Skip to main content

ទស្សនៈ បក្ស​​ប្រឆាំង​ និង​​អង្គការ​មិន​​មែន​​រដ្ឋាភិបាល​​មួយ​​ចំ​នួន​​សម្រុក​​កេង​​យក​​ផល​ ប្រយោជន៍​​ពី​​ជន​​ជាប់​​ចោទ ម៉ម សូណង់​ដូ​

        ទាំងបក្សប្រឆាំង ទាំងអង្គការ​​សិទ្ធិមនុស្សក្នុង​ស្រុក​ និង​​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេសខ្លះ​​ រួម​ទាំង​ប្រជា​ពល​​រដ្ឋមួយចំ​នួន​ដ៏តិច​តួច​​  ​​បានបញ្ចេ​ញ​​ប្រតិកម្មរំ​លោ​ភ​​បំ​ពាន​ទាំង​កំរោ​ល​លើ​​​រដ្ឋធម្ម​នុ​​ ញ្ញ នៃព្រះ​រាជាណាចក្រកម្ពុជា ដែល​ជា​​​​​​រដ្ឋឯករាជ្យ​ អធិ​ប​តេ​យ្យ​ ​ដោយពួក​​​​គេទាំង​នោះ​​បាន​បញ្ជា​មក​លើ​​រាជ​រដ្ឋាភិបាល​ឱ្យដោះលែង​លោក​​​​ម៉ម សូណង់​ដូ​ ជា​បន្ទាន់​  ក្រោ​ម​​លេស​ចោទ​ប្រកាន់​ថា សាល​ក្រម​​របស់​តុលាការ​កាត់​ទោស​លោក ម៉ម​ សូណង់​ដូ​ គឺស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​នយោ​បា​យ​។​
ដោយ​​ជីក​កប់​ចោលទាំង​ស្រុង​​នូវបញ្ហា​អសន្តិសុខជាតិ ( ការ​បង្កើត​តំ​បន់​អបគមន៍​ដ៏​គ្រោះ​​ថ្នា​ក់​)​ ដែល​ជា​​បុព្វ​​ហេ​​​តុ ឬសគល់​នៃបញ្ហាពិត​​របស់​មេក្លោង ក្នុង​ការ​​ផ្តើ​​ម​​គំ​និត​​ ញុះ​ញង់​ឱ្យ​ប្រជាពល​រដ្ឋទៅ​​ទន្រ្ទាន​កាន់​កាប់​ដី​ដោ​យ​ខុសច្បាប់​ ​ និង​កកើត​ឡើង​បាន​នូវ​កម្លាំ​ង​ចលនាមួយ​ក្រុម ​ប្រដាប់​ដោយ​អាវុធ​ ប្រឆាំ​ង​​នឹង​រាជ​កា​រ​​សាធារណៈ ត្រូវ​បាន​បក្ស​ប្រឆាំង និង​ក្រុមអង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួន​តូច​​ បង្វែរ​សំ​នុំ​រឿង​ព្រហ្មទណ្ឌ នៃកំ​ហុសបុគ្គល​​ដែលត្រូវ​​​បាន​ផ្តន្ទា​ទោ​ស​​ដោយ​ស្ថាប័ន​តុលាការ​ មកជា​​​រឿង​នយោបាយ​។
ការ​បង្កើត​តំ​បន់​អបគមន៍ បង្កើត​រដ្ឋក្នុង​រដ្ឋ​ គឺជា​បទ​ល្មើសព្រហ្មទណ្ឌកំ​រិត​​ធ្ងន់​ធ្ងរ​ ដែល​វិធាន​កា​​រ​​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ទប់​ស្កាត់​ និងត្រូវ​តែ​បំ​ផ្លាញ​ចោល​ទាំង​ស្រុង គឺជា​កាតព្វ​កិច្ចរបស់​រាជ​រដ្ឋា​ភិ​បាល​ស្រប​តាម​រដ្ឋធម្មនុញ្ញ ចាំបាច់​ត្រូវ​តែ​អនុវត្តជាបន្ទាន់​​បំ​ផុត​ ដើម្បី​ពន្លត់​កម្លាំង​ចលនាប្រឆាំង​មួយ​នោះ និងក៏​ដើម្បី​រក្សាបាន​នូវ​ភាព​សុខសាន្ត​ជូន​ប្រជាពល​រដ្ឋទូ​ទៅ​​។​
ប្រសិន​បើ​ពួក​ក្រុម​ចលនាអបគមន៍​មិន​ត្រូវ​បាន​បង្ក្រាបឱ្យបាន​ទាន់​ពេល​ វេលាទេ តើ​បណ្តា​​អ្នក​រិះ​គន់​ទាំង​អស់​នោះ​ហ៊ាន​ចេញ​មុខទទួល​ខុសត្រូវ​ អំពីបញ្ហាអសន្តិសុខជាតិ អស្ថិរភាព​នយោ​បា​យ​ ឬ​ក៏​​​​វិច្ឆេទកម្មណាមួយ​ ដែល​នឹង​រីក​ធំ​ជាង​នេះ​​ បង្ក​ឱ្យមាន​នូវ​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ​ទាំង​មូល​ដែរ​ឬទេ? តើ​​ចំ​ណាត់​ការតាម​ច្បាប់​​របស់​រាជ​រដ្ឋាភិបាល គួរ​ត្រូវ​បានរាំង​ខ្ទប់​​ឬអ្វី​?​​
