Skip to main content

Posts

Showing posts from 2016

បុណ្យភ្ជុំបិណ្ឌ

>>>  ប្រវត្តិ បុណ្យភ្ជុំបិណ្ឌ >>>  ព្រះធម៌ទេសនា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ >>>  ទំនួញប្រែត >>>  បទសរភញ្ញ >>>  បរាភវសូត្រ >>>  ព្រះធម៌នមស្ការឮ្រះរតនត្រ័យ (បាលីប្រែ) >>>  ព្រះ​ធម៌មន​ស្ការ​​សង្ខេប​ និង​សមា​ទាន​ឧបោស​ថសីល (បាលី) >>>  ព្រះធម៌ទេសនាគ្រែ៣ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ បុណ្យ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។ នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ ក៏​កាន់​តែ​ហោច​ទៅ ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង ៗ ។ នៅ​ពេល​នោះ​ហើយ ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ ក្នុង​ ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។ ដោយ​សត្វ​នរក ជា​អ្នក​ខ្លាច​ពន្លឺ ទើប​អ្នក​ស្រុក...

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​កាត់ខ្សែ​បូណ៍​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា និងជួប​សំណេះ​សំណាល​ជាមួយអា​ជីវករ ពាណិជ្ជករខ្​មែរ ដែល​បាននាំ​យក​ផលិតផលខ្មែរ

បន្ទាប់​ពីបាន​អញ្ជើញ​​ចូលរួម​បើកពិធីតាំ​ងពិពណ៍​ចិនអា​ស៊ាន​​នៅណាន​​នីងរួចមក នាព្រឹក​ថ្ងៃទី១១​ ខែកញ្ញា  ឆ្នាំ​២០១៦  ដដែលនេះ សម្តេចតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូណ៍​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា និងជួប​សំណេះ​សំណាល​ជាមួយ​អាជីវករ ពាណិជ្ជក​រខ្មែរ ដែលបាន​នាំយក​ផលិតផល​ខ្មែរ មក​តាំង​ពិព័រណ៍ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេច​តេជោ បានកោត​សរសើរ​ដល់​ក្រុមហ៊ុន​ជាតិ និងអន្តរជាតិ​ដែល​កំពុង​វិនិយោគ​លើវិស័យ​កសិកម្ម និង​ដំណាំ​កសិផល​នានា ដែលបាន​យក​ទំនិញ​កម្ពុជា​មកចូល​រួម​បង្ហាញ និងដាក់ល​ក់នៅក្នុ​ងប្រទេស​ចិន។ សម្តេចតេជោ  ហ៊ុន សែន បន្ត​ខិតខំដើម្បី​ពង្រីក​ទីផ្សារ​នៅប្រទេស​ចិនអោយ​បាន​ទូលាយ ដើម្បី​កម្ពុជា យើង​អាចនាំ​ចូល​នូវ​ផលិតផ​ល​កសិម្ម និងទំនិញ​ជាច្រើនមុខ​ថែមទៀត​មកកាន់​ទីផ្សារ​មិត្ត​ចិន ក្នុងនោះ​រួមមាន​ទាំងកា​រអនុគ្រោះ​លើកលែង​ពន្ឋ​ជាដើម។ សូមបញ្ជាក់ថា ពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៤ នៅ​ទីក្រុង​ណាន​នីង​ខេត្តក្វាង​ស៊ី តាមគំនិតផ្តួច​ផ្តើមនិងស្នើ​ឡើង​ដោយឯកឧត្តម វេន ជាបាវ  អតីត​...

