភាពស្រ្តីចំណាស់ ម្នាក់ ដែលធ្វើអត្តឃាតចងកបញ្ចប់ជីវិត ព្រោះតែមានជំងឺប្រចាំកាយ និង មិនចង់បង្កការលំបាកដល់កូនចៅ។ ការ បង្ហោះនូវរូបភាព ដែលត្រូវបានគេស្តីបន្ទោសថា មិនបានគោរពដល់សព និង ក្រុមគ្រួសារ នៃសពហើយនោះ ទំព័រ នេះ បានឆ្លៀតកេងចំណេញលើការធ្វើនយោបាយថែមទៀត ដោយបានសរសេរអក្សបរិយាយលើរូបភាពថា « ថ្មីៗ នេះ មានស្រ្តីចំណាស់ម្នាក់ អាយុ ៨៧ឆ្នាំ បានធ្វើអត្តឃាត ព្រោះគាត់មានជំ...