Skip to main content

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ជាមួយ​ទូរទស្សន៍​បាយ័ន ស្តីពី យុទ្ធសាស្ត្រ​កេង​ចំណេញ​​នយោបាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស លើ​គណបក្ស​ សម រង្ស៊ី ក្រោយ​ការបោះ​ឆ្នោត​


 
ថ្ងៃទី ១១ ខែ មិថុនា ​ ឆ្នាំ២០១២
លោក សត្យា រក្ស
សំណួរ៖ ​យើង ​ឃើញ​ថា​នេះ​គឺ​ជា​សប្តាហ៍​មួយ​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​ បាន​លេច​ឡើង​​យ៉ាង​ច្បាស់​ហើយ​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ខ្លះ​​​​ខក​ចិត្ត​ កំពុង​តែ​បង្ហាញ​នូវ​ភាព​កោលាហល ហើយ​គណបក្ស​ខ្លះ​គឺ​បង្ហាញ​នូវ​ក្តី​អស់​សង្ឃឹម​ ដោយ​ប្រកាស​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​​ជា​ដើម​។ល។ ហើយ​បើ​តាម​អំណះអំណាង​របស់​គណបក្ស​នយោបាយ​នីមួយ​ៗ ជា​ពិសេស​​គណបក្ស ប្រឆាំង​តែ​ម្តង​ ដែល​ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​បក្ស​ កឹម សុខា និង​ បក្ស សម រង្ស៊ី គឺ​ថា ហាក់​បី​ដូច​ជា​មិន​សប្បាយ​ចិត្ត​ជា​មួយ​លទ្ធផល​នេះ​ទេ ដោយ​គេ​ប្រើ​ភាសា​ច្រាន​ចោល​ ហើយ​សម្រាប់​ កឹម សុខា គឺ គេ​ស្ថិត​នៅ​ក្នុង​ភាព​​អល់​អែក ដោយ​បន្តុះបង្អាប់​ថា គេ​លួច​ផង​ ហើយ​សប្បាយ​​រីក​រាយ​​នឹង​លទ្ធផល​​របស់​ខ្លួន​ផង។​ អញ្ចឹង​ជុំ​វិញ​បញ្ហា​នេះ​ តើ​លោក​បណ្ឌិត​មាន​អ្វី​ជា​ការ​បំភ្លឺ​ ជុំ​​វិញ​​ព្រឹត្តិការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​នេះ?

