Skip to main content

ទស្សនៈ ប្រជា​ធិប​តេយ្យ​របស់​អាមេរិក​សម្រាប់​ប្រជាជន​កម្ពុជា

សហរដ្ឋអាមេរិក ជាប្រទេសមួយដែលហូរហៀទៅដោយប្រជាធិបតេយ្យ។ ដោយមូលហេតុនេះ វាជា​ការចាំ​បាច់​យូរ​មកហើយដែល​អាមេរិកាំង នាំចេញយ៉ាង​ហោច​ណាស់​ក៏មួយ​ចំណែក នៃប្រជាធិប​តេយ្យ​របស់​ខ្លួន​ដើម្បី​ការ​ពារ​កុំឱ្យអ្នកដែលនៅបាតនៃប្រជាធិបតេយ្យនេះលង់ស្លាប់។

ជិតកន្លះសតវត្សរ៍មុន ប្រជាធិបតេយ្យរបស់អាមេរិកាំង បានត្រូវនាំចូល​មកប្រទេសកម្ពុជា ដោយ​ផ្ទុក​ធុង​គ្រាប់​ក្នុង​យន្តហោះ​B52។ គួរឲ្យ​សង្វែក ប្រជាធិបតេយ្យអាមេរិក ដែល​ទម្លាក់​មក​តាម​រយៈ​យន្ត​ហោះ​      B-52 មិន​បាន​រីកដុះដាលនៅក្នុងប្រទេសកម្ពុជានោះទេ ប្រហែលដោយ​សារអាកាសធាតុខុសគ្នា។ ប៉ុន្តែ រដ្ឋា​ភិបាល​អា​មេ​រិក​ បានប្រឹងប្រែងដោយស្ងាត់​​ពេញមួយទសវត្សរ៍ឆ្នាំ១៩៨០ ​គាំទ្រក្រុមមួយឈ្មោះ​ «កម្ពុជា ប្រជាធិបតេយ្យ» រហូត​ដល់ពេល​ចេញ​ច្បាស់​ក្រឡែត​ថា កម្ពុជាប្រជាធិបតេយ្យបានខ្សោះខ្យល់ និងរលាយ ទៅហើយ។

ប៉ុន្តែប្រជាជនអាមេរិកាំង​ដែលជីវភាព​កម្រិតក្រោម ដែល​កំពុងតែរស់​ថប់​ដង្ហើម ដូច្នេះក្រុងវ៉ាស៊ីង​តោន ត្រូវតែ​គិត​រកមធ្យោបាយមួយទៀតក្នុងការនាំចេញប្រជាធិបតេយ្យ។ អ្នក​ឆ្លាតមួយចំនួននៅក្នុងក្រុម ការងារ​បាន​ចេញ​គំនិត​ថាត្រូវ​​បង្កើតវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថាន​ជាតិ​ប្រជាធិប​តេយ្យ (NDI) ដែល​ជា​អង្គការ​ក្រៅរដ្ឋាភិបាលទទួលមូលនិធិពីរដ្ឋាភិបាល (ពិតណាស់) ដែល​នឹងត្រូវ​​ជួយ​ចែក​ចាយ​ប្រជាធិប​តេយ្យ​បែប​អា​មេរិកទៅឱ្យប្រទេសនានា ដែលប្រជាធិបតេយ្យមិនទា​ន់​បានរីក​លូត​លាស់ (ភ័ស្តុតាង គឺ​ប្រជាជន​នៅ​ប្រទេស​ទាំងនោះមិនទាន់បានបោះឆ្នោត​ ដូច​អាមេរិកាំង​នៅ​ឡើយ​)។

