Skip to main content

Posts

Showing posts from March 23, 2014

សាលា​​រាជ​​ធា​នី​​ភ្នំពេញ ជម្រាប​​ជូន​​គណ​​បក្ស​​សង្រ្គោះ​​ជាតិ ស្តីពី​សំណើរ​​សុំ​​រៀប​​ចំ​​បង្សុ​កូល នៅ​ចេតីយ​ទល់​មុខ​អតីត​មន្ទី​រដ្ឋសភា​ជាតិ ថ្ងៃទី៣០ មីនា ២០១៤

សាលា​រាជ​ធានី​ភ្នំពេញ ជម្រាប​ជូន​គណ​បក្ស​សង្រ្គោះ​ជាតិ ស្តីពីសំណើរ​សុំ​រៀប​ចំ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិ​បតេយ្យ ថ្ងៃទី៣០ មីនា ២០១៤

បទអត្ថាធិប្បាយ៖ កលល្បិច​ថ្មី​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​នៅកម្ពុជា​

ពង្ស សុក្រឹត្យ ​ ការ​លើក​ឡើង​អំពី​ប្រធាន​បទ​ថ្មី​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា​​ ដើម្បី​ ទាម​ទារ​ឲ្យ​ស្ថាប័ន​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ( គ ជ ប ) ទៅ​ជាស្ថាប័ន​ធម្មនុញ្ញ ​​​ និង​​ការ​ទាម​ទារ​ឲ្យ​មាន​ការ​អនុម័ត​សមាស​ភាព គ ជ ប ដោយ​​សំឡេង២​ភាគ​៣នៃ​សមាជិក​​ដែល​មាន​ក្នុង​រដ្ឋសភា​ គឺ​ជាសញ្ញា​ នៃ​ការ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ ធ្លាក់​ទៅ​រក​ភាព​ជាប់​គាំង​​ខាង​នយោ​បាយ​​ សារ​ជាថ្មី​ ដូច​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​ កាល​ពី​ទស្សវត្ស​ឆ្នាំ​១៩៩៣ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៣ យ៉ាង​ពិត​ប្រាកដ​។           បើ​ក្រឡេក​មើល​ទៅ​អតីតកាល​ រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុមត្តិ​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ​​ ដោយ​សម្លេង​២ / ៣​ នៃ​សមាជិក​រដ្ឋ​សភា​។ នៅក្នុង​ដំណាក់​កាល​នោះ​ រាល់​ដំណើរ​ការ​អនុមត្តិ​ច្បាប់​តែង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​​នយោបាយ​ជាញឹក​ញាប់​ ជាពិសេស​គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​ក្នុង​កិច្ច​ប្រជុំ​ម្តងៗ​។​​ គណបក្ស​ដែល​មាន​សម្លេង​ភាគ តិច​នៅក្នុង​រដ្ឋ​សភា​ តែង​តែ​យក​គណបក្ស​​​ឈ្នះ​ឆ្នោត​​ដែល​មាន​សម្លេងភាគ​​ច្រើន​ជា​ចំណ...

រដ្ឋម​ន្ត្រីការ​បរទេស​សាធា​រណ​រដ្ឋ​​បេឡា​រុស​ចាប់​​អារម្មណ៍​ការ​រីក​​ចំរើន​​នៅ​កម្ពុជា

ឯកឧត្ដម​ Vladimir MAKEI​ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​បេឡា​រុស​ ក្នុងឱកាស​ចូល​ជួប​សម្ដែង​ការ​គួរសម​ ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៧ ខែមីនា​ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព​ បាន​សម្តែង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចំរើន និង​កំណើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹងថា ឯកឧត្ដម Vladimir បាន ​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ឯកឧត្ដម​បានមក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ហើយ​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កំណើនសេដ្ឋកិច្ច ជោគជ័យ និង​ការអភិវឌ្ឍន៍​របស់​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​កសិកម្ម​ផង​ដែរ។ វត្តមាន​របស់​ឯកឧត្ដម​នៅ​កម្ពុជា ​ជាមួយ នឹង​ការបើក​សម្ពោធ​រោងចក្រ​ដំឡើង​ត្រាក់ទ័រ​នៅ​កម្ពុជា​នេះ គឺជា​ការ​ចាប់ផ្ដើម​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​បេឡា​រុស ដែល​ការ​ចាប់ផ្ដើម​នេះ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង។ ទាក់​ទង​នឹង​បញ្ហា​នេះ ឯកឧត្ដម​ Vladimir បានមាន​ប្រសាសន៍​ថា ប្រទេស​យើង​ទាំងពីរ​មាន​សក្ដានុពល​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក...

