Skip to main content

Posts

Showing posts from October 14, 2012

សារលិខិតរំលែកទុក្ខ ព្រះរាជបរមមរណៈទុក្ខរបស់ឯ.ឧ Huynh Dam ប្រធានគណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

សារ​លិខិត​រំលែ​កទុក្ខរបស់ លិខិតរំលែក​ទុក្ខរបស់ ឯកឧត្ត ហ្កោ ចុកតុង ទេសរដ្ឋម​ន្រ្តីសឹង្ហបូរី ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​ប​រទេស នៃសា​ធារណ​រដ្ឋកូរ៉េ ជូន ឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម អាឡិច​សាន់ឌ័រ លូការ​ហ្សិនកូ ប្រធា​នាធិបតី នៃសា​ធារណៈរដ្ឋចេឡា​រុស្ស ថ្វាយ ព្រះ​ករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ

សារ​លិខិត​ចូល​រួមរំលែក​ទុក្ខ ឯកឧត្តម យូ​អាក់​ហ៊ីម ហ្តូក ប្រធានា​ធិបតី នៃសាធារណ​រដ្ឋសហព័ន្ធ​អាល្លឺម៉ង់ ថ្វាយព្រះ​ករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហា​ក្សត្រ

សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​ដា​នី​ញែ​ល​ ​ទូ​ល​ ​នា​យ​ក​អ​ង្គ​កា​រ​មូ​ល​និ​ធិ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ដើ​ម្បី​កុ​មា​រ​ ​ប្រ​ចាំ​តំ​ប​ន់​អា​ស៊ី​បូ​ព៌ា​ ​និ​ង​ប៉ា​ស៊ី​ហ្វិ​ក​ ​ ​ជូ​ន​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​​​​

សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​ហា​ម៉ា​ដ​ ​ប៊ី​ន​ ​ហ្សា​ស​ស៊ី​ម​ ​ប៊ី​ន​ ​ហ្សា​ប​រ៍​ ​អា​ល់​ ​ថា​នី​ ​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​និ​ង​ជា​រ​ដ្ឋ​ម​ន្រ្តី​ ​កា​រ​ប​រ​ទេ​ស​ ​ជូ​ន​ស​ម្តេ​ច​តេ​ជោ​ ហ៊ុ​ន ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​

​សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​អ​ភិ​ស៊ី​ត​ ​វេ​ឆា​ឈី​វ៉ា​ ​ប្រ​ធា​ន​បក្ស​ប្រ​ឆាំ​ង​ស​ភា​តំ​ណា​ង​ ​ជូ​ន​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​​

សារ​លិខិត​រំលែក​ព្រះ​រាជ​មរណទុក្ខ​របស់​លោក​បណ្ឌិត​ស៊ូ ភិរិន្ទ​ ថ្វាយ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី

សា​រ​លិ​ខិ​ត​រំ​លែ​ក​ទុ​ក្ខ​រ​ប​ស់​ឯ​ក​ឧ​ត្ត​ម​ ​ឌូ​ក្លា​ស​ ​ប្រូ​ដេ​រិ​ក​ ​អ្ន​ក​សំ​រប​សំ​រួ​ល​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ប្រ​ចាំ​ក​ម្ពុ​ជា​ ​ថ្វា​យ​ព្រះ​ក​រុ​ណា​ព្រះ​បា​ទ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​ក​ម្ពុ​

សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​មី​សែ្ល​ល​ ​ស៊ី​ឌី​បេ​ ​នា​​យ​ក​ប្រ​តិ​ប​ត្តិ​នៃ​អ​ង្គ​កា​រ​ក​ម្ម​វិធី​ស​ហ​ប្រ​ជា​ជា​តិ​ ​ស្តី​ពី​មេ​រោ​គ​ហ៊ី​វ/​អេ​ដ​ស៍​ ជូ​ន​ឯ​ក​ឧ​ត្ត​ម​ ហោ​ ណាំ​ហុ​ង​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​កា​រ​ប​រ​ទេ​ស

សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ ​ឯ​ក​ឧ​ត្ត​ម​ ​ប​ណ្ឌិ​ត​ Manmohan Singh ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​នៃ​សា​ធា​រ​ណ​រ​ដ្ឋ​ឥ​ណ្ឌា​ ​ជូ​ន​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រដ្ឋ​ម​ន្រ្តី​ ​

សារចូលរួមរំ​លែកទុក្ខ របស់សមាគម និស្សិតខ្មែរនៅ សាធារណរដ្ឋកូរ៉េ ថ្វាយ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី និង សម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ

សារលិខិត​ រំលែកទុក្ខ កងពលធំ​ អន្តរាគមន៍លេខ២ ថ្វាយ • ព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ

​សា​រ​លិ​ខិ​ត​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​​ឯ​ក​ឧ​ត្ត​ម ​យ៉ា​នូ​ស​ ​អា​ដ័​រ​ ​ប្រ​ធា​នា​ធិ​ប​តីហុ​ង​គ្រី​ ​ថ្វា​យ​ព្រះ​ក​រុ​ណា​ព្រះ​បា​ទ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​​

ព្រះរាជ​សា​រ​រំ​លែ​ក​ទុ​ក្ខ​ ​រ​ប​ស់​ព្រះ​ចៅ​ស៊ុ​ល​ត​ង់​នៃ​ប្រ​ទេ​ស​ម៉ា​ឡេ​ស៊ី​ ​អា​ល់​មូ​តា​ស៊ី​មូ​ ​ប៊ី​ល​ឡា​ហ៊ី​ ​មូ​ហ៊ី​ប​ប៊ូ​ដ​ឌី​ន​ ​ទា​ន់​គូ​ ​អា​ល់​ហា​ ​អា​ប់​ឌុ​ល​ ​ហា​លី​ម​មូ​ត​ហ្សាំ​ ​សា​ ​អ៊ិ​ប​នី​ ​អា​ល់​ម៉ា​ហ៊ុ​ម​ ​ស៊ុ​ល​ត​ង់​ ​បា​ត​លី​សា​ ​យ៉ាំ​ង​ឌី​ ​ភី​ទួ​ន​ អា​ហ្គុ​ង​ ​ ​ថ្វា​យ​ព្រះ​ក​រុ​ណា​ព្រះ​បា​ទ​ន​រោ​ត្ត​ម​ ​សីហ​មុ​នី​

សារលិខិត​រំលែក​ទុក្ខ សាលាអន្តរជាតិ ហ្វ្រេដហ្វត ថ្វាយ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ

ក្រុមនិស្សិតកម្ពុជាកំពុងសិក្សា នៅជប៉ុន ជួបជុំគ្នាប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ

ក្រុងហ៊ីរ៉ូស៊ីម៉ា៖   ក្រុមនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន និងក្រុមគ្រួសារបាន ជួបជុំគ្នាដើម្បីប្រារព្វ ពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១២ នេះ ។ ក្នុងពិធីនោះមានការចូល រួមពីសំណាក់និស្សិត និងក្រុមគ្រួសារនិស្សិតចំនួន ៣០ នាក់ ដោយមានពិធីអុជធូបបួងសួង និងស្មឹងស្មាធិ៍ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ ព្រះបាទ នរោត្តម សីហនុ ព្រះវីរមហាក្សត្រ ព្រះវររាជបិតាឯករាជ្យមាន ស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តម្ភចំពោះជាតិមាតុភូមិ ដោយបានដឹកនាំពុះពារជម្នះគ្រប់ ឧបសគ្គក្នុងការធ្វើព្រះរាជបូជនីយកិច្ចទាម ទារឯករាជភាពដល់ប្រទេសកម្ពុជា ពីអាណានិគមនិយមបារាំង ព្រមទាំងបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅក្នុងសម័យសង្គមរាស្ត្រនិយម។ ការចូលទិវង្គតរបស់ព្រះអង្គ ជាការបាត់បង់ដ៏មហាធំធេង និងមិនអាចប្រៀបផ្ទឹមបាននូវព្រះរាជវីរភាពដ៏ឆ្នើមរបស់ព្រះអង្គ។ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសចងចាំមិនភ្លេចនូវគុណូបការៈ ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ ៕