ការ​ពិត IRI និង NDI ជាង​អង្គការ​មិនសូវ​ខុសគ្នាប៉ុន្មាន​ទេ ទោះជា​មាន​តម្រូវការ​ទាមទារ​ឱ្យមាន​ការ​រក្សា​ភាព​​ប្រឌិត ថាគោលនយោបាយការបរទេសរបស់គណ​បក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋរ​បស់​អាមេរិក គឺជាជម្រើសក៏ដោយ។ ជាធម្មតា គេ​បាន​បែងចែក​កម្លាំងដោយសន្តិវិធី រវាងវិ​ទ្យាស្ថាន​ទាំង​ពីរ​នេះ។ ឧទាហរណ៍ នៅពេលដែលរដ្ឋាភិបាលអាមេរិកបានសម្រេចចិត្តផ្តួលរំលំប្រធានាធិបតីឆ្វេងនិយម Hugo Chavez នៃប្រទេសវេណេហ្សូអេឡាក្នុងឆ្នាំ២០០២ ការផ្តល់មូលនិធិ និង​ការ​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​​រៀបចំ​ផែនការធ្វើ​រដ្ឋប្រហារ ភាគច្រើនបានត្រូវផ្ទុក​ផ្ដាក់​ទៅឱ្យ NDI ដែលនេះប្រហែលជាដោយឈរលើ​ទ្រឹស្តី​ថា NDI ដែលសេរីនិយមនេះ អាចបាន​រួចខ្លួនច្រើនជាង IRI ដែលមានលក្ខណៈអភិរក្ស អាច​ធ្វើ​ទៅ​បាន មុនពេល​ដែល Chavez ចាប់បាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកនោះ​ជាជនផ្តាច់ការបែប​អភិរក្សវិញ​ ដែលមាន​ការ​ខ្វែង​គំនិត​គ្នាជាមួយអាមេរិក អ្នកនោះ​ប្រហែលជាគេ​ប្រាប់ប៉ូលិសសម្ងាត់របស់គេ​ឱ្យផ្តោត​ការ​យកចិត្ត ទុកដាក់​​លើ​អ្វី​ដែល IRI កំពុងធ្វើ។ គ្មាននរណាម្នាក់​បាននិយាយ​ទាល់​តែ​សោះថា ការ​រៀប​ចំ​រដ្ឋ​ប្រហារអន្តរជាតិ គឺ​មាន​លក្ខណៈស្រួល​នោះទេ។

អ្វីដែលបានលើកឡើងខាងលើនេះ មិនមានចេតនាបង្កប់ន័យថា រដ្ឋាភិបាលអាមេរិកកំពុងព្យាយាម រៀបចំធ្វើ​រដ្ឋប្រហារមួយក្នុងប្រទេសកម្ពុជានោះទេ។ មើល​ទៅ​គេ​ប្រហែលជាមិនធ្វើដូច្នេះទេ ព្រោះគេ​ កំពុង​ជាប់​ដៃ​ជាមួយនឹងសង្គ្រាម ឬរដ្ឋប្រហារនៅកន្លែង​ផ្សេងទៀតដែលគេ​គិតថា កន្លែង​នោះ គោល​ការណ៍​ប្រជាធិប​តេយ្យរបស់គេ កំពុងទទួលការគំរាមកំហែងខ្លាំងជាង។ ប៉ុន្តែ សូមរង់​ចាំតាម​ដាន​បន្ដ​ទៀត។

ក្នុងប្រទេសកម្ពុជា IRI  និង NDI ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល ដែលទទួលមូលនិធិ​ពី​រដ្ឋាភិបាល​ក្នុង​លក្ខណៈមិនប្រក្រតីមួយ បានបែងចែកកិច្ចការប្រហែលជាដើម្បីខំជៀសវាងមិនឱ្យគេ​មើល​បំណាំ​។ IRI បាន​ធ្វើការស្ទង់មតិសាធារណៈ ដែលជាញឹកញាប់បានបង្ហាញថា ប្រជាជនកម្ពុជាមួយភាគធំ ជាទូទៅគាំទ្រ​ទិសដៅ​ដែលរដ្ឋាភិបាលកម្ពុជាកំពុងដើរ។ ក្នុងពេលជាមួយគ្នានេះ NDI បាន និងកំពុងធ្វើ ការស្ទង់​មតិ​ដែល​មាន​បង្កប់​ន័យថា រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមទប់ស្កាត់ប្រជាជនមិនឱ្យបោះឆ្នោត។ ជំហរទាំងពីរនេះ ហាក់ដូច​ជា​មានការផ្ទុយគ្នា ក៏​ប៉ុន្តែប្រជាធិបតេយ្យបែបអាមេរិក ហាក់ដូចជាចូលចិត្តការផ្ទុយគ្នា។