          ការ​ង្កើត​តំ​បន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំ​ពង់​ដំ​រី ស្រុក​ស្នួល​ ខេត្តក្រចេះ ត្រូវ​បានសមត្ថ​កិច្ច​​​ ដឹក​នាំកម្លាំង​ចម្រុះ​ចុះ​ទៅ​រៀប​ចំ​សណ្តាប់​ធ្នាប់​កាលពី​អំ​ឡុង​ខែ ឧសភា ឆ្នាំ​២០១២​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​​បទ​ល្មើសជាក់​ស្តែង​នៅ​នឹង​កន្លែង មេ​ក្លោ​ង​​​​មួយចំ​នួន​ ដែលក្នុង​នោះ​មាន​អ្នក​ខ្លះ​ជាសមាជិក​របស់​​សមាគម​អ្នក​ប្រជាធិបតេយ្យ ​​បា​ន​​​រត់​​គេចខ្លួន​​ និ​ង​​​មនុស្ស​មួយ​ចំ​នួន​​ត្រូវ​បាន​នាំខ្លួន និងជន​ជាប់​ចោទ​មួយ​ចំ​នួន​ទៀត​​បាន​ចូល​មកសារភាព​។ ដោយ​ឡែក​លោក ម៉ម សូណ​ង់​​ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បាន​សមត្ថកិច្ច​ អនុវត្តដីកាចាប់ខ្លួន​នៅ​ថ្ងៃទី​១៥ ខែ កក្កដា ឆ្នាំ ២០១២ និង​ចាត់​ការ​បន្តតាម​នីតិវិធី​ច្បាប់​។
ពិត​មែន​ថា ក្នុង​​រដ្ឋធម្មនុញ្ញមាត្រា ៣១ ពល​រដ្ឋខ្មែរមាន​សិទ្ធិ​ស្មើភាព​គ្នា​ចំ​ពោះមុខ​ច្បា​ប់ ប៉ុន្តែ មាត្រា៤១ បាន​ចែង​ថា ជន​ណាក៏ដោយ​មិន​ត្រូវ​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំ​លោភ​ នាំឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយសរបស់​អ្នក​ដទៃ ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខជាតិ​បាន​ឡើយ​។​ ដូច្នេះ ការប្រើប្រាស់​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ ទាំង​សិទ្ធិ​សេរីភាពបញ្ចេញ​មតិ សិទ្ធិផ្តល់​ការ​ប្រឹក្សា​យោបល់​​ដល់​ជន​ដទៃណាមួយ គឺត្រូវ​ប្រព្រឹត្តតាម​លក្ខខ័ណ្ឌកំ​ណត់​ដោយ​ច្បាប់។
ដូចគ្នា​នេះ​ដែរ ករណី​លោក ម៉ម​ សូណង់​ដូ បើ​យោង​តាម ​​សំ​អាង​ហេតុ ដែលបាន ​​ប្រកាស​ដោយ​ចៅក្រម​ជំ​នុំ​ជម្រះ​ក្តី​ក្នុង​អង្គសវនាការ​ប្រកាសសាល​ក្រម​ ថ្ងៃទី​១ ខែ​តុលា ចំ​ពោះ​មុខជន​ជាប់​ចោទ​១១នាក់​ ក្នុង​ចំ​ណោម​ជន​ជាប់​ចោទ​១៤នាក់ ក្នុង​នោះ​៣នាក់​កំ​ពុង​លាក់​ខ្លួន​ បាន​បង្ហាញ​ថា​ ឈ្មោះ​ ប៊ុន រដ្ឋា និង​បក្ខពួក​​ផ្សេង​ទៀត គឺជាអ្នក​ញុះ​ញង់​ឱ្យ​ប្រជាពល​រដ្ឋកាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​​ស្រប​ ច្បាប់ ​ពួក​គេត្រូវ​ប្រឈម​នឹង​បទល្មើសឱ្យ​ផ្តន្ទាទោសតាម​មាត្រា​៤៦៤ កថាខណ្ឌទី​២ នៃ​ក្នុង​ក្រម​ព្រហ្មទណ្ឌ។
