Skip to main content

សម្ភាសន៍ លោក​បណ្ឌិត ឈឹម ផលវរុណ​ ស្តីពី​ នយោ​បាយ សន្យា របស់​គណ​បក្ស​​ប្រឆាំង​នៅ​កម្ពុជា​

ថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០១៣
លោក សត្យា រក្ស​
សំណួរ​ ក្នុង​អំឡុង​ពេល​ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង ធ្វើដំណើរ​ឆ្ពោះទៅ​រក​ការ​បោះឆ្នោត​អាណត្តិ​ទី ៥ ឆ្នាំ​២០១៣ នេះ ភាពពុះកញ្ច្រោល និងល្បិចកល​ទុច្ចរិតរបស់​គណបក្ស​ប្រឆាំង​ កំពុង​តែ​បញ្ជ្រៀបចូលក្នុងស្រទាប់ប្រជាពលរដ្ឋ តែ​វា​ពុំ​បាន​ផលប៉ុន្មាន​នោះទេ​។ ​បងប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច ដែលកំពុងតែជឿ​ស្លុងជាមួយនឹងនយោបាយសន្យា ដូចជា ការ​ផ្ដល់​​តំណែង​ខ្យល់ ការសន្យា​ផ្ដល់​ជាលុយ ជាកាក់​សម្រាប់​មន្ដ្រីរាជការ ការសន្យាផ្ដល់​ជា​ថវិកា​សម្រាប់​មនុស្សចាស់ជាដើម រួមជា​មួយ​នឹង​​ការ​​សន្យា​រហូត​ទៅ​ដល់ចែកចំការកៅស៊ូ ៥ ហិកតា ក្នុងមួយគ្រួសារ ក៏ដូចជាការនាំបន្លែ​ទៅស្រុក​ក្រៅ​អី​ជា​ដើម​។
កម្មវិធីរបស់យើងមើលឃើញថា ការសន្យារបស់គេនេះ គឺជាការសន្យាដែលគ្មាន​បាន​បំពេញ​។ បើទោះជាគេមានលទ្ធភាពក្នុងការដឹកនាំស្រុកអីជាដើមហ្នឹង គឺមានន័យថា គេ​មិន​អាច​ធ្វើ​ទៅ​កើត​ទេ ពីព្រោះថា ជាការសន្យាមួយដែលហួសពីសមត្ថភាព និងលទ្ធភាពដែលរាជ​រដ្ឋា​ភិ​បាល​​អាច​នឹង​ធ្វើ​ទៅ​កើត។
ជុំវិញកិច្ចសន្យា​ដែលមាន​រាប់ពាន់ រាប់ម៉ឺនសន្យា របស់គណបក្ស​ប្រឆាំងបានសាប​ព្រួស​នៅ​ពេល​បច្ចុប្បន្ន​នេះ លោកបណ្ឌិតមានអីដើម្បីជាការបំភ្លឺទៅដល់​ជនរួមជាតិ?

លោកបណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ៖ រឿងធ្វើនយោបាយ ហើយនិងរឿងសន្យារបស់គណបក្សប្រឆាំង គឺ​រឿងពីរ​ហ្នឹង​ខុស​គ្នា​។​ គេធ្វើ​នយោបាយ ទោះបីជានយោបាយក្នុងគ្រួសារក្ដី នយោបាយក្នុងសហគមន៍​ក្តី ​ឬ​រហូត​ដល់​​នយោ​បាយ​ក្នុង​ប្រទេសជាតិ ហើយធ្វើដោយគណបក្ស ឬក៏ធ្វើដោយក្រុមណាមួយក្តី​  ការ​ធ្វើ​នយោបាយ​​គឺគេធ្វើ​ទៅលើទម្រង់ផ្សាភ្ជាប់ជាមួយ​នឹងទិដ្ឋភាពជាក់ស្ដែង លក្ខខណ្ឌ និង​កម្រិត​រីកចម្រើន​​ជាក់​ស្ដែង​របស់​មជ្ឈដ្ឋាន ឬរបស់សង្គម។​ តើ​គេនឹងអាចបោះ​ជំហាន​តាម​ច្រក​ណា​ ដើម្បី​ឲ្យ​សម្រេច​គោលដៅ​ក្នុងមួយ​ដំណាក់​កាល​ៗ​​?​

ឯការសន្យាមិនមែនជាការងារនយោបាយទេ ខ្ញុំលើកឧទាហរណ៍ សូម្បីតែ​​ខ្ញុំ​ខ្ចីលុយ​លោក សត្យារក្ស ខ្ញុំសន្យា វាមិនមែនជារឿងនយោបាយ ហើយវាមិនមែនជាករណី​ដែល​អាច​ជឿ​ជាក់​ថា​ ខ្ញុំហ្នឹង នឹង​សងលោក សត្យារក្ស ទេ។ ត្រង់នេះ គ្រាន់តែនិយាយតែរឿង​សន្យា​តែ​ពី​រ​នាក់​ផង​។​ អញ្ចឹង​ហើយ​ការ​សន្យា​នេះ មិនមែនជានយោបាយទេ វាអាចជាការបោកប្រាស់​ដើម្បី​ឲ្យ​ម្ខាង​ទៀ​ត​ជឿ ដើម្បី​អូសទាញ​ម្ខាង​ទៀត​ ឲ្យទុកចិត្ត។ ប៉ុន្ដែនៅក្នុងបរិយាកាសជាក់ស្ដែង ខ្ញុំ​លើកឧទាហរណ៍ ទៅលើការសន្យាខ្ចីលុយ មិ​ន​មែន​រឿង​លោក សត្យារក្ស ម្ចាស់លុយត្រូវជឿ​ខ្ញុំ​ទេ​ហើយ​មិនមែន​អ្វីដែលខ្ញុំទៅសន្យាថា នឹងសងកើតទេ គឺ​សំខាន់​ទំនាក់​ទំនង​រវាងខ្ញុំ និងលោក សត្យារក្ស រវាងការខ្ចីបុលហ្នឹង។​ ខ្ចីលុយហ្នឹង គឺភាពជាក់លាក់​របស់វា ឈរ​ទៅលើកិច្ចសន្យា។ កិច្ច​សន្យា គឺ​ថា ដើម្បីជាក់លាក់ជាមួយគ្នា។ ហើយស្អីគេកិច្ចសន្យា? កិច្ច​សន្យា គឺជា​ការសំដែង​ឆន្ទៈ​​រវាង​ភាគី​ទាំងពីរ ចំពោះការផ្សាភ្ជាប់​ទំនាក់ទំនងរវាងអ្នកទាំងពីរក្នុងការខ្ចីលុយ ហើយ​ភាគី​​ទាំង​​សង​ខាង​មានសិទ្ធិ ​និងកាតព្វកិច្ច ដែលត្រូវបានបន្លើឡើង និងព្រមព្រៀងគ្នា រហូតដល់​មាន​ការ​​ដាក់​​​ធានា។ ហើយមួយទៀត​ រឿងគណបក្សប្រឆាំង ដោយសារសន្យាដំឡើងប្រាក់ខែ សន្យា​ឲ្យ ៤ ម៉ឺន ទៅ​មនុស្សចាស់ សន្យាយកស្លឹកចេកទៅលក់នៅស្រុកបារាំង។ បងប្អូនប្រយ័ត្ន នេះ​មិន​មែន​កិច្ចសន្យាទេ​ ហើយ​កុំជឿអស់លោកខ្លះ អង្គការខ្លះ គេថា នេះជាកិច្ចសន្យាសង្គម ឆ្កួតសុទ្ធ​តែ​ម្ដង។ មិនមែន​ជា​កិច្ចសន្យា​ទេ គឺជាការសន្យាមួយដែលមានចរិក​អូសទាញ ដូចខ្ញុំទៅខ្ចីលុយ​លោក សត្យារក្ស អញ្ចឹង កាលណា​ខ្ញុំ​សន្យា​ចរិក​ខ្ញុំអូសទាញហ្នឹង។ រឿងអីជឿជាក់ថា ខ្ញុំ​ផលវរុណ​អត់​លុយ​ទៅខ្ចី​លោក សត្យារក្ស ថានឹង​មាន​ឱកាស​សង​លុយវិញ វាមិនមែនជារឿងសាមញ្ញទេ វា​ជារឿង​មួយពិបាកជឿណាស់ ទើប​បានគេ​កើត​មាន​កិច្ចសន្យា​ និងកិច្ចធានា។ ចុះទម្រាំ​ការ​​សន្យា​ចង់​​បាន​សន្លឹកឆ្នោតនោះ ដែល លោក កឹម សុខា លោក សម រង្ស៊ី ក្ដី ចង់បានសន្លឹក​ឆ្នោតពី​បងប្អូន​​ប្រជា​ពលរដ្ឋ ដើម្បីទៅកាន់​អំណាច តើការសន្យាហ្នឹង វាមានកិច្ច​អី​នៅ​ត្រង់​ណា​ មាន​កិច្ច​សន្យា​ឯ​ណា​កើត​។ មានដែលឮគេដាក់ទោសអ្នកដែលសន្យានយោបាយទេ គឺ​អត់ទេ។ ត្រង់ហ្នឹង គឺ​​ជា​​ប្រជា​ភិថុតិ​ វាមិនអាចដាក់ទោសបានទេ យើង​កុំ​ទៅ​ជឿនរណាថា នេះ​ជាកិច្ចសន្យាសង្គម មិនមែន​​ទេ។ ត្រង់ហ្នឹង មិនមែនជាកិច្ចសន្យា គឺជាការឆបោកបែបនយោបាយ ឬជា​ការ​អូសទាញ​សន្លឹក​ឆ្នោត​​។​