លោក​​បណ្ឌិត ឈឹម ផលវរុណ

ចម្លើយ​៖ បើ ​យើង​ពិនិត្យ​ទៅ​លើ​លទ្ធ​ផល​​​ផ្លូវ​ការ​បណ្តោះ​អាសន្ន​ ដែល​ចេញ​ដោយ​ គ.ជ.ប យើង​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​នូវ​សម្លេង​​​គាំទ្រ​ ដ៏​ច្រើន​លើស​លប់​ ​ហើយ​មាន​កំណើន​ បើ​ធៀប​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត​ ២០០៨ កន្លង​ទៅ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​រហូត​ដល់ជាង​​ ៣ លាន ៦ សែន​។​ ឯគណបក្ស​ សម រង្ស៊ី ដែល​ទទួល​បាន​នូវ​លំដាប់​ថ្នាក់​លេខ​ ២ ​ប៉ុន្តែ​ឃ្លាត​ឆ្ងាយ​ពី​គណបក្ស​ប្រជា​ជន​ គឺ​បានជាង​ ១លាន​ ២សែន ២ម៉ឺន។​ តួលេខ​នេះ​បើ​យើ​ង​យក​ទៅ​ធៀប​កាល​២០០៨ គណបក្ស សម រង្ស៊ី ធ្លាក់​ចុះ។​ គណបក្ស សម រង្ស៊ី កាល​ពី​២០០៨ បាន ១លាន ៣​សែន ជាង អញ្ចឹង​ធ្លាក់​ចុះ​។​ ​​គណបក្ស​បាន​លំដាប់​លេខ​ ៣ គឺ​គណបក្ស កឹម សុខា បាន​លេខ​៣​ មែន តែ​លេខ​៣ នេះ ឃ្លាត​ពី គណបក្ស សម រង្ស៊ី ទៅទៀត​ យើង​មិន​បាច់​យក​មក​ធៀប​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ វា​ឆ្ងាយ​ ឆ្ងាយ​ដាច់​អាល័យ​។​ ប្រៀប​ធៀប​ត្រឹម កឹម សុខា នឹង សម រង្ស៊ី ពីរ​នាក់​ហ្នឹង​ក៏​ឃ្លាត​គ្នា​ដែរ កឹម សុខា​ ថ្វី​ត្បិត​តែ​មាន​ការ​កើន​ឡើង​បើ​ធៀប​ឆ្នាំ​២០០៨ គឺ​ កឹម សុខា បាន​តែ​ ៣សែន ៩ ម៉ឺន គឺ​ជិត ៤សែន ហើយ​ ២០១២ នេះ កឹម សុខា កើន​រហូត​ទៅ​ដល់​ ៥សែន ៧ ម៉ឺន ទោះបី​មាន​កំណើន​ពិត​មែន​ តែ​រវាង​​កឹម សុខា និង​ សម រង្ស៊ី ឃ្លាត​គ្នា​ឆ្ងាយ​ណាស់។​ សម រង្ស៊ី ២០១២ បាន ១លាន ២ សែន ២ ម៉ឺន ឯកឹម សុខា​ ២០១២ បាន ៥ សែន ៧ម៉ឺន អញ្ចឹង​ខុស​​គ្នា​ជាង​ពាក់​កណ្តាល​។​ បើ​យើង​គិត​ទៅ​គំលាត​ពួក​គាត់​នេះ​ឆ្ងាយ​គ្នា​ណាស់​ មិន​បាច់​យក​មក​ធៀប​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជាទេ។​ យោង​តាម​លទ្ធផល​នេះ​ យើង​​ឃើញ​ថា អំនួត​អួត​ក្អេង​ក្អាង​របស់​គណបក្ស កឹម សុខា      ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ថា ​ជា​ការ​បាក់​អំនួត​លើក​ទី​២។​ យើង​អាច​សិក្សា​កាល​ពី ២០០៨ កឹម សុខា គេ​អួត​ថា គេ​នឹង​ឈ្នះ​​បាន ៥៨ អសនៈ នៃ​អសនៈ​សភា ១២៣ រហូត​អាច​បាន​ទៅ​ដល់​​ ៦៣ អសនៈ តែ​ដល់​លទ្ធផល​ពិត​ប្រាកដ​ កឹម សុខា បាន​តែ ៣។​ ដូច្នេះ​អួត​នេះ​អួត​ហួស​ ធ្លាក់​មក ៣ ដល់​ពេល​លទ្ធផល​បោះ​ឆ្នោត គាត់​បាន ៣ គាត់​ថា គាត់​នៅ​តែ​ឈ្នះ​ ពេល​គាត់​​ឃោសនា គាត់​ថា បាន ៥៨ ទៅ ៦៣ ដល់​ពេល​លទ្ធផល​ជាក់​លាក់​ បាន ៣ គាត់​ថា គាត់​នៅ​តែ​ឈ្នះ។​​ ដូច្នេះ​ កឹម សុខា មាន​បញ្ហា​មួយ​ហើយ​ខាង​សតិសម្បជញ្ញៈ​ ។ ឥឡូវ​ទៀតហើយ គាត់​ថា ដូរឫសគល់​តែ​ម្តង​ បោះឆ្នោត​​ឆ្នាំ ២០១២ ហ្នឹង គឺ​យក​ឈ្នះ​តែ​ម្តង។​ គាត់​ថា ពេល​នេះ​ជាង​ពេល​ណាៗ​ទាំង​អស់​ ដូច​កាល​២០០៨ បើ​យើង​ស្តាប់​សន្ធឹក​នៃ​ការ​អួត​ ២០១២ ហ្នឹង គួរ​តែ ១៦៣៣ ឃុំ​-សង្កាត់ គួរ​តែ កឹម សុខា គាស់​បាន​អស់​ហើយ ។ កឹម សុខា បាន​តែ​ ១៨ ឃុំ​ បើ​ធៀប​ជា​មួយ ១៦៣៣ បាន​តែ ១,១% ទេ ហើយ​បើ​យើង​និយាយ​ពី​សម្លេង​ឆ្នោត​វា​តិច​តួច​បំផុត តែ​កឹម សុខា ថា​ឈ្នះ​ទៀត​ហើយ ។ ងាក​មក​ សម​ រង្ស៊ី អត់​ប្រកែក​ថា ខ្លួន​ឯង​ឈ្នះ​ឬចាញ់​ទេ តែ​អំនួត​របស់​គាត់​ដែល​គាត់​ថា នឹង​ផ្លាស់​ប្តូរ​បាន​សម្រេច​ផល​របស់​គាត់​ហ្នឹង លទ្ធផល​គ្មាន​អ្វី​ខុស​ពី​មុន​ៗ​គឺ​ដដែល​ គឺ​គាត់​មិន​អាច​យក​ជ័យ​ជំនះ​បាន​ទេ។​ ផ្ទុយ​ទៅ​វិញ​ ២០១២ នេះ​មាន​តែ​ធ្លាក់​ចុះ​នូវ​សម្លេង​គាំទ្រ​ ដល់​អញ្ចឹង​ទៅ​គណបក្ស សម រង្ស៊ី ក៏​អនុវត្ត​នូវ​ប្រពៃ​ណី​ទំនៀម​ទំលាប់​​របស់​ខ្លួន​ច្រាន​ចោល​លទ្ធផល​បោះ​ ឆ្នោត។​​ ប៉ុន្តែ​ កឹម សុខា ដូរ​ឥរិយាបទ​បន្តិច​​ ពីព្រោះ​កាល​ ២០០៨ កឹម សុខា អួតថា ៥៨ ទៅ ៦៣ ដល់​បាន​៣ នៅ​តែ​ស្រែក​ថា ឈ្នះ។​​ ប៉ុន្តែ​​នៅ​ក្នុង​ផ្លូវ​ចិត្ត​គឺ​ចាញ់​ហើយ អញ្ចឹង​ហើយ​បាន​ងាយ​ត្រូវ​គ្នា ជា​មួយ​ សម រង្ស៊ី ក្នុង​ការ​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​។​ ដល់​ ២០១២ នេះ កឹម សុខា បាក់​អំនួត​ក៏​ពិត​មែន ប៉ុន្តែ​កឹម សុខា គិត​ថា គ្រាន់​បើ​ជាង​អត់ ព្រោះ​ពី ០ ឃុំ​ មក​បាន ១៨ ឃុំ ដែរ ហើយ​ពី​អត់​មាន​តំណាង​នៅ​ក្នុង​ឃុំ​សង្កាត់​ មក​បាន​ ប៉ុន្មាន​រយ​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែរ​ ហើយ​សម្លេង​ឆ្នោត​កើន​ពី ៣ សែន ៩ ម៉ឺន មក ៥ សែន ៧ ម៉ឺន ឃើញ​ថា កើន​ដែរ​ ។​ ដូច្នេះ ខ្លួន​អល់​អែក បើ​បដិសេធ​ទៅ​ខ្លាច​វា​ខាត ព្រោះ​ខ្លួន​មាន​កំណើន​ តែ​បើ​មិន​បដិសេធ​ទៅ​ហាក់​ដូច​ជា ដក​ឃ្លា​ចេញ​ពី​ សម រង្ស៊ី ពី​ព្រោះ​ខ្លួន​ទាល់​ច្រក​ដែរ​ចង់​ប្រើ​ប្រាស់​ សម រង្ស៊ី។​ អញ្ចឹង​កឹម សុខា រៀរ​រែក​ចិត្ត ដើម្បី​ឲ្យ​ខ្លួន​ដើ​រ​តួរ​ជា​គណបក្ស ប្រឆាំង ដូច​ សម រង្ស៊ី ព្រោះ​គេ​ចោទ​គាត់​ថា ជា​គណបក្ស​បញ្ឆោត​ទេ។​ សម រង្ស៊ី អះ​អាង​ថា ខ្លួន​គាត់​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​ ឯ​ កឹម សុខា ក៏​អួត​អញ្ចឹង​ដែរ ប៉ុន្តែ​ប្រជា​​ពល​រដ្ឋ​ទូទៅ​ចាត់​ទុក​ កឹម សុខា ថា ជា​គណបក្ស បញ្ឆោត​ទេ។​ អញ្ចឹង​ដើម្បី​កុំ​ឲ្យ​ដូច​ពាក្យ​គេ​ថា កឹម សុខា គាត់​ថា គាត់​បាន​ប៉ុណ្ណឹង​មែន​ ប៉ុន្តែ​គាត់​ចោទ​ប្រកាន់​ថា គេលួច​សន្លឹកឆ្នោត​​ ២០១២ នេះ។​ ចំណុច​ហ្នឹង​ខ្ញុំ​ចង់​ជា​សារ​មួយ​ដែរ ហេតុ​អី​​បាន​ជា​ បណ្តោយ​ ​កឹម សុខា ឲ្យ​ប្រើពាក្យ​បំភ្លៃ​ការ​ពិត​ ឬ​ក៏​ចោទ​ប្រកាន់​ងាយ​ៗ​ម្លេះ គួរ​តែ​ពិនិត្យ​ទៅ​លើ​លក្ខណៈ​ច្បាប់​ខ្លះ​ ដើម្បី​ឲ្យ​ កឹម សុខា ត្រូវ​ទទួល​ស្គាល់​ចំពោះ​ពាក្យ​សំដី​ដ៏​អាក្រក់​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ភាន់​ច្រឡំ​។​ ត្រង់​ហ្នឹង​ខ្ញុំ​ចង់​បញ្ជាក់​ទៅ​ គ.ជ.ប ថា តើ​ភាសា​ដែល​ កឹម សុខា ធ្វើ​​សន្និសីទ​ការសែត​នៅ​ឯ​​មន្ទីរ​បក្ស​របស់​ខ្លួន​ក្រោយ​ពេល​​លទ្ធផល​ដែល ​គាត់​ដឹង គាត់​ចោទ​ប្រកាន់​ថា គេ​លួច​សន្លឹក​ឆ្នោត​ ច្បោលៗ​របៀប​ហ្នឹង​តើ​គួរ​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​អាឡិអាឡក់​ដូច​ កឹម សុខា ប្រើ​​វេទិការ​សាធារណៈ​​មក​ចោទ​ប្រកាន់​អញ្ចឹង​ដែរ​ ឬ​ក៏​យ៉ាង​ណា?​ បើ​ទស្សនៈ​ខ្ញុំ​ មិន​មែន​រុញ​ច្រាន​​ឲ្យ​ទៅ​តាម​គន្លង​ហ្នឹង​ទេ ប៉ុន្តែ​ភាសា​អ្នក​នយោបាយ​ដូច​ កឹម សុខា នេះ​ បើ​សិន​ជា​ កឹម សុខា មាន​ភស្តុតាង គួរ​តែ​ដាក់​ភស្តុតាង​​មក​ស្ថាប័ន​ គ.ជ.ប តែបើ​​កឹម សុខា គ្រាន់​តែ​ថា លេង​​សើច​ កំប្លែង​នយោបាយ​នៅ​វេទិកា សាធារណៈ​ឬ សន្និសីទ​កាសែត​ គួរ​តែ​មាន​វិធាន​ការ​​ផ្លូវ​ច្បាប់​ណា​មួយ​ ជម្រុញ​ឲ្យ​លោក​ កឹម សុខា ដាក់​ភស្តុតាង​មក​ មិន​អាច ធ្វើ​លេង​ៗ​អញ្ចឹង​បាន​ទេ ។ លទ្ធផល​នេះ​បង្ហាញ​អំពី ចរិត​ លក្ខណៈ​សម្បត្តិ​ គុណ​សម្បត្តិ​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​។ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​នេះគឺ​បង្ហាញ​អំពី​ចីរភាព​ និង​ការ​បន្ត​ទៅ​មុខ​នៃ​​ដំណើរ​ការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​ នៅ​​ថ្នាក់​មូលដ្ឋាន។​​ អំណាច​មូលដ្ឋាន​ត្រូវ​បាន​ឆ្លង​កាត់​​ការ​បោះ​ឆ្នោត​ដោយ​ទៀត​ទាត់​ ៥ ឆ្នាំ ម្តង ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១២ នេះ នីត្យានុកូល​​ភាព​ប្រជា​ធិបតេយ្យ​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ បាន​​បង្ហាញ​នូវ​ទិដ្ឋភាព​ ២ ដាច់​គ្នា។​ ទិដ្ឋភាព​ទី១ គឺ​ប្រជា​ពល​រដ្ឋ​ខ្មែរ ច្រើន​ជាង​ ២ភាគ ៣ បាន​ន័យ​​ថា ជិតដល់​ ៧០% បាន​បន្ត​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ ចំពោះ​​​នយោបាយ​អភិវឌ្ឍន៍​​មូល​ដ្ឋាន ហើយ​និង​យល់​ព្រម​ទទួល​​យក​ឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​ អភិវឌ្ឍន៍​មូលដ្ឋាន​ជា​បន្ត​ទៀត​សម្រាប់​ ៥ ឆ្នាំ ខាង​មុខ។​ ​ដែល​ខ្ញុំ​ហ៊ាន​ថា នេះគឺ​​ខ្ញុំ​ផ្អែក​លើ​ទឡ្ហីករណ៍​នៃ​លទ្ធផល​គឺ បាន​ន័យ​ថា គណបក្ស​ប្រជាជន​អត់​បាន​បាត់​បង់​សន្លឹក​ឆ្នោត​ទេ បើ​យោង​តាម​វិទ្យាសាស្រ្ត​នយោបាយ​ កាល​ណា​​អត់​បាត់​បង់​​សន្លឹក​ឆ្នោត​បាន​ន័យ​ថា​ ប្រជា​ពលរដ្ឋ​គាំទ្រ​ដំណើរ​អភិវឌ្ឍន៍​​បន្ត​នៅ​មូល​ដ្ឋាន​ ក្នុង​ល្បឿន​ប៉ុណ្ណា​ យើង​អាច​វិភាគ​ស៊ី​ជម្រៅ​ទៀត​ ហើយ​យើង​អាច​បំបែក​ទូទាំង​ប្រទេស​ ហើយ​យើង​បំបែក​មក​ខេត្ត​ក្រុង​ ហើយ​យើង​បំបែក​មក ឃុំ-សង្កាត់​ យើង​អាច​មើល​ឃើញ​ថា មាន​ចំណុច​វិជ្ជមាន​ខ្លាំង​ប៉ុណ្ណា ចំណុច​ខ្សោយ​នៅ​សល់​អ្វី​ខ្លះ​។ ទិដ្ឋភាព​ទី ២ ​​ចរិត​លក្ខណៈ​នៃ​ការ​បោះ​ឆ្នោត​ យើង​​អាច​មើល​ឃើញ​ថា ប្រជា​ពលរដ្ឋ​ប្រហែល ២០%ទៅ​ ២៥% គឺ​បោះ​ឆ្នោត​ដណ្តើម​គ្នា រវាង​គណបក្ស​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង បាន​សេច​ក្តី​ថា គណបក្ស​ សម រង្ស៊ី និង​គណបក្ស កឹម សុខា បាន​ដណ្តើម​​គ្នានូវ​សម្លេង​ឆ្នោត​​របស់​ប្រជា​ពល​រដ្ឋ​តែ​ ២៥% ទេ នេះ​មាន​ន័យ​ថា កន្លែង​ខ្លះ​ សម រង្ស៊ី បូម​យក​ពី កឹម សុខា កន្លែង​ខ្លះ​កឹម សុខា បូម​យក​ពី​ សម រង្ស៊ី។​ បាន​សេច​ក្តី​ថា ទាំង​ សម រង្ស៊ី ទាំង​ កឹម សុខា ពុំ​មាន​សមត្ថភាព​នយោបាយ​ឯណា​ទៅ​ដណ្តើម​យក​ការ​គាំទ្រ​របស់​គណបក្សប្រជាជន​​ កម្ពុជា​ទេ​ គឺ​មាន​តែ​ដណ្តើម​​ចំណែក​របស់​ពួក​ដែល​​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​​ កម្ពុជា​​ទេ​។