«អំពើ​ញុះ​ញង់​ដោយ​ផ្ទាល់​ឱ្យប្រជាពល​រដ្ឋកាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ ស្រប​ច្បាប់ ត្រូវ​ផ្ត​ន្ទា​ទោសដាក់ពន្ធ​នាគារ​ពី​២​ឆ្នាំ ទៅ​៥ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​៤លាន​រៀល ទៅ​១០លាន​រៀល ហើយ​កាល​បើ​ការ​ញុះ​ញង់​នេះ​បាន​សម្រេចផល​ បទ​ល្មើសត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារពី​១៥ ឆ្នាំ ទៅ ៣០ឆ្នាំ » ។
ក្រោយពី​ការ​ស៊ើប​សួរ​របស់តុលាការទៅ​លើសមាជិក​សមាគមអ្នក​ប្រជាធិបតេយ្យ មាន​ភា​ព​​​ស៊ី​​សង្វាក់​គ្នា​ទៅ​នឹង​ចម្លើយសាក្សី​ទាំង​អស់ដែល​បាន​ចូល​ មកសារភាព​ ​និងការ​លើក​ឡើង​ក្នុង​អង្គ​សវ​នា​កា​រ​ គឺបាន​បង្ហាញ​ថា លោក ម៉ម​ សូណង់​ដូ ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំបញ្ជា​ឱ្យ​ឈ្មោះ​ ប៊ុន រដ្ឋា​ ជាអ្នក​ដឹក​នាំ​​ធំ​ជាង​គេនៅ​តំ​បន់​ឃុំ​កំ​ពង់​ដំ​រី ដើម្បី​ប្រតិបត្តិការការងារ​កាប់​ទន្ទ្រាន រុក​រាន​កាន់​កាប់​​ដី​យ៉ាង​អាណាធិបតេយ្យ​ និង​បង្កើត​នូវ​កម្លាំង​ប្រឆាំង​ជា​មួយ​នឹងរដ្ឋ​អំ​ណាចស្រប​ច្បា​ប់ក្នុងមូល ​ដ្ឋាន​។
បើ​ទោះ​បី​ជាក្នុង​រយៈពេល​ខ្លី ប្រមាណ​១០ ទៅ​២០​នាទី​ នៃការ​ជួប​គ្នា​រវាង​ប្រជាពល​រដ្ឋឃុំ​កំ​ពង់​ដំ​រី​ ជាមួយ​លោក ម៉ម សូណង់​ដូ នៅស្នាក់​ការ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​រាជ​ធានីភ្នំ​ពេញ​ កាលពី​អំ​ឡុង​ខែ កុម្ភៈ ឆ្នាំ ២០១២ ប៉ុន្តែ ពល​រដ្ឋទាំង​នោះ​បាន​សារភាពថា « លោកម៉ម សូណង់​ដូ បាន​ប្រាប់​ថា​ ឱ្យពួក​គាត់​នាំគ្នា​កាប់​ឆ្កាទន្ទា្រន​ដី​ ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​ណា​មិន​ឱ្យ​ធ្វើ​ មិន​ឱ្យ​កាប់​ បើ​មាន​បញ្ហាអ្វី​កើត​ឡើង​ចាំគាត់ជាអ្នក​​នៅ​ពី​ក្រោយ​ទៅ​ជួយ​អន្តរាគមន៍​ មិន​បាច់​ខ្លាច​ទេ ប៉ុន្តែ​ទាល់​តែចូល ​ជា​សមាជិក​កូន​ចៅ​គាត់​ (​សមាគមអ្នក​ប្រជា​ធិបតេយ្យ )ទើប​គាត់​ជួយ។​ បើ​មាន​បញ្ហា​អ្វី​ពាក់​ស្លាកសមាគមអ្នក​ប្រជាធិបតេយ្យ​ដែល​គាត់​ឱ្យ​នោះ​ទៅ​ គឺអាជ្ញាធរ​ពុំ​ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ​​​..» ។
ដំ​បូន្មាន​នោះហើយ គឺជាប្រភព​ដើមចម​នៃបញ្ហា។ ក្រោយពីមានការ​​​ដឹកនាំ ចង្អុល​ទិស និង​ធានាការពារ​ពីក្រោយ​ខ្នង​ទៀត​ផង​នោះ ក្រុម​ប្រជា​ពល​រដ្ឋក៏​បាន​ទៅជួប​​ប្រជុំ​គ្នានៅក្នុង​​ឃុំ​កំ​ពង់​ដំ​រី​​ ក្រោម​​ការ​ចាត់​ចែង និង​​បញ្ជាផ្ទាល់​ដោយ​ឈ្មោះ​​ ប៊ុន រដ្ឋា  និង​បង្កើត​បាន​ជាក្រុមចលនា​បះ​បោរ​មួយ​​ដ៏​ខ្លាំង​ក្លា​​។