ការអះអាងចុងក្រោយបង្អស់​របស់ NDI ទៅលើប្រធានបទនេះ បានត្រូវរាយការណ៍ក្នុងសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែតុលា។ អត្ថបទនោះបានដកស្រង់សម្តីរបស់លោក​ស្រី​ Laura Thornton ដែលជានាយិកា​របស់ NDI ប្រចាំ​នៅ​កម្ពុជា​​ ដោយពោល​ថា យោងទៅតាមការស្ទង់មតិមួយ «ប្រជាពល​រដ្ឋចំនួន ២៩,៥% បានព្យាយាមទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ប៉ុន្តែមិនអាចបោះឆ្នោតបាន» ហើយ​​ថា «ចំនួនអ្នកដែលត្រូវបានគេដកហូតសិទ្ធិបោះឆ្នោតនោះ អាចនឹង​មាន​សក្ដានុពល​ប្រែប្រួល​លទ្ធផល​នៃ​ការ​បោះឆ្នោត»។

គួរឱ្យឆ្ងល់យ៉ាងខ្លាំង គឺ​អស់​រយៈពេលជាង២៤ម៉ោងក្រោយពីអត្ថបទនេះត្រូវបានបោះពុម្ពផ្សាយមិន​មានព័ត៌មាន អំពីការស្ទង់មតិនេះ ត្រូវបានស្ថិត​លើ​គេហទំព័ររបស់ NDI​ ឬកន្លែងដទៃទៀតនៅលើ​អ៊ិនធើនិត នោះទេ លើកលែងតែនៅលើគេហទំព័ររបស់​ The Cambodia Daily ប៉ុណ្ណោះ។ តើ NDI មាន​ទម្លាប់​ផ្តល់​ព័ត៌មាន​​សំខាន់​ថ្មីៗបំផុតដល់ The Cambodia Daily មែនទេ? ឬក៏ NDI មានទំនុក​ចិត្ត​តិច​តួច​លើ​ការ​វិភាគ​របស់ខ្លួន ដែលធ្វើឱ្យខ្លួនសម្រេចចិត្តសាកល្បងបញ្ចេញព័ត៌មាននេះ តែ​មួយកន្លែង​ប៉ុណ្ណោះ? ទោះជា​ការ​ពន្យល់​យ៉ាងណាក៏ដោយ ស្ថានភាពបែប​នេះមិន​អាច​ធ្វើ​ឲ្យ​គេ​ដឹង​បាន​ថា​តើ​សំណួរ​ដែល​មិន​មាន​ចម្លើយ​នៅ​ក្នុងអត្ថបទនោះ ចេញមកពី NDI ឬមកពីអ្នកយក​ព័ត៌មានរបស់​ The Cambodia Daily? សំណួរ​របៀប​គ្មាន​ចម្លើយ​បែប​នេះមាន​ច្រើនណាស់។

ជា​ការចាប់ផ្តើម អត្ថបទនោះពុំបានបង្ហាញ​ពី​ចំនួនប្រជាជនដែលត្រូវបាន​សាកសួរនោះទេ ដែល​នេះ​គឺជាការសំខាន់ណាស់សម្រាប់វាយតម្លៃលើភាពជឿទុកចិត្តបាននៃការធ្វើស្ទង់មតិ។ អត្ថបទ​នោះក៏​មិន​បាន​និយាយឱ្យច្បាស់លាស់ថាតើអ្នកដែលត្រូវបានសាកសួរ បានត្រូវជ្រើសរើសរបៀបណា។ ប៉ុន្តែ អត្ថបទ​នេះ​ពិត​ជា​បានបង្កប់ន័យថា ការជ្រើសរើសគឺមិនមានលក្ខណៈចៃដន្យទេ ពីព្រោះ លោក​ស្រី​Thornton ត្រូវបានគេ​ដក​ស្រង់សម្តី និយាយថា បំណងមួយរបស់ការស្ទង់មតិនេះ គឺ «ដើម្បីវាយ​តម្លៃ​ផល​ប៉ះពាល់ពី​ការ​ជជែក​ដេញ​ដោល​របស់បេក្ខជនតំណាងរាស្ត្រដែលរៀបចំដោយ NDI» ។ ដូច្នេះ វាហាក់​ដូច​ជាថា ប្រជាជន​ដែល​ត្រូវ​បាន​សាកសួរ​ធ្លាប់បានចូលរួម ឬយ៉ាងហោចណាស់បានដឹង អំពីការ​ជជែក​ដេញ​ដោលរបស់​បេក្ខជន​តំណាង​រាស្ត្រ​ដែលរៀបចំដោយ NDI នេះ ហើយក្នុងកម្រិតណាមួយនោះ​ គឺ​មិន​មែន​ជាកំរិត​មនុស្ស​ដែល​ជា​អ្នកបោះឆ្នោតនៅ​កម្ពុជា​នោះទេ។