លោក សត្យា រក្ស
សំណួរ៖ ទាក់ ​ទង​ទៅ​នឹង​គណបក្ស​ បញ្ឆោត​ ដែល​ខ្ញុំ​ចង់​សំដៅទៅ​ កឹម សុខា​ ខ្ញុំ​ឃើញ​ថា ឥឡូវ​នេះ ​​ភាព​បញ្ឆោត​​ចេញ​រូប​រាង​ហើយ ជា​ពិសេស​បង​ប្អូន​ដែលឃ្លាំ​មើល​ ពីរឿង​ថា បញ្ជូន​មេឃុំ​ទៅ​រៀន​នៅ​អាមេរិក​ រួម​ជា​មួយ​នឹង​ការ​បង្កើត​សាលា​មត្តេយ្យ​ ក្នុង​ភូមិ​ រួម​ជា​មួយ​នឹង​ការ​បង្កើត​មជ្ឈមណ្ឌល​កសិកម្ម​នៅ​ក្នុង​ឃុំ រួម​ជា​មួយ​អ្វី​ច្រើន​ណាស់​ដែល​ កឹម សុខា​បាន​សន្យា។​ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​នេះ បាន​ពន្យល់​ទៅ​មេ​ឃុំ​របស់​ខ្លួន​ ដែល​គាត់​ទៅ​ខាង​ខេត្ត​កំពត គាត់​ថា គាត់​នឹង​គោរព​ពាក្យ​សន្យា​នេះ​ ប៉ុន្តែ​អង្គការ​អន្តរជាតិ​គេ​បាន​យល់​ព្រម​ហើយ​ក្នុង​ការ​អញ្ចើញ​មេ​ឃុំ​ទៅ ​ធ្វើ​ទស្សន​កិច្ច​​សិក្សា​ នៅ​អាមេរិក ក្តី នៅ​បារាំង ក្តី នៅ​អូស្រ្តាលី​ ក្តី ប៉ុន្តែ​គេ​កំណត់​ ឲ្យ​ទៅ​ម្តង​តែ​២ នាក់​ទៅ​ ៣ នាក់​ទេ ម្តង​ឃុំនេះ​ម្នាក់​ពីរ​នាក់​អញ្ចឹងទៅ ម្តង​ខាង​នោះ​ម្នាក់​ពី​រនាក់​អញ្ចឹង​ទៅ។​ អញ្ចឹង​សំដី​នេះ​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត ជួយ​បញ្ជាក់​មើល​ទាក់​ទង​ទៅ​ហ្នឹង​កិច្ច​សន្យា​របស់​​ កឹម សុខា ថា​​តើ​មាយាទ​​ ដែល​លោក​បណ្ឌិត​ធ្លាប់​ស្គាល់​ កឹម សុខា តាំង​ពី​ដើម​ រហូត​ទៅ​ដល់​មាន​មាយាទ​​នយោបាយ​ភូត​កុហក​របស់​ កឹម សុខា​ រួម​ជា​មួយ​កិច្ច​សន្យា​ចុង​ក្រោយ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ ដែល​ទាក់​ទង​ទៅ​នឹង​ ឡាន​ពេទ្យ ទាក់​ទង​ទៅ​ហ្នឹង​នាំ​មេ​ឃុំ​ទៅ​រៀន​...តើ​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ម៉េច​​?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖​ និយាយ​ឲ្យ​ងាយ​យល់​នឹង​សាមញ្ញ​បំផុត​ កឹម សុខា ស្រែក​ប៉ោង​ដូច​ក្អាត់​ក្នុង​ក្អម​ នេះ​យើង​ដឹង​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​មួយ​ប្រកែក​ទេ សូម្បី​តែ​កូន​កឹម សុខា ប្រពន្ធ កឹម សុខា ក៏​ទទួល​ស្គាល់​ដូច​តែ​គ្នា​ហ្នឹង ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ កឹម សុខា មិន​មែន​​ដល់​ថ្នាក់​ជា​មនុស្ស​វង្វេង​ស្មារតី​អស់ ​ដោយ​សាររឿង​​អស់​ហ្នឹង​ទេ។​ កឹម សុខា នៅ​ដឹង​ខ្លះ​ ថា​អ្វី​ដែល​គាត់​ស្រែក​គឺ ដូច​ក្អាត់​ក្នុង​ក្អម​អញ្ចឹង គាត់​មិន​នឹក​ស្មាន​ថា គាត់​អាច​ជាប់​មេឃុំ​បាន​ម្នាក់​ផង កុំ​និយាយ​ថា ១៨ ។ កាល​ដែល​ កឹម សុខា ស្រែក​គាត់​មិន​ស្មាន​ថា គាត់​បាន​ជាប់​មេ​ឃុំ​ផង គាត់​អរ​​​ឲ្យត្រឹមតែ​​បាន​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​ទេ​ ដល់​អញ្ចឹង​ កឹម សុខា គិត​ថា​មិន​អាច​ជាប់​មេឃុំ​ បាន​យើង​ឃើញ​ថា​ កឹម សុខា លេង​នយោបាយ​សន្យា​។​ ធម្មតា​គណបក្ស​នយោបាយ​ គេ​អត់​លេង​ទេ​ល្បែង​ហ្នឹង​ព្រោះ​គេ​ខ្លាច​វា​វ័ន្ត​​ក​​ តែ​ កឹម សុខា គិត​ថា មិន​វ័ន្តក​​ទេ ព្រោះ​អញ​​វាមិន​ជាប់​ដល់​មេឃុំ​ទេ កឹម សុខា គិត​អញ្ចឹង ។ ដល់​ចៃដន្យ​ជាប់​តែ​មិន​ជាប់​ម្នាក់​ទេ ជាប់​ដល់​ ១៨ ឃុំ សង្កាត់ អញ្ចឹង​វា​វ័ន្តក​​ហើយ វ័ន្ត​​​ទៀត​។ តើគាត់វ័ន្តក​យ៉ាងម៉េច​? ការ​សន្យា​ទាំង​ឡាយ​ រហូត​​ក្នុង​វេទិកា​ផ្សាយ​បន្ត​ផ្ទាល់​​របស់​វិទ្យាស្ថាន​​ពលរដ្ឋ​វិជ្ជា​ យើង​នៅ​តាម​វិទ្យុ​ហ្នឹង កូន​ចៅ​បន​ន​យោបាយ​​ កឹម សុខា ទូរស័ព្ទ​ មក​ថា កឹម សុខា ពុំ​បាន​សន្យា​ទេ​ទាល់​តែ​ឈ្នះ​ធ្វើ​នាយក​រដ្ឋ​​មន្រ្តី បាន​ធ្វើ​អាហ្នឹង ចាប់​ផ្តើម​វ័ន្ត​ក​ហើយ​ ចាប់​ផ្តើម​ដោះសារ​។​ តាមពិត​រឿង​ឃោសនា​បែប​សន្យា គេ​យក​តែ​ពីរ​លទ្ធភាព​ទេ ទី១ កឹម សុខា មាន​ក្រដាស មាន​ខិតប័ណ្ណ​បោះផ្សាយ​ ហើយ​យើងមាន​​រក្សា​ទុក​។​ ទី២ កឹម សុខា បាន​និយាយ​ឃោសនា​ ក្នុង​រយៈ​ពេល​ ១៥ ថ្ងៃ ជា​រយៈ​ពេល​ផ្លូវ​ការ​នៃ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ ឃុំសង្កាត់​ ដូច្នេះ​ការ​ឃោសនា​​នៅ​ក្នុង​រយៈ​ពេល​ ១៥ ថ្ងៃ ជា​រយៈ​ពេល​ផ្លូវ​ការ​ គឺ​អ្វី​ដែល​ កឹម សុខា និង​បន​នយោបាយ​ កឹម សុខា និយាយ​នៅ​ក្នុង​ខណៈពេល​ហ្នឹង ក៏​ជា​ការ​សន្យា​ផ្លូវ​ការ​ក្នុង​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ មិន​មែន​សន្យា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ទៅ​ជា​ពាក់​ព័ន្ធ​ទៅ​ហ្នឹង​បោះ​ឆ្នោត​សភា​ធ្វើ​នាយក​រដ្ឋ​មន្រ្តី​នោះទេ​​ គឺ​មិ​ន​ទាន់​ដល់​ឯណា។ យើង​រាប់​​នៅ​ក្នុង​ខិតប័ណ្ណ​ កឹម សុខា​ សន្យាថា មេឃុំ ខ្លួន​ជាប់​ឆ្នោត​នឹង​បាន​ទៅ​រៀន​ប៉ុន្មាន​ខែ​នៅ​អាមេរិក​ នៅ​បរទេស ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ ឥឡូវ​វ័ន្ត​​​ក​​​ហើយ។​​ យើង​គុណ​ទៅ​ សំបុត្រ​យន្ត​ហោះ​ទៅ​អាមេរិក​ប៉ុន្មាន​ យើង​យកលេខ​គត់​ចុះ​គ្រាន់​អាច​តថ្លៃ​សំបុត្រ​យន្តហោះ​ចុះ​ថោក​ជួយ​អរ ២ពាន់​ដុល្លារ​ទៅ​ចុះ​សម្រាប់​ទៅមក​។​ ២ពាន់​ដុល្លារ​ គុណ ១៨ ​នាក់ ប៉ុន្មាន​ ម៉ឺន ចុះ​ទៅ​ស្នាក់​នៅ​ ៣ ខែ ក្តី ៦ ខែ​ក្តី វា​មិន​អាច​ខ្ចប់​បាយ​ ខ្ចប់ នំបុ័ង ពី​ភ្នំ​ពេញ​ ទៅ​ស៊ីនៅ​អាមេរិក​ទេ មិន​អាច​ទេ។​ ដូច្នេះ​ប្រាកដ​ជា​ទិញ​នៅ​ទីនោះហើយ​ ហើយ​ស្នាក់​នៅ ធ្វើ​លិខិត​ឆ្លង​ដែន​ថា នៅ​ស្រុក​ខ្មែរ​ទេ​ ថា​អាច​សម្រួល​គាត់​បន្តិចទៅ​​ អាណិត​គ្នា នៅ​ថ្លៃ​សេវា ឥឡូវ​ថា​មាន​បរទេស​គេ​ព្រម​ទៀត​។​ ​យើង​គិត​ទៅ​ជឿឬមិន​ជឿ មេ​ឃុំ​ប្រទេស​ណា​ដែល​ទំនេរ​មក​បណ្តុះ​បណ្តាល​ ឥឡូវ​ថា គេ​រក​លុយ​ចាត់​ចែង​ទៅ​ចុះ គ្រាន់​តែ កឹម សុខា ​គិត​ថ្លៃ​យន្ត​ហោះ​ គិត​ស្នាក់​នៅ​ ៣ខែ ទៅ​ ៦ខែ គិត​ទៅ មិន​បាច់​និយាយ​អ្វី​ច្រើន​ទេ គិត​តែ​លុយ​ទៅ​​ ហើយ​កុំ​ប្រកែក​ថា ទាល់​តែ​ធ្វើ​នាយក​រដ្ឋ​មន្រ្តី នៅ​ក្នុង​ខិតប័ណ្ណផ្សាយ​ឃោសនា​មាន​ ហើយ​នៅ​ក្នុង​ខិតប័ណ្ណ​គេ​ គឺ​ បណ្ណាល័យ ឥឡូវ​បណ្ណាល័យ​ខ្នាត​ទាប​ក៏​បានទទួល​​ដែរ​ឲ្យ​តែ​បាន​ធ្វើ​សិន។​ មួយ​ទៀត​គាត់​សន្យា​ថា នឹង​​សង់​មត្តេយ្យ​សាលា​ មិន​មែន​មត្តេយ្យ​​មួយឃុំ មាន ១ ទេ កឹម សុខា ថា ឲ្យ​មាន​គ្រប់​ភូមិ​ បាន​ន័យ​ថា នៅ​កម្ពុជា​ មួយ​ឃុំ​អាច​មាន​ ៤ទៅ៥ ភូមិ​ អញ្ចឹង​ត្រូវ​មាន​មត្តេយ្យ​សាលា​ ៤ទៅ៥ ឥឡូវ​មត្តេយ្យ​សាលា​ខ្នាត​តូច​កុំ​អាល​ធំ​អាណិត​គ្នា ហើយ​នយោបាយ​ក្តាម​គ្រោង​ របស់​បន​នយោបាយ​ កឹម សុខា គេ​ថា​នឹង​ដឹក​កុំព្យូទ័រ​ចូល​មន្ទីរ​ឃុំ​ដែល​គណបក្ស​ សិទ្ធិ​មនុស្ស​ឈ្នះ​ឆ្នោត។​​ ឥឡូវ​ថា កុំ​ទិញ​កុំព្យូទ័រ​ថ្លៃ​ ១ ពាន់ដុល្លារ​​ ឬ  ២ ពាន់​ដុល្លារ​ ទិញ​អាថោក​ មួយ​តែ​ ២00 ដុល្លារ​ ​ក៏​បាន​ដែរ​ទៅ ឲ្យ​តែ​បា​ន​ដឹក​ចូល។​​ បើ​ដឹក​អា​ ២០០ ដុល្លារ​ ១ គ្រឿង​ ១៨ ឃុំ គុណ​ទៅ​​ប៉ុន្មាន​ ចុះ​បើ​ មួយ​ឃុំ ២ ទៅ​ ៣ គ្រឿង ព្រោះ​គេ​សុទ្ធ​តែ​ Network សេវាល្អ​អី​ណា​នោះ តែនិយាយ​​គ្នា​​​ឲ្យ​ហើយ​ ប្រយ័ត្ន​​​ចោទ​ប្រកាន់​ថា ថវិកា​រដ្ឋ​ឲ្យ​តិច​ មិន​មែន​ទេ​ណា អ្នក​ត្រូវ​ដឹង​រួច​ទៅ​ហើយ​ថា ថវិកា​​ជាតិ​ទម្លាក់​ឃុំ​គឺ​មិន​ច្រើន​ទេ នៅ​អាមេរិក ​បារាំង អាល្លឺម៉ង់ នៅ​ប្រទេស​ណា​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​ចំណូល​របស់​ឃុំ​គឺ ប្រភព​ចំណូល​តាម​រយៈ​ផ្សេង​ៗទៀត។​ តិច​ដល់​ខ្លួន​ឯង​សន្យា​បោក​ប្រាស់​ ស្រាប់​តែ​មក​ទម្លាក់​បន្ទុក​មក​រដ្ឋាភិបាល​ អាហ្នឹង​ខូច​ហើយ ចរិត​ថោក​ទាប​បំផុ​ត​។​

