Skip to main content

បទសម្ភាសន៍​​លោក​បណ្ឌិត ឈឹម ផល​វរុ​ណ​ ស្តីពី​ ល្បិច​​ទុច្ចរឹត​​របស់​​គណបក្ស​​ប្រឆាំង​ ក្នុងការ​ធ្វើ​អោយ​រាំង​ស្ទះ​ស្ថាប័ន​ ​ គ ជ ប




ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២
លោក សត្យា រក្ស
សំណួរ នៅក្នុងដំណាក់កាលនៃការបោះឆ្នោត ពីមួយអាណត្តិទៅ​មួយ​អាណត្តិ យើង ឃើញថា ដំណើរការកាន់តែល្អប្រសើរ។ ពាក្យល្អ​ប្រសើរនេះ សូម្បីតែបណ្តាអង្គទូត ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា ក៏បានមើលឃើញអំពីដំណើរការ​នៃ​ការបោះឆ្នោតដោយរលូនប្រកបដោយយុត្តិធម៌ និង​ត្រឹមត្រូវដែរ​​ ហើយមិនមែនតែស្ថានទូត ឬក៏​ភ្នែក​របស់បរទេស​ទេ​ដែលមានការ​កោត​សសើ​រ​បែបនេះ សូម្បីតែគណបក្សប្រឆាំងខ្លួនឯងដែលម្តងប្រឆាំង ម្តងសាទរនោះ ពេល​ខ្លះ​ក៏​គាត់​បាន​សសើរ​អំពីអ្វីដែលជាដំណើរការបោះឆ្នោតប្រកបទៅដោយតម្លាភាពនេះ​ដែរ។
ជាក់ស្តែងគឺលោក​សម រង្ស៊ី តែម្តង គឺកាលពីបោះឆ្នោតអាណត្តិទី៤ នោះ​ នៅក្នុង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត លោក សម រង្ស៊ី ខ្លួនឯង​​បាន​​និយាយប្រាប់ទៅសកម្មជនរបស់គាត់ថា គ.ជ.ប មិន​អាច​ក្លែងបន្លំសន្លឹកឆ្នោតបានទេ ដោយហេតុថា ទីមួយ គឺមានអ្នកសង្កេតការណ៍​​ជាតិ និងអន្តរជាតិ អង្គការ​ក្រៅរដ្ឋាភិបាលនានា ទីពីរ គឺគាត់បានបញ្ជូនអ្នកសង្កេតការណ៍នៃគណបក្ស សម រង្ស៊ី ទៅចូលរួមសង្កេត​ការណ៍យ៉ាងដិតដល់ជាទីបំផុត។ គាត់​បាន​លើក​ទឹក​ចិត្ត​សកម្ម​ជន​របស់គាត់ ត្រូវតែជឿជាក់ទៅ​លើ​ដំណើរការនៃការបោះឆ្នោត ក៏ប៉ុន្តែនៅពេលដែលគាត់​បរាជ័យ គាត់ថាទៅជារឿងផ្សេងទៅវិញ
ឡូនេះមាន​ព្រឹត្តិ​ការណ៍ថ្មីមួយទៀត គឺបន្ទាប់​ពីគណបក្សទាំងពីរ បង្កើតនូវគណបក្សមួយដែលមានតែ​សំបកមក ពួកគេបានដឹកដៃគ្នាមកសុំ​​កែទម្រង់ គ.ជ.ប ដោយស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​ដើម្បី​ធ្វើការ​កែ​ទម្រង់ គ.ជ.ប ទៅតាមអ្វីដែលជាការចង់បានរបស់គណបក្ស​​ប្រឆាំង​​​ត្រង់​ចំណុ​​នេះ តើលោកបណ្ឌិតអាចពន្យល់​អំពី​ ​ការ​បង្កប់​នូវភាព​ទុច្ចរឹរបស់​​​​គណបក្សប្រឆាំងនេះបានឬទេ?