សំណួរដែលមិនមានចម្លើយមួយទៀត គឺថាតើអ្នកដែលត្រូវ​សាកសួរគេ​ គឺ​គ្រាន់​ត្រឹម​តែ​ទទួល​យក​ពាក្យរបស់ប្រជាជន ថាពួកគេបានត្រូវចុះឈ្មោះត្រឹមត្រូវ តែ​បរាជ័យ​ក្នុង​ការ​ព្យាយាម​ទៅ​បោះឆ្នោ​ត​។ នៅ​គ្រប់ប្រទេសដែលការបោះឆ្នោតមិនមែនជាការតម្រូវ​នោះ មានចំនួនប្រជាជនតិចឬចំនួន​ច្រើនដែល​មិន​បាន​​​ចុះឈ្មោះ ឬក៏​ចុះឈ្មោះហើយ​ តែ​មិនបាន​ទៅ​បោះឆ្នោត។ ប៉ុន្តែនៅ​ពេល​បោះឆ្នោត​ថ្មីៗ​នេះ​នៅ​​ប្រទេស​កម្ពុជា មានសម្ពាធសង្គមខ្លាំងជំរុញឱ្យគេ​ចេញទៅបោះឆ្នោត ដែលជា​ផ្នែកមួយ​នៃដំណើរ​ការ​បោះ​ឆ្នោត ទាំង​គណៈកម្មា​ធិ​ការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីផ្សេងៗទៀត និងក្នុងទម្រង់នៃការប្រមូល​ផ្តុំ​ឃោសនា​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ធំ​គួរឲ្យ​ចាប់អារម្មណ៍។ បើគេ​គ្រាន់​តែ​សួរ​នរណា​ម្នាក់ថា​ហេតុអ្វី​បាន​ជា​មិន​ចេញ​​ទៅបោះឆ្នោត អ្នកដែល​មិនបាន​ទៅ​បោះឆ្នោតហាក់​មាន​អាការៈ​ដូច​ជា​ចម្លែក​បន្តិច នោះ​បើ​គេ​ពុំ​មែន​ជា​អ្នក​ដែល​​ប្រឆាំង​នឹង​សង្គម​នោះទេ។

អញ្ចឹងប្រហែលជាមានសម្ពាធលើអ្នកដែលត្រូវបានគេ​សាកសួរ ដែលមិនមែនជាអ្នកបោះឆ្នោត ដើម្បី​​បំប៉ោងបំផ្លើសអំពីការព្យាយាមទៅបោះឆ្នោតរបស់ពួកគេ។ ដូច្នេះ វានឹងអាចជួយ​ឲ្យ​គេ​វាយ​តម្លៃ​អំពី​ភាព​អាច​ទុក​ចិត្តបាននៃការស្ទង់មតិនេះ ដើម្បីដឹងថាតើដំណើរ​ការ​ចោទ​សួរ​នេះ​ អាច​ទុក​ជា​បានការ​ឬ​ទេ? ហើយ​ថាតើ​សំណួរ ត្រូវបានគេសរសេរច្បាស់​លាស់​ឬទេ? តើអ្នក​ដែលធ្វើការ​ស្ទង់មតិ​នេះ​បាន​សុំមើល ភ័ស្តុតាង​ដែល​ប្រជាជន​បានចុះឈ្មោះឬទេ ដូចជា​បង្កា​ន់​ដៃ​​នៅពេល​ដែល​ប្រជាជន​ចុះឈ្មោះ? តើពួកគេ​បានសួរ​ថា តើ​អ្នក​ឆ្លើយ​សំណួរ​បាន​ព្យាយាមរក​ឈ្មោះរបស់​ខ្លួន​នៅក្នុង​បញ្ជី​ឈ្មោះបោះឆ្នោត ​ដែល​បិទ​ផ្សាយ​ជាសាធារណៈ​មុន​ពេលថ្ងៃបោះឆ្នោត ដូចដែលអជ្ញាធរ​បោះឆ្នោត​ជំរុញ​ឱ្យពួកគេធ្វើដូច្នេះឬទេ? តើ​អ្នក​ឆ្លើយ​សំណួរ​ប៉ុន្មាននាក់​បានឆ្លើយ​ទៅនឹង​ការស្ទង់មតិ​នេះ ដោយ​និយាយ​ពាក្យ​ដូចជា «ទេ! ខ្ញុំមិន​ដែល​បានដឹងអំពីការចុះឈ្មោះទេ» ឬ «ខ្ញុំបានចូល​មករស់​នៅ​ក្នុង​ឃុំនេះ​ ក្រោយពេល​ដែលការ​ចុះ​ឈ្មោះត្រូវ​បាន​​បិទ ហើយ​ឃុំចាស់​របស់ខ្ញុំ​នៅ​ឆ្ងាយ​ខ្លាំងណាស់» ឬ «ខ្ញុំឈឺនៅថ្ងៃបោះឆ្នោត» ឬ «ខ្ញុំមាន​បំណង​ទៅ​បោះឆ្នោត​ដែរ ប៉ុន្តែបាត់គោ ដូច្នេះ​ខ្ញុំ​ត្រូវ​ទៅដើររកវាសិន​»។ បញ្ហា​នេះ យើង​មិន​បាន​ដឹងអំពី​ចម្លើយ​ទៅនឹង​សំណួរ​ទាំងនេះ​ណា​មួយ​​នោះ​ទេ។