សកម្មភាព​ទន្រ្ទាន​កាន់​កាប់​ដី​នៅ​តំ​បន់​នោះ​បាន​រីក​ធំ​ធាត់​យ៉ាង​ឆាប់​ រហ័ស​។ សាក្សី​​ជា​ច្រើ​ន​រូប​បាន​ ឆ្លើយ​ប្រាប់​ក្នុង​ដំ​ណាក់​កា​ល​សាកសួរ​របស់មន្ត្រី​នគរបាល​យុត្តិធម៌​ថា ឈ្មោះ​ ប៊ុន រដ្ឋា និង​បក្ខពួក​បានឱ្យ​​រូប​គាត់​ និង​ប្រជា​ពល​​រដ្ឋដទៃទៀតរាប់​នាក់​ កាន់​អាវុធគ្រប់​គ្នា​ មាន​កាំបិត ពូ​ថៅ ស្នា កាំភ្លើង​ខ្យល់ ព្រួញ​ជ័រ​ឆក់ កាំភ្លៀវ​ និង​ត្រូវ​ចេះ​ជួយ​គ្នា​​ បើ​សិន​មាន​ក្រុម​ហ៊ុន ឬ​រដ្ឋអំ​ណា​ច​​​ណាមក​ដេញ​ គឺត្រូវ​រួម​កម្លាំង​គ្នា​ប្រឆាំង​តវ៉ា​ ​ជួយ​ដេញ​បាញ់ ​តតាំង និង​ទប់ទល់ ​។​ របាយការណ៍​ ក៏​បានបង្ហាញ​អំពី​ការ​ចែក​ដី​ធ្លី​នៅ​តំ​បន់​នោះ​យ៉ាង​អាណាធិប​តេយ្យផង​ដែរ ​ ដោយ​បំ​ពាន​ទៅ​​លើ​រដ្ឋ​អំ​ណាចស្រប​ច្បាប់​​។
 ដូចនេះ ការទាញ​សំ​អាង​ហេតុ​របស់​តុលាការ ក្នុង​ពេលប្រកាសសាល​ក្រម​​ មាន​ភស្តុតាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ ជន​ជាប់​ចោទ​ឈ្មោះ​ ម៉ម សូណង់​ដូ បាន​ណែនាំ ឬ​បញ្ជាដោយ​ចេតនា​ឱ្យជន​ជាប់​ចោទ​ឈ្មោះ​ ប៊ុន រដ្ឋា និង​បក្ខពួក​ ធ្វើ​សកម្មភាពញុះ​ញង់​ឱ្យ​ប្រជាពល​រដ្ឋកាន់​អាវុធ​ប្រឆាំ​ង​​នឹង​អាជ្ញាធរ​ ស្រប​ច្បាប់ ពី​ប​ទ​ផ្តើម​គំ​និតធ្វើ​​​​កុបកម្ម ផ្តើម​គំ​និត​​ជ្រៀត​ជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំ​ពេ​ញ​​មុខងារ​ សាធារណៈ  និង​​ផ្តើម​គំ​និតប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ​ ​  ​ ដូច​មាន​ចែង​នៅ​​​ក្នុង​ក្រម​ព្រហ្ម‑​ទណ្ឌ​មាត្រា ៤៦៤ ។
​ គេបាន​ដឹង​ថា​ ក្នុង​ពេល​បើក​សវនាការ​ ក៏​មាន​ការ​លើក​ឡើង​ពី​បញ្ហា​ផ្លូវ​ច្បាប់​ផង​ដែរពី​មេ​ធាវី​ ការពារ​លោក ម៉ម សូណង់​ដូ ទាក់​ទង​នឹង​អាវុធ​ដែល​ក្រុម​ពល​រដ្ឋទាំង​នោះ​យក​មកប្រើ​ប្រាស់​ ដោ​យ​​អះ​អាង​ថា មិន​មែន​ជាអាវុធ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​សង្គ្រាម​ទេ ។ ក៏​​ប៉ុន្តែ​មាត្រា៤៦៤ នៃក្រម​ព្រហ្ម‑​ទណ្ឌ​មិន​បាន​​សំ​ដៅ​ទៅ​លើ​អាវុធ​គ្រឿង​ផ្ទុះ​ឡើយ​។ បើ​ពិនិត្យ​ទៅ​លើ​ខ្លឹម​សារ​នៃមាត្រា៨១ នៃ​​ក្រម​​​ព្រហ្មទណ្ឌ បាន​ចែង​ថា អាវុធ គឺជាវត្ថុ​ទាំង​អស់​ដែល​ធ្វើ​ឡើង​ដើម្បី​សម្លាប់​ ឬ​ធ្វើ​ឱ្យ​មាន​របួស ។
​​​ដូច្នេះ វត្ថុតាង​(​អាវុធ​) ដែល​បាន​ដក​ហូត​ មិន​មាន​លក្ខណៈទំនើប​ពិត​មែន​ ក៏ប៉ុន្តែ គឺជា​អាវុធ​​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្សបាន​ ហើយ​ក៏​អាច​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​សម្លាប់​មនុស្ស​បាន​ដែរ។ នេះ​ ​ជាចម្លើយ​សម​ហេតុ​សម​ផល​បំ​ផុត​ បំ​ភ្លឺទៅ​នឹង​ការ​អះ​អាង​ផ្សេង​ៗដែល​បកស្រាយ​ថា អាវុធ​ទាំង​នេះ​ នឹង​មិន​អាច​យក​មក​ធ្វើ​ការ​ប្រឆាំង​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល​បាន​ គឺ​មិន​ពិត​ឡើយ​។