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ បងប្អូនប្រជាពលរដ្ឋនាំគ្នាពិចារណទាំងអស់គ្នា ហេតុអ្វីបានជាគណបក្សប្រឆាំងយករឿង គ.ជ.ប មក​និយាយ នៅពេលដែលមិនទាន់បោះឆ្នោតផងនោះសព្វថ្ងៃនេះពួកគេ​​​សុទ្ធតែអួត​ខ្លួនថា​ឈ្នះ ហើយរហូត​ដល់សុទ្ធតែធានាអញ្ចេះធានាអញ្ចុះ ប៉ុន្តែបែរទៅ​ជាលទ្ធផល​ខុសពី​ការ​ចង់​បានរបស់ខ្លួន បែរជាទម្លាក់កំហុសទៅ គ.ជ.ប  ដោយមិនព្រមទទួលស្គាល់ថា ខ្លួនមានចំនុចខ្សោយអ្វី ទើបបានជាប្រជាពល​រដ្ឋ​អត់គាំទ្រនោះទេពួកគេមិនត្រឹមតែទម្លាក់កំហុសលើ គ.ជ.ប ទេគេថែមទាំងទម្លាក់កំហុសលើប្រជាពលរដ្ឋទៅទៀត ថា​មកពី​ប្រជាពលរដ្ឋហ្នឹងខ្លៅ ល្ងង់ គេទិញ​ទឹកចិត្ត​ជាដើម ។ល។
អស់លោក​មេដឹកនាំ​គណ​បក្សប្រឆាំង គាត់ហាក់​ដូចជា​មើល​ងាយ​ប្រជាពលរដ្ឋណាស់ គាត់ថា គាត់សុទ្ធតែជាអ្នកប្រជាធិប​តេយ្យ​ សុទ្ធតែមានឧត្តម​គតិអ្នក​ប្រជាធិប​តេយ្យ​ ប៉ុន្តែបែរជា​​ដៀលប្រជាពលរដ្ឋ ដែលមិនគាំទ្របោះឆ្នោត​ឲ្យខ្លួនទៅវិញ
 តើហេតុអីបានជាគាត់យក គ.ជ.ប ធ្វើជាវិធីលាងភាពបរាជ័យរបស់ខ្លួន?​ ឥលូវ​យើងមើល​ទាំង​អស់គ្នាថាតើ គ.ជ.ប មានចំនុចខុសឆ្គងនៅត្រង់ណា បានជាត្រូវធ្វើការកែលម្អ?​ មួយ​ទៀត​តើ គ.ជ.ប មានតួនាទីអ្វី បានជាគណបក្សប្រឆាំង ផ្តោតទៅរឿង គ.ជ.ប ខ្លាំងម្ល៉េះ?​​ តួនាទីរបស់ គ.ជ.ប គឺជា​អង្គការជំនាញបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត ហើយដំណើរការបច្ចេកទេស​នៃការ​រៀបចំការ​បោះឆ្នោតឲ្យរលូនល្អ គឺ គ.ជ.ប ផ្អែកទៅលើច្បាប់បោះឆ្នោត ​និងរៀប​ចំ​នីតិ​វិធី​ទៅតាមបញ្ញត្តិនៃច្បាប់ដែលកំណត់​ មានដូចជាការ​រៀប​ចំនៃ​ប្រក្រតីទិន ​ចំនួន​ប៉ុន្មាន​ថ្ងៃ សម្រាប់​ការចុះ​ឈ្មោះ​ពិនិត្យបញ្ជី រហូតដល់​រឿង​រ៉ាវទាំងអស់សុទ្ធតែធ្វើទៅតាមការបញ្ញត្តិនៃច្បាប់ទាំងអស់ ដើម្បីឲ្យ គ.ជ.