លោកសត្យា រក្ស​
សំណួរ​៖ ​ឥឡូវនេះ ​លោកបណ្ឌិតកំពុងតែមានប្រសាសន៍​ជុំវិញការ​សន្យារបស់​អ្នកនយោបាយ​​ ដែលមាន​ពាក្យថា ប្រជាភិថុតិ ឬក៏ស្មើនឹងពាក្យបោកប្រាស់គំនិតប្រជាពលរដ្ឋ។ ​សូម​លោកបណ្ឌិត​ជួយ​បញ្ជាក់​អំពី​សារបាណ្យ​ របស់លោក កឹម សុខា បន្តិច​អំពី​រឿងសន្យានេះ​​ នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

យើងឃើញថា ក្នុងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នោះ​ គឺគណបក្សប្រឆាំង​​បាន​ប្រើ​ប្រាស់​នូវ​ល្បិចកល​នៃការសន្យា ដើម្បីបោកប្រាស់ទឹកចិត្តប្រជាពលរដ្ឋដូចជា សន្យា​ឲ្យ​ឡាន សន្យា​សង់​មជ្ឈមណ្ឌល​កសិកម្មនៅតាមឃុំ សន្យាសាងសង់មត្តេយ្យសាលា រហូតទៅដល់​សង់មន្ទីរពេទ្យ មណ្ឌល​សុខភាព​ជាដើម រួមជាមួយនឹងគេសន្យា​ថា ផ្ដល់ទុនឲ្យកសិករខ្ចី​នៅ​តាម​ឃុំ​ហ្នឹង​ទៅ​ទៀត​។ ​រួមជាមួយ​នឹង​ការ​សន្យា​ថា បើបោះឆ្នោតឲ្យគណបក្សប្រឆាំងហ្នឹង គឺ ឃុំ ក នេះ​ គឺ​ធ្វើសម្ព័ន្ធភាព​ជាមួយ​រដ្ឋ​មួយ នៅ​សហរដ្ឋ​អាមេរិក។

អញ្ចឹង​​ សូម​លោកបណ្ឌិតជួយបញ្ជាក់​នូវ​ការសន្យាបែបបោកប្រាស់របស់គណបក្ស​ប្រឆាំង​​​នេះ​បន្តិច​​ថាតើ​​រហូតមកដល់ម៉ោងនេះ ក្រុមប្រឹក្សាឃុំ​សង្កាត់ហ្នឹង កំពុងតែដំណើរការ កំពុង​តែ​​ប្រព្រឹត្ត​​នូវ​សកម្មភាព​​របស់​ខ្លួនហើយ​ឬនៅ​?​ ដែលមានន័យថា ចូលដឹកនាំឃុំសង្កាត់​ហើយ​រហូត​​​​មក​ទល់​​ពេលនេះ តើ​គណបក្សប្រឆាំង លោក សម រង្ស៊ី លោក កឹម សុខា គាត់​បាន​អនុវត្ត​នូវ​​ការ​សន្យា​ខ្យល់​​របស់​​គាត់​​ បានប៉ុន្មានភាគរយដែរ​?​