លោកសមរង្ស៊ី មិនមែនជាអ្នកទោសនយោបាយ ដែលត្រូវដោះលែង ក្នុងពិធីបុណ្យព្រះសព

ភ្នំពេញ:   ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា នៅ​កម្ពុជា​ពុំមាន​អ្នកទោសនយោបាយ ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ទេ ហើយក៏​គ្មាន​អ្នកទោសនយោបាយ ត្រូវ​ដោះលែង​ដែរ សូម្បីតែ​ម្នាក់​។​ ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ ត្រូវតែ​ចូលរួម​ដោយ​ស្មោះស ជាមួយនឹង​ការគោរព​ព្រះ​បរមសព របស់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ ដោយ​ចៀសវាង​យក​ឱកាស​បុណ្យ​ព្រះ​សព ដើម្បី​កេងចំណេញ​នយោបាយ​។​ ​លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​សព្វថ្ងៃនេះ​នៅក្នុង​ប្រទេស​កម្ពុជា អត់​មាន​អ្នកទោសនយោបាយ​ទេ គឺ​សុទ្ធតែជា​អ្នកទោស ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​” ដូច្នេះ​អ្វីៗ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​ ​នៅក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​បរទេសមួយ ដែល​ផ្សាយ​ជា​ខេមរភាសា កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៩ ខែតុលា ឆ្នាំ​២០១២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ បាន​មានបន្ទូលថា សម្តេច​តេ​...

ព្រឹទ្ធសភា បើក​សម័យប្រជុំ ក្នុងពេល​កាន់​មរណទុក្ខ នៃ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​

ភ្នំពេញ:   ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បានប្រកាសថា ក្នុង​រយៈពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ពេល​នៃ​ការ​កាន់​មរណទុក្ខ នៃ​ព្រះ​បរម​សព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សម្រាប់​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក ខាងមុខនេះ សមាជិក​ សមាជិកា​ព្រឹទ្ធសភា ត្រូវ​ប្រើប្រាស់​សម្លៀក​បំពាក់កាន់ទុក្ខ ដោយ​បុរសត្រូវ​ពាក់​សម្លៀក​បំពាក់ ពណ៌​ខ្មៅ​-​ក្រវាត់​ក​ខ្មៅ រីឯ​ស្ត្រី ស្លៀក​សម្លៀកបំពាក់ សំពត់​ខ្មៅ​-​អាវ​ស​។​ ​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា បង្ហាញថា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែតុលា ឆ្នាំ​២០១២ ព្រឹទ្ធសភានឹង​បើក​សម័យប្រជុំ លើក​ទី​២ នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា ដោយ​មាន​របៀបវារៈ​កំណត់ ដូចខាងក្រោម​៖ ១-​របាយការណ៍​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ចន្លោះ​សម័យប្រជុំ លើក​ទី​១ និង​លើក​ទី​២​។​ ២-​ការប្រកាស​ទទួលស្គាល់​ឯកឧត្តម ឈួន ឡេង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​៦ ( ខេត...

ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​បន្ត ក្នុង​ព្រះបរមរាជវាំង​

ភ្នំពេញ:   ​កម្មវិធី​នៃ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ ព្រះ​បរមសព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត សម្តេច​តា​លួត ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​ផ្លូវការ បាន​បន្ត​ធ្វើក្នុង​ប្រាសាទ​ទេវា​វិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង​។​ ​តាម​កម្មវិធី នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ មាន ២៦ ស្ថាប័ន​ក្រសួង របស់​រាជរដ្ឋាភិបាល​។ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១២ មាន ៨ គណៈប្រតិភូ ដែល​ក្នុងនោះ មាន​គណៈប្រតិភូពី​បរទេស ៣ ប្រទេស ( សិង្ហ​បុរី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ) និង​មក​ពី​គណបក្សនយោបាយ​។ នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ មាន​គណៈប្រតិភូ​តំណាង​ស្ថាន​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ និង​គណៈប្រតិភូ​បរទេស ចំនួន ២ ប្រទេស​។ ដោយឡែក កម្មវិធី​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ គឺ​ប្រតិភូ​រាជធានី​-​ខេត្ត ទាំង ២៤ និង​ពី​អង្គភាព​។ កម្មវិធី​ទាំងនេះ ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​លោក គឹម គុណ​វ​ឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​.​ទ​.​ក​.​។​ ​សូម​រម្លឹកថា រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ ដែល​ជា​ថ្ងៃ​ទី​៤ នៃ​ការ​កាន់​ព្រះរាជ​មរណទុក្ខ ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ...

