ខ្លឹមសារដកស្រង់ចេញពីសុន្ទរកថា របស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
ខ្លឹមសារដកស្រង់ចេញពីសុន្ទរកថា
របស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ
ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងឱកាសនៃពិធីរម្លឹកខួប ១០០ឆ្នាំនៃវិមានសន្តិភាពនៅទីក្រុងឡាអេ ប្រទេសហុល្លង់
របស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ
ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងឱកាសនៃពិធីរម្លឹកខួប ១០០ឆ្នាំនៃវិមានសន្តិភាពនៅទីក្រុងឡាអេ ប្រទេសហុល្លង់
ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៣
…ខ្ញុំចង់ប្រើប្រាស់ឱកាសនេះធ្វើការអំពាវនាវជាពិសេសមួយក្នុងនាមអង្គជំនុំជម្រះ
វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ តុលាការនេះបានបំពេញការងារប្រកបដោយ
ជោគជ័យយ៉ាងសំខាន់បំផុត ក្នុងការជំនុំជម្រះក្តីលើអំពើឧក្រិដ្ឋកម្ម ដ៏សាហាវយង់ឃ្នង់ដែលបានប្រព្រឹត្តឡើងដោយរបបខ្មែរក្រហម។
ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ តុលាការនេះកំពុងតែជួបនឹងវិបត្តិ។
វិភាគទានស្ម័គ្រចិត្តដែលតុលាការនេះបានពឹងអាស្រ័យ គឺរីងស្ងួតអស់ហើយ។
មន្ត្រីបុគ្គលិកកម្ពុជា នៃ អ.វ.ត.ក មិនបានទទួលប្រាក់បៀវត្សរ៍របស់ខ្លូន
ចាប់តាំងពីខែមិថុនាមកម្ល៉េះ។ ការរស់រានមានជីវិតរបស់តុលាការនេះគឺស្ថិតនៅក្នុងភាព មន្ទិលសង្ស័យនៅឡើយ។ ការបរាជ័យផ្នែកថវិការបស់សាលាក្តីខ្មែរក្រហម អាចក្លាយជាសោកនាដកម្មមួយសម្រាប់ប្រជាជនកម្ពុជា ដែលពួកគាត់បានទន្ទឹងរង់ចាំយុត្តិធម៌ជាយូរណាស់មកហើយ។ មិនតែប៉ុណ្ណោះ នេះអាចជាការបរាជ័យដ៏ធ្ងន់ធ្ងរមួយលើការសន្យារួមគ្នារបស់យើងចំពោះយុត្តិធម៌អន្តរជាតិ។

ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់នូវជំនួយហិរញ្ញវត្ថុបន្តទៀត
ដើម្បី អាចឲ្យតុលាការនេះ បន្តដំណើរការយុត្តិធម៌របស់ខ្លួនដ៏មានសារៈសំខាន់នេះ
គឺមិនមែនត្រឹមតែរយៈពេលពេលខ្លីនោះទេ ប៉ុន្តែគឺដើម្បីឲ្យសំណុំរឿងទាំងអស់អាចឈានដល់ការ
បិទបញ្ចប់របស់ខ្លួន។