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖​ ឥឡូវខ្ញុំ​​យក​រឿងសន្យាមួយ​មក​ជាឧទាហរណ៍​។ លោក កឹម សុខា សន្យា​ថា ឲ្យ​តែ​​ឃុំណា​​គាត់ឈ្នះឆ្នោត គាត់នឹងទិញរថយន្ដ​សម្រាប់ដឹកអ្នកជម្ងឺប្រចាំឃុំ។ ឥឡូវ​បងប្អូន​គិត​មើល​ ឥឡូវ​គាត់​ជាប់​​ហើយ​ បាន​ ១៨ ឃុំ ក្នុង​ចំណោមជាង១ពាន់​ឃុំនោះ។ ឥឡូវក្រែងគាត់សន្យា វា​ហួស​នឹង​កម្រិត​ថវិកា​របស់​ឃុំ​។ ឥឡូវ​ឃុំ​គាត់កាន់នោះ តើឃុំមានថវិកាប្រចាំឆ្នាំ អាច​យក​លុយ​ទៅ​ទិញ​ឡា​ន​បានឬ​ទេ?​ រឿង​ហ្នឹង​ឃើញថា​អត់​មួយហើយ​។ អញ្ចឹងយើង​ឃើញ កឹម សុខា ​គាត់​យក​ទិដ្ឋភាព​គាត់​​ឈ្នះ​នៅ​នឹង​ឃុំ​ ១៨ ទៅរក​សុំ​លុយ​​នៅ​​ក្រៅ​ប្រទេស​។ ហើយមិនមែនសុំ​លុយបរទេសទេ សុំលុយខ្មែរ​នៅបរទេស​ ដូច្នេះ​លុយ​នោះ​ពិតជា​​មានចំណងហើយ។ ដល់​ទៅ​សុំ​លុយ​ខ្មែរ​គាត់​សន្យាថា នឹងឲ្យអ្នកហ្នឹង ទៅឈរឈ្មោះ​នៅ​ពេល​បោះឆ្នោតសភាឆ្នាំ​ ២០១៣ នេះ​ អញ្ចឹង​គឺ​គាត់​​​ជំពាក់​ខ្មែរ​នៅបរទេស​មួយទៀតហើយ។ ​គាត់​បាន​ប្រមូល​លុយ​មក គាត់មិនទាន់​​​ទិញ​ឡាន​បាន​​គ្រប់ ១៨ គ្រឿងនៅឡើយទេ នៅខ្វះ។ ត្រង់នេះ និយាយ​ពីវត្ថុ​នឹង​ថ្កល់​ផង នេះ​ជា​រថយន្ដ។​ តែ​ឥឡូវ​យើងនិយាយអំពីយន្ដការ និងដំណើរការនៃរថយន្ដ សួរថា ថវិកា​ឃុំ​នៅ​​កម្ពុជា​មាន​គម្រោង​​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​ប្រេងដល់​ដំណើរការរថយន្ដ ដើម្បីទៅដឹកជញ្ជូនអ្នកជម្ងឺឬ​ទេ?​​ ហើយមាន​តារាង​សេវាបញ្ជាក់អំពីការដឹក​ជញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យ ដោយរថយន្ដ​ដែល កឹម សុខា ទិញសម្រាប់​ឃុំនោះ​អត់​យកលុយ ឬក៏ត្រូវយកលុយទាបបំផុត។ ចុះអ្នក​បើក​រថយន្ដ​ក៏ជា​បុគ្គលិក​ដែរ​​ឬ​​ក៏​អាច​យកអ្នក​ស្ម័គ្រចិត្ត​ណាមកបើក។ គិតទាំងអស់នេះ បានគេហៅថា នយោបាយ ហើយ កឹម សុខា គ្រាន់តែ​​​សន្យាថា ឲ្យឡានទេ ឥឡូវឡានបានអត់គ្រប់ទៅ​ហើយ ហើយ​ឥឡូវ​ឡានហ្នឹង មាន​ប្រើ​បានឬ​ទេ? ត្រូវ​ចោទ​សួរ​ដើម្បីឡាន មិនមែនទិញឡានបានហើយ ស្រាប់តែ​ឡាន​ចេះដើរទៅដឹក​​មនុស្ស​អត់មាន​អ្នក​បើក​យ៉ាង​​ម៉េច  ហើយអត់សាំងម៉េចហ្នឹង​កើត ទៅ​រកសាំង ឬក៏ម៉ាស៊ុត។ តើ​នរ​ណាជា​អ្នក​ចាក់​សាំង នរណា​​ជា​អ្នកចេញលុយថ្លៃសាំង ហើយ​នរណា​ជា​អ្នកបើក​រថយន្ដ​?​ ព្រោះឡានត្រូវការមនុស្សបើក​​អត់មាន​ទៅ​លេងៗទេ។​ អញ្ចឹង​យើង​ឃើញ​បញ្ហា​ហ្នឹង​ សុទ្ធតែបញ្ហាគេហៅ ធនធានពលកម្ម ហើយនិង​ធនធាន​​ចំណាយ​ទៅលើ​យន្ដការ​ម៉ាស៊ីន​។ អញ្ចឹងឃើញស្ទះទេ ត្រង់ហ្នឹងហើយ គេហៅថា​សន្យា​បោកប្រាស់​នោះ​។ បើ កឹម សុខា ចេះធ្វើនយោបាយ គេអត់ធ្វើអញ្ចឹងទេ គឺគេរកវិធីណាដើម្បី​ឲ្យ​ការអភិវឌ្ឍ​ឃុំឲ្យ​ត្រូវទៅ​នឹង​កម្រិត​ជាក់​ស្ដែង​​ ហើយនិង​ឲ្យត្រូវទៅនឹងសេចក្ដីត្រូវការ។ ឧទាហរណ៍ ថា​ថវិកា​ឃុំវា​មាន​តិច​គេ​អាច​រកវិធី​ណា ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុងឃុំ​​ចូលរួម ដើម្បីឲ្យយន្ដការនៃ​សេវាកម្ម វាដើរ ត្រង់ហ្នឹង​បានគេហៅថា​ នយោបាយ។

ឥឡូវ ខ្ញុំគ្រាន់តែលើកមួយទៀត ដើម្បី​ឲ្យ​បងប្អូនប្រជាពលរដ្ឋងាយយល់ ឥឡូវឃើញ​មាន​បញ្ហា​រឿង​​រថយន្ដហ្នឹង មិនដឹងពីណាបើក​ពី​ណាអី​ទេ ឥឡូវយើងទុករឿង​ហ្នឹង​ឲ្យ​វា​គរ​ឆេះ​ជា​ភ្នំ​សិន​ទៅ​។ ខ្ញុំគ្រាន់​តែ​លើក​រឿង​មួយទៀត កឹម សុខា សន្យាយកស្លឹកចេកទៅលក់នៅបារាំង បងប្អូន​គិត​មើល ត្រង់នេះ​នយោបាយ​អី វា​មិនមែនជា​​នយោ​បាយទេ គឺសន្យា គឺរបៀប​ប្រជាភិថុតិ​​ចង់​បាន​សន្លឹក​ឆ្នោតទេ។ បើសិន​ជា​ការ​យកស្លឹកចេកទៅ​លក់នៅស្រុកបារាំងចំណេញមែននោះ កឹម សុខា មិនចាំបាច់និយាយទេ ខ្សឹប​ប្រាប់​​ប្រពន្ធ​​កុំ​ឲ្យ​ប្រាប់​គេ​ រកឃើញរបៀបរកស៊ីមួយហើយ កុំ​ប្រាប់គេ ប្រយ័ត្ន​គេយក​ស្លឹកចេក​ទៅ​លក់​មុន​យើង​​ នាំឲ្យ​យើងដួល​។ ម៉េចក៏ កឹម សុខា មិន​ខ្សឹប​ប្រាប់​ប្រពន្ធ បបួលប្រពន្ធលក់​ស្លឹក​ចេក ប្រពន្ធ​អត់មាន​ការធ្វើ​ឯណា​។ ឮសូរថា ចង់ធ្វើនយោបាយ តែ​អត់ការ​ធ្វើ​យូរឆ្នាំហើយ​។​ កឹម សុខា កឹប​កេងលុយ​គេ​មក​ចិញ្ចឹម​គ្រួសារ​ហ្នឹង ម៉េច​មិន​បបួល​ប្រពន្ធ​ធ្វើការ​រកស៊ី​ ម៉េចក៏ទៅប្រកាស​ប្រាប់​ប្រជាពលរដ្ឋថា ចាំដល់គាត់​ឈ្នះឆ្នោត​​នឹង​យក​ស្លឹកចេក​ទៅ​លក់នៅ​បារាំង។ ហើយចាំបាច់ឈ្នះ​ឆ្នោត រកស៊ីនោះ ឥឡូវ​ធ្វើខ្លួន​ឯង​មើល​ៗ​ ហើយ​បើ​រក​ទៅ​ចំណេញមែន ប្រហែ​ជា​មិន​ចាំបាច់​ប្រាប់ប្រជាពលរដ្ឋទេ​។ ឥឡូវមុខ​របរ​ខ្ញុំ​ជាមួយ​ប្រពន្ធ​ខ្ញុំ​រក​ស៊ី​លក់ស្លឹកចេកនេះ ចំណេញណាស់ ហើយប្រមូលទិញថោក​លក់​បានថ្លៃ​ណាស់​នៅ​អាមេរិក​ ហើយ​របៀប​ថែរ​ទាំឲ្យ​ស្លឹកចេកជិះយន្ដហោះទៀត ម៉េចក៏មិនធ្វើសិន​ទៅ។ ត្រង់នេះ​បានន័យថា​ បោកប្រាស់គេ។