ប អាចរៀបចំនូវនីតិវិធី​សម្រាប់ធ្វើការឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ​​ដែលធ្វើឲ្យការបោះឆ្នោតហ្នឹង ទទួលបាន​ជោគជ័យរហូតដល់អន្តរជាតិ ក៏ទទួលស្គាល់ដែរ ម្យ៉ាងទៀតពីការបោះឆ្នោតមួយ ទៅការបោះឆ្នោត​មួយ ការវាយតម្លៃរបស់អន្តរជាតិ មាន​ទាំងប្រតិភូរដ្ឋាភិ​បាល​របស់ប្រទេសនានា និងអង្គ​ការ​អន្តរជាតិ​ផ្សេងៗទៀតដែលគេបញ្ជូនមកធ្វើសង្កេតការណ៍បោះឆ្នោត ​ គឺគេវាយតម្លៃពី​​ការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ដែលរៀបចំ​ដោយ​​​កម្ពុជាយើងផ្ទាល់គេថាល្អ រហូតដល់ល្អប្រសើរ​ ល្អជាងមុន បានន័យថា ល្អរហូត ហើយ​គេ​ទទួលស្គាល់​ និងមានមោទនភាពទៀត។
 អញ្ចឹងវាអត់មានឃើញចំនុចណាដែល គ.ជ.ប ខុស​ឆ្គង​ទេ​ មានចំណុមួយ​ដែលអន្តរជាតិមានចំណាប់អារម្មណ៍ គឺពាក់ព័ន្ធ​ទៅនឹង​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែបរទេសពុំបាន​ទម្លាក់កំហុសទៅ គ.ជ.ប ទេ។ ចំណុនេះ គឺគេចង់ឲ្យ​កម្ពុជា​ទាំង​មូល ​រួមទាំងគណបក្ស ទាំងប្រជាពលរដ្ឋ​ត្រូវឲ្យតម្លៃនៃការចុះបញ្ជី និងការពិនិត្យ ការចុះបញ្ជី​ពិនិត្យ​ឈ្មោះ​បោះឆ្នោតនេះ គឺឲ្យតម្លៃបោះឆ្នោតដោយ​ចេញពីប្រជាពលរដ្ឋខ្លួនឯង មិនមែនជា​ការ​ដែល​គេ​លើកអំពីនីតិវិធីនោះ​ដើម្បីទម្លាក់ទៅ គ.ជ.ប ទេ ប៉ុន្តែ​អស់លោកគណបក្សប្រឆាំងគាត់ខូ គាត់បែរទៅជាមិនឲ្យតម្លៃ និងលើកស្ទួយ និងលើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ក្នុងការ​ទៅចុះ​ឈ្មោះ​បោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតទៅវិញ គណបក្ស​ប្រឆាំងលើកនេះ ដែលជា​កំហុស​ធ្ងន់ធ្ងររបស់ខ្លួននោះ​​ បែរទៅជាប្រកាសថា មិនបញ្ជូនអ្នក​អង្កេត​ការណ៍​ពិនិត្យ​ការ​ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទៅវិញ។ ត្រង់នេះចង់បញ្ជាក់ថា គណបក្ស​ប្រឆាំង​ខ្លួន​ឯង​នេះ មិនស្គាល់ភារកិច្ចរបស់ខ្លួន បែរទៅជាទម្លាក់កំហុសទៅ គ.ជ.ប។ គ.ជ.ប គឺជាអ្នក​ប្រតិបត្តិ​​ការក្នុងការ​​ងារចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ​ ប៉ុន្តែអ្នក​ដែលទៅចុះឈ្មោះ​បោះឆ្នោតមិនមែន គ.ជ.ប ទេ គឺប្រជាពលរដ្ឋ ហើយអ្នកដែលចំណេញ ចង់​បាន​សម្លេងឆ្នោតពីប្រជាពលរដ្ឋ​គឺគណបក្ស អញ្ចឹងគណបក្ស​ត្រូវតែ​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យទៅ​ចុះ​ឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ។
