ឯកឧត្តម កែវ រ៉េមី ៖ ការលើកឡើងរបស់ ប្រេដ អាដាម ដោយសារគំនុំបុគ្គល និងសងសឹក ចង់ធ្វើឲ្យ សភាពការណ៍កម្ពុជាទៅរកភាពអន្តរាយ
ឯកឧត្តម កែវ រ៉េមី
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី
និងជាអនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី
បានច្រានចោលការលើកឡើងរបស់ លោក ប្រេដ អាដាម (Brad
Adams)នាយកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអាស៊ី
ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានកាន់អំណាចផ្តាច់ការ។
ទាក់ទងនឹងការកាន់អំណាចយូរ ដោយសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម កែវ រ៉េមី បាន
មានប្រសាសន៍ឲ្យដឹងថា ខុសពីប្រទេសប្រកាន់របបប្រធានាធិបតីនិយម
ព្រះរាជាណាចក្រកម្ពុជាប្រកាន់របបសភានិយម
ដូច្នេះគណបក្សណាដែលឈ្នះឆ្នោត គណបក្សនោះមានសិទ្ធិផ្គូរផ្គង
បេក្ខជន របស់គណបក្សខ្លួន ដើម្បីធ្វើជានាយករដ្ឋមន្រ្តី។
សម្រាប់សម្តេចតេជោ ដែលតាមការស្ទង់មតិមានការគាំ
ទ្រពីប្រជាពលរដ្ឋជិត ៩០% ត្រូវបាន កំណត់ថា
ជាបេក្ខជននាយករដ្ឋមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា
ដូច្នេះប្រជាជនគឺជាអ្នកគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្រ្តី។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា ការដឹកនាំរបស់សម្តេចតេជោ ធ្វើឲ្យប្រទេសមានសុខសន្តិភាព គ្មានភាពរញ៉េរញ៉ៃ ផ្ទុយពីប្រទេសខ្លះមានអំពើហិង្សា មានការផ្ទុះគ្រាប់បែក។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១២ ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតខ្មែរប្រចាំនៅចក្រភព អង់គ្លេស បានបញ្ចេញ ប្រតិកម្មថ្កោលទោសអត្ថបទមួយរបស់លោក ប្រេដ អាដាម ប្រធានអង្គការ
ឃ្លាំមើលសិទ្ធិមនុស្ស ដែលបានរិះគន់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ជាពិសេសឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះ
ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៣ មិថុនា ឆ្នាំ២០១២ផងដែរ។
សេចក្តី
ប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស ដាណឺម៉ាក
ហ្វាំងឡង់ អៀរឡង់ ន័រវ៉េស អេព្យូពី និងសហភាពអាហ្វ្រិក បានឲ្យដឹងថា
រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសចំពោះអត្ថបទដ៏គំរោះគំរើយ
នៅក្នុងកាសែត The International Herald Tribune ដែលត្រូវបាន លោក ប្រេដ អាដាម ប្រើដើម្បីធ្វើការវាយ ប្រហារមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