លោក សត្យា រក្ស ៖ តែ ​ កឹម សុខា គេ​បញ្ជាក់​នៅ​ចុង​ក្រោយ​នេះ​​ដែរ គឺ​​គាត់​បញ្ជាក់​ថា រឿង​កុំ​ព្យូទ័រ​ រឿង​ឡាន​ពេទ្យ​ រឿង​មត្តេយ្យ​​សាលា នេះ ស៊ីសង​លើ​គាត់​សុំ​គេ​បាន​ឬ​មិន​បានទេ ទៅជា​អញ្ចឹង​វិញ​។
លោក​បណ្ឌិត ឈឹម ផលវរុណ៖ មិន ​អីទេ អ្នក​ដោះសារ​សម ទុក​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​ចុះ​ តែ​បើ​អ្នក​ដោះ​សារ​មិន​សម អាហ្នឹង​ចូល​ដល់​បោក​ ប្រជាភិថុត គឺ​អ្នក​កំពុង​ធ្វើ​នយោបាយ​ដ៏​ថោក​ទាប​បំផុត ។ ឥឡូវ​យើង​ពិចារណា​មួយ​ទៀត ឃុំ​ណា​ដែល​ភ្លើង​អគ្គិសនី​អត់​ទៅ​ដល់​ គេ​នឹង​ទិញ​ម៉ាស៊ីនភ្លើង​ដាក់​ឲ្យ​ទៀត​ រហូត​ដល់​មាន​ឡាន​សង្គ្រោះ​បន្ទាន់​ទៀត​នៅ​តាម​ឃុំ​មួយៗ។​ ឥឡូវ​យើង​ចាំ​មើល​រហូត​ដល់​មាន​មជ្ឈមណ្ឌល​​សុខ​ភាព​។​ មជ្ឈមណ្ឌល​​សុខ​ភាពមាន​នៅ​តាម​ឃុំ ឥឡូវ​ កឹម សុខា មិន​ទៅ​បង្កើត​ មជ្ឈមណ្ឌល​​សុខ​ភាពអីប្លែក​ទេ រៀប​ចំ​ឲ្យ​ល្អ​ថែម​ទៀត​មើល ធ្វើ​ឲ្យ​អស្ចារ្យ​ថែមទៀត​មើល​ ហ្នឹង​ក៏​យើង​ទទួល​យក​បាន​ដែរ។​ មួយ​ទៀត​អត់​មាន​នៅ​ក្នុង​ក្រដាស់​ទេ ប៉ុន្តែ​មាន​នៅ​លើ​ពាក្យ​សំដី​ កឹម សុខា ក្នុង​រយៈ​ពេល​ ១៦ ថ្ងៃ នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ដាក់​ធ្មេញ​ឲ្យ​យាយ​តា ៤ម៉ឺន ១​ខែ សម្រាប់​ចាស់​ៗ​ ព្រោះ​កឹម សុខា និយាយ​នៅ​ពេល​ឃោសនា​​បោះឆ្នោត​ ដូច្នេះ​អាហ្នឹង​ក៏​យក​មក​គិត​ជា​មួយ​ដែរ តម្លើង​​ប្រាក់​ខែ បញ្ចុះ​ថ្លៃ​សាំង​ បោះឆ្នោត​​ឃុំ​សង្កាត់​ទៅបោក​ប្រជា​ពលរដ្ឋ​ តាំង​ពី​បញ្ចុះ​ថ្លៃ​សាំង​ តម្លើង​ប្រាក់​ខែ ឥឡូវ​ចាំ​មើល​គាត់​បាន​ ឃុំ ១៨ ហ្នឹង តើ​គាត់​អាច​តម្លើង​ប្រាក់​ខែ​ប្រជាពលរដ្ឋ​នៅ​ឃុំ បានឬ​​អត់ យើង​ចាំ​មើល​ តើ​យាយ​តា​ ដែល​ កឹម សុខា ឈ្នះ​ ១៨ ឃុំ​ កំពុង​រស់នៅ​ អាច​មាន​ជោគ​វាសនា​បាន​ ដាក់​ធ្មេញ​ឲ្យ​ឬអត់ ហើយ​៤ ម៉ឺន មិន​បាច់​ឲ្យ​ ៤ ម៉ឺន ឃុំ​ផ្សេង​ ៤ ម៉ឺន​តែ​ចាស់​ៗ​នៅ ឃុំ​ ១៨ ហ្នឹង​ចុះ​ ព្រោះ​ កឹម សុខា និយាយ​ពេល​ឃោសនា។​ អញ្ចឹង​យើង​ទាំង​អស់គ្នា​​ត្រៀម​ចាំ​ទាំង​អស់​គ្នា ទាំង​កម្ម​វិធី​របស់​យើង​​នៅ​ទូរទស្សន៍​បាយ័ន​ ទាំង​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​របស់​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា​នៅវិទ្យុ ​ យើង​នឹង​រាប់​ថយ​ក្រោយ​ រាប់​ចាប់​ពី​ខណៈ​ថ្ងៃទី ១ គឺ​ខណៈ​ពេល​ដែល​ ការ​ផ្តល់​តំណែង​ដល់​មេឃុំ ចៅ​សង្កាត់​ និងការ​ចូល​កាន់​តំណែង​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នីតិកាល​ទី៣ ពេលហ្នឹង​យើង​រាប់​ជា​ថ្ងៃទី​១ ហើយ​យើង​រាប់​ថយ​ក្រោយ​ពី​ថ្ងៃទី ១ រហូត​ទៅ​ដល់​ថ្ងៃ ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​រដ្ឋ​សភា​នីតិកាល​ទី ៥ ហើយ​យើង​រាប់​ថយក្រោយ​មក​ រាប់​បាន​ ១ ថ្ងៃ សួរ​កឹម សុខា ថា ម៉េច​ទៅ​ កឹម សុខា បាន​ប៉ុន្មាន​នាក់​ហើយ ទៅ​អាមេរិក​ សួរ​បាន​ធ្វើ​អី​ខ្លះ​ សួរ​ដេញ​ៗ​រហូត​ ឲ្យប្រជាពលរដ្ឋ​តាម​ដាន​ បង្ខំ​ កឹម សុខា ឲ្យ​គោរព​កិច្ច​សន្យា​​។

