ឯកឧត្តមបណ្ឌិត សុខ អាន ប្រកាសដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មី ១ខ្នង នៃអនុវិទ្យាល័យ ក្រពុំឈូក
នៅ
ចំពោះមុខលោក តាគុយ៉ា អូកាដា (TAKUYA OKADA) តំណាងឲ្យក្រុមហ៊ុន
អេអូន (AEON) ជាក្រុមហ៊ុនបង្កើតមូលនិធិអូកាដា
ដែលមានវត្តមានក្នុងពិធីសម្ពោធ
ដែលប្រារព្ធឡើងនៅក្នុងអនុវិទ្យាល័យ ក្រពុំឈូក ស្ថិតនៅក្នុង ឃុំ
ក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវនោះដែរ ឯកឧត្តមបណ្ឌិត សុខ អាន បាន
មានប្រសាសន៍ឲ្យដឹងថា អាគារសិក្សាថ្មី១ខ្នងនេះ
គឺជាអាគារសិក្សារទី ១៥០
ដែលត្រូវបានសាងសង់ឡើងដោយថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម អូកាដា
ដែលជាប្រធានមូលនិធិ អូកាដា
តាមរយៈឯកឧត្តមផ្ទាល់ជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅពីការសាងសង់សាលារៀន សារមន្ទីរអង្គរ
និងការចូលរួមដាំដើមឈើនៅតំបន់ប្រាសាទអង្គរវត្តស្ថិតក្នុង
ខេត្តសៀមរាប នៅពេលខាងមុខនេះក្រុមហ៊ុន អេអូន (AEON)
ដែលជាក្រុមហ៊ុនកសាងផ្សារជាច្រើនពាន់នៅក្នុងពិភពលោក
ក៏នឹងដាក់ទុនវិនិយោគសាងសង់ផ្សារទំនើបដ៏ធំមួយនៅក្នុងរាជធានី
ភ្នំពេញផងដែរ។ វត្តមានក្រុមហ៊ុន អេអូន (AEON)
ដែលជាធុរកិច្ចជនជប៉ុន និងសមិទ្ធផលនានា
ដែលកសាងឡើងដោយមូលនិធិអូកាដា នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ត្រូវបាន ឯកឧត្តមបណ្ឌិត សុខ អាន ចាត់ទុកថា គឺដោយសារតែព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលកើតឡើងដោយនយោបាយឈ្នះ!ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត សុខ អាន ដែល
ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយកសាងអភិវឌ្ឍន៍
ខេត្តតាកែវ បានមានប្រសាសន៍ឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា
ផ្ទុយពីប្រទេសនានាដែលមានវិបត្តិសេដ្ឋកិច្ច និងនយោបាយ
ហើយប្រទេសខ្លះនៅមានសង្គ្រាមរាល់ថ្ងៃនៅឡើយ។
តាមរយៈនៃការមានសុខសន្តិភាព ស្ថិរភាពនយោបាយ
និងការចូលរួមពីក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា
ក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង
ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសក្នុងស្រុកកោះអណ្តែត
ដែលត្រូវបានចាត់ទុកថា ជាស្រុកមួយក្នុងចំណោមស្រុកទាំង១០
នៃខេត្តតាកែវ ដែលមានភាពក្រខ្សត់ជាងគេនោះ
បានជួយធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការប្រែប្រួលរីកចម្រើន។
លោក វ៉ែន កប ប្រធាន
ក្រុមប្រឹក្សាស្រុកកោះអណ្តែតបានឲ្យដឹងថា នៅក្នុងស្រុកកោះអណ្តែត
មានវិទ្យាល័យ ២ កន្លែង អនុវិទ្យាល័យ ៤ កន្លែង សាលាបឋមសិក្សា ១៩ កន្លែង
សាលាមត្តេយ្យ ១០ កន្លែង ដែលមានសិស្សសរុបជាង ១១ ពាន់
ក្នុងនោះសិស្សស្រីជាង ៥ ពាន់នាក់។
តាមរយៈគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត សុខ អាន អាគារ
សិក្សា១៣ ខ្នង ស្មើរនឹង ៦៦ បន្ទប់ ត្រូវបានកសាងឡើង
និងអាគារថ្មី១ខ្នង ស្ថិតក្នុង អនុវិទ្យាល័យក្រពុំឈូក
ដែលបច្ចុប្បន្នហៅថា អនុវិទ្យាល័យ ក្រពុំឈូក
ដែលត្រូវបានបំផ្លិចបំផ្លាញក្នុងរបប ប៉ុលពត
ហើយត្រូវបានកសាងឡើងវិញកាលពីឆ្នាំ ១៩៨៤ លើផ្ទៃដីប្រមាណ ៣០
ពាន់មែត្រក្រឡា ។ ក្រៅពីនេះមានសិស្សក្នុងស្រុកកោះអណ្តែត ១០៧
នាក់ បានទទួលអាហារូបករណ៍របស់ឯកឧត្តមបណ្ឌិត សុខ អាន ។
ជាមួយគ្នានេះមានប្រឡាយទឹកជាច្រើនពាន់ម៉ែត្រ ក្លោងទ្វាវត្ត
ដំបូលព្រះវិហារ ទីស្នាក់ការគណបក្សស្រុក ១ និងឃុំ ៦
ត្រូវបានកសាងឡើងដោយក្រុមការងារគណបក្សប្រជាជនចុះជួយស្រុក
កោះអណ្តែត។ ឯអាគារសម្ភព ១ ខ្នង នៅក្នុងមន្ទីរពេទ្យបង្អែករមិញ
ក្នុងស្រុកកោះអណ្តែត ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត សុខ អាន ក៏នឹងត្រូវកសាងក្នុងពេលឆាប់ៗនេះផងដែរ។
ចាប់អារម្មណ៍នៅក្នុងពិធីសម្ពោធអាគារសិក្សាថ្មីនៃអនុវិទ្យាល័យ
ក្រពុំឈូក នេះដែរ លោក តាគុយ៉ា អូកាដា (TAKUYA OKADA) តំណាងឲ្យមូលនិធិ
អូកាដា ក៏ដូចជាក្រុមហ៊ុន អេអូន (AEON)
បានបង្ហាញពីសមានចិត្តរីករាយក្នុងការចូលរួមជួយប្រជាពលរដ្ឋកម្ពុជា
ក៏ដូចជាបំណងនៃការរកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