ហើយមួយទៀត ខ្ញុំនិយាយ​ពី​រឿង ៤ ម៉ឺន។​ បើ​យើង​ស្ដាប់​ទៅ​ពិរោះ​ណាស់​សម្រាប់​មនុស្ស​ចាស់ ប៉ុន្ដែ​ត្រង់នេះ សន្យាទេ ហើយបើសិនជា កឹម សុខា អត់អនុវត្ត ក៏​អត់​ជាប់​គុគ​ដែរ​ណា​ សន្យា​បែបហ្នឹង​អត់​ជាប់គុគ​ទេ​ ដូចរឿងរថយន្ដអញ្ចឹង បាន ១៨ ឃុំ កឹម សុខា ទិញឡាន​មិនទា​ន់​បាន ក៏អត់ជាប់គុគ​ដែរ។ អញ្ចឹង​បងប្អូនប្រយ័ត្ន​ ការ​សន្យាអស់ទាំងនេះ គ្មាន​ន័យអីទេ មិនមែន​ដូច​យើង​ឥឡូវ បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥឡូវ​ស្គាល់ហើយ ពាក្យថាធនាគារ និង​មីក្រូហិរញ្ញវត្ថុ​អី​ហ្នឹង។ ពេលយើងទៅខ្ចីលុយ មិនមែន​គេ​ស្ដាប់​ការ​សន្យា​របស់យើងអ្នកខ្ចីទេ ដូច​ខ្ញុំ​ឧស្សាហ៍លើក​ដដែលៗ គឺធនាគារគេត្រូវការទៅសិក្សាមើលឲ្យច្បាស់ ថាតើ​យើងមានសមត្ថ​ភាព​ក្នុង​ការសងប្រាក់ឬ​​អត់ ថាតើតម្រូវខ្ចីប្រាក់របស់យើងហ្នឹង អាចធ្វើ​ឲ្យមាន​ការ​ចម្រើន ដើម្បី​កុំ​ឲ្យ​​បាត់បង់​លុយរបស់គេ ហើយដើម្បីចំណេញដល់​នយោបាយនៃការចងការប្រាក់។ ត្រង់​នេះ បានគេទៅសិក្សាតទៅទៀត ថាតើមានវត្ថុអីដែលដាក់ធានា? ប៉ុណ្ណឹងអត់គ្រប់ទៀត ទាល់​តែ​ឲ្យ​មាន​​ការដឹង​ឮ​ពីអាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរដែនដី។ ត្រង់នេះ បានគេហៅថា នយោបាយ​លើក​​ស្ទួយ​អាជីវកម្ម​​ខ្នាតតូច ហើយឬក៏នយោបាយលើកស្ទួយហិរញ្ញវត្ថុ ឬនយោបាយ​ចងការ​ប្រាក់​​របស់​​ធនាគារ​ហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋ​អាចយកថវិការ​ពីធនាគារ​មកបង្វិល​សម្រាប់​លើក​ស្ទួយ​​មុខរបរ​អាជីវកម្ម​ឯកជន​របស់​ខ្លួន។​

អញ្ចឹងនយោបាយហ្នឹង គេត្រូវចែងនៅក្នុងច្បាប់ទៀត តែ កឹម​ សុខា​ មិន​បានពិចារណា​ទេ បើខ្លួន​ឯង​ស្មោះត្រង់​នឹង​ប្រជាពលរដ្ឋ យកតែគោលការណ៍​ធនាគារទៅ សុទ្ធតែមានផ្ដិត​មេដៃ​មាន​ការ​ទទួល​ខុសត្រូវ ហើយនិងបើកច្រក បើមិនគោរពកិច្ចសន្យា គឺត្រូវទទួលខុសត្រូវចំពោះ​មុខ​​ច្បាប់​។ ប៉ុន្ដែ​បងប្អូន​ប្រជា​ពលរដ្ឋ​ពិចារណា កឹម សុខា សន្យាទាំងអស់នេះ អត់មានទទួល​ខុស​​ត្រូវចំពោះមុខច្បាប់ទេ​។​

-មតិ​លោក​ សត្យា រក្ស​
​​យើងឃើញថា ក្នុងចំណោម​រាប់រយសន្យា​នៅក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ សូម្បី​តែចំណុចមួយត្រង់ករណីឡាននេះ កឹម សុខា ដោះស្រាយអត់ចេញទេ។ ​ចុះ​នៅ​ករណី​ដូច​ជា​​មត្តេយ្យ​សាលា​ មជ្ឈមណ្ឌលកសិកម្ម ផ្ដល់​ទុនដល់កសិករខ្ចី រួមជាមួយ​នឹងយក​មេឃុំ​​ទៅ​រៀន​នៅ​ស្រុក​ក្រៅ​អីជា​ដើម​​។​ ​នៅមានសន្យាមួយទៀត បោះឆ្នោតឲ្យគេ គឺគេ​យក​មេឃុំ​ហ្នឹង យកមករៀន​សូត្រ​ដើម្បី​បង្រៀន​ចេះ​ធ្វើ​សំណើ​ខ្ចី​លុយបរទេស នេះជាសម្ដីមួយដែល កឹម សុខា ធា្លប់​និយាយ។​ អញ្ចឹងសួរថា ​មកទល់ថ្ងៃនេះ អ្វី​ដែល កឹម សុខា បានសន្យាហ្នឹង បាន​ប៉ុន្មាន​ភាគរយ​​ហើយ ហើយជាពិសេស គឺលោក លោកស្រី អ្នកនាង​កញ្ញា បងប្អូនជនរួមជាតិ បងប្អូន​យើង​​ដែល​​នៅ​ក្នុងឃុំ​ដែល កឹម សុខា ឈ្នះឆ្នោតនោះ ឈ្នះឆ្នោត​ឃុំ​សង្កាត់​នោះ​​ ១៨ នោះ គឺជា​សាក្សី​ ដែល​បងប្អូនយើងនៅទីនោះ អាចនឹងធ្វើការស្វែងយល់​ដោយខ្លួន​ឯង​បាន​។ ហើយ​សម្រាប់​​បងប្អូន​​ដទៃ​​ទៀតដែលមិនព្រមជឿ និងមិនជឿ​ កឹម សុខា ហ្នឹង គឺជាការល្អហើយ ហើយ​​បងប្អូន​អា​ចតាម​ដាន​ជាមួយនាទីរបស់យើងបន្ថែមទៀត ដោយយកទីតាំង ភូមិឃុំ ដែល កឹម សុខា ឈ្នះឆ្នោត​ហ្នឹង ទុក​ជាការពិសោធន៍ និងទុកជាការពិចារណា។

សំណួរ​៖ ​លោកបណ្ឌិត ខ្ញុំឃើញថា​ ការ​ដែល កឹ​ម សុខា សន្យា​នៅ​​ក្នុង​​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កា​ត់​ គឺ​មិនបាន​ដោះស្រាយទេ​។ ឥឡូវនេះ គឺចូលដល់ការសន្យាមួយទៀត ដែល​យើង​ឃើញ​​ថា ការ​សន្យា​របស់ កឹម សុខា នៅក្នុងការបោះឆ្នោតសកលខាងមុខនេះ គឺមាន​លក្ខណៈ​​កាន់​តែ​​ធ្ងន់ធ្ងរ​​ជាងកា​រ​បោះឆ្នោត​ ក្រុមប្រឹក្សាឃុំសង្កាត់ទៅទៀត។ ដូចជាគេសន្យាថា បើ​គេ​ជាប់​ឆ្នោត គេនឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ គឺថា​ឈប់ក្រីក្រ ឈប់ល្ហេមល្ហាម ដែលគេ​ប្រើពាក្យ​បែប​ហ្នឹង​។ អញ្ចឹង​​ពាក្យ​ថា​​ឈប់ក្រីក្រ ឈប់​ល្ហេមល្ហាម​​​ដែល កឹម សុខា ប្រើភាសាហ្នឹង លោក​បណ្ឌិត​​មានអី​​ដើម្បី​​ជាការ​​ពន្យល់​ជូន​ប្រជា​ពលរដ្ឋ​?​ ហើយ​​តាម​លោកបណ្ឌិតផ្ទាល់ លោកបណ្ឌិត​មាន​​ពិចារណា​មើល​​ថា​ តើ​វា​អាចនឹងធ្វើឲ្យប្រជាពលរដ្ឋ​ឈប់ក្រីក្រ ឈប់ល្ហេមល្ហាម មានឡាន​ជិះ​គ្រប់​គ្នា ​ឬ​​ក៏​យ៉ាង​ម៉េច​​?