លោក សត្យា រក្ស
សំណួរ​៖​   ខ្ញុំនៅចាំថា កាលពីឆ្នាំ​២០០៨ គណបក្ស​ទាំងពីរ​គឺ​ គណបក្ស​​ សម រង្ស៊ី និង​គណបក្ស កឹម សុខា ​​ជា​សត្រូវ​​ស៊ី​សាច់​គ្នា​​​។ កឹម សុខា ចោទ​ថា​គណបក្ស សម រង្ស៊ី គឺជាអាយ៉ង​ ជា​​គណបក្ស​​ប្រឆាំង​​ក្លែង​ក្លាយ គ្មាន​ប្រជាធិប​តេយ្យ​។ ចំណែក សម រង្ស៊ី ក៏បានប្រកាសដែរថា កឹម សុខា នេះគឺ​គ្រាន់​តែ​ជា​អាយ៉ង​ ជាគណបក្ស​តូចតាច ជាគណបក្ស​កូនមាន់​មកចឹកជើង សម រង្ស៊ី ។ល។​ អញ្ចឹង​ពេល​ឆ្នាំ២០០៨ នោះ គឺពួកគេ​បានដណ្តើមប្រជាប្រិយភាពគ្នា​យ់ាងខ្លាំង​ ប៉ុន្តែ​នៅ​ពេលដែល​លទ្ធផល​បរាជ័យ​​យ៉ាងអាម៉ាស​រៀងខ្លួន​ គឺ សម រង្ស៊ី បាន​២៦ ហើយ កឹម សុខា បានតែ៣ នោះ ស្រាប់តែពួកគេ​ចាប់​បង្កើត​សម្ព័ន្ធភាព​​ឯណា ដើម្បី​មាន​ការ​ផ្តួល​រំលំ​ ហើយ​ពេល​នោះ​សម្តេច​​អគ្គ​មហា​សេនា​បតី​​ លោក​​​ក៏បានមានប្រសាសន៍ដែរថា​ សម្ព័ន្ធភាពនោះ គឺ​ជា​សម្ព័ន្ធភាព​​​​បីសាច។ ពេលនោះ​ប្រជា​ពលរដ្ឋ​ក៏​បាន​តាម​ដានមើលដែរ ហើយឃើញថា​វាក្លាយ​ទៅ​ជាបាយ​ឡុក​បាយឡ​ និងក្លាយទៅ​ជាសង្គ្រាម​ជេរ​ប្រមាថ​គ្នា​​យ៉ាង​​អាណាធិបតេយ្យ​​ទៅវិញ​​។​​​​​