          សាលក្រម​ចំ​ពោះ​លោក ម៉ម សូណង់​ដូ និង​ជន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ទៀត ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសតាម​កំ​រិត​ទោសទណ្ឌដែល​បាន​កំ​ណត់ដោយ​ មាត្រាច្បាប់។ ប៉ុន្តែ បាន​បើកផ្លូវ​ឱ្យ​ធ្វើ​ការ​តវ៉ា​ប្តឹង​បន្ត​​។​
          ទោះ​បី​ជាពួក​គេដឹងថាសេចក្តី​សម្រេចជាអំ​ណាច​ឆន្ទានុសិទ្ធិ និង​អធិបតេយ្យ​របស់​ចៅក្រម ជំ​រះ​ក្តី ប៉ុន្តែ សាលក្រម​នេះ ត្រូវ​បាន​​ក្រុម​ប្រឆាំង​ និងអង្គការសង្គម​ស៊ី​វិល​មួយ​ចំ​នួន​ក្តៅ​ក្រហាយ​ និង​មិនសុខចិត្ត ខណៈពេល​ដែល​ជា​ញយ​ដង​ពួកគេទាំង​នោះ​តែង​តែតាំង​ខ្លួន​ ថា ​ជាអ្នក​តស៊ូមតិ ដើម្បី​​​​ចូល​រួម​ក្នុង​ការពង្រឹង​នីតិរដ្ឋ តាម​រយៈការគោរព​ និង​អនុវត្តច្បាប់ ដើម្បី​តម្លា​ភាព និង​យុត្តិធម៌​សង្គម ជាពិសេស ជម្រុញ​ការ​បញ្ចប់​ទាំង​ស្រុង​នូវ​វប្បធម៌​នីទណ្ឌភាព​។
​យោង​តាម​សាក្សី និងការ​បង្ហាញ​ភស្តុតាងនានាជាច្រើន​​ ​​ បាន​បញ្ជាក់​ពី​សកម្មភាព​ល្មើ​ស​យ៉ាង ​ច្បាស់​លាស់របស់​ជន​ជាប់​ចោទ​ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិ​សុខជាតិ​ ប៉ុន្តែ មិន​ត្រូវ​បាន​ក្រុម​ប្រឆាំង និង​អង្គការ​សង្គម​ស៊ី​វិល​​ចំ​នួន​ អើ​ពើ​ ឬ​ក៏លើក​យក​មក​ជា​កង្វ​ល់​​​ជាមួយនឹង​​រាជ​រដ្ឋាភិបាល​ឡើយ ពួក​គេបាន​ធ្វើ​គ ធ្វើ​ថ្លង់ និង​បំ​ភ្លេចចោល​ទាំង​ស្រុង​​។ ផ្ទុយ​ទៅ​វិញ​ ក្រោយ​ពេល​ប្រកាស​សាល​ក្រម​ភ្លាមៗ ក្រុម​អ្នក​ប្រឆាំង​បាន​នាំគ្នា​សម្តែង​នូវ​ប្រតិកម្មទាំង​បំ​ពានទៅ​លើ​​គោល​ការណ៍​និតិ​រដ្ឋប្រៀប​បាន​នឹង​ការ​ដុត ឬក៏​ហែក​ចោល​នូវ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា
ក្នុង​​ចេតនាសម្រុក​កេង​យក​ផល​ប្រយោជន៍​ពី​ជន​ជាប់​ចោទ គណបក្ស​ប្រឆាំង​បានហៅ​ការ​កាត់ទោសទៅ​លើ​​លោក ម៉ម​ សូណង់​ដូ​ ដែល​មាន​ចរិត​គាំទ្រគណបក្សខ្លួន​ និង​ពល​រដ្ឋផ្សេង​ទៀត​ ថា​ ជាការ​គំ​រាម​កំ​ហែង​ផ្នែក​នយោបាយ​ និង​ឆ្លៀត​យក​បញ្ហា​នេះ ធ្វើ​ជាលេសដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​គ្រប់គ្រង​ ប្រព័ន្ធ​ដឹក​នាំ និង​ប្រព័ន្ធតុលាការ។ ជន​​ខ្លះ​ជ្រក​ក្រោម​​​ស្លាកសិទ្ធិ​មនុស្ស បា​ន​​​ហៅ​សាល​ក្រម​កាត់​ទោសនោះ​ ថា ​ជា​សញ្ញាមួយមិន​ល្អចំ​ពោះ​ការងារ​ការពារ​សិទ្ធិ​មនុស្ស ជា​កា​​រ​​​គំ​រាម​កំ​ហែង​រិត​ត្បិត​សិទ្ធិ​សេរី​ភា​ព​ក្នុង​ការ​បញ្ចេញ​មតិ ​​​​​​​ និង​ហ៊ាន​ចោទ​​ប្រកាន់ដោយ​គ្មាន​មូល​ដ្ឋាន​​ ថា សាល​ក្រ​ម​​​​សរសេរដោយ​អ្នក​នយោ​បាយ​ ហើយធ្វើបុរេវិនិច្ឆ័យ​ថា ​ករណី​នេះ​ ជារឿង​នយោបាយ​។