តាម​មើល​ទៅ​ប្រហែលជាទិដ្ឋ​ភាព​ដែល​ធ្ងន់​ធ្ងរ​បំផុតនៃអត្ថបទនេះគឺថា វាមិនបានប្រាប់យើងនូវអ្វី​ដែល​​អ្នកមិនទៅ​បោះឆ្នោត ដែលត្រូវបានគេ​សម្ភាសន៍ភាគច្រើន និយាយយ៉ាង​ណា​នោះទេ។ លោក​ស្រី Thornton បាន​ប្រាប់​​ The Cambodia Daily ថា ៣២,៦% នៃ​អ្នក​ដែល​មិន​បាន​បោះ​ឆ្នោត មិន​អាច​រក​ឈ្មោះ​​ពួកគេឃើញនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយ ១៥,២% ទៀត និយាយថា ពួកគេ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​បោះឆ្នោតដោយមន្ត្រីបោះឆ្នោត»។ តួរលេខនេះគឺ ជាតួរលេខតែមួយគត់ដែលមានក្នុងអត្ថបទនោះ ហើយ​បូកបញ្ចូលគ្នាទៅ​បានតែ ៤៧,៨% នៃអ្នកដែល​បាន​ឆ្លើយនឹង​សំណួរប៉ុណ្ណោះ ដែលបាន​ឆ្លើយ​ថាពួកគេ​បាន​ព្យាយាមទៅបោះឆ្នោត ប៉ុន្តែមិនអាចបោះបាន។

តើអ្វីជាបញ្ហាសម្រាប់អ្នកភាគច្រើន គឺសម្រាប់អ្នក ៥២,២% ដទៃទៀត? តើពួកគេ​ត្រូវបានរារាំង​មិន​ឱ្យទៅកាន់ការិយាល័យ​បោះឆ្នោតដោយសារទឹកទំនន់ឬ?​ (ប្រសិនបើអញ្ជឹងមែន​ តើទឹក​ជំនន់​ត្រូវ​បាន​រៀបចំ​ឡើង ដោយរដ្ឋាភិបាលគណបក្សប្រជាជនដែរឬ?) ឬមួយ​ពួក​គេមាន​ការ​ភ័យខ្លាច ​ដោយហ្វូង​ពួក​​​អ្នក​គ្មាន​​សណ្តាប់ធ្នាប់ប្រកាន់ពូជសាសន៍ ដែលត្រៀម​នៅជុំវិញការិយាល័យ​បោះឆ្នោត​តាម​ការអំពាវនាវ​របស់​មេដឹកនាំ​គណបក្សសង្គ្រោះជាតិបាន​រារាំង​ប្រជាជនកម្ពុជា ​ដែល​ជាជនជាតិ​ភាគតិច​ មិន​ឱ្យ​ចូល​ទៅ​​បោះ​ឆ្នោត?​