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ នេះ ហើយជានយោបាយកន្សែងបក់ កន្សែងបោយ តែបើសិនជា កឹម សុខា មាន​កន្សែង​បក់​ កន្សែងបោយតែមួយទេនោះ​ក៏ កឹម សុខា ត្រូវការពេលវេលាដែរ មិនអាច​កាន់​កន្សែង​​បក់ ​កន្សែង​បោយហ្នឹង បក់​ម្ដងបានទាំងអស់ទេ គឺ​បក់​ម្ដងមួយៗ ក៏ស៊ីពេលដែរ​ ​ នេះ​បើ​សិន​ជា​ កឹម សុខា នៅ​ក្នុង​រឿងព្រេង​ ដែល​នៅក្នុងរឿង​មានកន្សែងបក់ កន្សែងបោយ។ ចុះឥឡូវ កឹម សុខា ក្នុង​ជីវិត​ជាក់ស្ដែង​នេះ កឹម សុខា មានកន្សែងបក់ កន្សែងបោយឯណា វាដូចតែ​យើង​ទាំង​អស់​គ្នា​ដែរ​​ ហើយគាត់​ទៅមាន​កន្សែងបក់ កន្សែងបោយមក​ពីណា?​បើសិន​ណា​ជា​គាត់​មាន​កន្សែង​បក់​ កន្សែងបោយ ប្រហែល​ជាគាត់​មិន​ធ្វើ​ចោរ​លួចអង្ករទេ។ គាត់បក់ខ្វាច់​ចេញ​អង្ករ​រាប់តោន​តែ​ម្ដង​ហើយ​។​

ឥឡូវយើងយកគោលការណ៍មួយទៀត​យកមកវិភាគ សិក្សាទាំងអស់គ្នា រឿង​ ៤ ម៉ឺន​​។ កឹម សុខា បានប្រាប់បងប្អូនប្រជាពលរដ្ឋហើយថា បើ​ចាស់​ចង់​បាន ៤ ម៉ឺន ហើយ​កូនចៅ​របស់​គាត់​​ចង់​​ឲ្យ​ម៉ែឪ​បាន​ ៤ ម៉ឺន ទាល់តែគណបក្ស កឹម សុខា ឈ្នះ​ឆ្នោត ដឹកនាំរដ្ឋាភិបាល។ ឥឡូវ​បងប្អូន​ប្រជា​ពលរដ្ឋ​គិតទៅ ដឹកនាំរដ្ឋាភិបាល ទើប​បាន ៤ ម៉ឺន តើ​លក្ខខណ្ឌ ៤ ម៉ឺន និង​លក្ខខណ្ឌ​ដឹកនាំ​រ​ដ្ឋាភិបាល មួយណា​ដែល​ធ្ងន់​ជាង?​

ដឹកនាំរដ្ឋាភិបាល គឺធ្ងន់ណាស់ ទម្រាំ កឹម សុខា ឈ្នះឆ្នោតបាន ៦២ ទៅ ៦៣ កៅអីនោះ ​ទាល់​តែ​សំលេងគាំទ្រ ៣ លាននាក់។​ ចុះ​បើសិនជា កឹម សុខា អត់អាចឈ្នះឆ្នោតដឹកនាំ​រដ្ឋា​ភិ​បាល តែឈ្នះបានអង្គុយកៅអីសភាថា គាត់បានកៅអីសភា។ កាលណាត្រឹមតែ កឹម សុខា បាន​ ៣ កៅអី ៤ កៅអី ឬ ១ កៅអីនោះណា ក៏ ៤ ម៉ឺន ប្រជាពលរដ្ឋអត់បានដែរ ប៉ុន្ដែអ្នកដែលបាន គឺ​អ្នក​ណា?​ គឺ កឹម សុខា បានប្រាក់ខែសភា ២ ពាន់ដុល្លារ។ អញ្ចឹងបងប្អូនគិតទៅនរណាបាន​មុន នរណា​បានក្រោយ? បងប្អូនរឿង ៤ ម៉ឺន នេះ ក្រោយផុតកន្ទុយភ្នែក មិនមែនត្រឹម កឹម សុខា ឈ្នះបាន ១ កៅអី នៅកំពង់ចាម ស៊ីលុយ ២ ពាន់ បងប្អូនបាន ៤ ម៉ឺន​ ទេណា។ ទាល់​តែ​កឹម សុខា​ បាន ៦២ កៅអី យ៉ាងតិច ទើប​បានបងប្អូនបាន ៤ ម៉ឺន។ ប៉ុន្ដែ កឹម សុខា បាន ១ កៅអី កឹម សុខា បាន ២ ពាន់ដុល្លារ ដល់ប្រពន្ធ កឹម សុខា បាន  ១ កៅអីទៀត ពីរនាក់ប្ដីប្រពន្ធបាន ៤ ពាន់ដុល្លារ តែបើ កឹម សុខា នឹងប្រពន្ធ កឹម សុខា បានពីរកៅអី បងប្អូនក៏អត់បាន ៤ ម៉ឺន​រៀល​ដែរ​។​ អញ្ចឹង​អ្នកណាបានមុន គឺ កឹម សុខា និងប្រពន្ធ កឹម​ សុខា ហើយអ្នកណាបានបន្ដទៀត កូន កឹម សុខា ឯយើង ៤ ម៉ឺនអត់បានទេ។ ត្រង់នេះ ដែលយើង​ត្រូវ​ពិចារណា​ឲ្យ​ច្បាស់​​ ប្រយ័ត្ន​ច្រឡំ​ថា យើងបាន​ ៤ ម៉ឺន មុន កឹម សុខា បាន ២ ពាន់ដុល្លារ ប្រយ័ត្នរឿងហ្នឹង។​
                                                                                                                                 
លោក សត្យា រក្ស​
សំណួរ​៖ ​ចំពោះលក្ខណៈ​នៃការដឹកនាំ​វិញ​ ជាធម្មតា​ មេដឹកនាំប្រទេស​គឺត្រូវ​ជាបុគ្គល​ឆ្លាត​ វាងវៃ​​ និងមានចំណេះដឹង​គ្រប់គ្រាន់​ក្នុងការគ្រប់គ្រង និងដឹកនាំជាតិ​ដើម្បីឆ្ពោះទៅរកការរីកចម្រើន​។​

ចំពោះចរឹត​របស់មេដឹកនាំគណបក្ស​ប្រឆាំង​បច្ចុប្បន្ននេះ ដូចជា​​លោក កឹម សុខា និង​លោក សម រង្ស៊ី ដែលបានដឹកនាំ​ក្រុមរបស់ខ្លួនមួយក្តាប់តូចនោះ​ សូម្បីតែសកម្មភាពដឹកនាំ​បក្ស​របស់ខ្លួន​តូចមួយនោះ​ គឺមានភាពកាប់ចាក់​ ហែកហួរ​ ដណ្តើមអំណាច​ ដណ្តើមតួនាទី​ និងតំណែង​គ្នា​ ទាំងលេខរៀង​ឈរឈ្មោះ​យ៉ាងអាណាធិបតេយ្យ​ ។ នេះ​គ្រាន់​តែ​ជាការដឹកនាំ​តូចមួយ​នៅក្នុង​បក្ស​របស់ខ្លួន​ប៉ុណ្ណោះ​ ដូច្នេះ​ប្រសិន​បើ​គណបក្ស​ប្រឆាំងនេះ​មានភ័ព្វ​សំណាង​ដឹកនាំប្រទេសជាតិ​វិញនោះ​ ​​តើលោកបណ្ឌិត​យល់ឃើញយ៉ាង​ម៉េច​ដែរ​ទៅ​​? តើវានឹងអាចបង្ក​នូវភាព​កាប់ចាក់​ ច្របូកច្របល់​យ៉ាងណាដែរទៅ​?​