សេច​ក្តីជូន​ព័ត៌មាន នៅថ្ងៃទី២១ តុលា ២០១២ ឯកឧត្តម Lee Hsien Loong នាយក​រដ្ឋមន្រ្តី សឹង្ហបូរី នឹងអញ្ជើញ​មកគោរ​ពវិញ្ញាក្ខន្ធ ព្រះមហា​វីរក្សត្រ

Press Release of MFAIC on 21 Oct 2012 H.E. Lee Hsien Loong Prime Minister of Singapore will pay tribute to Late King Father

សេចក្តី​ជូន​ព័ត៌មាន នៅថ្ងៃ​ទី២១ តុលា ២០១២ ឯកឧត្តម ហ្វេលីស៊ីអាណូ រ. ប៊ែល​ម៉ុន​តេ ប្រធាន​សភា ហ្វីលីពីន នឹង​អញ្ជើញ​មកគោ​រពវិញ្ញាក្ខន្ធ ព្រះមហាវី​រក្សត្រ

Press Release of MFAIC on 21 Oct 2012 H.E. Mr. Feliciano R. Belmontejr President of National Assembly of Philippines will pay tribute to late King Father

សេច​ក្តីជូន​ព័ត៌មាន នៅថ្ងៃទី​២២ តុលា ២០១២ ឯកឧត្តម បណ្ឌិត រ.ម. ម៉ាទី ម. ណាតា​ឡេហ្គាវ៉ា រដ្ឋម​ន្ត្រីការបរទេស ឥណ្ឌូ​ណេស៊ី នឹងអញ្ជើញ​មក​គោរព​វិញ្ញាក្ខន្ធ ព្រះមហា​វីរក្សត្រ

Press Release of MFAIC on 22 Oct 2012 H.E. Dr. R.M. Marty M. Natalegawa Minister for Foreign Affairs of Indonesia will pay tribute to late King Father

សាររំលែក ព្រះរាជមរណទុក្ខ របស់ក្រុមប្រឹក្សា សារព័ត៌មានកម្ពុជា

ឯកឧត្តម ងី តាយី កោតសរសើរនិស្សិតឆ្នើម នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម នៃវិទ្យាស្ថានខេមអេដ

នៅក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ កាលពីថ្ងៃទី ១៩ ខែតុលា ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យបានកោតសរសើរនិស្សិតឆ្នើមកម្ពុជា ដែល បានប្រឡងជាប់សម្រាប់ឆមាសទី ១ ឆ្នាំ ២០១២ របស់វិទ្យាស្ថាន ខេមអេដ ដោយមានប្រសាសន៍ថា ជោគជ័យរបស់ ជ័យ​លាភីក្នុងការសិក្សា ថ្នាក់គណនេយ្យករជំនាញ និងអ្នកបច្ចេកទេសគណនេយ្យ គឺជាជោគជ័យរបស់​វិជ្ជាជីវៈ​គណ​នេយ្យ និងសវនកម្ម ជាជោកជ័យ របស់ក្រុមគ្រួសារ និងរបស់សង្គមជាតិទាំងមូលផងដែរ។ ឯកឧត្តម ងី តាយី មានប្រសាសន៍ថា ធនធានមនុស្ស ដែលយើងបានទទួលថ្មីនេះ គឺជាធនធាន ដែលមានសារ​សំ​ខាន់​​​​សម្រាប់សេដ្ឋកិច្ចកម្ពុជានិយាយជារួម និងនិយាយដោយ ឡែកគឺ ជាធាតុចូលដ៏ចាំ បាច់សម្រាប់ជួយ​ពង្រឹង​វិ​ស័យ​គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម តាមរយៈ តម្លាភាព គណនេយ្យភាព និងភាពត្រឹមត្រូវនៃរបាយការណ៏ហិរញ្ញវត្ថុ។ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងថា ដោយឡែកទីផ្សារមូលបត្រ ត្រូវបានបើកឲ្យដំណើរការដោយជោគជ័យតាម គោលន​យោបាយ របស់រាជរដ្ឋាភិបាល ក៏ត្រូវការចាំ បាច់បំផុតនូវធនធានមនុស្ស ដែលមានចំណេះ ដឹងផ្នែកគណនេយ្យ និង​ហិ​រញ្ញវត្ថុដើម្បីគាំទ្រដល់វិស័យ នេះក៏ដូចជាការចូលរួម ដើម្បីកំណើនខ...