សម្តេច​តេជោ អញ្ជើញ​ចូលរួម​ក្នុងពិធី​បើក​ពិព័រណ៌​ចិន-អាស៊ាន លើកទី១៣

ពិព័រ​ណ៌ចិន-អាស៊ាន លើកទី១៣ ក្រោម​ប្រធានបទ ការកសាង​ផ្លូវសូត្រ​សមុទ្រសតវត្សរ៍ទី២១ ផ្តោត​សំខាន់ ទៅលើការ​តាំង​បង្ហាញ នូវផលិត​ផលប្រើ​ប្រាស់​ទូទៅ បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា គ្រឿង​ម៉ាស៊ីន សេ​វាកម្ម ​ការរៀប​ចំ​វេទិកា ពាណិជ្ជកម្ម កិច្ច​ប្រជុំ​នានា និង​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូត ទេសចរណ៍ និងការផ្លាស់ប្តូរ វប្បធម៌ ជាពិសេស​ជាវេទិកា​ផ្សព្វផ្សាយ តាមរយៈ​ការ​សម្តែង​និងកា​របង្ហាញនៅ​ពន្លាជា​តិ​របស់ខ្លួន ប្រារព្វ​ពិធីបើក​ជាផ្លូវ ការនៅព្រឹក​ថ្ងៃទី១១​ ខែកញ្ញា  ឆ្នាំ២០១៦ នេះ​ដោយ​បាន​ការ​អញ្ជើញ​ចូល​រួម​ពីបណ្តា​មេដឹក​នាំចិន-អាស៊ាន​ជាច្រើនរូប។ ថ្លែង​ក្នុង​ពិធីបើក​ពិព័រណ៌​ចិន-អាស៊ាន លើកទី១៣ ឯកឧត្តម ផឹង ជីងហ៊ួ  ឯកឧត្តម  ជន សាន  តំណា​ង​ផ្នែក ចរចា​ពាណិជ្ជកម្ម​អន្តរជាតិ និងជាអនុ​រដ្ឋមន្រ្តី​ក្រសួងពា​ណិជ្ជកម្មចិន មានប្រសាសន៍ថា ឯកឧត្តម​ប្រធានា​ធិបតីចិន បានសំដែង​នូវការប្តេជ្ញា​ចិត្តនៅក្នុងគោ​លន​យោបាយ​នៃការ​កែ​ទម្រង់​បើក​ចំហរ​របស់​ខ្លួន។ ប្រទេសចិន និងអាស៊ាន គឺ ជាដៃគូ​សហប្រតិបតិ្តការ​ដ៏ជិតស្និត​ហើយ​ពិព័រណ៌​ចិន-អាស៊ាន គឺជា​វេទិកា​សម្រាប់​ប្រមូល​ផ្តុំនូវ​ចំណុច​ឯកភាពគ...

ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ បកស្រាយទិដ្ឋភាពច្បាប់ ករណីតុលាការកាត់ទោសឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ ពីបទមិនចូលខ្លួន

អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ចេញសេចក្តីថ្លែងការណ៍មួយ ដោយបកស្រាយទិដ្ឋភាពច្បាប់ ចំពោះករណីតុលាការកាត់ទោសឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាប់ពន្ធនាគារ ៥ខែ និងពិន័យប្រាក់ ៨០ម៉ឺនរៀល ពីបទមិនចូលខ្លួនកន្លងមក។ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើង បន្ទាប់ពីក្រុមសមាជិក របស់គណបក្សសង្រ្គោះជាតិ បានផ្សព្វផ្សាយនូវឯកសារមួយ ដោយដាក់ចំណងជើងថា  «ឯកសារសស្តីពី ការចោទប្រកាន់ ប្រឆាំងនឹង លោក កឹម សុខា គឺជារឿងនយោបាយ»  ។ ក្រសួងយុត្តិធម៌បានចោទ ការផ្សព្វផ្សាយបែបនោះថា ជាការធ្វើឱ្យសាធារណមតិយល់ច្រឡំ ចំពោះខ្លឹមសារនៃច្បាប់ និងចំណាត់ការផ្លូវច្បាប់របស់តុលាការ៕

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការ​ងារ​ជាមួយ ​ឯកឧត្តម ផឹង ឈីវហ៊ (Peng Qinghua)លេខាធិការ​គណៈ​កម្មាធិការ​បក្សកុម្មុយ​នីស្តចិន តំបន់ស្វយ័ត ខេត្តក្វាងស៊ី

