Skip to main content

Posts

Showing posts from April 27, 2014

លិខិត​​អភិបាល នៃ​​គណៈ​អភិបាល​​រាជ​ធានី​​ភ្នំពេញ ​ផ្ញើ​ជូន​លោក​ប្រធាន​​គណៈ​កម្មការ​រៀប​ចំ​​ការ​​បោះ​ឆ្នោត​​រាជ​​ធានី​​ភ្នំ​ពេញ​ ស្តី​ពី​ សកម្មភាព​​ការ​ឃោស​នា​បោះ​​ឆ្នោត​ជ្រើស​រើស​ក្រុម​​ប្រឹក្សារាជ​ធានី ក្រុម​​​ប្រឹក្សា​ខណ្ឌ អាណត្តិទី២ ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៤

សេចក្តី​​ថ្លែង​​ការណ៍​ របស់​​គណ​បក្ស​ប្រជាជន​​កម្ពុជា​​ ចុះ​ថ្ងៃ​ទី ១ ខែឧសភា ឆ្នាំ​២០១៤

សេច​ក្តីប្រកាស​ព័ត៌មាន របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្រ្តៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត របស់​រាជ​រដ្ឋាភិបាល នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤

សាលា​រាជធា​នី​ភ្នំពេញ ​គោរព​ជូន លោក​ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​បោះឆ្នោត​រាជធានីភ្នំពេញ ស្តីពីការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ សម្រាប់​វគ្គ​យុទ្ធ​នាការ​ឃោសនា បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិទី២ ចាប់ពី​ថ្ងៃទី០២ ដល់ ១៦ ឧសភា ឆ្នាំ២០១៤

សាលា​រាជ​ធានី​ភ្នំពេញ ​ជម្រាប​ជូន លោក លោកស្រី តំណាង​សហភាព សហព័ន្ធ សហជីព និងសមាគម ស្តីពីការ​ជូន​ដំណឹង​រៀប​ចំទិវា​ពល​កម្ម​អន្តរជាតិ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤

​​សាលា​រាជ​ធានី​ភ្នំពេញ ​​ជម្រា​ប​ជូន លោក​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិរាជ​ធានីភ្នំពេញ នៃ​គណ​បក្ស​សង្គ្រោះជាតិ ស្តីពី​សំណើ​សុំទី​លាន​ប្រជាធិប​តេយ្យ ឫសួន​ការ៉ូ​ឡា​ប៉ែក​ខាង​ត្បូងវត្ត​បទុមវតី សម្រាប់​ជួប​ជុំធ្វើការឃោសនា​បោះឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា​រាជ​ធានី ក្រុម​ប្រឹក្សា ខណ្ឌ អាណត្តិទី២

វេទិកា​តុមូល ស្តីពី​​លក្ខខណ​​ការ​​ងារ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​

មន្ត្រី​​ជាន់​​ខ្ពស់ UN គាំទ្រ​​យុទ្ធ​​សាស្ត្រ​ចតុ​កោណ​​របស់​​រាជរដ្ឋា​ភិបាល​​កម្ពុជា​

ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) ឧបការី​អគ្គលេខាធិការ អង្គការ សហប្រជាជាតិ និង​ជា​នាយក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ជម្រាប​ជូន​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ថា ឯកឧត្តម និង​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មាន​មោទនភាពណាស់ ដែល​បាន​ធ្វើ​ជា​ដៃគូ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រៀម​ជានិច្ច ដើម្បី​គាំទ្រ​ទៅដល់​យុទ្ធសាស្ត្រ​ចតុកោណ​របស់រាជរដ្ឋាភិបាល​កម្ពុជា​។  ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងឱកាស​ប្រាស្រ័យ​ការងារ ជាមួយសម្ដេច​តេជោ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ​២០១៤នេះ ​ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ឯកឧត្តម​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​១០​ឆ្នាំមុន, នៅពេលនេះ ឯកឧត្តម​បាន​មើល​ឃើញ​ថា កម្ពុជាមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំងបំផុត ហើយ​តាមរយៈ​របាយការណ៍ ដែល​ឯកឧត្តម​បាន​អាន​កន្លងមក ក៏​បាន​ឆ្លុះបញ្ចាំង​ផងដែរ ពី​ការរីកចម្រើន និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា។ ឯកឧត្តម ស៊ូ បាន​បញ្ជាក់​ថា ការរីកចម្រើន និង​ការអភិវឌ្ឍ​នេះ គឺ​មាន​សហគមន៍​អន្តរជាតិ​ធ្វើ​ជា​ស...