សម្តេច​​តេជោ​​អំពាវ​នាវ​​ដល់​​ពល​រដ្ឋ​​ខ្មែរ​​ទាំង​​អស់​​ត្រូវ​​រួប​​រួម​ និង​​ឯក​ភាព​​ជា​តិ

នៅក្នុងឱកាស​​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ និង​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង នា​ព្រឹក​​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​ថា សម្តេច​​គាំទ្រ​រាល់​ការ​បញ្ចេញ​មតិ ប៉ុន្តែ​មិនមែន​ជា​ការ​បញ្ចេញ​មតិ ​ដែល​នាំ​ឲ្យ​ប្រទេសជាតិ​មាន​សង្គ្រាម​នោះទេ។ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ រួបរួម​ឯកភាព​ជាតិ ពិសេស​អ្នក​នៅ​មូលដ្ឋាន​កុំ​ឲ្យ​មាន​ទំនាស់​នឹង​គ្នា ដោយសារតែ​ការបែងចែក​គណបក្ស​នយោ​បាយ​នៅ​ក្រោយ​ការបោះឆ្នោត​នៅ​ពេល​នេះ។ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​គូស​បញ្ជាក់​​ថា សូម​បញ្ចេញមតិ​ចុះ ប៉ុន្តែ​កុំ​នាំគ្នា​បង្កើត​សង្គ្រាម។ យើង​បង្រួបបង្រួម ជាតិ​នៅ​គ្រប់​ពណ៌​សម្បុរ កម្លាំងប្រដាប់អាវុធ ៤ភាគី​ច្បាំង​គ្នា​ មក​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​តែ​មួយ ព្រះមហាក្សត្រ​តែមួយ នីតិប្បញ្ញត្តិ​តែមួយ នីតិ​ប្រតិ​បត្តិ​តែមួយ និង​កម្លាំងប្រដាប់អាវុធ​តែមួយ​ ពី​ប្រទេស​មួយ​តំបន់​ត្រួតត្រា​ច្រើន ​ទៅជា​ប្រទេស​មួយ ដែល​មាន​តំបន់​ត្រួត​ត្រាតែ​មួយ​ដែល​នេះ​មិនមែន​ជា​ការ​ងាយ...

ពិធីសម្ភោធដាក់ឲ្យដំណើរការវ៉ារីអគ្គិសនី ស្ទឹងអាតៃ និងខ្សែបណ្តាញបញ្ជូន

ពិធី​សម្ភោធ​ដាក់​ឲ្យ​ដំណើរ​ការ​វ៉ារី​អគ្គិសនី ស្ទឹង​អាតៃ និង​ខ្សែ​បណ្តាញ​បញ្ជូន ភ្នំពេញ-​កំពង់​ឆ្នាំង-​ពោធិ​សាត់ និង បាត់​ដំបង ក្រោម​​អធិ​​បតី​ភាព​​ដ៏​ខ្ពង់​​ខ្ពស់ សម្តេច​​អគ្គ​មហា​​សេនា​​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​​មន្រ្តី នៃ​ព្រះ​​រា​ជា​​ណា​​ចក្រ​​កម្ពុជា