សំណួរគ្មាន​ចម្លើយជាច្រើន​ទៀត ទាក់ទងនឹងមនុស្ស​ចំនួន​ ១៥,២% ទៀត  ដែលបាន​និយាយ​ថា ពួក​គេត្រូវបានរារាំងមិនឱ្យបោះឆ្នោតដោយមន្ត្រីបោះឆ្នោត។ ដោយសារតែមន្ត្រីបោះឆ្នោតត្រូវបាន​ជួល​ដោយ​សង្កាត់។ វាជា​ការ​ល្អ ប្រសិន​បើ​យើង​​ដឹងថា​តើមាន​ចំនួន​ប៉ុន្មានភាគរយ​ដែល​ឧបត្ដិហេតុ​ទាំងនេះ​កើត​ឡើ​ង​ក្នុង​ឃុំ ដែលគណបក្សប្រជាជនមានសម្លេងភាគច្រើនក្នុងក្រុមប្រឹក្សាឃុំ ហើយ​ប៉ុន្មានភាគរយទៀត​ក្នុង​ឃុំដែល​គណបក្សសង្គ្រោះជាតិមានសម្លេងភាគច្រើន។ តើអ្នកទៅ​បោះឆ្នោតដែលត្រូវបានគេ​រារាំងនោះ មាន​បាន​ផ្តល់​ហេតុផលណាមួយអំពីការត្រូវបានគេរារាំងនេះឬទេ?​ ប្រសិនបានផ្តល់ តើហេតុផល​នោះ​អាច​យក​ជាការ​បាន​ឬទេ?

សំណួរច្រើន​ទៀត ដែលមិនទាក់​ទង​នឹង​​ការស្ទង់មតិ ប៉ុន្តែទាក់​ទង​ទៅ​នឹង​ឥរិយាបទ និង/ឬ​ចំណេះ​ដឹង របស់ NDI ត្រូវបានលើកឡើងដោយការធ្វើ​អត្ថាធិប្បាយរបស់លោក​ស្រី Thornton ទៅ​កាន់​​ The Cambodia Daily ដែល​លោកស្រី​បានចោទប្រកាន់​ គ.ជ.ប. ថាបាន​រារាំង​មិនឱ្យ​គណបក្ស​នយោបាយ​អាច​រក​បាននូវបញ្ជីឈ្មោះបោះឆ្នោត។ ការចោទប្រកាន់នេះ គឺគ្រាន់តែជាការ​ចម្លែក​មួយ​ប៉ុណ្ណោះ។ បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវបានបិទបង្ហាញជាសាធារណៈនៅគ្រប់ការិយាល័យក្នុងឃុំ​រយៈ​ពេល​ច្រើន​ខែមុន​ពេល​បោះ​ឆ្នោត​។ បញ្ជីទាំងនោះអាចត្រូវរកបានដោយសេរី​។ តើ NDI អាច​យល់​ដឹងពី​បញ្ហា​នេះ​ទេ?

ទោះ​ជា​ក្នុង​ករណីណាក៏ដោយ ឥរិយាបទរបស់គណបក្សប្រឆាំងបានបង្ហាញថា ខ្លួន​ពិត​ជា​មិន​មាន​ការ​ចាប់អារម្មណ៍នឹងបញ្ជីឈ្មោះបោះឆ្នោតទេ។ នៅពេល​ដែលបញ្ជី​កំពុង​ត្រូវបាន​ធ្វើបច្ចុប្បន្នភាព​ជាផ្លូវការ​នៅ​ចុងឆ្នាំមុន គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើ​ពហិការ​មិនចូលរួ​ម​ក្នុង​ដំណើរការ​ទាំង​ស្រុង​។

ភាព​ផ្ទុយគ្នា និងភាព​យល់ច្រឡំបែបនេះ មិនបាន​ដក់​ជា​ផ្នត់​គំនិត​នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា ប្រជាធិប​តេយ្យអាមេរិក ពុំ​​ក្លាយទៅជាចំណាប់​អារម្មណ៍​នៅ​ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះនោះទេ។ ប៉ុន្តែយ៉ាងហោចណាស់ជាក៏ជាកុសលមួយ ដែល​យើង​ត្រូវ​អរគុណ ដោយ NDI ពុំ​ទាន់មានយន្តហោះយក្ស​ប្រភេទ B52 នៅ​ឡើយ​​។

ដោយៈ Allen Myers
letters2pppapers.wordpress.com

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...