ឥឡូវនេះ គឺជាលើកទី២ ហើយ ក្រោយពីបរាជ័យ​នៅក្នុងការបោះឆ្នោត​ ក្រុមប្រឹក្សា​ឃុំ សង្កាត់​ យើង​ឃើញថាមានសញ្ញានៃការបោះពាក្យ​ចងសម្ព័ន្ធភាពនោះទៀតហើយ​ ប៉ុន្តែ​យ៉ាង​ណា​ៗ​​នោះ គឺ​មិនទាន់​ដឹងទេ​​។ ត្រង់ចំណុច ចង់ចងសម្ព័ន្ធ​ភាព​ថ្មីជាលើកទី២ របស់ កឹម សុខានេះ​ តើ​លោក​បណ្ឌិត​​យល់​ឃើញ​យ៉ាងម៉េចដែរ​បាទ ?​​​​

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ ​៖ ដូចខ្ញុំ​បាន​បញ្ជាក់​​ជូនបង​ប្អូន​ប្រជាពលរដ្ឋ​ ជាញយដងរួចមកហើយ​ ហើយក៏​សូម​ឲ្យ​​បងប្អូន​​​ចងចាំ​​​ផងដែរ​ថា​ កឹម សុខា នៅពេលដែលទាល់ច្រកនយោបាយ ឬនៅ​ពេល​ដែល​ទៅ​ដល់​​ផ្លូវ​ទាល់​​មួយ​​​ ពេលនោះ កឹម សុខា នឹង​សម្រេចចិត្ត​ទៅសុំលុនតួ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​​ ឬ​ក៏​ទៅ​សុំ​លួង​លោម​គណបក្ស សម រង្ស៊ី ដើម្បីបន្តជីវិត​នយោបាយ​របស់ខ្លួន ហើយឥឡូវ​នេះ​​យើង​​ឃើញ​កាន់​តែ​ច្បាស់​​ហើយ​​​។ បោះឆ្នោតឆ្នាំ​២០១២ ហើយ​ គឺធ្វើចរឹតដូចកាលបោះឆ្នោត​ឆ្នាំ​២០០៨ អញ្ចឹង​ គឺគ្រាន់តែបោះឆ្នោតហើយភ្លាម កឹម សុខា បានបោះដៃទៅរក សម រង្ស៊ី​ ភ្លាម​ ។ តាម​ពិត​គាត់​គ្រាន់តែ​មិន​សារភាព​​ថា​ ជួយផងៗ ខ្ញុំទាល់ច្រកហើយ​ នោះ​ទេ គាត់សុខ​ចិត្ត​និយាយ​ថា​ ខ្ញុំ​សុខចិត្តបោះដៃមុន​​ ដើម្បីប្រជាជាតិ​។ យើងពិនិត្យមើល​ តើ កឹម សុខា បោះដៃនោះ​គឺ​ដើម្បី​ប្រជា​ពលរដ្ឋ​ខ្មែរ​ ឬក៏​ដោយ​សារ​តែ​គាត់​ជិត​ដល់​ទី​ទាល់ច្រក​?​​ ។ តាមពិត កឹម សុខា ដឹងច្បាស់​ណាស់​​ ប៉ុន្តែ​អ្នកដែល​នៅបម្រើ​ក្នុងបន​នយោបាយ​ កឹម សុខា ទេ​​ដែលមិនដឹងក្រយៅ​របស់​ កឹម សុខា​ នេះបើតាមការវិភាគ​តាមបែបវិទ្យាសាស្ត្រនយោបាយ​របស់ខ្ញុំ​។ យើងមានទឡ្ហីករណ៍​ច្បាស់លាស់​ គឺ​មហិច្ឆតា​របស់ កឹម សុខា​ ចង់ធ្វើនាយករដ្ឋមន្ត្រី ឬចង់មកដឹកនាំរដ្ឋាភិបាល​ ប៉ុន្តែ​បើ​យោង​តាម​លទ្ធផល​បោះឆ្នោតឆ្នាំ​២០១២​ របស់ កឹម សុខា នៅតាមខេត្តនីមួយៗ គឺ កឹម សុខា មិន​អាច​ទទួលបាន ១ អសនៈទេ​។ ឧទាហរណ៍ នៅសៀមរាប​ដែល ​កឹម សុខា ធ្លាប់បានជិត​១​ម៉ឺន​សម្លេង​នោះ គឺពេលនេះ​ធ្លាក់​មក​នៅ​ត្រឹមតែ​ពីរពាន់ ឬបីពាន់ សម្លេងតែប៉ុណ្ណោះ​។​ សម្លេង​ដល់​ទៅ​ជិត​​១ម៉ឺន គឺមិនទទួលបានកៅអីផង​ ចុះបើធ្លាក់​មកនៅត្រឹមតែពីរ​ ឬបីពាន់ សម្លេង​ក្នុង​មួយ​ខេត្ត​ តើ​ទទួល​​អសនៈម៉េចនឹងបាន​?​​ គឺសូន្យ​ហើយ​។ នៅបន្ទាយមានជ័យ​ ដែលមាន៦ អសនៈ កាល​នៅ​ឆ្នាំ២០០៨ ចំនួនសម្លេង​មិនទាំងជាប់ផង ដល់ឆ្នាំ២០១២ នេះ ចំនួនសម្លេងធ្លាក់ទៀត អញ្ចឹង​ក៏សូន្យ​ដែរ​។ នៅបាត់ដំបង​ដែលមាន៨ អសនៈ ពេលបោះឆ្នោត ឆ្នាំ២០១២ នេះ​ក៏ថយ​សម្លេង​ទៀត​ បើឆ្នាំ២០០៨ អត់បានផងនោះ​ ហើយ​ឥឡូវ​ថយ​សម្លេង​ទៀត​ អញ្ចឹង គឺសូន្យ​ទៀត​ហើយ​។​ នៅពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ គឺមិនបាច់និយាយទេ​ គឺ​ប្រាកដ​ជា​សូន្យហើយ​។ យើង​ឃើញ​ចំនួន​ឡើង​​គឺ​នៅ កំពង់ចាម​ អញ្ចឹង​ កឹម សុខា​ អាច​សង្ឃឹមថា បើ​សម្លេង​​នៅឆ្នាំ២០១២​ អាច​រក្សា​បាន​ ឬក៏កើនឡើងនៅឆ្នាំ២០១៣ គឺអាច​បាន២ អសនៈ​ ទៅចុះ​។​ នៅ​កណ្តាល​គឺថា​អាច​រក្សា​បាន​ទៅចុះ អញ្ចឹង​គឺ​បាន​១​ដដែល​។ ចំណែកនៅព្រៃវែង​គឺ​ឃើញ​មាន​កើន​បាន​ពាក់​កណ្តាល​ដែរ​អញ្ចឹង​​គឺអាច​បាន២ទៀត​ ។ សរុបទៅគឺ​អស់ហើយ​ត្រឹម​៥ អសនៈ​​។ រីឯ​ខេត្ត​ផ្សេងៗ​ទៀត​​មិនបាច់​និយាយ​ទេ​​គឺអត់​តែម្តង​​។​​ អញ្ចឹង​ចំនួន៥ អសនៈ ក្នុងចំណោម១២៣ អសនៈ តើ កឹម សុខា ធ្វើ​ម៉េច​នឹង​​ទៅ​ធ្វើ​នាយករដ្ឋ​មន្ត្រី​កើត​ទៅ​?​ អញ្ចឹង​នៅឆ្នាំ២០១២នេះ កឹម សុខា បានប្រឹង​អស់​លទ្ធភាព​ហើយ​ គឺជានយោបាយឃោសនា​បែប​​ស្លឈាម​ ត្រដរខ្យល់សុទ្ធសាធ​ ហើយកើន​បាន​ចំនួន​តែ​ប៉ុណ្ណឺង​ គឺ​មិនអាច​ធ្វើ​នាយករដ្ឋមន្ត្រី​បានទេ​​។​ ដល់អញ្ចឹងទៅ កឹម សុខា មានការព្រួយបារម្ភ​ ពីព្រោះ​​ខ្លួន​​មាន​​ចំណង​មួយ​​ដែល​អួតក្អេងក្អាងថា​ គេធ្វើ​ប្រធានបក្សតែពីរ​អាណត្តិទេ​ ដូច្នេះ​ គាត់​សង្ឃឹម​​តែ​ឆ្នាំ២០១៣​នេះ​ទេ​ ហើយតែអស់អាណត្តិនេះហើយគឺចប់​ហើយ​។​ បើនិយាយពីអាយុ​ទៀត​ គឺកាន់តែចាស់ហើយ។​ ដូច្នេះ គឺ កឹម សុខា បានដើរដល់ផ្លូវទាល់​ហើយ​ អញ្ចឹង​ហើយ​​គឺត្រូវ​តែ​ងាក​​បោះដៃ​ទៅរក​ សម រង្ស៊ី​។ អញ្ចឹង​ចំពោះសម្ព័ន្ធភាព​​​​ ដែលមានចរឹតលក្ខណៈ​ដដែល ក្នុង​ស្ថានភាព​កាន់តែធ្ងន់ធ្ងរ​បែបហ្នឹង​ តើ សម រង្ស៊ី ឲ្យតម្លៃ កឹម សុខា កម្រិតណា​?​ យើងទុកឲ្យ សម រង្ស៊ី ពិចារណា​ខ្លួនឯងទៅ​។ ប៉ុន្តែបើយើង​វិភាគ​ដោយ​ខ្លួន​យើង​ គម្លាតរវាង កឹម សុខា និង សម រង្ស៊ី​ គឺនៅឃ្លាតគ្នាឆ្ងាយណាស់​។​ កឹម សុខា បាន​៥សែន ៧ម៉ឺន សម រង្ស៊ី បាន១លាន ​២សែន ២ម៉ឺន​ អញ្ចឹងគឺខុសគ្នាជិតពាក់កណ្តាល​ ដូច្នេះចំនួននេះ​ កឹម សុខា មិនអាចទៅរកបានទេ​។ អញ្ចឹង តើ រង្ស៊ី ឲ្យតម្លៃ កឹម សុខា ស្មើខ្លួន ឬនៅឆ្ងាយពីខ្លួន​​? បើនៅឆ្ងាយ​ពីខ្លួន​ បញ្ហា​គឺវា​មិន​ខុស​ពី​ឆ្នាំ២០០៨ ឬ២០០៩ ឬ​២០១០​នោះទេ។ បញ្ហាគឺ​នៅ​តែ​មើល​ឃើញ​​ថាជាកូនឆ្កែ​ ឬជា​កូន​មាន់​ប៉ុណ្ណោះ​ គ្រាន់តែកូនមាន់ពេលនេះ​ឡើងបានធំបន្តិចតែប៉ុណ្ណោះ​​​ តែឲ្យក្លាយ​ទៅជា​ស្មើ​នឹង​មេមាន់​នោះ​គឺ​មិនទាន់​ទៅរួច​ទេ​​។​

