Skip to main content

វិស័យ​​​កសិ​​កម្ម​​​កម្ពុជា​​​កំពុង​​​មាន​​​សក្តា​​នុពល​​​ក្នុង​​​ការ​​​ជួយ​​​កាត់​​​បន្ថយ​​ភាព​​ក្រី​ក្រ​​​ជូន​​​ប្រជា​ពល​​រដ្ឋ​

សម្តេច ​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៤ ថា បច្ចុប្បន្ននេះ​វិស័យ​កសិកម្ម​កម្ពុជា​កំពុង​មានសក្កានុពល​យ៉ាង​ខ្លាំង ហើយ​ទាក់​ទាញ បាន​នូវទំហំ​វិនិយោកទុន​យ៉ាងច្រើន ដែល​បាន​រួមចំណែក​សំខាន់​ដល់ការ​បង្កើតការងារ​ប្រាក់ចំ ណូល និង​ការកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជា​ជន​ផង​ដែរ​។
 
ក្នុងឱកាស ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបិទសន្និបាត​ប្រចាំឆ្នាំ​របស់ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ នៅសាលសន្និសីទ​ចតុម្មុខ​សម្តេចតេជោ​មាន​ប្រសាសន៍​រំលឹក​ឡើង​ជា​ថ្មី​ទៀត​ថា ការ​ដាក់​ចេញនូវ​យុទ្ធ​សាស្រ្តចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពីការ​យក​ចិត្ត​ទុកដាក់​លើ​ វិស័យកសិ​កម្ម​នេះ ក្នុង​ចំណោម​វិស័យអាទិភាព​ចំនួន ៤ គឺ១-ការ​អភិវឌ្ឍធន​ធាន​មនុស្ស ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុងទីផ្សារ​ពលកម្ម​ក្នុង​តំបន់ ដែល​កាន់​តែបើក​ចំហ ២-ការ​បន្តវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនា​សម័្ពន្ធ​ដឹក​ជញ្ជូន ៣-ការ​បន្ត​អភិវឌ្ឍ និង​ការ​បង្កើន​តម្លៃ​បន្ថែម​ក្នុង​វិស័យ​កសិកម្ម និង៤-ការពង្រឹង​អភិបាល​កិច្ច និង​សមត្ថ​ភាព​ស្ថាប័នរដ្ឋ សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវាសាធា​រណៈ និង​កែលម្អ​បរិយា​កាស​វិនិ​យោគ។
 
សម្តេច ​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ចក្ខុវិស័យ​របស់​កម្ពុជា គឺ​បន្ត​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម ដោយ​ជំរុញ​ប្រពលវប្បកម្ម ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ការ​ស្រាវ​ជ្រាវ និង​ការអភិវឌ្ឍ​យន្តូបនីយកម្ម ព្រម​ទាំងការ​បង្កើន​សមត្ថភាព​ស្រោចស្រព ការគ្រប់​គ្រង​ដីធ្លី​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​ផលិតភាព​កសិកម្ម ធានា​ចីរភាព​នៃ​ការ​អភិវឌ្ឍ​ផលិត​កម្មក​សិកម្ម។ ​“ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​របស់​យើង​នៅ​តែ​មាន​លក្ខណៈ​រឹងមាំ ដោយ​យើង​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​លើស​ពី ៧% សម្រាប់​ឆ្នាំ២០១៤ នេះ និង​រយៈ​ពេលមធ្យម​ខាងមុខ ដោយសារ​ការរីក​ចម្រើន​បន្ថែម ទាំ​ង​ក្នុង​វិស័យ​កសិកម្ម ថាម​ពល ហេដ្ឋា​រចនាសម័្ពន្ធ កំណើន​សមត្ថភាព​ប្រកួត​ប្រជែង​ការកែលម្អ​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម និង​បរិយាកាស​វិនិយោគ”។
 
