Skip to main content

សេចក្តីថ្លែងការណ៍របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី


          នាពេលថ្មីៗនេះ មានការវាយប្រហារពាក្យសម្តីមកលើកម្ពុជាដោយ​វិទ្យុអាស៊ីសេរី ក្នុង ទំរង់ជាបទ​វិចារណកថា​មួយ​​ ដែល​បាន​ផ្សាយកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ ហើយ​បានធ្វើការ​ផ្សាយ​ឡើង​វិញនៅ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១១។​ បទវិចារណកថានោះត្រូវបាន​គេ​ ប្រើប្រាស់​ជា​លេស​សម្រាប់ខួបលើកទី ២៦ នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានត្រូវតែងតាំងជា នាយករដ្ឋមន្ត្រី កម្ពុជាតាំងពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៨៥។ តាមការពិត នេះ​គឺជាដើមចមរបស់គណបក្សប្រឆាំង និង​​អ្នក​រិះគន់​រាជ​រដ្ឋាភិបាលដទៃ​ទៀត​សម្រាប់​ យុទ្ធនាកាបោះឆ្នោតសកល ដែល​ត្រូវ​បាន​កំណត់​នៅ​ពាក់​​កណ្តាលឆ្នាំ ២០១៣ ។
          បទវិចារណកថានេះ បានផ្តើមឡើងដោយរិះគន់ ដោយពួកគេស្រង់យក​សន្ទរកថា​របស់ សម្តេចអគ្គ មហាធម្មពោធិ៍សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​គណបក្សប្រជាជន កម្ពុជាក្នុងឱកាស​ប្រារព្ធ ទិវាជ័យជំនះ ៧ មករា ខួបលើកទី៣២។ នៅ​ក្នុង​សុន្ទរកថានោះ សម្តេច ជាស៊ីម បានរំឭកឡើងវិញពី​ជោគ​ជ័យ​ដ៏​ធំ​ធេងរបស់​រាជ​រដ្ឋាភិបាល រាប់បញ្ចូលទាំងកំណើន សេដ្ឋកិច្ចដ៏រឹងមាំ និងការកាត់បន្ថយភាពក្រីក្រ​ផងដែរ។
          ដោយសារតែមានសុចនាករសេដ្ឋកិច្ចរឹងមំា ដែលបានរំឭកឡើងដោយសម្តេច ជាស៊ីម ពួកគេបាន គិតថា កត្តា​ទាំងអស់នេះហើយដែលនាំឲ្យមានការលើកសរសើពីសមិទ្ធ​ផល​របស់   រា​ជរដ្ឋាភិបាល និងអគ្គ មគ្គុទេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ផ្ទុយទៅវិញ ចំណុចគោលនៃបទ​វិចារណកថារបស់វិទ្យុអាស៊ីសេរី បានបំភ្លៃ ដោយធ្វើរវាយប្រហារនយោបាយទៅលើ សម្តេ ចតេជោនាយករដ្ឋមន្ត្រី ទៅវិញ។  វិទ្យុអាស៊ីសេរី បានផ្សាយដូច្នេះដោយ​លើកយកសម្តីអ្នករិះគន់អគតិ ឈ្នោះ ប្រេដ អាដាម​ នៃអង្គការឃ្លាំមើល សិទ្ធិម​នុស្ស (Human Rights Watch) មកលើសម្តេចនាយករដ្ឋមន្ត្រី។ លោក អាដាម បានរិះគន់ សម្តេច​តេជោ ហ៊ុន សែន ចំពោះការដែល សម្តេច បានធ្វើជានាយករដ្ឋមន្ត្រីយូរ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីយល់ថា នេះពិតជា​ការ​រិះ​គន់​ មិនប្រក្រតី​ ព្រោះថា ការស្ថិតនៅក្នុងតំណែងយូរ វាមិននាំមកនូវផលដែលជាអវិជ្ជមានណាមួយ ​នោះ​ទេ។​ សម្តេច នាយករដ្ឋមន្ត្រី លោកនៅមានភាពវ័យក្មេង ហើយមានសុខភាពល្អ ដែល​គេ​អាច​រំពឹងបានថា ​សម្តេច នឹងនៅតែអាចចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសក្នុង​រយៈ​ពេល ​ច្រើន​ឆ្នាំ​ទៅ​មុខទៀត។