សម្តេចតេជោទទួលជួបសវនាការជាមួយសមភាគីឡាវ វៀតណាម និងថៃដែល អញ្ជើញមកគោរពវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ

នៅក្នុងថ្ងៃទី ១៩ ខែតុលា ដែលត្រូវជាថ្ងៃទី ៣ នៃពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការរបស់ប្រជាជាតិ កម្ពុជាទាំងមូលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបសវនាការ ដាច់ដោយឡែកពីគ្នាជាមួយសមភាគី សាធា   រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋ សង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ ខណៈដែល ប្រមុខរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ទាំង៣ប្រទេស បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលបានយាងសោយទិវង្គត កាលពីថ្ងៃទី ១៥ ខែតុលានោះ។ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា ឯកឧត្តម THONG SING THAMAVONG នា យករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា តាង នាមឲ្យរដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តម សូមសម្តែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះ ការចូលទិវង្គតរបស់ ព្រះករុណាព្រះមហាវីរក្សត្ររបស់កម្ពុជា និងចូលរួមរំលែកទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា រាជ វង្សានុវង្ស និងប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ ឯកឧត្តម NGUYEN TAN DUNG នាយករដ្ឋមន្រ្តី នៃសាធា...

សម្តេច ហ៊ុន សែន ជួបលោកស្រី យ៉ីងឡាក់ ក្រោយពីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ

ភ្នំពេញ:   លោក អៀង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំពាក្យ​នៃ​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ប្រាប់​ក្រុមអ្នកកាសែត​ថា លោកស្រី យ៉ី​ង​ឡាក់ បានមក​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​អញ្ជើញ​ទៅ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះមហាវីរក្សត្រ ហើយក៏​បាន​ចូល​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២​។ កិច្ចប្រជុំ​នោះ ធ្វើឡើង​នៅ​វិមាន​សន្តិភាព នា​រសៀល​ម៉ោង ៤ ថ្ងៃនេះ​។​ ​លោក អៀង សុផល្លែត បាន​បន្ថែមថា ក្នុងឱកាស​ជួប​សវនាការ​ជាមួយ​សម្តេច ហ៊ុន សែន លោកជំទាវ​ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ នូវ​សារលិខិត​រំលែក​ទុក្ខ​របស់​រាជរដ្ឋាភិបាល​ថៃ ហើយក៏​គោរព​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី នូវ​ការសោកស្តាយ​យ៉ាង​សង្វេគ​នូវ​ការបាត់បង់​របស់​ព្រះបិតា​ជាតិ​របស់​កម្ពុជា​។​ ​ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​លោកជំទាវ យ៉ី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត្រា ដែល​បាន​ដឹកនាំ​ប្រតិភូ តំណាង​ឲ្យ​រាជរដ្ឋាភិ...