-មតិលោក សត្យា រក្ស
ត្រង់ចំណុនេះ ខ្ញុំចាប់អារម្មណ៍មួយចំណុដែរ យើងឃើញថា គណបក្ស​ប្រឆាំង​ជាទូទៅ​គេ​តែងតែអំពាវនាវដល់ក្រុមរបស់គេ ដល់បក្ខពួករបស់គេ និងអ្នកគាំទ្ររបស់គេ ដើម្បី​បោះឆ្នោតឲ្យ​គណបក្សប្រឆាំងរបស់គេប៉ុន្តែពេលនេះគឺមេដឹកនាំនៃគណប​ក្សប្រឆាំង កំពុងតែធ្វើ​ឲ្យ​សកម្ម​ជនរបស់ខ្លួនអស់​សង្ឃឹម ពីព្រោះ​​អ្នកគាំទ្រ​របស់គេមើល​ឃើញថា បើមេដឹកនាំរបស់ខ្លួនមិនអើពើជាមួយនឹងការចុះឈ្មោះផង ហើយសកម្មជនរបស់ខ្លួន​មួយចំនួនជាប់រវល់ការងាររកស៊ីទទួលទាផងនោះ គេក៏មិន​រវល់​ជាមួយនឹងការចុះឈ្មោះអី​ដែរ។​ អញ្ចឹងចំណុចនេះក៏ជាផ្នែកមួយដែលធ្វើឲ្យ​គណបក្ស​​ប្រឆាំង បាត់បង់សម្លេងគាំទ្ររបស់ខ្លួនក្នុងពេល​បោះឆ្នោតដែរ។ មានន័យថា ការចាញ់​ឆ្នោត​របស់អស់លោក មិនមែន​កើតចេញ​ពីអ្នក​ដ៏ទៃញុះញង់ អ្នកដ៏ទៃទិញទឹកចិត្តនរណាទេ គឺកើតចេញពី​ចរឹ​ដែល​ធ្វើឲ្យអ្នក​គាំទ្ររបស់​ខ្លួន​មិន​ទុក​ចិត្ត ដូចករណីពួកប្រឆាំងកំពុងធ្វើបច្ចុប្បន្ននេះអញ្ចឹង។
-មតិលោកបណ្ឌិត ឈឹម ផលវរុណ
ការឆ្លើយបដិសេធទៅលើសំណើ របស់មេដឹកនាំគណបក្សប្រឆាំង ដែល​​ក្រសួង​មហាផ្ទៃបានឆ្លើយតបជាផ្លូវការណ៍ បានលើកពីអំណះអំណាងដ៏​ត្រឹមត្រូវ​ឆ្លុះបញ្ចាំង​ទៅ​​នឹងការពិត គឺ​សំណើ​របស់មេដឹកនាំគណបក្សប្រឆាំង គេចង់បញ្ជូន​សមាស​ភាព​បែងចែក​តាម​កូតាគណបក្ស។ បងប្អូន​ប្រជា​ពលរដ្ឋត្រូវប្រយ័ត្ន នេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់។ ដោយសារ​បញ្ហា​កូតា​​​​​​នៅក្នុងរដ្ឋាភិបាលគឺគេអាចប្រើ​វិធីខ្ទាស់​មិនឲ្យអ្នកឈ្នះឆ្នោតរៀបចំ​រដ្ឋាភិបាលតា​ម​សម្លេង​​​ពីភាគបី ដែលគេធ្លាប់បានធ្វើកន្លងមកទៀត​​បទពិសោធន៍រឿងកូតា​នេះគឺគ្រោះថ្នាក់​ណាស់ ដែលប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ច្រើនលើក រហូត​ដល់យើងអាចផ្លាស់ប្តូរ និង​ធ្វើវិសោធ​នកម្មរដ្ឋធម្មនុញ្ញពី ពីរភាគបី មកភាគច្រើនដាច់ខាតនេះ គឺជាការបោះជំហាន​វិជ្ជ​មានមួយ កុំឲ្យយក​បញ្ហា​កូតាគណបក្សមកធ្វើជាឧបសគ្គរាំងស្ទះដល់ដំណើរការដឹកនាំប្រទេស។ ឥឡូ​នេះ​គណបក្ស​​ប្រឆាំងចាប់ផ្តើមកើតជម្ងឺរបៀបហ្នឹងទៀតហើយ ពួកគាត់គ្មានសង្ឃឹមទៅទាមទារតួនាទីនៅ​ក្នុង​រដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែពួកគាត់កំពុងចង់ទាមទារកូតាគណបក្សនៅក្នុងសមាសភាព គ.