          គេត្រូវដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ឋានៈ​ជា​រដ្ឋ​បុរស​កំពូល មួយរូប ដែល ជាឋានៈ ដ៏កម្រមួយនៅក្នុងពិភពលោក។​ ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល ដែលត្រូវ បានតែងតាំង តាម រយៈការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ និងស្ថិតនៅក្នុងមុខតំណែង យូរ​នៅអាស៊ីនោះ សម្តេច​ បាន​ទទួល​ឋានៈ​មួយស្រដៀងគ្នានឹងឋានៈរបស់ លោក លី ក្វាន់យូ នៃប្រទេសសឹង្ហបុរី និងលោក មហាធៀ មហាមេត នៃប្រទេសមាឡេស៊ី ដែល​ជាមេដឹកនាំ ដ៏ជាទីគោរព​នៅ​ក្នុង​តំបន់។ សម្តេច​ មិនត្រឹមតែ ជាអ្នកកាច់ចង្កូតនាវាកម្ពុជាដ៏ឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែ​ សម្តេច​ ជា​អ្នក​លើក​មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដែលបាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​អង្គការ​សហប្រជា​ជាតិ វេទិកាអាស៊ាន និងវេទិកាអន្តរជាតិ ដទៃទៀតជាច្រើន
          បន្ទាប់ពីរិះគន់សម្តេចនាយករដ្ឋមន្ត្រីពីការស្ថិតនៅក្នុងមុខតំណែងយូរ លោក អាដាម បាន​ សង្កត់ធ្ងន់ថា សម្តេចនាយករដ្ឋមន្ត្រី «គួរបោះបង់ចោលមុខតំណែងរបស់សម្តេច ហើយអនុញ្ញាត ឲ្យមានការរៀបចំ ការឆ្នោត ដោយសេរីមួយនៅកម្ពុជា‍»។ នេះគឺជាការរិះគន់ដ៏ធ្ងន់ធ្ងរមួយដោយ ធ្វើមិនដឹងឭ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រ កម្ពុជា ដោយក្នុងបរិការនេះ គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតជាបន្តបន្ទាប់ក្នុងឆ្នាំ ២០០៨ ហើយ រដ្ឋសភាជាតិ បានបោះឆ្នោតជូន សម្តចតេជោ ហ៊ុន សែន ​ធើ្វជានាយករដ្ឋមន្រ្តី ​​ហើយព្រះ​មហាក្សត្រ​បាន​តែងតាំង​​។​ ទាំអស់នេះ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវនៃរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងមាត្រា ១១៩ ​​ហើយ​អាណត្តិ​បច្ចុប្បន្ន​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។​ ដូច្នេះ ហេតុអ្វី លោកអាដាមទទូចអោយ សម្តេច ចុះចេញពីតំណែង?
នៅក្នុងការរិះគន់មួយទៀតរបស់ លោក អាដាម ដែលថា «សម្តេច គួរអនុញ្ញាតអោយមាន ការបោះឆ្នោត ដោយសេរីក្នុងប្រទេសកម្ពុជា» នោះគឺបានន័យថា លោក អាដាម មិនទទួលស្គាល់ ការពិតថា កម្ពុជាបានរៀប ចំការបោះឆ្នោតប្រកបដោយភាពសេរី និងយុត្តិធម៌រាប់ទាំងការបោះឆ្នោត ថ្មីៗបំផុតឆ្នាំ ២០០៨។ ជាក់ស្តែង ការបោះឆ្នោតនីមួយៗទាំងបួនលើកកន្លងមកនេះ ត្រូវបាន ទទួលការវិនិច្ឆ័យថា កាន់តែមានភាពសេរី និង ត្រឹម ត្រូវជាងការបោះឆ្នោតមុនៗទៅទៀត។ ដោយ ឡែកនៅក្នុងការបោះឆ្នោតឆ្នាំ ២០០៨ នេះ កម្ពុជាទទួលបាន ជំនួយបច្ចេកទេសពីបណ្តាប្រទេស កាន់លទ្ធិប្រជាធិបតេយ្យ​ និង​អង្គការអន្តរជាតិ រួមទាំងប្រទេសជប៉ុន អូស្ត្រាលី ដាណឺម៉ាក អង្គការសហប្រជាជាតិ និង​បណ្តាប្រទេសនានាជាច្រើនទៀត​ ហើយមានអ្នកសង្កេត ការជាតិ និងអន្តរជាតិ​ចំនួនជាង ១៧០០០ នាក់ចូលរួម។