សម្តេច​​តេជោ​​រីក​​រាយ​​និង​​ស្វាគមន៍​​ចំពោះ​​ដំណើរ​ការ​​របស់​​រោងចក្រ Minibea ជប៉ុន​​នៅ​​កម្ពុជា

សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​នូវ​ការ​រីក​រាយ និង​ស្វាគមន៍​ចំពោះ​ដំណើរការ​រីក​ចម្រើន ក្នុង​ការ​ផលិត និង​បង្កើននូវ​ផលិត​ផលថ្មី​របស់​រោចក្រ Minibea នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។ ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោក Yoshihisa Kainuma ប្រធាន​ក្រុមហ៊ុន Minibea មក​ពី​ប្រទេស​ជប៉ុន ចូល​ជួប​សម្ដែង​ការគួរសម​នា​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤​នៅ​វិមាន​សន្តិភាព​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​រីករាយ​ជាមួយ​នឹង​វឌ្ឍនភាពរបស់រោងចក្រ Minibea ដោយ​សម្តេច​បាន​​មានប្រសាសន៍បញ្ជាក់​ថា ការ​បញ្ជា​ទិញ​បន្ថែម​ពី​រោងចក្រ​នោះ​គឺ​ឆ្លុះបញ្ចាំង​​អំពី​ជំនឿ​ទុក​ចិត្ត​ ទៅ​លើ​រោងចក្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ម្យ៉ាងទៀត​ការ​វិល​ត្រឡប់​មក​ជាមួយ​នឹង​បុគ្គលិក កម្មករ​ថែមទៀត​មក​បម្រើ​ការងា​រ​នៅក្នុង​រោងចក្រ​នោះ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ជំនឿ​ទុកចិត្ត​មក​លើ​រោងចក្រ​ផង​ដែរ។ តាម​រយៈឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បានឲ្យ​ដឹង​ថា លោក Kainuma បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​អំពី​វឌ្ឍនភាព​នៃ​រោងចក្រ ​Minibea នៅកម្ពុជា ដែល​បាន​បើក​ឲ្យ​...

បទ​សម្ភាសន៍ ឯកឧត្តម អ៊ិត សំហេង, វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា

បទ​សម្ភាសន៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ស្តីពី «វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

បណ្តាំអ្នកម្តាយ

បទយកការណ៍ស្តីពី​ សេវា​ការ​ងារ​ដែល​ផ្តល់​ជូន​ជាសាធារណៈ​ដោយ​រដ្ឋា​ភិបាល​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​ និងមុខរបរ និងការងារ (០៨៣)

សម្តេច​​តេជោ៖ គ្មាន​​បញ្ញត្តិ​ច្បាប់​​ណា​​តម្រូ​វ​ឲ្យ​​បញ្ជូន​​សេចក្តី​​ព្រាង​​ច្បាប់​​ទៅ​​អ្នក​​ណា​ផ្សេង ក្រៅ​ពី​រដ្ឋាភិបាល និង​​រដ្ឋ​​សភា​​នោះ​ទេ

ថ្លែង ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៨​ ខែមេសា ឆ្នាំ​២០១៤​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រដល់​និស្សិតជ័យលាភីនៃ​សកល​វិទ្យាល័យ​អាស៊ី​ អឺរ៉ុបចំនួន ១.៨២៣​នាក់ ដែល​បាន​បញ្ចប់​ការ សិក្សា ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​ដំណើរការ​ជាធម្មតា​នៃ​ជីវភាព​ប្រជាពលរដ្ឋក្នុង​ សង្គម​កម្ពុជា​ និងការ​ងារ​ដោយ​រលូន​របស់​​រាជរដ្ឋាភិបាល ទាំង​ការងារ​ នយោ​បាយ សេដ្ឋកិច្ច ជាពិសេស​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ កន្លងទៅថ្មីៗ​នេះ។ ​ សម្ដេច​តេជោនាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថា “ដំណើរការធម្មតា​ទាំងអស់ ចូលឆ្នាំ​ចូល​អ៊ីចឹង!... អ្នកណា​ចង់​នៅ​ចូល ក្នុង​ស្រុក​ក៏​ចូលទៅ អ្នកណា​គេ​ចេញ​ទៅ​ក្រៅប្រទេស​ក៏​ទៅ!... អ្នកណា​ទៅ​លេង​សៀមរាប ក៏​ទៅៗ អ្នក ណា​ទៅ​លេង​ក្រុងព្រះសីហនុ​ក៏​ទៅៗ អ្នក ណា​ទៅ​រតនគិរី​ក៏​ទៅៗ រឿង​វា​តែ​ប៉ុន​ហ្នឹង!”​។​ ​ ​បើទោះជា​យ៉ាងណា​ក៏ដោយ ដើម្បីធានាឲ្យ​ដំណើរការ​ជា​ធម្មតារបស់ជីវភាព​សង្គម ក៏ដូច​ជា​ការងារ​របស់​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​​រដ្ឋ​​ សម្ដេច​តេជោបានក្រើន​រំលឹក​​ជា​ថ្មីម្ដងទៀត ឱ្យ​ថ្នាក...