 សម្តេច ​តេជោ​មាន​ប្រសាសន៍​កត់​សម្គាល់​អំពី​ការ​រីក​ចំរើន​លើ​វិស័យកសិកម្មកម្ពុជា ​ ​កាល​ពីឆ្នាំ ២០១៣ កន្លង​មក​នេះ ដែល​ក្នុងនោះ​បរិមាណផល​ស្រូវ​សរុប​ទទួល​បាន ៩,៣៨​លានតោន និង​អាច​សល់​ស្រូវ​ជាស្បៀង​ប្រមាណ ៤,៨២​លាន​តោន ឬ​គិតជា​អង្ករ​សរុប​ប្រមាណ​ជាង ៣​លាន​តោន​ថា «​ជាជោគ​ជ័យដ៏​ធំសម្រា​ប់កម្ពុជា»។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ចំណុច​នេះ បាន​បង្ហាញឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​អំពីការ​ខិតខំ​ជំរុញ​ការងារ​បង្កបង្កើន​ ការ​ស្តារ​ឡើង​វិញ​នូវ​ផ្ទៃដី​ដែល​បាន​ខូចខាត​ដោយ​គ្រោះទឹក​ជំនន់ ទឹកភ្លៀង និង​រាំង​ស្ងួត ការកែ​សម្រួល​ហេដ្ឋា​រចនា​សម័្ពន្ធ ក៏ដូចជា​ការអភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្រ្ត ភាព​ម្ចាស់ការ​ច្នៃប្រ​ឌិត​របស់​ប្រជា​កសិករ​លើ​ការងារ​គ្រប់គ្រង​ ស្រែចម្ការ ការ​រៀបចំ​សហគមន៍​កសិកម្ម ការ​ផ្លាស់ប្តូរ​ពូជដែ​ល​មាន​ទិន្នផល​ខ្ពស់​ជាដើម។ យើង​អាច​វាយ​តម្លៃ​បាន​ថា ផលិតផល​ស្រូវ​របស់​យើង​ពីមួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​មាន​ការ​កើនឡើង​គួរឲ្យ​កត់សម្គាល់ ពិសេស​ក្នុង​អំឡុង​ពេល ២​ទសវត្សរ៍ ចុង​ក្រោយ​នេះ ហើយ​ផលិតកម្ម​កសិកម្ម​ស្រូវ​នៅតែជា​ផលិតកម្ម​ចម្បង​មួយសម្រាប់​ទ្រទ្រង់​ ជីវភាព​ប្រជា​ជន​នៅជនបទ​ក្នុង​ប្រទេស​កម្ពុជា និង​ការនាំ​ចេញ ដើម្បី​កំណើន​សេដ្ឋកិច្ច។
 
ក្រៅ ​ពី​ដំណាំ​ស្រូវសម្តេច​តេជោ​បាន​លើក​សរសើរ ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​ជំរុញផលិត​កម្មក​សិកម្ម លើ​គ្រប់មុខ​ព្រួញ ពិសេស​កា​រ​បង្ក​បង្កើន​ផល​ដំណាំជា​យុទ្ធ​សាស្រ្ត មាន​ជាអាទិ៍ ដំណាំ​កៅស៊ូ ដែល​កំពុងមាន​សន្ទុះ គួរឲ្យ​ចាប់​អារម្មណ៍ និង​ដំណាំ​ឧស្សា​ហ​កម្មផ្សេងៗ​ទៀត ក៏​ដូចជា ការ​ចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ដែល​កិច្ចការ​នេះ​មិន​ត្រឹម​តែ​អាច​ឆ្លើយ​តប​បាន​ទៅ​នឹងតម្រូវការ​ស្បៀង​ ក្នុង​ស្រុកប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងអាច​នៅ​សល់​សម្រាប់​ការនាំ​ចេញ​ទៀត​ផង។
 
សម្តេចតេជោ ​នាយករដ្ឋមន្រ្តី​បានអំពាវនាវ ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធរដ្ឋបាល ថ្នាក់​ក្រោម​ជាតិ កង​កម្លាំង​ប្រដាប់​អាវុធ ដៃ​គូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរ​ជាតិ និង​វិស័យ​ឯកជន សូម​បន្ត​ចូល​រួម​តាម​គ្រប់រូបភាព​ក្នុង​ការ​ជួយ​ដល់​កសិករ និង​ការងារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ជាតិ​ឲ្យ​មាន​ការរីក​ចម្រើន​ជា​លំដាប់ ដែល​នឹងរួម​ចំណែក​សំខាន់​ក្នុងការ​ធ្វើសមាហរណកម្ម​ក្នុង​សហ​គមន៍​សេដ្ឋកិច្ច ​អាស៊ាន​នា​ឆ្នាំ២០១៥ ខាង​មុខ​នេះ។
 