នាយករដ្ឋមន្ត្រី​សឹង្ហ​បូរី ប្រធានរដ្ឋសភា​ហ្វីលីពីន និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី នឹង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ​

ភ្នំពេញ:   ក្រសួងការបរទេស បានប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ ព្រឹក លោក លី សៀន​លុង ( Lee Hsien Loong ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ សឹង្ហ​បូរី និង​លោកជំទាវ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វី​ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​ ​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស បាន​លើក​ឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក លី សៀន​លុង នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​ ​ដោយឡែក​ក្នុង​សេចក្តី​ជូន​ព័ត៌មាន មួយ​ផ្សេង​ទៀត ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស ក៏​បាន​ប្រកាសថា នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក លោក ហ្វេ​លី​ស៊ី​អា​ណូ រ​. ប៊ែល​ម៉ុន​តេ ( Felliciano R. Belmonte JR. ) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ ហ្វីលីពីន និង​ជា​បេសកជន​ពិសេស របស់​លោក ប៊ែ​និក​ណូ ស​. អា​គីណូ ទី​៣ ( Benigno S. Aquino ...

៥ប្រទេស នឹងនិយាយពីការចូលរួមរបស់ស្រ្តី ក្នុងវិស័យនយោបាយ

ភ្នំពេញ:   សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​២ ស្តីពី “​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​” មាន​គោលបំណង​ ដើម្បី​ប្រមូលផ្តុំ​អ្នកដឹកនាំ អ្នកស្វែងរក​ការគាំទ្រ​លើ​យេនឌ័រ អ្នកពាក់ព័ន្ធ និង​ដៃគូកម្មវិធី​ថ្នាក់​តំបន់​ផ្សេងៗ​គ្នា របស់​អង្គការ​សន្តិភាព​ និង​អភិវឌ្ឍន៍ ដើម្បី​លើក​កំពស់​សមភាព​យេនឌ័រ​ ក្នុងការ​ចូលរួម​លើ​វិស័យ​នយោបាយ​។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន។ សេចក្តីប្រកាសលើកឡើងថា ​កម្មវិធី​ថ្នាក់​តំបន់​នេះ បាន និងកំពុង​អនុវត្ត​នៅក្នុង ​៥​ប្រទេស (​បង់​ក្លា​ដេ​ស កម្ពុជា ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​វៀតណាម​) ដើម្បី​ចែក​រំ​លេក​បទពិសោធន៍​រវាង​ប្រទេស​ក្នុង​តំបន់​គោលដៅ​ទាំង ៥ ដោយ​ផ្តោត​ជាពិសេស​លើ​ការអនុវត្ត​​ល្អ ដើម្បី​ចូលរួម​គ្នា ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​តំបន់​។​ ​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​២នេះ​ នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​អ​ប្ស​រា​អង្គរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ (​ផ្លូវ​ព្រលានយន្តហោះ​) ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ​៨ ​និង ​៣០ ​នាទី​ព្រឹក ដល់​ម៉ោង​ ១១​ និង​ ៤៥ ​នាទី​ព្រឹក ក្រោម​អធិបតីភាពលោកស្រី​វេជ្ជបណ្ឌិត ​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រ...

នាយករដ្ឋមន្ត្រី​ថៃ មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ​

ភ្នំពេញ:   លោកស្រី យ៉ីង​ឡាក់ ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល តាម​ជើង​យន្តហោះ​ពិសេស មក​ដល់​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ២ និង ៣៥ នាទី នា​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។​ ​ក្រៅពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ ក្នុង​ព្រះបរមរាជវាំង លោកស្រី យ៉ីង​ឡាក់ ក៏​នឹង​ត្រូវ​ជួបពិភាក្សា​ការងារ ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​នេះ នៅ​វិមាន​សន្តិភាព​ផងដែរ​។​ ​សូម​រម្លឹកថា លោក ង្វៀង តាន់ យុង ( NGUYEN TAN DUNG) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។ ចំណែក​លោក ថង​ស៊ី​ង ថាំ​ម៉ា​វង់ ( Thongsing Thammavong ) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ ឡាវ ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ១២ និង ៥៨ នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៩​តុលា​នេះ​ផងដែរ​។   ​ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម និង​ឡាវ ដែល​បាន​ធ្វើដំណើរ​តាម​យន្តហោះ មក​កាន់​កម្ពុជា​ជា​បន...