អញ្ចឹង តើ សម រង្ស៊ី​ អាចឲ្យតម្លៃគីឡូ កឹម សុខា ឬទេ?​ ហើយ​តើ សម រង្ស៊ី គិតដូច កឹម សុខា ដែរឬទេ នៅពេលដែលបូកគ្នាទៅថា​​អាច​ឈ្នះគណបក្សប្រជាជនកម្ពុជា​នោះ​? ។ បើយើង​បូក​​គណបក្ស​​ទាំងពីរនេះ​ចូល​គ្នា គឺបានតែ​១លាន ៧សែន ឬថា១លាន ៨សែន ទៅចុះ​។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា គឺបាន ៣លាន ៦សែនជាង​ អញ្ចឹងទាំងពីរនោះ​គឺបានតែពាក់​កណ្តាល​ទេ​​។ ដូច្នេះ សម រង្ស៊ី គាត់ចេះ​បូកលេខ​ហើយ ពីព្រោះជំនាញ​គាត់​ខាង​គណនេយ្យ​ស្រាប់​។ អញ្ចឹង​ខ្ញុំ​ជឿថា លោក សម រង្ស៊ី គាត់នឹងថ្លឹងថា តើគួរយក កឹម សុខា មកដាក់​ក្នុងទ្រូង​ ដោយ​មិន​អាច​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ ឬក៏​ឲ្យ​ កឹម សុខា ដើរ​តួជា​មេគណបក្ស​បញ្ឆោត​ ដើម្បី​ សម រង្ស៊ី​ស្តារឡើង​វិញនូវ​មុខមាត់​របស់ខ្លួនដែល​បាន​ធ្លាក់ចុះ​នៅឆ្នាំ២០១២​។​ ​រឿង​គឺមាន​តែប៉ុណ្ណឹង​ទេ​។​

លោក សត្យា រក្ស​
សំណួរ​៖ ទាក់ទងទៅ​នឹងសម្ព័ន្ធភាពនេះ ឃើញថា​ សម្រាប់​គណបក្ស សម រង្ស៊ី មកទល់​ពេល​នេះ​ អ្នកណា​ក៏ដឹងដែរថា​នៅផ្ទៃក្នុង​គណបក្ស​​កំពុងតែមាន​ការបែកបាក់​យ៉ាងធ្ងន់​ ធ្ងរ គឺគ្មាន​ការ​​ឯកភាព​​គ្នា​​ទេ​​ ដោយម្នាក់ៗ​ធ្វើស្តេច​ក្រាញ់​រៀងៗ​ខ្លួន​។ បើក្នុង​គណបក្ស​មួយ គ្មាន​ការ​ឯកភាព​គ្នា​​ទៅ​ហើយ ហើយ​ទៅបូក​ជាមួយ កឹម សុខា ទៀត​ តើវានឹងធ្វើ​ឲ្យផ្ទៃក្នុង​នោះកាន់​តែ​​រលួ​យ​យ៉ាង​ណា​ទៅ​​លោក​បណ្ឌិត?​​

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖​ ចំណុចនេះ ប្រហែលជាបង​ប្អូនប្រជា​ពលរដ្ឋ​​មិនទាន់​ភ្លេចទេ គឺ កឹម​សុខា បាន​ស្រែក​ថា បើមេៗ​គេមិន​ព្រមរួមគ្នា​ គឺយើងថ្នាក់​ក្រោមរួម​គ្នាទៅ​។ មានន័យថា បើមេៗ​មិនរួមគ្នា ខាង​ក្រោមៗ មកបោះឆ្នោត​ឲ្យសិទ្ធិ​មនុស្ស​ទៅ​ គឺមាន​ន័យអញ្ចឹង​។ មានពេលខ្លះ កឹម សុខា បាន​អំពាវនាវ​ហៅ សុន ឆ័យ ឲ្យ​មកចូល​រួមទៅទៀត​។​

បើសិនជាមនុស្ស ​ភាគច្រើន ដែល​គាំទ្រ​គណបក្ស​ សម រង្ស៊ី​​ ពិតជា​ចង់ឲ្យ​មានការ​រួបរួម​រវាង​​គណបក្ស​ សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស មែននោះ វាគួរតែ​ សម រង្ស៊ី បាត់​សម្លេង​ច្រើន​ជាង​នេះ​​គឺ​អាច​ដល់​ទៅ​១​លានសម្លេង​ទៅចុះ​ ហើយ កឹម សុខា ឡើង​ដល់១លាន កន្លះ ហើយ សម រង្ស៊ី នៅ​សល់​តែ​ជាង​២សែន នោះ​ទើប​ត្រឹមត្រូវ​តាម​ការ​អំពាវនាវ​របស់​ កឹម សុខា​ ។​ គឺ​បាន​ន័យថា ម្ចាស់ឆ្នោត​ដែលគាំទ្រ​គណបក្ស​ប្រឆាំង​ពិតជា​ចង់រួបរួម​មែន​ ប៉ុន្តែ កឹម សុខា យក​សម្លេង​ពី សម រង្ស៊ី បានត្រឹមតែ ១សែន កន្លះ ប៉ុណ្ណោះ​។ ដូច្នេះ សម្លេងដែល​នៅសល់​របស់ សម រង្ស៊ី នោះគឺគេ​មិន​គាំទ្រ​ការ​បង្រួប​បង្រួម​របស់ កឹម សុខា ទេ​​។​