នៅក្នុង​វត្តមាន​នៃការ​អញ្ជើញ​ដល់ទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន សម្តេច​អគ្គមហា​សេនាប​តីតេជោ  ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​ទទួលជួ​បពិភាក្សា​ការងា​រជាមួយ ឯកឧត្តម  ផឹង ឈីវហ៊  លេខាធិការ​គណៈ​កម្មាធិការ​បក្ស​កុម្មុយ​នីស្តចិន តំបន់ស្វ​យ័ត ខេត្តក្វាងស៊ី។ ក្នុង​ជំនួប​ពិភាក្សា​គ្នានោះ​ឯកឧត្តម​លេខា​ធិការ​គណៈ​កម្មាធិការ​បក្ស​តំបន់​ស្វយ័ត ខេត្តក្វាងស៊ី និង​សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានធ្វើការ​ពិភាក្សា​គ្នាយ៉ាង​យកចិត្តទុកដាក់ទៅ​លើ​បញ្ហា​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ​កម្ពុជា-ចិន ទំនាក់ទំនង​កិច្ចសហប្រ​តិបត្តិការ​រវាងកម្ពុជា និងខេត្តក្វាងស៊ី។ ក្វាង​ស៊ី​ និង​កម្ពុជាពិភាក្សាគ្នាក្នុ​ងការជំរុ​ញវិស័យ​អប់រំ និងវប្បធម៍។ ឯកឧត្តមលេខា​បក្ស​ខេត្ត​មានប្រសាសន៍​​ស្វាគមន៍​​យ៉ាងកក់​ក្ដៅបំផុត ជូនចំពោះវ​ត្តមាន​ដ៏ឧត្តុង្គ​ឧត្តម​បំផុត របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី អញ្ជើញចូល​រួមក្នុង​ពិព័រណ៌ចិន-អាស៊ាន​លើកទី១៣ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី និងបានចាត់​ទុកថាសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី គឺជាមេដឹកនាំ អាស៊ានដ៏​សកម្ម​ម្នាក់ ដែល​បានអញ្ជើញ​ម...

សម្តេច​តេជោ ហ៊ុន សែន ​អនុញ្ញាត​ឲ្យគណៈ​ប្រតិភូ​ក្រុមហ៊ុន​ហ៊ូវ៉ៃ ដឹកនាំ​ដោយ​លោក លី ជឹងកឺ អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ហ៊ូវ៉ៃ ចូលជួប​សំដែង​ការគួរសម និងពិភាក្សា​ការងារ

បន្ទាប់មកសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញាតឲ្យ​គណៈ​ប្រតិភូ​ក្រុមហ៊ុនហ៊ូ​វ៉ៃ ដឹកនាំ​ដោយ​លោក លី ជឹងកឺ អនុប្រធានក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ៊ូវ៉ៃ ចូលជួប​សំដែងការ​គួរសម និងពិភាក្សាការងារ​ នៅរសៀលថ្ងៃទី១១ ខែកញ្ញា  ឆ្នាំ២០១៦។ លោក  លី ជឹងកឺ  មានប្រ​សាសន៍​ជំរាបជូន​សម្តេចតេជោ​នាយករ​ដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់​លោក​បាន​បណ្តាក់​ទុនវិនិយោគ​ក្នុងប្រទេស​កម្ពុជា ក្នុងឆ្នាំ១៩៩៩ រហូតមកដល់​ពេលនេះមានរ​យៈពេលជាង​១៧ឆ្នាំរួចមមកហើយ។ ទាក់ទិន​ទៅនិងអាជីវ​កម្មរ​បស់ក្រុម​ហ៊ុនកាល​ពីឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុនបាន​ធ្វើការ​លក់ផលិតផ​លស្មាត​ហ្រ្វូនរបស់​ក្រុមហ៊ុន​មានរហូត​ដល់៦០ ពាន់លានដុល្លា នៅលើទីផ្សាររបស់ពិភពលោក​។​ ​នៅក្នុង​ទីផ្សារនៃ​ប្រទេសកម្ពុជា ក្រុមហ៊ុនរបស់លោក​នឹងពង្រីក​​ទីផ្សារឲ្យកាន់​តែមាន​ទំហំធំឡើង ពោលគឺបច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងដំណើរ​ការសាងសង់អ​គារការិយាល័យ និងមជ្ឈ​មណ្ឌល​ព័ត៌មាន​ដ៏ធំ​នៅក​ម្ពុជា​​ដែល​​គ្រោ​ងនឹង​បញ្ចប់នៅ​ក្នុងឆ្នាំ​២០១៧​ខាងមុខ។ ជាមួយ​និងការ​វិនិយោគ​នៅកម្ពុជា​លោក លី ជឹងកឺ មានប្រសាសន៍បន្តថា ក្រុមហ៊ុនរបស់លោកបានធ្វើការសហការ​ក្នុងការ ​ជួយ...