លោកបណ្ឌិត ឈឹម ផលវរុណ​
​ចម្លើយ​៖ ពេលនោះ​ប្រទេសជាតិ នឹងរលាយជាមិនខាន​។ បញ្ហា​ទី១​របស់គណបក្ស​ប្រឆាំង​ដែល​បោក​ប្រាស់​​ប្រជាពលរដ្ឋនោះ​ គឺ​​​​​​ថា​គេ​នឹង​ប្រើនយោបាយទិញស្រូវ​ពីប្រជាពលរដ្ឋ​​ថ្លៃ​ ហើយ​បើ​ទីផ្សារ​មាន​ការ​ជន់​​ស្រូវ​ គឺរដ្ឋ​សុខចិត្ត​ទិញទុក​ ហើយដល់ពេលទីផ្សារ​ស្រូវ​ឡើងថ្លៃ​ទើបលក់ចេញ​ ប៉ុន្តែ​ពេល​លក់ចេញ​គឺ​អត់យក​ចំណេញ​ទេ​ ហើយលក់​ថោក​ទៀត​​​ គឺយកតម្លៃដើម​ អញ្ចឹងនេះជាការ​បំផ្លាញសេដ្ឋកិច្ច​រួចទៅ​ហើយ​​។​​ ចំណុចមួយទៀត​គឺ ពួកគេ​សន្យា​ទៀត​ថា​នៅពេលដែលកសិករធ្វើស្រែ​ទៅ​ ហើយស្រែ​នោះ​មាន​សត្វ​ល្អិត​​បំផ្លាញ​​​អស់ គឺពួកគេនឹងចេញលុយជំនួសទៀត​ ។​ នេះ​ក៍ជានយោបាយបំផ្លាញសេដ្ឋកិច្ច​​ជាតិ​​ផងដែរ​ ពីព្រោះ កឹម សុខា ចង់បានសន្លឹកឆ្នោត​ហួសហេតុពេក រហូត​ហ៊ានបញ្ចេញនូវគំនិត​អវិជ្ជា​ក្នុង​ការ​ប៉ផ្លាញ​សេដ្ឋកិច្ច​​ជាតិ​ទាំងស្រុងបែបនេះ​។ នៅក្នុងសង្គមសេដ្ឋកិច្ចទីផ្សារ​សេរី​ ជាសង្គម​ប្រមូលផ្តុំ​ទៅដោយ​សេដ្ឋកិច្ច​​សេរី​ សេដ្ឋកិច្ចឯកជន​ និងសេដ្ឋកិច្ចគ្រួសារ​។ នៅពេលដែល​សេដ្ឋកិច្ច​ទាំង​នេះ​ មានការ​ចរាចរ​ ដោយ​រស់រវើក​ ពេលនោះ​ ពន្ធដារ ពន្ធចំណូលផ្សេងៗ ពន្ធអាករ​ ក៏ដូចជាការនាំចេញ នាំចូល គឺមានចរន្ត​ ដូច្នេះ​ ការបង់ពន្ធចូលរដ្ឋ​ក៏បានច្រើន​ដែរ​។ ប៉ុន្តែ បើ កឹម សុខា​ យកលុយរដ្ឋទៅចាយ​ ដោយ​មិនគិត​ពីការបង្វិល​ត្រឡប់​មកវិញ​ក្នុងចំណូលនៃកំណើន​នោះ​ ពេលនោះ​វានឹងធ្វើឲ្យសេដ្ឋកិច្ចជាតិ​ និងសេដ្ឋកិច្ច​ឯកជន​ខ្នាតតូច​មានការគាំងដំណើរការ​ជាមិនខាន​ ពីព្រោះពឹង​​តែទៅលើ ដើមទុនដែលជាថវិការរបស់រដ្ឋ​ទាំង​​ស្រុង​​។ អញ្ចឹងគឺ កឹម សុខា នឹងបំផ្លាញសេដ្ឋកិច្ចទីផ្សារ​សេរី​ទាំងស្រុង​។​ ឧទាហរណ៍​ ជាក់ស្តែង​ដូចជា នៅ​ទីផ្សារ​​សហរដ្ឋអាមេរិក​ និងបណ្តាប្រទេសនានានៅអឺរុប​ខាងលិច​ នៅពេលដែលមាន​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​​​ពិភព​លោក​​​ គឺរដ្ឋ​ចង់លូកដៃចូលទៅជួយទប់​នូវវិបត្តិ​ហិរញ្ញវត្ថុ​ក្នុងវិស័យ​ឯកជន​ទាំងនោះ​ដែរ​ ប៉ុន្តែរដ្ឋ​មិន​ហ៊ាន​នោះទេ​ ហើយ​រដ្ឋ​ក៏មិនពេញចិត្តដែរ​ ពីព្រោះ​វាជាការ​កំណត់​​ជោគ​​វាសនា​​​នៃវិបត្តិ​​ក្នុង​វិស័យ​​ឯកជន​ខ្លួន​ឯង​​។​ អញ្ចឹង កឹម សុខា កំពុងតែ​ធ្វើនយោបាយ​បំផ្លាញសេដ្ឋជាតិ​ ដោយចង់​បាន​សន្លឹក​ឆ្នោត​​ហួស​ហេតុ​។​

រឿងមួយទៀត​ ដែលគាត់លើក​អំពី​ធារាសាស្ត្រ​ ឬក៏សត្វល្អិតអីនោះ​ គឺគាត់បានប្រើ​វិធីវិនិយោគ​រដ្ឋ​មក​​​ឃោសនា​ម្តង​ទៀត​ហើយ​។​​ ចំពោះសេដ្ឋកិច្ចទីផ្សារសេរី​ នៅក្នុង​ផលិតកម្មឯកជន គឺរដ្ឋ​គេអាចធ្វើ​វិនិយោគ​​​បាន​​​ ប៉ុន្តែ​វិនិយោគរបស់រដ្ឋ​ក៏ត្រូវ​ការប្រាក់ចំណូល និងប្រាក់ចំណេញ​មក​វិញ​ដែរ​។ គ្មាន​ការ​វិនិយោគ​​ណា​​​​ដែល​​​​មិន​​ត្រូវ​ការ​​ប្រាក់​ចំណេញ​ទេ​​។​ ឧទាហរណ៍ ការវិនិយោគលើធារាសាស្ត្រ​ ឬការ​ស្រោច​ស្រព​​កសិដ្ឋាន​​ នៅពេលដែលឯកជន​ធ្វើការវិយោគលើការស្រោចស្រព​កសិដ្ឋាន​ ក៏គេ​ត្រូវការ​ប្រាក់​ចំណេញ​​​។ ចំពោះរដ្ឋ​បើចង់​យកថវិការទៅវិនិយោគលើប្រព័ន្ធ​​ស្រោច​ស្រព​ ឬធារាសាស្ត្រ ឬកសិដ្ឋាន​កសិកម្ម​ ក៏ត្រូវការប្រាក់ចំណេញដែរ​។ ក្នុងសេដ្ឋកិច្ចទីផ្សារសេរី គ្មានវិនិយោគណា​ដែល​ផ្តល់ផល​ទៅ​សង្គម ដោយ​មិនទទួល​បាននូវ​កំណើន​ទុន​ដល់​សហគ្រាសរដ្ឋមកវិញនោះទេ​​។ អញ្ចឹងការសន្យារបស់ កឹម សុខា គឺគ្រាន់តែជាការសន្យា​បោកប្រាស់​ប៉ុណ្ណោះ​ ពីព្រោះកសិករនៅពេលដែលឮថារដ្ឋធ្វើប្រព័ន្ធទឹក​ឲ្យ​​ គឺ​ប្រជា​កសិករ​​មានចិត្ត​រំភើប​ ដូចការលើករបស់ កឹម សុខា ដែលទៅមើល​អាមេរិក​ហើយ​មក​ថា​ កសិដ្ឋាន​មួយ​​នៅ​អាមេរិក​គ្រាន់តែ​កាច់​ក្បាល​​រ៉ូប៊ីណេ​ទឹក​​ គឺកសិដ្ឋានគេស្រោច​ខ្លួនឯង​ ប៉ុន្តែ​ កឹម សុខា ងងឹត​ដោយ​មិន​បាន​គិត​ថា​ នៅពេលដែល​​គេស្រោច​កសិដ្ឋាននោះ​ តើ​ទឹកនោះ​ត្រូវគិតលុយ​អស់ប៉ុន្មាន​?​ គឺមិនអាច​ប្រើទឹក​នោះ​ដោយ​​មិនគិត​លុយ​នោះទេ​​។​​