          ជន​អគតិ​មួយ​ចំ​នួន​បាន​បកស្រាយ​ទាំង​បំ​ពាន​ ដោយពួក​គេ​ បំ​ភ្លេចចោល​ទាំង​ស្រុង​រដ្ឋ​ធម្មនុ​ញ្ញរបស់​កម្ពុជា ឬ​(ជាន់​ពន្លិចចោល) ជាជំ​នួសវិញ​ដោយ​យក​អារម្ម​ណ៍​ និង​មនោសញ្ចេត​នា មក​គំ​រាម​លើរាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ក្នុង​លក្ខណៈ​ជា​ពាក្យ​បញ្ជា « ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ​ ជា​បន្ទាន់​ » ដោយ​ចោទ​ថា អំ​ណាច​សាលក្រម​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​នយោបាយ​ និង​បន្ទរសម្លេង​តាម​ក្រុម​ប្រឆាំង​ ដោយ​បង្វែរបញ្ហា​នៃកំ​ហុស​បុគ្គល​ ថា ជា​ការបំ​បិទ​​សិទ្ធិ​​បញ្ចេញទៅ​វិញ​​។ ក្នុង​បញ្ហា​នេះ បើពួក​គេមាន​ចេត​នាល្អ​ ចង់​លើក​ស្ទួយ​​​នីតិរដ្ឋនៅកម្ពុជា គួរ​ដឹង​ច្បាស់​នូវ​អង្គ​ហេតុ​នៃបទ​ចោទប្រកាន់ និង​គួរត្រូវ​ផ្តល់​​ជាអនុសាសន៍ស្រប​តាម​ច្បាប់​របស់កម្ពុជា និង​តថភាព​សង្គម​ ដើ​ម្បី​​ចូល​រួម​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ បើ​គិត​ថា នៅ​មាន​ខ្វះ​ចន្លោះ។
ពួក​ក្រុម​អ្នក​រិះ​គន់​ភ្លេចគិត​ថា ​បើ​ក្រុម​បះ​បោរទាំង​នោះ​​ពង្រីក​អំ​ណាច​បាន​រឹង​មាំ ហើយ​ដឹក​នាំកម្លាំង​បង្កភាព​ចលាចល​ពេញ​ផ្ទៃប្រទេស ឬ​ក៏​បង្កើត​បាន​នូវ​ឆ្នួន​សង្គ្រាម ​បង្ហូរឈាម​ជា​​​ថ្មី​ សម្លាប់​មនុស្សរាប់​ម៉ឺនរាប់​លាន​នាក់​ ចុះ​បើ​ធ្លាក់​ចូល​​ក្នុង​ស្ថាន​ការណ៍​បែប​នោះមែន​ តើ​​ត្រូវ​ដោះ​ស្រាយ​ដោយ​វិធី​ណា?
ប្រតិកម្ម​របស់​​ក្រុម​ប្រកាន់និន្នាការយក​ច្បាប់​ទ្រាប់​អង្គុយ​ទាំង​​នេះ សួរ​ថា តើ​គោល​បំ​ណង​របស់​ពួក​គេចង់​បាន​អ្វី​ពី​កម្ពុជា​ ? ចង់ដកហូត ​សិទ្ធិ​នាយក​រដ្ឋមន្ត្រីស្រប​ច្បាប់ តាម​វិធី​ឯកភាព​គ្នា​ធ្វើ​បដិវត្ត ឬ​ក៏​ចង់​រំ​លាយ​ស្ថាប័ន​តុលាការចោល​ ឬមួយ​ក៏​ចង់ត្រួតត្រា​បញ្ជាពីលើ​ព្រះ​មហាក្សត្រ? ពី​ព្រោះ អំ​ណា​ច​ តុលាការ​​ជាអំ​ណាច​​ឯករាជ្យ​ ។ ​តាម​​រដ្ឋធម្មនុញ្ញ មាត្រា១៣២ថ្មី « ព្រះ​មហាក្សត្រ​ទ្រង់​​ជា​អ្នក​​ធានា​ឯករាជ្យ​នៃអំ​ណាច​តុលាការ»។  ព្រះ​មហាក្សត្រ គឺជា​ប្រធាន​នៃឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅ​ក្រម​​ ។ មាត្រា៧ ចែង​ថា អង្គព្រះ​មហាក្សត្រមិន​អាច​នរណារំ​លោភបំ​ពាន​បាន​ឡើយ​។
ការ​លាបពណ៌​មកលើរាជ​រដ្ឋាភិបាល​ ថា ​បាន​ប្រើ​ប្រាស់​ឥទ្ធិ​ពលរបស់​ខ្លួន​​ទៅ​លើ​ស្ថាប័ន​តុលាការ​ គឺរាជ​រដ្ឋាភិបាលមាន​សិទ្ធិ​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ទាម​ទារ​រកយុត្តិធម៌​ និង​ការពិត​។