ការបោះឆ្នោតបានចេញជាលទ្ធផលដែលមានការចាប់អារម្មណ៍ខ្ពស់។ ឧទាហរណ៍ ស្ថានទូត​ សហរដ្ឋអាមេរិក បានថ្លែងថា «ការបោះឆ្នោតឆ្នាំ ២០០៨​ មានភាពសេរីជាងការបោះឆ្នោតមុនៗ​នៅ ក្នុងប្រទេសកម្ពុជា ហើយភាគ ច្រើនក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតអាច​សម្ដែង​នូវឆន្ទៈ របស់គេក្នុងបរិយាកាស បើកចំហច្រើនជាង មុន»។ ស្ថានទូតសហរដ្ឋ​អាមេរិកក៏​បាន​សរសើរ ពី «លក្ខណៈសន្តិភាព» នៃដំណើរការនៃការបោះឆ្នោត និង«វិជ្ជាជីវៈ» របស់ភ្នាក់ងារ​គណបក្ស​នយោបាយ និងបុគ្គលិករៀបចំការបោះឆ្នោត។
ជាមួយគ្នានេះដែរ អ្នកសង្កេតការណ៍សហគមន៍អ៊ឺរ៉ុប បានពិនិត្យឃើញថា នីតិវិធីនៃការ បោះឆ្នោតមាន «របៀបគ្រប់គ្រងល្អ» ហើយរួមជាមួយអ្នកសង្កេតការណ៏ និងភ្នាក់ងារគណបក្ស នយោបាយនានាបានរួមចំណែក ទៅដល់ «តម្លាភាព និងការជឿទុក្ខចិត្តលើដំណើរការបោះឆ្នោត »។
វាគ្មានភាពសង្ស័យណាមួយថា នៅពេលដែលប្រជាជនកម្ពុជាបោះឆ្នោត ប្រសិនបើ ប្រជាជនកម្ពុជា ជ្រើសរើសគណបក្សប្រជាជនកម្ពុជាបានន័យថាពួកគេព្រមព្រៀងទទួលយក បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ហើយអ្នកបោះឆ្នោតបានជ្រើស រើសយកគណបក្សប្រជាជនកម្ពុជា ដ៏​ច្រើនលើសលប់។ ដូច្នេះអ្នកបោះឆ្នោតបានដឹងយ៉ាង ច្បាស់ថា ប្រសិន​បើ​ពួក​គាត់​បោះ​ឆ្នោតអនុម័ត​ជូនគណបក្ស ប្រជាជនកម្ពុជា មានន័យថា ពួកគាត់ ទទួលយកការដឹកនាំរ​បស់​សម្តេច​នាយក​រដ្ឋមន្រ្តី  ហ៊ុន សែន  ហើយ គណបក្ស ប្រជាជនកម្ពុជា បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។
ដូច្នេះ ការលើកឡើងរបស់ លោកប្រេដ អាដាម ដែលដកស្រង់សំដីដោយវិទ្យុអាស៊ីសេរី ដែលស្នើឲ្យ សម្តេចនាយរដ្ឋមន្ត្រីចុះចេញពីតំណែង និងអំពាវនាវឲ្យមានការបោះឆ្នោតសារជាថ្មីនោះគឺ ជាការដកហូត​សិទ្ធិពី អ្នកបោះឆ្នោតកម្ពុជាភាគច្រើន ដែលបានជ្រើសរើសគណបក្សប្រជាជន កម្ពុជា​ដែល​​មានន័យថា ជ្រើសរើស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វាគ្មានទំរង់ដ៏សាមញ្ញ សម្រាប់ទង្វើបែបនេះទេ ហើយទង្វើនេះគឺមាន សារជាតិប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ
ទន្ទឹមនឹងនេះ ការផ្តូចផ្តើមឲ្យមានការបោះឆ្នោតថ្មីណាមួយ មុនការកំណត់គឺជាទង្វើប្រឆាំង នឹងរដ្ឋធម្មនុញ្ញ។ ដូចបានលើកឡើងពីខាងលើ កាបោះឆ្នោតត្រូវអនុលោមទៅតាមនីតិវិធី ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ បោះឆ្នោតជាតិ ដែលលោក អាដាម ពិតជាមិនបានដឹង។ គាត់ត្រូវតែសិក្សារដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោតជាតិ កម្ពុជាឲ្យបានហ្មត់ចត់ មុននឹងចាប់ផ្តើម ធ្វើការលើកឡើងណាមួយ ដែល​ផ្ទុយ​ទៅនឹងបទប្បញ្ញត្តិទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់ ទាំងនេះ។