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យគណៈ​ប្រតិភូក្រុមហ៊ុ​ន​ស្រ្ពីង ដឹក​នាំដោយ​លោក ​វ៉ាង ចឹងហ៊ួរ ចូលជួប​សំដែង​ការ​គួរសម និងពិភ្សា​ការងារ

ក្នុងឱកាស​នៃការស្នា​ក់អាស្រ័យ​នៃការ​អញ្ជើញ​បំពេញ​ទស្សនកិច្ចការងារ ចូលរួម​ពិព័រណ៌ចិន អាស៊ានលើកទី​១៣ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅរសៀលថ្ងៃទី១១ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអនុញ្ញាតឲ្យ​គណៈ​ប្រតិភូក្រុមហ៊ុនស្រ្ពីង ដឹកនាំដោយ​លោក  វ៉ាង ចឹងហ៊ួរ  ប្រធាន​ក្រុមហ៊ុន​អាកាសច​រណ៍​សៀង​ហៃស្រ្ពីង ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ។  ក្នុងជំនួប​ពិភាក្សា​គ្នានោះ លោក  វ៉ាង ចឹងហ៊ួរ  មានប្រសាសន៍​ជូនស​ម្តេច​តេជោ​នាយករដ្ឋមន្រ្តី អំពី​ផែនការវិនិយោគ​របស់​ក្រុម​ហ៊ុនរ​បស់លោ​កក្នុ​ង​ប្រទេស​កម្ពុជា លើវិស័យ​អាកាស​ចរណ៍​ស៊ីវិល និង​ទេសចរណ៍​។​  លោក វ៉ាង ចឹងហ៊ួរ  មានប្រសា​សន៍ប​ន្តថា បច្ចុប្បន្នក្រុមហ៊ុ​នរបស់លោ​កមាន​យន្តហោះ​ដឹកអ្នកដំណើរ​ចំនួនជាង ៦០គ្រឿង និងកំពុង​បញ្ជាទិញ​ចំនួន ជាង១០០គ្រឿងទៀ​តដើម្បី​បម្រើឲ្យ​សេវាដឹក​ជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​អាកាស ពិសេស​ការដឹក​ជញ្ជូន​​អ្នកទេស​ចរណ៍​ចិន ឆ្ពោះ​មក​កាន់ប្រទេស​កម្ពុជា​​ឲ...

សេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការដាក់ពាក្យប្រឡង​ជ្រើសរើស​ចូលបំរើការងារ​ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០១៦

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ អញ្ជើញ​ទស្សនាស​កល​វិទ្យាល័យជន​ជាតិ​ក្វាងស៊ី

នៅល្ងាចថ្ងៃទី៩ កញ្ញា សម្តេច​អគ្គមហា​សេនា​បតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា និង​គណៈ​ប្រតិភូជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា បានអញ្ជើញ​ធ្វើទស្សនកិច្ច​ទៅកាន់​សកលវិទ្យាល័យ ជនជាតិ​ក្វាង​ស៊ី ក្នុង​ទីក្រុង​ណាន​នីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​​ខ្ពស់ ត្រូវ​បាន​ទទួល​នូវ​ការ​ធ្ចើ​​គារវកិច្ចស្វាគមន៍យ៉ាង​ស្និតស្នាល​រ៉ាក់ទាក់បំផុត ពីសំណាក់លោក  ជា សាំងកូ  សាកល​វិទ្យាធិការ នៃ​សកល​វិទ្យាល័យ​ជនជាតិ​ក្វាងស៊ី ព្រមទាំង​អស់​លោក លោកស្រី ជាសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត​ជាច្រើន​រូប ពិសេស​និស្សិត​កម្ពុជា ដែលកំពុង​សិក្សា​នៅសក​លវិទ្យាល័យ​ជនជាតិក្វាង​ស៊ីជាច្រើនរូប។ សូមបញ្ជាក់ថា សកល​វិទ្យា​ល័យ​ជនជាតិក្វាងស៊ី Guangxi University for Nationalities ត្រូវ​បាន​ស្ថាបនា​បង្កើត​ឡើង​ក្នុង​​ខែមីនា ​ឆ្នាំ១៩៥២ ក្នុងតំបន់​ស្វយ័តក្វាង​ស៊ីចុង(Guangxi Zhuang) ភូមិភាគ​ខាងត្បូង​ប្រទេស​ចិន។ សកល​វិទ្យា​ល័យ​​នេះ​ ស្ថិតនៅ​ក្រោម​ការដឹកនាំ ​នៃគណៈកម្មការ​កិច្ចការ​ជាតិ​សាសន៍​រដ្ឋ នៃ​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន និង​ប្រជា​​រដ្ឋាភិបាល​ ​នៃ​តំបន...