ជ.ប ទាំង​ថ្នាក់​​ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ។ រចនាសម្ព័ន្ធនៃ គ.ជ.ប ជា​ស្ថាប័ន​បច្ចេក​ទេស​ បើគណបក្សប្រឆាំងទាមទារឲ្យរៀបចំកូតានយោបាយនោះ វាជា​បញ្ហា​នយោបាយ​ទៀតហើយ ដល់​ពេលបោះឆ្នោតដំណើរការវានឹងខ្ទាស់គ្នាមួយលើកទៀត ហើយ​នេះជាគ្រោះថ្នាក់ជាងខ្ទាស់នៅក្នុង​ការ​រៀបចំរដ្ឋាភិបាល។
បើសិន​ជាសមាស​ភាព​គណបក្ស​បែង​ចែ​កកូតានៅក្នុងរចនាសម្ព័ន្ធ គ.ជ.ប ពីថា្នក់ជាតិ​រហូតដល់ថ្នាក់មូលដ្ឋាន ដូច្នេះវា​នឹង​រាំងស្ទះ​ដំណើរ​ការនៃការបោះឆ្នោត។ កាលណារាំងស្ទះដំណើរការ​បោះឆ្នោត ចំណុចាប់​ផ្តើម​នៃការ​បង្កើត​រាជរដ្ឋាភិបាល គឺការបោះឆ្នោត។ អញ្ចឹងនីត្យានុកូលភាពនៃការ​ផ្តល់អំណាចទៅរដ្ឋាភិបាល និងរដ្ឋសភាធ្វើការមួយអាណត្តិៗនោះ ត្រូវរាំងស្ទះ ហើយបើត្រូវរាំងស្ទះ​កម្ពុជា​ជួបគ្រោះថ្នាក់​ហើយ គឺខាតបង់ច្រើនណាស់ ដូច្នេះការបដិសេធរបស់ក្រសួងមហាផ្ទៃត្រឹមត្រូវពិត​ប្រាកដ ពីព្រោះគ.ជ.ប មានតែរៀបចំឲ្យកាន់តែខ្លាំងឡើង នូវអត្តសញ្ញាណជាស្ថាប័នជំនាញ​បច្ចេក​ទេស​​ក្នុងការអនុវត្តច្បាប់បោះឆ្នោតឲ្យរលូនល្អទេ មិនមែនអាចបញ្ចូល​សមាសភាព​នយោបាយ​ចូល​ទេ។ រឿង​សមាសភាពរប​ស់មន្ត្រី គ.ជ.ប ដែលគាត់គាំទ្រគណបក្សនយោបាយ វាជា​សេរីភាព​របស់​បុគ្គលម្នាក់ៗ ប៉ុន្តែមិនមែនមកលុកលុយនៅក្នុង គ.ជ.ប ដូចគណបក្សប្រឆាំងចោទប្រកាន់ទេ។
គណបក្សប្រឆាំងមិនគួរប្រើភាពស្រមើស្រមៃជ្រុលហួសហេតុរហូតដល់លែងទុកចិត្តនរណា​​ម្នាក់នោះឡើយ ប្រការដែលសំខាន់គឺគណបក្សប្រឆាំងត្រូវតែតាមដាននិងពិនិត្យមើល​​អំពី​​សកម្មភាព​​​នៃការប្រតិបត្តិច្បាប់របស់ ជាទូទៅនៅក្នុងការបោះឆ្នោតម្តងៗគណបក្ស​​ប្រឆាំង​​ មិនដែលចាប់កំហុសរបស់ នូវចំណុចដែល បានលំអៀងនិងកំហុស​​ផ្សេងដើម្បីជាភស្តុតាងប្តឹងចំពោះ នោះទេ​ ​ចំណុចសំខាន់គឺគណបក្សប្រឆាំង​​ត្រូវធ្វើយ៉ាងណា​​ឲ្យបានឈ្នះឆ្នោតសិនបើឈ្នះឆ្នោតហើយគណបក្សប្រជាជនគណបក្ស​​កំពុងកាន់អំណាចមិនប្រគល់តួនាទី​​ដឹកនាំប្រទេស​​ឲ្យខ្លួននោះចាំគិតតទៅទៀតជាក់ស្តែង​​រយះពេល​​២០ឆ្នាំមកហើយគណបក្សរបស់ខ្លួនមិនអាចទៅមុខរួចទេនិងកាន់តែថយក្រោយដោយសារតែការបែកបាក់និងឈ្លោះគ្នាហើយបែរជាមកភ័យព្រួយជ្រុល​​​ហួសហេតុ​​ទៅវិញ​​​​ចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមកយើងឃើញថាបើគណបក្ស​​ សម រង្ស៊ី ទទួលបានប៉ុន្មានឃុំគឺអាចដឹកនាំការងារនៅឃុំនោះទៅ រីឯ កឹម សុខា ទទួលបានប៉ុន្មាន​​ឃុំក៏អាច​​ដឹកនាំ​​ឃុំ​​នោះទៅ​​ ហើយរដ្ឋាភិបាលក៏​​មិនបានជំទាស់ថាគណបក្សប្រឆាំងឈ្នះហើយមិនឲ្យដឹកនាំឃុំនោះទេ។​​
លោក សត្យា រក្ស
សំណួរ លោក កឹម សុខា តែងតែប្រើសម្តីរំលោភទៅលើកិច្ចការផ្ទៃក្នុងរបស់បក្សដ៏ទៃដូចជាគណបក្សប្រជាជន​​កម្ពុជា ជាដើមដែលគណបក្ស​​នេះតែងតែទទួលបាននូវប្រជាប្រិយភាពនិងទទួលបានជោគជ័យក្នុងការបោះឆ្នោតដោយកឹម សុខា តែងតែស្នើសុំឲ្យ សម្តេចអគ្គមហាសេនាបតី​​ ចុះចេញពីតំណែង ឈប់ធ្វើបេក្ខភាពជានាយករដ្ឋមន្ត្រីជាដើតើ កឹម សុខា មានសិទ្ធិអ្វី​?​ បើសមាជិក សមាជិការបស់គណបក្សប្រជាជនបានអនុមត្តិបោះឆ្នោតជ្រើសរើសសម្តេចជាបេក្ខជននាយករដ្ឋមន្ត្រីរួចទៅហើយ​​នោះ
          ថ្មីៗនេះក្រោយពី កឹម សុខា បានទៅរៀននៅអាមេរិកនៅក្នុងសមាជរបស់គណបក្សមួយហើយគាត់បាននិយាថានេះជាមេរៀននិងជាបទពិសោធន៍មួយដោយលើកថាគណបក្ស​​​ប្រឆាំង​​ និងគណបក្សកាន់អំណាចមានការរិៈគន់​​គ្នា​​ក្នុងសេចក្តីថ្លៃថ្នូរគេមិនដែលរិៈគន់​​​ទៅ​​គណបក្ស​​ផ្សេងទេគឺគេគិតតែរឿងលើកដំកើង​​គណបក្ស​​គេតែប៉ុណ្ណោះគឺមិនដែលវាយ​​​ប្រហារ​​គ្នាទេបើតាមសម្តី​​ចុងក្រោយ​​របស់​​ កឹម សុខា គឺហាក់ដូចជាគាត់បានយល់ច្រើន​​​អំពី​​គោលការណ៍​​​ប្រជាធិបតេយ្យ​​​ ប៉ុន្តែ​​សម្រាប់ការអនុវត្ត​​របស់គាត់គឺមិនទាន់ដឹងយ៉ាងណានោះ​​ទេ​​ជុំវិញបញ្ហានេះតើលោកបណ្ឌិតយល់យ៉ាងណាដែរ​​ដើម្បីជម្រាបជូនដល់ជនរួមជាតិ​?​​