ហេតុអ្វីបានជាលោក អាដាម ចង់ទាត់ចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០០៨? ចម្លើយ​​ដ៏ សាមញ្ញបំផុតនោះគឺ គាត់នៅតែបន្តចិញ្ចឹមចិត្តរិះគន់កម្ពុជា។ គួរកត់សំគាល់ថា នៅក្នុងឆ្នាំ ២០០៨ លោក អាដាមបានប្រកាសថា ការបោះឆ្នោតឆ្នាំ ២០០៨ មិន​មាន​ភាព​សេរី និង យុត្តិធម៌ បើទោះបីជាការបោះឆ្នោត នោះមិនទាន់បានប្រព្រឹត្តទៅក៏ដោយ។ ដោយ​សារគំនុំដ៏ យូរអង្វែង របស់គាត់ប្រឆាំង នឹងគណបក្ស ប្រជាជនកម្ពុជា និងសម្តេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គាត់បានធ្វើបុរេវិនិច្ឆ័យលើការបោះឆ្នោតរួចមុនទៅហើយ ដោយមិនរង់ចាំដល់ការបោះឆ្នោត ត្រូវ​បាន​ប្រព្រឹត្តឡើង និងរបាយការណ៍ ដែលធ្វើឡើងដោយអ្នក សង្កេតការណ៍បោះឆ្នោត នោះឡើយ។ ដោយ​សារ​ភាពលំអៀងនយោបាយរបស់ខ្លួន អាដាម បានធ្វើការ សន្និដ្ឋាន រួចជាមុន មុនការ​បោះ​ឆ្នោតថា​មិន​មាន​ភាពសេរី និងយុត្តិធម៌។
នៅក្នុងចំណោមអ្នកសង្កេតការបោះឆ្នោត ទោះបីជាមានការរកឃើញកំហុសខ្លះៗនៅ ក្នុងដំណើរការនៃ ការបោះឆ្នោតក៏ដោយ ប៉ុន្តែគេទទួលយកលទ្ឋផលនោះ។ ឧទាហរណ៍ប្រធាន ក្រុមអ្នកសង្កេតការណ៍ របស់ សហគមន៍អឺរុបបានថ្លែងថា ទោះបីនៅមានភាពមិនប្រក្រតីខ្លះៗ ក៏ដោយក៏វាមិនអាចប្តូរលទ្ធផល នៃការ បោះឆ្នោតដែលគាំទ្រគណបក្សប្រជាជនកម្ពុជានោះ បានឡើយ។ ហើយសេចក្តីប្រកាសរបស់ស្ថានទូត សហរដ្ឋ អាមេរិកបាននិយាយយ៉ាងច្បាស់ថា ភាពមិនប្រក្រតីនោះមានចំនួនតិចតួចណាស់ «ប៉ុន្តែវាមិនប៉ះពាល់ដល់ លទ្ធផលនៃការបោះឆ្នោត ឬក៏មិនប៉ះពាល់ដល់ឆន្ទៈរបស់ប្រជាជនកម្ពុជានោះទេ»
ដូច្នេះចេតនារបស់លោក ប្រេដ អាដាម និងវិទ្យុអាស៊ីសេរី គឺចង់បំផ្លាញលទ្ធផលនៃ ការបោះឆ្នោត ឆ្នាំ២០០៨។ ដោយសារពួកគេទាំងពីរក្រុមនេះមកពីប្រទេសប្រជាធិបតេយ្យចាស់ ជាងគេនៅលើសកលលោក ទើបធ្វើឲ្យគេយល់ថាសាររបស់លោក អាដាម នេះ ជាសារមិនមាន លក្ខណៈប្រជាធិបតេយ្យ។ មានការបោះឆ្នោត គឺមានន័យថាគណបក្សទាំងអស់អាចមានឱកាស ឈ្នះតែពុំមែនបានន័យថាពួកគេមានសិទ្ធិឈ្នះនោះទេ។ បញ្ហាដែលរំខានដល់លោក អាដាម និងវិទ្យុអាស៊ីសេរីនោះត្រង់ថា បេក្ខជនឬគណៈបក្សនយោបាយដែ លឈរឈ្មោះដែលគាត់ ពេញចិត្តមិនបានជាប់ឆ្នោត ម៉្យាងទៀតគ្មានហេតុផលណាដែល អាចទាត់ចោល រដ្ឋធម្មនុញ្ញ ឬ លទ្ធផលដែលបានមកពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយសារតែបុគ្គលខ្លះ ឬក្រុម ប្រឆាំងមួយក្តាប់តូចនោះទេ។
