ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ២០១៣ លោក សត្យា រក្ស សំណួរ ក្នុងអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជារបស់យើង ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតអាណត្តិទី ៥ ឆ្នាំ២០១៣ នេះ ភាពពុះកញ្ច្រោល និងល្បិចកលទុច្ចរិតរបស់គណបក្សប្រឆាំង កំពុងតែបញ្ជ្រៀបចូលក្នុងស្រទាប់ប្រជាពលរដ្ឋ តែវាពុំបានផលប៉ុន្មាននោះទេ។ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ដែលកំពុងតែជឿស្លុងជាមួយនឹងនយោបាយសន្យា ដូចជា ការផ្ដល់តំណែងខ្យល់ ការសន្យាផ្ដល់ជាលុយ ជាកាក់សម្រាប់មន្ដ្រីរាជការ ការសន្យាផ្ដល់ជាថវិកាសម្រាប់មនុស្សចាស់ជាដើម រួមជាមួយនឹងការសន្យារហូតទៅដល់ចែកចំការកៅស៊ូ ៥ ហិកតា ក្នុងមួយគ្រួសារ ក៏ដូចជាការនាំបន្លែទៅស្រុកក្រៅអីជាដើម។ កម្មវិធីរបស់យើងមើលឃើញថា ការសន្យារបស់គេនេះ គឺជាការសន្យាដែលគ្មានបានបំពេញ។ បើទោះជាគេមានលទ្ធភាពក្នុងការដឹកនាំស្រុកអីជាដើមហ្នឹង គឺមានន័យថា គេមិនអាចធ្វើទៅកើតទេ ពីព្រោះថា ជាការសន្យាមួយដែលហួសពីសមត្ថភាព និងលទ្ធភាពដែលរាជរដ្ឋាភិបាលអាចនឹងធ្វើទៅកើត។ ជុំវិញកិច្ចសន្យាដែលមានរាប់ពាន់ រាប់ម៉ឺនសន្យា របស់គណបក្សប្រឆាំងបានសាបព្រួសនៅពេលប...