ថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០១៣ លោក សត្យា រក្ស សំណួរ ៖ ខួបអនុស្សាវរីយ៍នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ - ២០១៣ គឺ ជា ខួប គម្រប់ ៣៤ ឆ្នាំ ។ ព្រឹត្តិការណ៍នៃថ្ងៃ ៧ មករា នេះ ជនរួមជាតិទូទាំងប្រទេស ក៏ដូចជាបងប្អូននៅក្រៅប្រទេស ផង ដែរ តែងតែចងចាំ ហើយ ចាត់ទុកថា ជាថ្ងៃកំណើតទីពីររបស់ប្រជាជាតិខ្មែរ។ ទាក់ទងទៅនឹងថ្ងៃកំណើតទីពីររបស់ប្រជាជាតិខ្មែរ ដែលបងប្អូនខ្មែរយើង បានហៅ រត់ មាត់ ហ្នឹង ជា ទស្សនៈផ្ទាល់សម្រាប់លោកបណ្ឌិត តើ លោក យល់ឃើញយ៉ាងម៉េចដែរ? លោក បណ្ឌិត ឈឹម ផលវរុណ ចម្លើយ ៖ ថ្ងៃនេះ គឺជា ៧ មករា ២០១៣ ហើយយើងទាំងអស់គ្នានៅចាំថ្មីៗនេះ គឺ យើង បាន ធ្វើ ដំណើរ ពី ឆ្នាំ ចាស់ ឆ្នាំសកល ឆ្នាំ២០១២ ចូលដល់ឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០១៣។ ប៉ុន្តែ បើ យើង រំកិល ទៅ ៣៤ ឆ្នាំ មុន ពេលដែលបញ្ចប់ឆ្នាំចាស់ ១៩៧៨ ខែធ្នូ ហើយមកចូលឆ្នាំសកលថ្មី ១៩៧៩ ពេលហ្នឹងយើងមានបានចូលរួមរ...