ទស្សនៈ កម្ពុជា​​បាន​​ឈាន​​ដល់ «រដូវឆ្កួតៗ» ហើយ

នៅ​ប្រទេស​អូស្ដ្រាលី មានកាសែត​ជាច្រើន បាន​ឲ្យ​ឈ្មោះសប្ដាហ៍​ជុំ​វិញបុណ្យ​ណូអែល និង​ជុំវិញ​បុណ្យ​ឆ្នាំ​ថ្មី​សកល ថា​ជា​ «រដូវ​ឆ្កួតៗ» ៖ ព្រោះ​ថា ប្រជាជន​គេ​បាន​រវល់​ណាស់​នៅ​ក្នុង​រដូវ​វិសមកាល​នេះ ហើយ​គេ​ពុំ​រវល់​នូវ​ព័ត៌មាន​សំខាន់​ៗ​ណា​នោះទេ។ គឺ​ជា​រដូវ​ប្រចាំ​ឆ្នាំ ដែល​គេ​រវល់​នឹង​ស៊ីចុក​ និង​ជួប​ជុំ​គ្នា។ បើ​គេ​មើល​ទៅ​ហាក់​ដូច​ឃើញ​ថាកម្ពុជា​កំពុង​តែ​ឈាន​ជើង​ដល់​ «រដូវ​ឆ្កួត​ៗ» ​របស់​​ខ្លួន​ ដែល​គេ​កំពុង​ឆ្ពោះ​ទៅ​រដូវ​ចូល​ឆ្នាំ​ថ្មី។ នេះ​គឺ​បាន​បង្ហាញ​ជាក់​ស្ដែង​យ៉ាង​សាមញ្ញ រឿង​រ៉ាវ​ដែល​លេច​ចេញ​ក្នុង​ទំព័រ​កាសែត Cambodia Daily និង​ទំព័រ​កាសែត Phnom Penh Post ​ចុះ​ផ្សាយ​កាល​ពី​​ថ្ងៃ​សុក្រ​កន្លង​ទៅ។ កាសែត​ទាំង​នេះ បាន​ផ្សាយ​ថា មាន​ “អង្គ​ការ​សិទ្ធិ​មនុស្ស​មួយ​ក្រុម” ដែល​មិន​បញ្ចេញ​ឈ្មោះ  ហើយ​និង​បុគ្គល​មួយ​ចំនួន បាន​ចុះ​ឈ្មោះ​ប្ដឹង​ទៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្ដរ​ជាតិ (ICC) ចោទ​ប្រកាន់​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ពីបទ​ប្រល័យ​​ពូជ​សាសន៍​​ និង​​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​ទៀត។ លោក Morton Sklar ដែល​ជា​មេធាវី​តំណាង​ឲ្យ​ដើម​ចោទ ដែល​គេ​បាន​ដក​ស្រង់​សម្ដី​របស់​គាត់​ និយាយ​ថា៖ “​ដែល​គេ​​បាន​ចោទ​អំព...

សម្តេច​តេជោ​៖ វារី​អគ្គិ​សនី​ស្ទឹង​​អា​តៃ​ជា​ធុង​​អាគុយ​​របស់​​កម្ពុជា

ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អាតៃ ដែល​មាន​អានុភាព ១២០​មេហ្កា​វ៉ាត់ ស្ថិតនៅក្នុង​ទឹកដីឃុំ​អូរ​ពាម ស្រុក​ភ្នំ​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​វិនិយោគ​សាង​សង់​ដោយ​ក្រុមហ៊ុន China Datang Corporation (​ឆាយ​ណា​ដា​តាំង​គ្រុប) ​​នឹង​ត្រូវ​សម្ពោធដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការនា​ព្រឹក ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រោយ​ពី​សាងសង់ចប់​មុន​ផែនការ​កំណត់រយៈ​ពេល ៦​ខែ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី។ ដោយ​បាន​ចាត់​ទុក ​តំបន់​អាតៃថា​ ជាធុង​អាគុយ​របស់​កម្ពុជា នៅ​ក្នុង​ឱកាស​ទទួល​ជួប​សវនា​ការ​ជាមួយ​លោក Wang Yeping ​ប្រធាន​ក្រុមហ៊ុន China Datang Corporation នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ទីស្តីការ​គណៈរដ្ឋមន្ត្រី សម្ដេចតេជោ​នា​យក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​ក្រុមហ៊ុន China Datang Corporation ដែល​បាន​រួម​ចំណែក​ដល់​ការអភិវឌ្ឍ នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​វា​រីអគ្គិ​សនី​ស្ទឹង​អាតៃ។ សម្ដេច​ត...