ថ្លែង ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ​សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ឡើង​វិញ​អំពី​លុបចោល​នូវ​គម្រោង​វិនិយោគដី​សម្ប​ទាន​ណា ដែល​មិនគោរព​កិច្ចសន្យាផង​ដែរ ដោយ​សម្តេច​បាន​បញ្ជាឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធាន​ការឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​គម្រោង​វិនិយោគ​ទាំងឡាយ​ណា ដែល​មិនគោរព​តាម​កិច្ច​សន្យា ដោយ​ការ​ដាក់​ពិន័យ ឬលុប​ចោល​ការលើក​ទឹកចិត្ត ឬ​លុប​កិច្ចសន្យា​សម្បទាន​ក្នុង​ករណី​ធ្ងន់ធ្ងរ ដើម្បី​ដកដី​សម្បទាន​សេដ្ឋកិច្ច​នោះ បង្វែរ​ទៅ​ប្រើ​ប្រាស់​ជាដីសម្បទាន​សង្គម​កិច្ច​វិញ​។
 
សម្ដេច ​តេជោ​មាន​ប្រសាសន៍​រំលឹក​ជា​ថ្មីទៀត​អំពីបទ​បញ្ជារឲ្យ​បញ្ឈប់ការ​កាប់​ព្រៃ ​រំលោភ​យក​ដី​ធ្វើ​កម្ម​សិទ្ធិ​ថា “ត្រូវ​បញ្ឈប់​ជាដាច់ខាត​ការកាប់​រាន ដុត ហ៊ុំព័ទ្ធ រំលោ​ភ​យ​ក​ដី​ព្រៃឈើ​ធ្វើ​ជា​កម្ម​សិទ្ធិ ដែល​បាន​កើតឡើង​ក្រោយ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ២០១២ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ”។ ទន្ទឹម​នឹង​នេះក៏​ត្រូវ​បន្ត​អនុវត្ត​ន៍ឲ្យមាន​ប្រសិទ្ធ​ភាព​នូវបទបញ្ជា ដែល​ខ្ញុំ​បាន​ដាក់​នាពេល​ថ្មីៗ​នេះ អំពី​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់ប្រភេទ។ ជា​មួយនេះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​បន្ត​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាប់​ប្រចាំ ចំពោះ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​នានា ដែល​ទទួល​បាន​ដី​សម្បទាន ដើម្បី​ធានា​ដល់កិច្ច​ដំណើរការ​វិនិយោគ ទប់ស្កាត់​នូវភាពអសកម្ម​ផ្សេងៗ ដែល​អាច​កើត​មាន​ទាក់ទង​នឹងដីសម្បទាន​នេះ រួម​ទាំងការ​បង់ថ្លៃ​សម្បទានដី និង​កម្រៃ​សួយ​សារផ្សេង​ៗ​ជូន​រដ្ឋតាម​កិច្ច​សន្យា។
 
បន្ថែម ​លើនេះ​ត្រូវ​បន្តជំរុ​ញកំណែ​ទ​ម្រង់​ព្រំប្រទល់​ដែន​ព្រៃ​ឈើ ធ្វើ​ចំណាត់​ការ និងចុះ​បញ្ជី​សម្បត្តិ​ព្រៃ​ឈើ​អចិន្ត្រៃយ៍ និង​ការបន្ត​កំណត់​តំបន់​ព្រៃឈើ​រិចរិល ដើម្បី​ស្ដារ​ព្រៃ​ដាំដុះឲ្យ​ក្លាយ​ជា​តំបន់​ព្រៃឈើ​មានតម្លៃ​ឡើង​វិញ។
 