ឯកឧត្តម យឹម ណុលឡា អញ្ជើញ​​ជា​អធិបតី​បើក​សន្និសីទ្ធ​​អន្តរជាតិ​ស្តីពី​ការ​​អភិវឌ្ឍន៍​វិស័យ​​អប់រំ​អ៊ីស្លាម និង​​សេដ្ឋកិច្ច

នៅ ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ឯកឧត្តម យឹម ណុលឡា ទេស​រដ្ឋមន្ត្រី​ទទួល​​បន្ទុក​បេសកកម្ម​ពិសេស តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ្ធ​អន្តរជាតិ​ស្តីពីការ​ អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច និង​ពិធី​ចុះ​ហត្ថលេខា​សាង​សង់​មហាវិទ្យាល័យ​សិក្សា​​អ៊ីស្លាម​មួយ​នៅ​ក្នុង ​ខេត្ត​ត្បូង​ឃ្មុំ។ លោក មូហាំម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​អ៊ីស្លាម​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​អ្នក​រៀប​ចំ​សន្និសីទ្ធ​បាន​ឲ្យ​ដឹង​ថា សន្និសីទ្ធ​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ ​  អភិវឌ្ឍន៍ ​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ដែល​មាន​ភ្ញៀវ​ចំនួន ២០០នាក់​ចូល​រួម ក្នុងនោះ​ភ្ញៀវ​អន្តរជាតិចំនួន​៥០រូប រួម​មាន តំណាង​ទូត​គុយវែត និង​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​​តំណាង​អង្គការ​អ៊ីស្លាមអន្តរជាតិ​ផ្សេងទៀតផងនោះ មានគោល​បំណង​សំខាន់​៣ចំណុច គឺ៖ ទី១, ធ្វើការ​សិក្សា​ពី​កត្តាដែល​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវ...

ពិធី​ប្រគល់​សញ្ញា​បត្រ ថ្នាក់​បរិញ្ញា​បត្រ​រង ថ្នាក់​បរិញ្ញា​បត្រ និង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ជូន​ដល់​និស្សិត នៃ​សាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង​ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា

រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និង​​ឧស្សា​ហកម្ម​​ជប៉ុន​​មក​​ជម្រុញ​​កិច្ច​​សហប្រតិ​បត្តិការ​​​សេដ្ឋកិច្ច​ជា​មួយ​​កម្ពុជា​

ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ជប៉ុន​ នារសៀលថ្ងៃទី២៧ ខែ​មេសា ឆ្នាំ​២០១៤ បានជម្រាប​ជូនសម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​អំពីកា​រ​រីកចម្រើន​ នៃកិច្ចពិភាក្សា​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ ទាំងពីរ។   ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ​បាន​ឲ្យដឹងថា ក្នុងជំនួប​សម្តែងការ​គួរសម​នៅវិមាន​សន្តិភាព ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) បាន​ជម្រាប​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រីថា កាល​ពីព្រឹក​មិញ​នេះ (ថ្ងៃ​ទី​២៧ មេសា) ឯកឧត្ដម​​បាន​​ជួប​​ជាមួយ​​សមា​ភាគី​រដ្ឋមន្ត្រី​របស់​កម្ពុជា ដែលក្នុង​ជំនួប​នោះ មាន​ទិស​​ដៅ​​ដើម្បី​​ជំរុញ​ល្បឿន​​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម​ជប៉ុន បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា នៅក្នុង​​ដំណើរ​​ទស្សន​​កិច្ច​​មក​កាន់​​កម្ពុជា​នេះ មាន​​វត្តមាន​​ថ្នាក់​​ដឹក​​នាំ​​របស់​ក្រុម​ហ៊ុន​ដែល​នាំមុខ​នៅក្នុង​ ប្រទេស​ជប...

Selected Extempore Comments, Samdech Akka Moha Sena Padei Techo Hun Sen Prime Minister, at the Graduation and Diploma Presenting Ceremony of the Asia-Europe University

(Unofficial Translation) CNV: 28/04/2014 I am so happy today to be able to come preside over the graduation of 1,823 students of the Asia-Europe University in the early part of the Year of Horse of the Buddhist Year of 2558. It is a good thing to present diploma at the start of a New Year like this. I listened to the report of the Asia-Europe University (AEU) rector, Duong Lieng, concerning the progress made by the University. First started as a non-governmental organization in area of education, the University has now a 15-storey building of its own. Cambodia – A Case Different from Others’ In fact, I am so glad to observe these progresses concerning human resource training efforts in the past recent years, especially those efforts made right after the liberation of on 7 January 1979. Cambodia was in a different state from other countries in the world in the 20 th  century. Even in the 21 st  century, no country in this world has experienced unique s...

អនុស្ស​រណៈ ស្តីពី​ការ​បង្កើត​សមាគម​មិត្តភាព​កម្ពុជា-​អាសេបៃហ្សង់

Memorandum of Understanding on Establishment of Cambodia-Azerbaijan Friendship Association