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ យើងមានការរីករាយនៅពេលដែលប្រធានគណបក្សប្រឆាំងម្នាក់ ត្រូវបានគេហៅទៅរៀនសូត្រ យើងនៅចាំបានថាសម្តេចប្រមុខរាជរដ្ឋាភិបាលបានធ្វើលិខិតបំភ្លឺទៅសំណួររបស់​​គណបក្សប្រឆាំងម្តងរួចមកហើយថាស្នើឲ្យអន្តរជាតិជួយបង្រៀនអំពីប្រជាធិបតេយ្យ​​ដល់​​​មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាផងពីព្រោះពួកគេតែងតែអួតថាជាអ្នកប្រជាធិ​​តេយ្យ​ ​ប៉ុន្តែពួកគេអត់ដឹងនិងអត់យល់អំពីពាក្យប្រជាធិបតេយ្យហើយដើរចោទគេរហូតម្យ៉ាងទៀត​​ កម្មវិធី​​យើង​​ក៏ធ្លាប់​​បាន​​លើកដែរគឺស្នើឲ្យអស់លោកគណបក្សប្រឆាំងធ្វើនយោបាយ​​ប្រឆាំងដូចនៅបណ្តាប្រទេសជឿនលឿននិងមិនត្រូវធ្វើជាគណបក្សប្រឆាំងរបៀបពាលា អាវ៉ាសែទេពួកគេត្រូវរៀនសូត្រអំពីរបៀបធ្វើនយោបាយប្រឆាំងដូចនៅបណ្តាប្រទេស​​គេ​​ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងសូមអរគុណចំពោះគណបក្សប្រជាធិបតេយ្យ​​របស់​​សហរដ្ឋអាមេរិក​​ ទោះបីជាបង្រៀនក្នុងរយះពេលខ្លីក៏ដោយដែលបានផ្តល់ឱកាសឲ្យ​​លោក កឹម សុខាបានយល់ដឹងអំពីប្រជាធិបតេយ្យថាតើគេធ្វើបែបដូចម្តេច​?​ ដូច្នេះសូមឲ្យលោក កឹម សុខា យក​​ចំណេះដឹង​​នោះមក​​អនុវត្ត​​សម្រាប់ធ្វើនយោបាយខ្លួនឯង​​ ដោយដូរនូវឥរិយាបថ​​​ចាស់ហើយយកឥរិយាបថ​​ថ្មីដែលទើបនឹងរៀនហើយនោះមកប្រើវិញហើយយើងសូមស្វាគមន៍ចំពោះការប្តូរឥរិយាបថ​​នយោបាយប្រឆាំងតាមបែបទុច្ចរឹតមកជាការប្រឆាំងក្នុងន័យស្ថាបនា​​​​ ប្រទេសដូចដែលគាត់បានឃើញនៅអាមេរិកនោះ​​ នៅអាមេរិកគឺគេលើកតែអំពីកម្មវិធីនយោបាយទេហើយកឹម សុខា ក៏បាននិយាយដោយខ្លួនឯងដែរថា គឺគេនិយាយអំពី​​ភាពវិជ្ជមានច្រើនជាងភាពអវិជ្ជមាន​​ ចំណុចនេះយើងក៏ធ្លាប់បានបង្ហាត់គាត់ដែរប៉ុន្តែគាត់​​មិនជឿ​​យើងទេទាល់តែបរទេសបង្ហាត់ទើបគាត់ជឿ ឥឡូវនេះកឹមសុខា ក្រោយពីរៀនហើយ​​ក៏នៅតែមា​​សកម្មភាពវាយប្រហាររដ្ឋាភិបាល វាយប្រហារគណបក្សប្រជាជនកម្ពុជានិងចោទប្រកាន់ដដែល ប៉ុន្តែស្រាលជាងមុនបន្តិចដោយសារមេរៀនចាស់កប់នៅក្នុងខួរក្បាល​​មិនទាន់​​អស់ចំណុចនេះបញ្ជាក់ថា លោក កឹម សុខា មិនទាន់ចេះប្រជាធិបតេយ្យទេទើបតែចេះពេលដែលទៅរៀននៅអាមេរិកទេ​​​​ ចំណុចមួយទៀតគឺបងប្អូនដែលគាំទ្រគណបក្ស​​​​ប្រឆាំង​​ប្រាកដជាសោកស្តាយ​​ និងខ្មាស់គេបំផុត​​ ចំពោះមេគណបក្សប្រឆាំងមួយនៅកម្ពុជា​​ ដែលជិតដល់ពេលបោះឆ្នោតទៅហើយទើបតែរៀនអំពីរបៀបធ្វើនយោបាយតាមបែបប្រជាធិបតេយ្យ​​​ បែបនេះ