ក្រៅពីបំណងរបស់ពួកគេចង់ផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០០៨នោះ មានការ វាយប្រហារ នយោបាយគ្រប់រូបភាពជាច្រើនទៀត ដែលបានផ្សាយដោយវិទ្យុអាស៊ីសេរី។ ឧទាហរណ៍ ការចោទប្រកាន់ រវើរវាយរឿងអំពើពុករលួយ។ ប៉ុន្តែគេមិនបាននិយាយថា កម្ពុជា នាពេលបច្ចុប្បន្ននេះ មានច្បាប់ប្រឆាំងនឹង អំពើពុករលួយ ព្រមទាំងអង្គភាពប្រឆាំង​នឹងអំពើពុក រលួយដែលកំពុងដំណើរការយ៉ាងសកម្ម និងជា សាធារណៈ លើករណីចោទប្រកាន់បទពុក រលួយនោះទេ។ នេះក៏បានបង្ហាញយ៉ាងច្បាស់នូវភាពលំអៀង និងរ បៀបវារៈនយោបាយរបស់ វិទ្យុអាស៊ីសេរី ហើយក៏ជាល្បិចប្រើប្រាស់ព័ត៌មានរបស់គណបក្សប្រឆាំង និងការរិះគន់ ដើម្បី គាំទ្របទវិចារណកថារបស់ខ្លួន។
ការវាយប្រហារមួយទៀតគឺ ការរិះគន់គ្រួសារសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
ឧទាហរណ៍ វិទ្យុអាស៊ី​សេរីបានរិះគន់ ចំពោះការដំឡើងឋានន្តរសក្តិដល់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុស​របស់ ​សម្តេចនាយករដ្ឋមន្រ្តី ជាឧត្តមសេនីយ៍ទោ។ ប៉ុន្តែវិទ្យុអាស៊ី​សេរី មិនបានធ្វើ អត្ថាធិប្បាយគ្រប់ជ្រុងជ្រោយ ចំពោះហេតុការណ៍ពិតដែលអាចទទួលយកបានថាការតំឡើង ឋានន្តរក្តិយ៉ាងឆាប់រហ័សរបស់ឧត្តម​សេនីយ៍ ​ហ៊ុន​ ម៉ាណែត​ គឺ​ដោយ​សារ​លោកបានបញ្ចប់ ការសិក្សា នៅបណ្ឌិតសភាយោធាសហរដ្ឋ​អាមេរិក West Pointដែល​ជា​សាលា​មួយក្នុង ចំណោមសាលាយោធាដ៏មានកិត្យានុភាព​បំផុត​នៅក្នុងពិភពលោក។ ​លោក​គឺ​ជា​តំណាង យុវជន កម្ពុជាជំនាន់​ក្រោយដែលមានការអប់រំនៅឯបរទេស។ វិទ្យុអាស៊ី​សេរី​គួរ​ពន្យល់​ថា តើទាំងអស់ នេះគឺជា ដំណើរការមិនត្រឹមត្រូវឬយ៉ាងណា។

ពេលវេលាមិនអនុញ្ញាតឲ្យធ្វើការឆ្លើយ បដិសេធចំពោះការចោទប្រកាន់ដ៏ខុសឆ្គងទាំង អស់នោះ ទេ ដែលធ្វើឡើងក្នុងបទវិចារណកថានេះ សូមកុំយល់ច្រឡំឲ្យសោះថា ចំណុច សំខាន់នៃអត្ថបទនេះ គឺមិនមែនដើម្បីអបអរសាទរចំពោះការបំរើប្រទេសកម្ពុជា អស់រយៈពេល២៦ឆ្នាំ របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ប៉ុន្តែវាជាការប៉ុនប៉ងដកហូតសិទ្ធិអ្នក បោះឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសគណបក្សប្រជាជន កម្ពុជានៅឆ្នាំ ២០០៨ ជាការបំផ្លាញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការលើកតម្កើងគណបក្ស ប្រឆាំងជាមួយនឹងការសម្លឹងឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ទៅវិញទេ។ ជាមួយនឹងបទវិចារណកថា មានភាពរើសអើងប្រឆាំងដ៏ធ្ងន់ធ្ងរនេះ ក៏បានធ្វើឲ្យគេដឹងថា​ វិទ្យុអាស៊ី​សេរីកំពុងធ្វើការប្រកាស នូវការ​ចាប់​ផ្តើម​នៃ​រដូវ​កាល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​​អណ្ណតិ្តក្រោយហើយ។​
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១១
​​​                   អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...