ពួកគេបាន​ដឹង​ច្បាស់​ណាស់​ថា រាជ​រដ្ឋាភិបាល​គ្មានអធិបញ្ជាណាមួយ​ ទៅ​លើ​ស្ថាប័ន​តុលា​ការ ដែល​បាន​សម្រេចក្តី​ដោយ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​នោះ​ឡើយ។​ ប៉ុន្តែ ពួក​គេ បាន​ និង​កំពុង​នាំគ្នា​ប្រ​ព្រឹត្ត​​នូវ​ការ​បរិហារ​រិះ​គន់​ ដោយ​ពុំ​ផ្អែក​លើ​សច្ចធម៌ និង​ស្រប​តាម​គតិច្បាប់​នោះ​ទេ។ វា គឺជាវប្បធម៌​នៃ​ក្រុម​ប្រឆាំង​ដែល​និយម​កេង​យក​ចំ​ណេញ​ពី​អ្នក​ទោស មក​បំ​រើ​នយោបាយ​ផ្ទាល់​ខ្លួន​
មាត្រា៥២​ នៃរដ្ឋធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​ ជាអ្នក​ការពារ​នីត្យានុកូល​ភាព​ ធានា​សណ្តាប់​ធ្នាប់​ និង​សន្តិសុខសាធារណៈ។ ម៉្យាង​វិញ​ទៀត​ សមាជិក​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​សមាជិកសភា ​ព្រឹទ្ធសភា​ ក៏​បាន​ធ្វើ​សច្ចាប្រណិធានចំ​ពោះ​ព្រះ​ភ័ក្រព្រះ​មហាក្សត្រផងដែរនៅ​ពេ​ល​​ ចាប់​ផ្តើម​ប្រតិបត្តិការ​មុខដំ​ណែង​របស់​ខ្លួន​ គឺប្តេជ្ញាគោរព​រដ្ឋធម្មនុញ្ញ និង​ប្តូរផ្តាច់​ហ៊ាន​បូជាជី​វិត​ ដើ​ម្បី​​​ការពារ​ជានិច្ច​ទាំង​ក្នុងប​ច្ចុប្បន្ន និង​ក្នុង​អនាគត​នូវ​ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាតឱ្យ​មាន​ការ​បែង​ចែក​ ឬ​ការ​ធ្វើ​អបគមន៍​ណាមួយ​ឡើយ​ ។  មាត្រា៣ ​ក៏បាន​ចែង​ផង​ដែរថា ព្រះ​រាជា​ណា​ចក្រកម្ពុជា​ ជារដ្ឋដែល​មិន​អាច​បំ​បែក​បាន​។
យ៉ាង​ណាមិញ​ សកម្មភាព​នៃចលនាបង្កើត​តំ​បន់​អបគមន៍​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​  គឺ​ពិត​​ជា​បាន​រំ​លោភ​ទៅ​នឹង​រដ្ឋធម្មនុញ្ញយ៉ាង​ជាក់​​ច្បាស់​។​ ដូច្នេះ សំ​ណុំរឿង​បំ​បែក​សំ​បុក​អបគមន៍​ គឺ​​​ជា​ការ​អនុវត្តច្បាប់​ ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខជាតិ ដែល​រាជ​រដ្ឋាភិបាល​មានសិទ្ធិ​ និង​កាតព្វ​កិច្ច​ក្នុង​​ការ​​ថែរក្សា ការពារ​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​។ មិន​ថាឡើយ​សហរដ្ឋអាមេរិក ឬក៏​ប្រទេស​បារាំង គឺគ្មាន​ប្រទេសណាមួយនៅ​លើ​ពិភព​លោក​​ត្រូវ​បាន អនុញ្ញាតឱ្យ​បង្កើត​រដ្ឋក្នុង​រដ្ឋ​នោះ​ទេ។
គេនៅ​ចងចាំបាន​ថា កាលពី​ពេល​ថ្មី​ៗនេះ​ លោក​អគ្គ​រដ្ឋ​ទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា  (William E. Todd)​  ក៏​បានថ្លែង​ផង​ដែរថា « កម្ពុជាកំ​ពុង​ឈាន​មុខក្នុង​ការ​រក្សាសន្តិភាព និង​សន្តិសុខក្នុង​តំ​បន់​»។ ចុះ​ហេតុអ្វី​ក៏​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​បង្កើត​តំ​បន់​ អបគមន៍​ ដែល​បង្កនូវ​​ភាព​វឹក​វដល់​សង្គម​ ត្រូវ​បានបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ី​វិល​​យល់​ផ្ទុយ​​ទៅ​វិញ​ ?
 រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន ​និង​កំពុងប្រឹង​ប្រែង​សហប្រតិបត្តិ​ការយ៉ាង​ពេញ​ទំ​ហឹ​ង​​ជា​មួយ​សហរដ្ឋ​​ អាមេរិក​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ភេរវកម្មគ្រប់​រូប​ភាព ជាពិសេស ក្រុម​ភេរវ​ក​រ​អន្តរ​ជាតិ​។​​
          ជន​គ្រប់​រូប លោក​ម៉ម​ សូណង់ដូ ក៏ដូច​ជាពល​រដ្ឋដទៃទៀត​ផង​ដែរ ​ ​ គឺមាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​​ច្បាប់ ។ លោក​ ម៉ម សូណង់​ដូ បាន​ទទួល​យក​​​មេធាវីមួយ​រូប​ដែល​ប្រកប​ដោយ​វិជ្ជាជី​វៈ និង​​​ជាអ្នក​​ឯកទេសច្បាប់​ បាន​តតាំង​គ្នា​យ៉ាងខ្លាំង​នៅ​ក្នុង​សវនាការ​ តាម​រយៈការបង្ហាញ​ភ័ស្តុតាង​ សាក្សី​ដោះ​បន្ទុក​ និង​វែក​ញែក​អំពី​ទិដ្ឋភាព​ច្បាប់​ គិត​ចាប់​តាំងពី​ដំ​​ណាក់​កាលនៃការ​ចាប់​ឃុំ​ខ្លួន រហូត​ដល់​ការ​ប្រកាស​សាលក្រម​របស់​តុលាការ។  ពួក​គាត់​ទាំង​ពីរ (ម៉ម សូណង់​ដូ និង​អ្នក​ការ​ពា​រ​ក្តី​​) ជន​​ជាប់​ចោទ​មួយ​ចំ​នួន​ទៀត​ ក៏​​ដូច​ជា​មេធាវី​របស់ពួក​គេ ម្នាក់​ៗបាន​ខិត​ខំ​ប្រើ​ប្រាស់ការ​បក​ស្រា​​​​យ ​តាម​គ្រប់​លទ្ធភាព​ ដើម្បីដណ្តើម​​ប្រៀប​ឈ្នះ​ និង​​យុត្តិធម៌។
          តើ​សិទ្ធិ​របស់​មេធាវី​ទាំង​នោះ ដែល​ជាអ្នក​បាន​ចូល​ជ្រៅក្នុង​រឿង​ក្តី​ ពួក​គាត់​បដិសេធ​មិន​ដឹង​អំពី​ការ​ពន្យល់​ វែក​ញែក​ ទាញ​សំ​អាង​ហេតុ​ផលរបស់​ចៅ​ក្រម​ ព្រះ​រាជ​អាជ្ញា​ នៅ​ក្នុង​អង្គ​សវ​នាការ ​ឬអ្វី​? ។ កាលពី​ថ្ងៃទី​១ ខែ តុលា ឆ្នាំ ២០១២ បន្ទាប់​ពី​ប្រកាសសាលក្រម​ លោក សុក សំ​អឿន ជា​មេធា​វី​​របស់​លោក ម៉ម សូណង់​ដូ បាន​ឆ្លើយ​ប្រាប់​ភ្លាម​ៗដល់​អ្នក​សារព័ត៌មាន​ថា« រឿង​នេះ​យុត្តិ​ធម៌ ឬ​មិន​យុត្តិធម៌​សំ​ខាន់​លើសាមី​ខ្លួន​ដែល​ជាប់​ចោទ​ គេដឹង​ដោយ​ខ្លួន​គេហើយ​ »។
សំ​នុំ​រឿង​ព្រហ្មទណ្ឌមួយ​នេះ នៅ​មិន​ទាន់​បិទ​បញ្ច​ប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ ដូច្នេះ​ ជម្រើ​ស​នេះ​ គឺជា​ការ​​ស្ម័គ្រចិត្ត​របស់​មេធាវី​ និង​កូន​ក្តី​ ដែល​បាន​ព្រមព្រៀង​គ្នា​​​អនុវត្តតាម​នីតិ​ច្បាប់ ​មិន​គួរ​ត្រូវ​បាន​ជន​ដទៃក្រៅពី​រង្វង់​បញ្ហានៃសិទ្ធិ​បុគ្គល​ជាអ្នក​ប្រឈម ​ នាំគ្នា​បញ្ចេញ​ប្រតិកម្ម​ ឬ​ក៏ឆក់​ឱកាស​​យក​ផលប្រយោជន៍​ដើម្បី​បក្ខពួក និង​ក្រុម​ខ្លួន ដោយ​រំ​លោភ​លើ​​សិទ្ធិ​​សម្រេ​ច​របស់​​បុគ្គល​ជា​សាមី​​ខ្លួ​ន​​ក្នុង​រឿង​ ក្តី​នោះ​ទេ៕
 
អត្ថបទ​ដោយៈ ទិត សុធា
អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស
នៃទី​ស្តីការ​គណៈរដ្ឋមន្ត្រី​

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...