លោក សត្យា រក្ស
សំណួរ បច្ចុប្បន្ននៅកម្ពុជាយើងមានគណបក្សនយោបាយជាច្រើនបានចូលរួមបោះឆ្នោតហើយក្រោយពីការប្រកួតប្រជែង​ ​ក៏មានគណបក្សដែលចាញ់ឆ្នោតគេបានទទួលយក​​នូវលទ្ធផល​​ដោយ​​សេចក្តីរីករាយ​​ ដោយឡែកគណបក្សខ្លះពេលដែលចាញ់ឆ្នោតបែរជាជេរប្រជាពលរដ្ឋហើយមិនព្រមទទួលស្គាល់លទ្ធផលទៅទៀត ឥឡូវនេះមានប្រជាពលរដ្ឋមួយចំនួន​​បានចាញ់បោកមេគណបក្សមួយនោះអស់ចាប់ពី ២០០ ខ្លះ៣០០ និងខ្លះទៀតរហូតដល់រាប់ម៉ឺន​​ ដូច្នេះដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋ​​ជឿនិងចាញ់បោកនូវគណបក្សតូចមួយនេះតទៅទៀតសូម​​លោកបណ្ឌិតអាច​​ផ្តល់ជាមតិនិងយោបល់ដើម្បីឲ្យប្រជាពលរដ្ឋបានយល់​​?​
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ ប្រទេសយើងគាំទ្រឲ្យមាននយោបាយ​​ប្រជាធិបតេយ្យសេរី ពហុបក្សគឺមានគណបក្ស​​ច្រើន​​​ចូលរួម​​ ក៏ប៉ុន្តែយើងសូមធ្វើការបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យដឹងច្បាស់ថាគណបក្ស​​​ទាំងនោះក៏មានគណបក្សសុច្ចរឹតនិងមានគណបក្សទុច្ចរឹតដែលបំពេញតួនាទីក្នុងការ​​ប្រកួត​​ប្រជែង ដោយឡែកនៅកម្ពុជាគឺមានមេបក្សប្រឆាំងដែលងប់ងល់​​ប្រឆាំង​​នឹងរដ្ឋាភិបាល​​​ក៏មាននិងមានបក្ស​​ខ្លះ​​តូចទេហើយមេបក្សមានចរឹតពាលនិងយកគណបក្សទុកជា​​សំបក​​​បិទបាំងដើម្បី​​ធ្វើ​​ជាអាជីព​​​រកស៊ី​​​​​ចំណុចនេះយើងចង់ជម្រាបទៅប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សនោះដើម្បីពិនិត្យពិចារណាទៅលើចរឹតរបស់អ្នកនយោបាយជាពិសេសមេបក្សរបស់ខ្លួនដោយមិនត្រូវបណ្តោយឲ្យមេបក្សនោះយកគណបក្សធ្វើជាឈ្នាន់ប្រព្រឹត្តិអំពើឆបោករំលោភច្បាប់និងបានម៉ាក់ងាយដល់ព្រះពុទ្ធសាសនារួមទាំងជេរប្រមាថដល់ប្រជាពលរដ្ឋដែលមិនគាំទ្រនូវគំនិតរបស់ខ្លួននោះទេ​​​​​
សម្រង់ព័ត៌មាន នូ សាវុធឌី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...