លោក សត្យា រក្ស​
សំណួរ​៖ បើតាម​ សកម្មភាពរបស់ សម រង្ស៊ី​ វិញ​គឺក្នុងនាមគាត់ជា​ប្រធាន​បក្ស គឺគាត់​មិន​ទាន់​​ឲ្យ​​សញ្ញា​​ថា នឹងរួបរួមជា​មួយគណបក្ស កឹម សុខា ទេ​ គឺគាត់គ្រាន់​តែអំពាវនាវ​ឲ្យ​គណបក្ស​ប្រជាធិប​​តេយ្យ​​​ដូចគ្នា​នោះ​ មករួបរួម​។​ ប៉ុន្តែគឺថ្នាក់​ក្រោមទេ​ដែល​សរ​សេរ​លិខិត​ថា​ឲ្យមកជជែកគ្នា ពី​រឿង​​សម្ព័ន្ធភាព​នេះ​។ អញ្ចឹងបើតាមលោក សម រង្ស៊ី​ គឺមិនទាន់​មានសញ្ញាទេ​ ហើយ​សកម្មភាព​នេះ​គឺ​ដូចគ្នា​កាល​​ពី​​ឆ្នាំ​២០០៨ដែរ ប៉ុន្តែ កឹម សុខា ចាប់​ផ្តើមជ្រួល​ច្របល់​ខ្លាំងមែន​ទែន​។ ត្រង់​ចំណុច​​នេះ សូម​លោក​បណ្ឌិត​​ជួយ​បញ្ជាក់​បន្តិច​បាទ?​​​​

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ តាមការពិត ប្រធានបទដែល​លើកឡើងថា​ការបង្រួបបង្រួម​អ្នក​ប្រជាធិប​តេយ្យ​ហ្នឹង​​ គឺជាប្រធានបទបង្កើតឡើងដើម្បី​កេងចំណេញគ្នាទៅវិញទៅមកទេ​។​រង្ស៊ី មិនហ៊ាន​ប្រកែក​ដាច់​​អហ​ង្ការ​​​ ខ្លាចខាត ។ ចំណែក កឹម សុខា យក​ពាក្យបង្រួប​បង្រួមអ្នក​ប្រជាធិបតេយ្យ ដើម្បី​កេង​ចំណេញ​។ រង្ស៊ី ដឹងថារួម​ជាមួយ កឹម សុខា គឺមិនចំណេញទេ​ ប៉ុន្តែ​បើ​ប្រកែក​ថាទេ​នោះ​វា​ធ្វើ​ឲ្យ​ខាតបង់​​ អញ្ចឹង​សុខចិត្ត​លេង​សើច​បន្តិចៗ​ជាមួយ​ កឹម សុខា ទៅ​។​ កឹម សុខា ដឹងថា​ខ្លួនមិន​អាច​យក​​សម្លេង​ពី​គណបក្ស​ប្រជាជន​​មក​បាន​ទេ គឺមានតែ​យកពីគណបក្ស សម រង្ស៊ី​ ដូច្នេះ​ហើយ​​គឺ​មាន​តែប្រើ​ពាក្យ​ប្រជាធិប​តេយ្យ​​​ទៅ​ ដើម្បីឲ្យដឹងថា រង្ស៊ី មិនចង់​រួបរួមទេ អញ្ចឹង​គឺអាច​យក​​អ្នកគាំទ្រ​ពី រង្ស៊ី ទៅ​។ នេះជា​នយោបាយ​​ដែល កឹម សុខា មាន​តាំងពី​ពេល​ដែល​ខ្លួន​ធ្វើ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ពីព្រោះ​ពេល​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា អ្នកដែល​ទៅ​ចូលរួម​ក្នុង​វេទិកា គឺសុទ្ធតែ​ជាអ្នកគាំទ្រ​គណបក្ស​ សម រង្ស៊ី​ទាំងអស់​ ហើយចុងក្រោយ កឹម សុខា ក្របួច​យកមកធ្វើគណបក្ស សិទ្ធិមនុស្សទាំង​អស់។​​ ឥឡូវនេះគឺ​គាត់លេង​វិធីនេះទៀតហើយ ដោយ​យក​ចំណង​ជើងបង្រួបបង្រួម​ ចំណងជើង​ប្រជាធិបតេយ្យ​ហ្នឹង ដើម្បីយក​សម្លេង សម រង្ស៊ី​ មក​ចូល កឹម សុខា ។​

សរុបមក យើងសួរថា តើចរឹត​បង្រួប​បង្រួមនេះ​អាចនឹង​ទៅបាន​កម្រិតណា​?​ តើវា​អាច​ទៅ​បាន​យ៉ាងម៉េច?​ បើទស្សនៈពីរហ្នឹង​ ឃ្លាតគ្នាឆ្ងាយ ហើយ​ប្រើល្បិច​ទៅវិញទៅមក​បែបនេះ​។ ជាក់ស្តែង​​ថ្មីៗនេះ កឹម សុខា ធ្វើជាបោះ​ដៃ​ហើយធ្វើលិខិត​ ឯ រង្ស៊ី ឆ្លើយមកវិញ​គឺអត់មានឆ្លើយ​ចំ​ថា​​បង្រួប​បង្រួម​គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សទេ​​​ គឺគាត់​គ្រាន់តែ​ថា​បង្រួប​បង្រួម​អ្នក​​ប្រជាធិបតេយ្យ​​តែប៉ុណ្ណោះ​​​ ។ ដូច្នេះ កឹម សុខា មិនមែន​ជាតួឯកទេ​ គឺជាតួទូ​ទៅទាំង​អស់គ្នា​ ហើយ​ចូល​​មកនៅក្នុងគណបក្ស សម រង្ស៊ី​ ទោះបីជាពេល​នេះគេមិន​ប្រើពាក្យហ្នឹ​ង​ តែឥឡូវគេ​ប្រើពាក្យថា​គណបក្ស សម រង្ស៊ី បើកទ្វារចំហរ​ ចំណែក កឹម សុខា ក៏ថាបើកទ្វារចំហរដែរ​។ អញ្ចឹង​បើ​​បើក​​ចំហរ​​ដូចគ្នា តែគ្មាន​មនុស្ស​ចូល តើរួបរួមគ្នាយ៉ាងម៉េច​?​​។ សម រង្ស៊ី ក៏បាន​កំណត់​ឲ្យ កឹម សុខា ត្រូវជួបគ្នា​នៅទីក្រុង ម៉ានីល នៅថ្ងៃ​ប៉ុណ្ណេះ ខែប៉ុណ្ណេះ ទៀត​នៅប្រទេស ហ្វីលីពីន ។ ប៉ុន្តែបើ កឹម សុខា ពិតជាចង់ជួប​មែន គឺខ្លួនមិន​ចាំបាច់​តូចចិត្តទេ​ ពីព្រោះ​ខ្លួនបាន​និយាយថា​បង្រួប​បង្រួម សិទ្ធិមនុស្ស ជាមួយ សម រង្ស៊ី តែដល់ សម រង្ស៊ី ឆ្លើយមកវិញ​គឺ​បង្រួប​បង្រួម​អ្នក​ប្រជាធិបតេយ្យ​​ទៅវិញ​ អញ្ចឹងហើយ​ទើប កឹម សុខា អន់ចិត្ត មួយ​ចំណុច​រួចទៅហើយ​។ ត្រង់នេះ​បញ្ជាក់​ថា​ ខ្លួន កឹម សុខា នេះ គឺជា​តួរងរួច​ទៅហើយ​។​ ហើយឥឡូវ​នេះមិន​ទាន់កំណត់ទេ​ យើង​នឹង​តាមដាន​មើល​បន្ត​ទៅទៀត​ថា តើចរឹត​បោកគ្នាទៅវិញទៅមក​ ក្រោមស្លាក​បង្រួប​បង្រួម​ហ្នឹង​អាច​​អ្នកណា​ចំណេញ ឬអ្នកណា​ខាត​?​ ប៉ុន្តែ​សម្រាប់ខ្ញុំ គណបក្ស សម រង្ស៊ី គួរតែ​ក្លាហាន​ បើ​មិន​ក្លាហាន​ទេ កឹម សុខា នឹង​កេង​ចំណេញ​ពាក្យ​រួបរួម​នេះ​ហើយ​​។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ គឺ កឹម សុខា បានកេង​ចំណេញ​ពីពាក្យ​​នេះ​មិនតិចម៉ឺន​សម្លេងទេ​ពីគណបក្ស សម រង្ស៊ី​ ។ ដូច្នេះ គណបក្ស សម រង្ស៊ី គួរពិចារណា​ ហើយត្រូវក្លាហាន​ចំពោះ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ មិនត្រូវ​កេង​ចំណេញ​ពី កឹម សុខា ដល់​ថ្នាក់​ខ្លាច​មិនហ៊ាន​​ប្រកែក​ ឬមិនហ៊ាន​អឺអើ​ជាមួយ កឹម សុខា ដោយ​គ្រាន់​តែ​និយាយ​សើរៗ​ជាមួយ កឹម សុខា​ នោះទេ​ បើនៅតែអញ្ចឹងទៀត នោះ កឹម សុខា ច្បាស់​ជា​កេង​ចំណេញ​ទៀត​ហើយ​​៕​

សម្រង់​ព័ត៌មាន​ ៖ លោក នូ សាវុធឌី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...