ចំណុច​មួយទៀត​ គឺ កឹម សុខា បានសន្យាថា បើគេជាប់ឆ្នោត​ នោះអគ្គិសនី​នឹងឆេះ​ទៅដល់ជនបទ​ ហើយ​គេនឹងធ្វើឲ្យតម្លៃអគ្គិសនីថោក​សម្រាប់កសិករ​ ដោយ​គេប្រើក្បាលម៉ូទ័រ​នៅតាមស្រែ​បូមទឹក​ស្រោច​ស្រព​​ស្រែ​ តែកសិករត្រូវប្រើភ្លើងបូមនៅពេលយប់​ នេះជាភាសា​នយោបាយ​អាឡិក​អាឡក់​របស់​គាត់​​។​ ​តាម​ពិត​ កឹម សុខា​ គាត់​មិនចេះអីទេ នៅពេលដែលគាត់ឮ​អ្នកខ្លះ​និយាយ​អំពីអគ្គិសនី​ គឺមាន​ម៉ោង​​ដែល​ប្រើ​តិច​​ និងម៉ោង​ដែលគេប្រើច្រើន​​ ហើយ​ កឹម សុខា ចង់យកទ្រឹស្តីនេះ​មកអនុវត្ត​ក្នុងនយោបាយ​អាឡិក​អាឡក់​​របស់​គាត់​។ ដោយ​សារ កឹម សុខា ល្ងង់​ ហើយធ្វើ​ចេះ​ និងជាមនុស្ស​មិនចេះខ្មាស់ខ្លួនឯង​ ហើយ​អាឡិក​អាឡក់​​ក្នុងនយោបាយ​ និងលោភលន់​ចង់បានសន្លឹកឆ្នោត​ គឺគាត់​ចេះ​តែ​ប្រូ​ដោយ​មិនគិត​អ្វីឡើយ​។

តាម​ធម្មតា មុននឹងទទួលបានអគ្គិសនី​ប្រើ​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ គឺ​ទាល់តែមានបណ្តាញមេ​ ទូទាំង​ប្រទេស​​កម្ពុជា ដោយ​មិនទាន់គិត​អំពីប្រភព​នៅឡើយទេ​ ដូច្នេះ​គឺត្រូវការ​លុយ​រាប់កោដ​ដុល្លារ​ដើម្បី​តបណ្តាញ​ទាំងនោះ​។​ ដូច្នេះ​តើនរណា​ដែល​ហ៊ានដាក់ទុន​វិនិយោគ​លើ​ការងារនេះ​?​ នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ គេមិនពឹងទៅលើសមត្ថភាពវិនិយោគរបស់រដ្ឋ​ទេ​ គឺគេពឹងទៅលើសមត្ថភាព​វិនិយោគ​របស់​ឯកជន​​។ ដូច្នេះ ដើម្បី​ឲ្យឯកជន​មកដាក់ទុនវិនិយោគលើ​បណ្តាញអគ្គិសនីនេះ​ គឺរដ្ឋត្រូវបង្ហាញអំពី​លទ្ធភាព​​​ដែល​ឯកជន​​គេនឹង​ទទួលបាន​ប្រាក់ចំណេញ​​មកវិញដែរ​ បើមិនទទួល​បានចំណេញ​មកវិញ​គឺគេ​មិន​​ដាក់​ទុន​​មកវិនិយោគ​​អស់រាប់កោដ​​ដុ​ល្លារ​​នោះ​​ទេ​​។​​​ ចំណែក កឹម សុខា វិញ​គឺនិយាយមក​ដូច​ឥសី​ចេះជប់​ ឬ​ដូច​កន្សែងបក់ កន្សែង​បោយ​ អញ្ចឹង​ ពីព្រោះ កឹម សុខា​ គាត់អត់យល់​អ្វីទាំងអស់​។​ ការចង់​បាន​សន្លឹក​ឆ្នោត​​គឺជារឿង​មួយដែលយើងមិនជំទាស់​ទេ​ ប៉ុន្តែ​កុំ​ចង់បានតាមរបៀបដើរសន្យា​បោក​ប្រជា​ពលរដ្ឋ​​បែប​នេះ​។​

-មតិ លោក សត្យា រក្ស
ទាំងនេះគឺជាការពន្យល់ ទៅដល់បងប្អូនជនរួម​ជាតិ​ ដើម្បី​​ស្វែងយល់​អំពី​រឿង​ជនបោកប្រាស់​​ដែល​កំពុង​​ប្រមាថម៉ាក់ងាយ​​ដល់​បង​ប្អូន​​មួយចំនួន​តូចដែល​កំពុងច្រឡំ​ជឿទៅ​លើ​គណបក្ស​ប្រឆាំង​​ ពីព្រោះ​ពួក​គេ​យល់​ថាបង​ប្អូនល្ងង់​ គេយល់ថាបងប្អូនងាយស្រួលក្នុងការដឹកច្រមុះ​ និងងាយស្រួល​ក្នុងការធ្វើ​អាជីវកម្ម​នយោបាយ​​ទៅ​លើ​​បង​ប្អូន​។ ការលើកឡើងរបស់កម្មវិធី​យើង​គឺចង់បង្ហាញ​ផ្លូវដល់បងប្អូន ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួច​​ពី​ក្រញ៉ាំ​​បោកប្រាស់​របស់គណបក្សប្រឆាំង​។​ ដូច្នេះ​ ប្រសិនបើ​ការលើកឡើងរបស់យើង​បាន​បង្ហាញ​អំពី​​ការ​​បោកប្រាស់​ ធ្វើឲ្យបងប្អូនខាតប្រយោជន៍​នោះ​ សូមបងប្អូន​ភ្ញាក់រលឹក​ និងសូម​ឈប់​ចូលរួម​ជាមួយ​ជន​បោកប្រាស់​ទាំង​នោះ​​ ហើយ​ខិតខំប្រកប​របរ​ទទួលទានរបស់បងប្អូន​ជាធម្មតា​​ ដើម្បីជីវភាព​របស់​បងប្អូន​ និង​ក្រុម​គ្រួសារ​​វិញ​​។​​