ឯកឧត្តម​បណ្ឌិត​​សភា​ចារ្យ សុខ អាន នាំ​​យក​​ថវិកា​​រាជ​រដ្ឋា​ភិបាល​​ជិត​ ១លាន​​ដុល្លារ​​ជូន​​អត្ថ​​ពលិក​​ជ័យ​លាភី​​ពី​​ព្រឹត្តិ​ការណ៍​​អន្តរ​ជាតិ​​ធំៗ​​ចំនួន​​៦

នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នាព្រឹក​ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ​២០១៤​ ថវិកា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំនួន ៣.៩២៣.៤០០.០០០រៀល គឺ​ប្រមាណ​ជិត ១​លាន​ដុល្លារ​សហរដ្ខ​អាមេរិក ត្រូវ​បាន​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយ​ក​រដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេចអគ្គ​មហា​សេ​នា​បតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា​នាំ​យក ​ក​ប្រគល់​ជូន​កីឡាករ-កីឡាការិនី​កម្ពុជា ដែល​ដណ្ដើម​បានមេដាយ​ក្នុងព្រឹត្ដិការណ៍​ប្រកួតជា​លក្ខ​ណះ​អន្ដរ​ជាតិធំៗ ចំនួន​៦ ដែល​បញ្ចប់​កាល​ពី​ឆ្នាំ២០១៣ កន្លង​មក​នេះ។ ដោយ​ចាត់ទុក​ការជួបជុំ​គ្នាទទួល​កា​រឧបត្ថម្ភថវិកា​ថ្ងៃនេះ គឺ​ជាសក្ខីភាពប​ញ្ជា​ក់​នូវការ​លើក​ទឹក​ចិត្ត និង​ការគាំទ្រ​របស់​រាជ​រដ្ឋាភិបាល​ដល់​វិស័យកីឡា ជាពិសេស​ក្មួយៗ​កីឡាករ កីឡា​កា​រិនី​ទាំង​អស់ ដែលបាន​ចូលរួមប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧ និងការ​ប្រកួត​អន្តរ​ជាតិ​នានា​នាពេល​កន្លង​មក​ក្នុងនាម​  សម្តេច ​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ក្នុងនាម​ផ្ទាល់ខ្លួ...

បទអត្ថាធិប្បាយ៖ គេ​មិន​អាច​​​ប្រៀប​​ធៀប​​ស្ថាន​​ការណ៍​​​នយោបាយ​​ប្រទេស​​អ៊ុយ​​ក្រែន មកនឹង​​កម្ពុជា​បាន​ទេ!

​ដោយៈ សម សុត្ថា ថ្មី​ៗ​នេះមា​នការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ដោយសារ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​អ៊ុ​យ​ក្រែន និង​វិបត្តិ​បូរណ​ភាព​ទឹក​ដី​នៅ​តំបន់​ក្រាយមៀ ( Crimea ) ដែល​ជា​តំបន់រដ្ឋ​ស្វយ័ត​របស់​អ៊ុយ​ក្រែន។ នៅថ្ងៃ​ទី២២ ខែ​កុម្ភៈ កន្លងទៅនេះ ក្រុម​បក្ស​ប្រឆាំង​ប្រទេស​អ៊ុយ​ក្រែន បាន​ប្រមូល​តំណាង​រាស្ដ្រ​លើស​ពី ២ភាគ៣ បោះ​ឆ្នោត​ទម្លាក់​លោកប្រធានា​ធិប​​​តី Viktor Yanukovick ពី​តំណែង ​បន្ទាប់​ពី​រូបលោករត់ចេញពីទីក្រុងគីវ។ ​​​ព្រឹត្តិ​ការណ៍​នេះ ​បាន​ញ៉ាំង​ឲ្យ​ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​​ធ្វើ​ការ​គាប​សង្កត់​ដោយ​ប្រើ​ប្រាស់​កង​កម្លាំង​យោធា​​ ដែល​​មាន​នៅ​ទីនោះ​ស្រាប់ នៅទីក្រុង​សេវាស្ដូប៉ូល (Seveastopol) ជា​កំពង់​ផែ​ចំណតនាវាចម្បាំងរបស់រុស្ស៊ីផងដែរ​ ដែលមាន​ទីតាំង​នៅ​ទី​នោះ។ កងកម្លាំង​ទ័ព​រុស្ស៊ី​នៅ​ក្រាយមៀបាន​ដ​ណ្ដើម​យកវិមាន​រដ្ឋាភិបាល​ និងវិមាន​សភា​តំណាង​រាស្រ្ដ។ នៅចុង​ខែកុម្ភៈ​ សភា​ក្រាយមៀ​បានតែងតាំង ​លោក​ Sergei Aksyonov ជានាយក​រដ្ឋ​មន្រ្ដី។ ​រូបលោក​នេះឯង​បាន​រៀបចំ​កម្លាំង​ប៉ូលិស ​និងយោ​ធា​ថ្មីទាំងអស់។ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ប្រជាពលរដ្ឋ​នៅ​តំបន់​ស្វយ័ត​​​ក្រាយមៀ បាន​បោះ​ឆ្នោត​ប្រជាមតិសម្រេច​ផ្ដា...

ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ជ័យ​លាភី នៃការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ២៧ និងការ​ប្រកួត​អន្តរជាតិ​នានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន, តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា

Cambodia gets its silly season

Posted on  March 25, 2014  by  letters2pppapers In Australia, newspapers call the weeks around Christmas and international New Year the “silly season”: because people are preoccupied with holidays, it seems that there is little or no serious news. It’s the time of year for reports of flying saucers or pie-eating contests. It appears that Cambodia is developing its own silly season in the lead-up to Khmer New Year. That is the simplest explanation for stories that appeared in the  Cambodia Daily  and Phnom Penh Post  last Friday. They reported that a number of mostly anonymous “human rights organisations” and individuals had lodged complaints with the International Criminal Court accusing Prime Minister Hun Sen of genocide and various other crimes. Morton Sklar, a US lawyer for the complainants, was quoted as saying: “The genocide claims are based on Hun Sen’s efforts to interfere with the operations of the Khmer Rouge tribunal, and to stop invest...

បទយកការណ៍ ស្តីពីកាផ្តល់សេវាណែនាំអំពីជំនាញ និងអាជីពដល់​សិស្សានុសិស្ស នៅវិទ្យាល័យពោធិសាត់ ក្នុងខេត្តពោធិសាត់ (០៧៩)

សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជាជន ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៤

សម្តេច​​តេជោ​​ជំរុញ​​ឲ្យ​​ក្រសួង​​អប់រំ​​យុវជន និង​​កីឡា​ និង​​ស្ថាប័ន​​ពាក់​​ព័ន្ធ​​សហការ​​ចូល​​រួម​​កាត់​​បន្ថយ​​គម្លាត​​ខាង​​វិស័យ​​ខួរក្បាល

សម្ដេច ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​​ប្រសាសន៍​នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា ជាមួយ​នឹង​ការ​កាត់​បន្ថយ​គម្លាត​ទ្រព្យ​សម្បត្តិ​រវាង​ប្រជា​ពលរដ្ឋ និង​ប្រជា​ពលរដ្ឋ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ​​ចំនុច​ដែល​ត្រូវ​ផ្តល់​អាទិភាព គឺខិតខំ​ធ្វើការ​កាត់បន្ថយ​គម្លាត​ខាង​ផ្នែក​ខួរ​ក្បាល​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ និង​អង្គភាព​ពាក់ ព័ន្ធ​ទាំងអស់​ចូល​រួមគ្នា​កាត់បន្ថយ​គ​ន្លាត​ផ្នែក​ខួរ​ក្បាល​ក្នុង​វិស័យ​ អប់រំ ពោលគឺ​អ្នកមាន និងអ្នកក្រ ​មាន​សិទ្ធិ​ដូចគ្នា​ក្នុងការ​ចូលរៀន និង​ទទួល​ចំណេះ​ដឹង។ ក្នុង ​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និ​បាត​បូកសរុប​លទ្ធផល​ការងារ​ អប់រំ ​ឆ្នាំ​២០១២-២០១៣ និង​​ទិសដៅ​ឆ្នាំ​សិក្សា​២០១៣-២០១៤ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍បញ្ជាក់ថា ការកាត់បន្ថយ​គម្លាត​ផ្នែក​ទ្រព្យសម្បត្តិ​ដោយ​មិន​ថាតែ​ប្រទេសកម្ពុជា​ទេ នៅលើ​ពិភពលោក​រវាង​ពី​អ្នកមាន នឹង​អ្នកក្រ គម្លាត​ទ្រព្យសម្បត្តិ​នេះ​វា​មិនមាន​ការថយចុះ​ទេ គឺ​មានតែ​ប៉ុលពត...