ជនជ្រុលនិយមថៃដែលសមត្ថកិច្ចព្រំដែនខ្មែរចាប់កាលពីថ្ងៃទី២៩ធ្នូម្សិលមិញត្រូវបានចោទប្រកាន់ ដោយព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញពិរករណីគឺ ទី១ពីបទចូលក្នុងដីខ្មែរខុសច្បាប់ និងទី២ ពីបទចូលក្នុងតំបន់យោធាក្នុងបំណងទុច្ចរិត។ នេះបើតាមឲ្យដឹងពីលោកសុក រឿន ព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញ។ បើយោងតាមច្បាប់កម្ពុជាបទចោទប្រកាន់ទី១ អាចប្រឈមនឹងការកាត់ទោសពី៣ខែទៅ៦ខែ រីឯបទចោទទី២ប្រឈមនឹងការផ្តន្ទាទោសពី៦ខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ២លានរៀល។ ជនជាតិថៃទាំង៧នាក់នេះត្រូវបានប៉ូលិសអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបញ្ជូនទៅតុលាការនៅ ព្រឹកថ្ងៃទី៣០ធ្នូនេះដើម្បីសាកសួរនិងចោទប្រកាន់។ប្រភពពីតុលាការឲ្យដឹងថា ពេលមកដល់តុលាការជនទាំង៧នាក់មិនព្រមឆ្លើយនឹងសំណួរ របស់តុលាការទេ រហូតទាល់តែឯកអគ្គរាជទូតថៃមកដល់បានព្រមនិយាយ។ នេះជាមូលហេតុ ដែលនាំឲ្យការសាកសួរបានអូសបន្លាយពេលយ៉ាងយូរ។ ជនជាតិថៃទាំង៧នាក់នោះដែលក្នុងនោះមានស្រីពីរនាក់រួមមាន១.លោកផាន់លីត វីឃីតសេត អាយុ ៤៧ឆ្នាំ ជាសមាជិកសភា, ២.លោកកាត់ផុនថាក់ ឈឺឆាក់សាវី អាយុ៤១ឆ្នាំជាសមាជិកសភា (ក្រុមអាវលឿង), ៣.លោកចាយណៃ អាយុ៣៤ ជាអ្នកថតរូប, ៤.លោកស្រី សារ៉ាក់លីត អាយុ៤៨ ឆ្នាំ, ៥.លោកស្រីទ្រីសែនឌិនឡឺតអាយុ៥៧ឆ្នាំជាលេខាបក្ស (ក្រុមអាវលឿង),៦.លោកវីរ:ស៊ុម ខ្លាមឃិត អាយុ៥៣ឆ្នាំ (ខាងក្រុមអាវលឿង),និង៧, លោកណូទ្រីកិនផាណាសាប៊ូនអាយុ៥០ឆ្នាំ។ឯកអគ្គរាជទូតថៃប្រចាំរាជធានីភ្នំពេញលោក ប្រាសាទ ប្រាសាទ វិនិច្ឆ័យ ក៏បានមកចូលអង្កេតមើលដំណើរការសាកសួរជនជាតិថៃទាំងនោះនៅឯតុលាការផងដែរនៅព្រឹកមិញនេះ។ គួររំលឹកថា កងការពារព្រំដែនកម្ពុជាលេខ៥០៣ប្រចាំស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបានចាប់ឃាត់ជនជាតិថៃ៧នាក់ ដែលក្នុងនោះរួមមានសមាជិកសភា២រូបផង បន្ទាប់ពីកងយោធា កម្ពុជាបានចាត់ទុកថា ជនជាតិថៃទាំងនោះកំពុងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជាដោយខុសច្បាប់។ ប្រភពពីព្រំដែនស្រុកអូជ្រៅបានបញ្ជាក់អោយដឹងថាការចាប់ខ្លួននោះត្រូវបានធ្វើនៅម៉ោង១០ព្រឹក ថ្ងៃពុធទី២៩ធ្នូ នៅពេលដែលជនជាតិថៃទាំង៧នាក់នោះ កំពុងថតវីដេអូនិងផ្តិតរូបថតនៅចំនុច បង្គោលព្រំដែនលេខ៤៦ នៅក្នុងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ទីតាំងនេះ នៅទល់មុខភូមិណងចាន់ ស្រុកគោកធ្យូង ខេត្តស្រះកែវ។ ជនជាតិថៃទាំងនោះត្រូវបាន បញ្ជូនមកភ្នំពេញកាលពីថ្ងៃម្សិលមិញ៕
ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។ ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...