សំណួរ​៖ ជាទូទៅ​អ្នកណា​ក៏​បានដឹងថា​ កឹម សុខា គ្មានចេះអ្វី​ក្រៅពីវិជ្ជាលាយស្រា​នោះទេ​ គឺខាងគីមី​។ បើយើងនិយាយថា គីមី​បងប្អូន​ពិបាកយល់ ដូច្នេះ​ជំនាញគាត់គឺលាយ​ស្រាបៀរ​​។ ប៉ុន្តែ​ កឹម សុខា បានអះអាង​ថា​ខ្លួន​មុននឹងចេញធ្វើនយោបាយ​ គឺមិនមែនធ្វើភ្លើៗ ដូច សម រង្ស៊ី ទេ​ សម្រាប់ខ្ញុំ​មុននឹងចេញធ្វើ​នយោបាយ​បង្កើត​គណបក្ស​នេះ​ គឺខ្ញុំជួល​គ្រូនៅបរទេសមកពីកាណាដា​មកបង្រៀន​បីថ្ងៃ​អស់​ ៥ម៉ឺនដុល្លារ​ ទើប​ចេញធ្វើនយោបាយ​។​ តើ​សំដី​ និងរយះពេល​នៃការ​សិក្សា​ដើម្បី​ធ្វើ​នាយករដ្ឋ​មន្ត្រី​​របស់​​ កឹម សុខា នេះ​លោកបណ្ឌិត​មានអ្វីសម្រាប់ពន្យល់​​ដល់ជនរួមជាតិ​?​

លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ តាមពិត​លោក កឹម សុខា គាត់មានជំនាញគីមី តែខាងលាយស្រាទេ​ ប៉ុន្តែ​គាត់​បែរ​ជា​បំឡែង​​គោលការណ៍គីមីរបស់គាត់​ ឬគោលការណ៍​គ្រឿងស្រវឹង​នោះ​ឲ្យទៅជាគោលការណ៍​បំពុល​នយោបាយ​​​ទៅ​វិញ​ ដោយធ្វើឲ្យប្រជាពលរដ្ឋ​ស្រវឹងជាមួយគាត់​តាមរយះនយោបាយ​សន្យា​។​ នយោបាយ​សន្យា​នេះ​​ គឺដូច​នយោបាយ​យកប្រជាពលរដ្ឋ​ឲ្យស្រវឹងដូចស្រាបៀរ​អញ្ចឹង​​។ ដូចជាគាត់សន្យា​ឲ្យ ៤ម៉ឺន​ បើ​ប្រជា​ពលរដ្ឋ​​ណា​​ហ៊ាន​ភ្លក់​​ប្រាកដ​ជាស្រវឹង​​ជាមួយនឹងនយោបាយ ៤ម៉ឺន​នេះជាមិនខាន​ តែតាមពិត​គឺជាការសន្យាខ្យល់​សុទ្ធ​សាធ​ ហើយ​ធាតុ​ពិត​គឺ កឹម សុខា ទេ​ដែល​ត្រូវ​ទៅ​ស៊ី​ប្រាក់ខែ​ ១ខែ​ ២ពាន់ ដុល្លារ​ទៅ​វិញ​ទេ​។​ នយោបាយស្រវឹងនឹងការសន្យាផ្សេងទៀត​ គឺដូចជា​ការសន្យា​រឿង​ធារាសាស្ត្រ​ ឬរឿងភ្លើង​ និងរឿងតម្លើងប្រាក់ខែ​អីនោះ​ជាដើម​ ទាំងនេះ​គឺសុទ្ធ​តែ​មិនមែនជាការពិត​ទេ​ គឺជារឿងដែល​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​​រំភើប​​ក្នុងចិត្ត​តែ​ប៉ុណ្ណោះ​​​​។​ នេះជាជំនាញ​របស់ កឹម សុខា ក្នុង​ការ​បំពុលប្រជាពលរដ្ឋ​ឲ្យស្រវឹង​នឹង​នយោបាយ​សន្យា​​។ ខ្ញុំលើកឧទាហរណ៍​មួយ​អំពី​នយោបាយ​សន្យាតម្លើងប្រាក់ខែ​ ។ តើនរណាមួយ​ដែល​មិន​ចង់​ឡើង​ប្រាក់​ខែ​​? នរណាក៏​ចង់​ឡើងប្រាក់ខែដែរ​ នេះជាធម្មជាតិរបស់មនុស្ស​។ ប៉ុន្តែ​ ការតម្លើង​ប្រាក់ខែ​​នេះ​គឺត្រូវផ្អែក​លើ​ស្ថានភាព​ពិត​នៃ​សេដ្ឋកិច្ច​​ជាតិ​​។ ប្រទេសណាក៏ដូចប្រទេសណាដែរ​ គឺមិនដែល​គេ​សន្យា​ថា ចាប់ពីពេលខ្ញុំកាន់អំណាច​ អ្នក​នឹងឡើងប្រាក់ខែ​ពី ១៥០ ដុល្លារ ទៅ២៥០​ ដុល្លារ​​ ដែល​ពេល​បច្ចុប្បន្ន​ កម្មករ​​មានប្រាក់ខែគោល​​តែ​៦១​ ដុល្លារ នោះទេ​។ ចំណែក កឹម សុខា ឃោសនា​ឲ្យប្រាក់ខែ​គុណ​នឹង​២​​ ដែលជា​ការ​ឃោសនា​របៀប​ជានយោបាយ​ស្រវឹង​ស្រា​តែម្តង​។ គេមិនដែល​ឲ្យប្រាក់​ខែ​តាម​របៀប​​គុណ​​នឹង២ ឬគុណនឹង៣ នោះទេ​ គឺគេ​ត្រូវគិត​គុណនឹងចំនួនភាគរយ​ ដោយ​តម្លើង​១០% ឬ​២៥% ឬ៣០% តែ​​​ប៉ុណ្ណោះ​។​ ម្យ៉ាងទៀត​ តួលេខភាគរយ​នៃការតម្លើង​ប្រាក់ខែ​នេះ គឺត្រូវផ្សារភ្ជាប់​ទៅ​នឹង​បរិស្ថាន​​​​​ និង​កម្រិត​រីកចម្រើននៃសេដ្ឋកិច្ច​។ ចំពោះមន្ត្រី​រាជការ​គឺត្រូវស្របទៅនឹងបរិស្ថាននៃចំណូលរបស់រដ្ឋ​ រីឯកម្មករ កម្មការិនី​ គឺត្រូវ​អាស្រ័យទៅនឹងកម្រិតរីកចម្រើននៃមុខរបរជំនួញ​របស់ក្រុមហ៊ុនឯកជន ដើម្បី​អាច​ចែក​រំលែក​​ប្រាក់​ចំណេញ​​បាន​។​ ចំណែក កឹម សុខា និង​ សម រង្ស៊ី សុទ្ធតែ​ជាមនុស្ស​មិនដែលបម្រើ​ការងារ​រដ្ឋ​នោះ​ទេ​។ ចំពោះ សម រង្ស៊ី គឺជិៈយន្តហោះមកពី​ក្រៅប្រទេសមកកម្ពុជា​ មកធ្វើរដ្ឋមន្ត្រី​តែម្តង​ ចំណែក​សាវតា​ របស់ សម រង្ស៊ី​ គឺមិនដែលស្គាល់ពីជីវភាពក្នុងវិស័យការងាររដ្ឋទេ​ គឺគាត់នៅ​ធ្វើការ​តែខាង​ឯកជន​ទេ​ ដូច្នេះ​​គឺ​គាត់មិន​បានយល់​ដឹង​​អំពី​ការ​ដឹកនាំ​​ក្នុងការ​ងារ​រដ្ឋ​នោះ​ទេ​​៕​
សម្រង់ព័ត៌មាន លោក នូសាវុធឌី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...