នៅ ​ក្នុង​ពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ក​សិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបាន​រាយការណ៍​ឲ្យដឹង​ ថា ការបង្ក​បង្កើន​ផល​ស្រូវ​ឆ្នាំ២០១៣ កន្លងមក នៅ​ទូទាំង​ប្រទេស​អនុវត្តន៍​បាននៅ​លើផ្ទៃដី​ចំនួន ៣,០៥២ លាន​ហិក​តាកើ​នឡើងចំនួន ១,៤៩% នៃ​ផ្ទៃដី​ធៀបនឹង​ឆ្នាំ២០១២។ តែ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​នៅ​ដើម​រដូវ និង​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​ខេត្ត​ចំនួន១៩ ទូទាំង​ប្រទេស គួបផ្សំ​នឹងការ​បំផ្លាញ​ដោយ​សត្វ​ល្អិត​ផង ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​ត្រូវ​ប្រមូលផល​នៅសល់​ត្រឹម​តែ ២,៩៦ លាន​ហិកតា​ប៉ុណ្ណោះ និង​ទទួល​ផលិតផល​ស្រូវ​សរុប​បានចំនួន​ ៩,៣៨ លាន​តោន (ទិន្នផល​ជាមធ្យម​ប្រចាំ​ឆ្នាំ​គឺមាន ៣,១៦តោន​ក្នុង​មួយហិកតា) បើ​ប្រៀបធៀប​ឆ្នាំ២០១២ គឺ​កើន​លើស​ចំនួន​ជាង​៩២​ម៉ឺន​តោន។
 
ឯកឧត្តម ​រដ្ឋមន្រ្តី​បាន​ឲ្យដឹង​ថា ជាក់​ស្តែង​ផ្ទៃដី​ដំណាំស្រូវ​វស្សា​អនុវត្តន៍​បាន​ចំនួន ២,៥៦៧ ហិក​តា​ធៀប​នឹង​ឆ្នាំ២០១២ កើន​ឡើង ៧%។ ប៉ុន្តែ​ផ្ទៃ​អាច​ប្រមូលផល​បាន​មាន​ត្រឹម​តែ ២,៤៨៥​លាន​ហិកតា​ប៉ុណ្ណោះ ដោយ​ទទួល​ផល​ស្រូវ​បាន​ចំនួន ៧,២៧១ លានតោន (ទិន្ន​ផល​ជា​មធ្យម ២,៩២៥​តោន​ក្នុង​មួយហិកតា)។ រីឯ​ផ្ទៃដី​ស្រូវប្រាំង​អនុវត្តន៍​បាន​ចំនួន ៤៨៤.៦៩៧ ហិក​តា​បើ​ធៀបនឹង​ឆ្នាំ​២០១២ កើន​លើស ២៦,៣៤% និង​ទទួល​ផល​ស្រូវ​បាន​ចំនួន ២,១១៨ លាន​តោន (ទិន្នផល​ជាមធ្យម ៤,៣៨៣​តោន ក្នុង​មួយ​ហិកតា)។
 
ដូច្នេះ ​តាមការ​វាយ​តម្លៃ​តុល្យភាព​ស្បៀង​ឆ្នាំ២០១៣ បាន​បង្ហាញ​ឲ្យឃើញ​ថា ផលិត​ផល​ស្រូវ​មាន​អតិរេក​ចំនួន ៤,៨២ លាន​តោន​គឺកើន​លើស ១,៩៦% បើ​ធៀប​នឹង​ឆ្នាំ ២០១២ ហើយ​បើគិ​ត​ជាអង្ករ​គឺមាន​ចំនួន ៣,០៨​លាន​តោន។ ក្រៅ​ពីដំណាំ​ស្រូវ ក៏មាន​ដំណាំ​រួមផ្សំ និង​ដំណាំ​កសិ​ឧស្សាហ​កម្ម​ផ្សេងៗ រួម​មានៈ ដំឡូង​មី ពោត សណ្តែក អំពៅ ថ្នាំជក់..។ល។ បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃ​ដី​ជាង ៩៤១.០០០​ហិកតា ដោយ​ទទួល​បាន​ផល​សរុប​ជាង ១០,៥៤០ លាន​តោន គឺ​កើន​ឡើង​ប្រមាណ ១៣,៦៧% ធៀប​នឹង​ឆ្នាំ ២០១២៕

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...