Skip to main content

បទអត្ថាធិប្បាយ៖ តើនេះជាកលល្បិចថ្មីរបស់មេបក្សប្រឆំាងឬ?



ដោយ៖ រ័ត្ន សណ្តាប់

តាមរយៈការសម្ភាសន៍ និងសន្និសីទ​កាសែត​របស់​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​ចុះផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ និងកាសែតThe Cambodia daily ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសាកន្លងទៅនេះ បានធ្វើឲ្យ​មតិ​សាធា​រណៈ​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំងដោយលោក សម រង្ស៉ី បានលើកឡើងថា   ប្រសិនបើ​ខ្លួនឈ្នះ​ឆ្នោត​បាន​ដឹក​នាំ​រដ្ឋាភិបាល ខ្លួននឹងធ្វើការកែទម្រង់ច្បាប់សញ្ជាតិ និងអន្តោប្រវេសន៍ថ្មី ដើម្បី​អនុញ្ញាត​ឲ្យជន​អន្តោ​ប្រវេសន៍​វៀតណាមបានចូលសញ្ជាតិខ្មែរឲ្យបានដល់ចំនួន២៥០០០០នាក់ ។

          អ្នកតាមដាននយោបាយទំាងនៅក្នុងប្រទេស និងទំាងនៅ​ក្រៅប្រទេស​អ្នកណា​ក៏បានដឹង​ដែរថា​ លោក សម រង្ស៉ី ព្រមទាំង​ថ្នាក់ដឹកនាំគ​ណបក្ស​សង្រ្គោះជាតិ​ដែល​បានច្រចាច់ប​ញ្ចូល​ដោយ​ គណបក្សពីរ គឺគណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្សតែង​តែរកលេសលើកយក​រឿង​បញ្ហា​ អន្តោប្រវេសន៍វៀតណាមមកវាយប្រហាររដ្ឋាភិបាលក្នុងគោលបំណងបញ្ឆេះកំហឹងជាតិសាសន៍ សំដៅ​បង្កឲ្យមានការស្អប់ខ្ពើមពូជសាសន៍ហៅជនជាតិវៀតណាមថា យួនៗ ពេញមាត់  ជា​ពាក្យ​​ដែលពួកគេយល់ថា «អាក្រក់បំផុត» ដោយគេ​លើកអំពីប្រវត្តិ​វៀតណាម​ដែលបាន​ឈ្លាន​ពាន​កម្ពុជា វៀតណាម​លេបទឹកដីកម្ពុជា ។ល។ ដើម្បីទាក់ទាញ​ប្រជាប្រិយ​ភាពឲ្យ​គេគាំ​ទ្រគណ​បក្ស​របស់ខ្លួន ។ តាមរយៈការបង្កើតទស្សន:នយោបាយស្អប់​ខ្ពើមពូជសាសន៍​របស់បក្សប្រឆំាងនេះ បានញាំងឲ្យខ្មែរដែលរស់នៅក្រៅប្រទេសមួយចំនួន និងប្រជាព​លរដ្ឋ​ខ្មែរមួយ​ចំនួន​នៅក្នុង​ប្រទេស​បានឮសូរតៗគ្នាអំពីប្រវត្តិនេះ និងបានគាំទ្រទស្សនៈនេះ ។

អ្វីដែលគេនៅចងចំាកាលពីសម័យឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត​ដែលកន្លងផុត​ទៅកាល​ពីថ្ងៃ​ទី២៨ខែកក្កដា ២០១៣នេះ លោកសម រង្ស៉ីក្តី លោក កឹម សុខាក្តី ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ និងក្រុម​សកម្មជន​របស់បក្ស​នេះបានស្រែ​កក្តែងៗ​ជេរយួន​ដើម្បីទាក់​ទាញ​សមាណ​ ចិត្ត ប្រជាពលរដ្ឋគាំទ្រខ្លួន ហើយនៅស្ថានីយ៍​បោះឆ្នោតមួយ​ចំនួនទៀត​សោតពួក​សកម្មជន​គណ​បក្សសង្រ្គោះជាតិ បានចេញមករារាំងប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត មិនឲ្យចូល​បោះឆ្នោត​ដោយគ្រាន់តែពួកគេឃើញប្រជាពលរដ្ឋទំាងនោះ មានសម្បុរស​ហើយពួក​គេក៏គិត​ថាជាយួន​ តែម្តងទំាងទទឹងទទែងបណ្ដាលឲ្យខូចសណ្តាប់ធ្នាប់ការបោះឆ្នោត រំលោភសិទ្ធិ​សេរីភាព​ក្នុងការបោះឆ្នោតជាហេតុបង្ករឲ្យមានភាពអនាធិបតេយ្យ ។

សកម្មភាព​រើសអើង​ជាតិ​សាសន៍ ជា​ពិសេសការ​ជេរប្រមាថ​ និង​លាភ​ពណ៌​ខ្មែរ ក្រោម​ពាក្យ​ថា(យួន​ៗ) ​ដែល​បាន​ដឹក​ច្រមុះ​បក្សប្រឆាំង​ស្ទើរ​តែ​គ្រប់​ពេល​វេលានេះ ត្រូវ​បាន​ទទួលរង​នូវ​​ការ​រិះ​គន់​​ខ្លាំង​ៗពី​មជ្ឈដ្ឋាន​នានាអំពី​ ការ​រំ​លោភ​ច្បាប់​អន្តរជាតិ និង​អាច​នាំ​អោយ​មាន​ហិង្សាសង្គម​។

ព្រឹត្តិការណ៍ដូរប៉ូលនយោបាយរបស់បក្សប្រឆំាងនេះ ត្រូវបានគេពិចារណាថា ហាក់ដូច​ជាលឿន​ពេក វាហាក់ដូចជាបែរទិស១៨០អង្សារអញ្ចឹង!។ គេចោទសួរគ្នាទៅវិញទៅមកថា បើជា​នយោ​បាយ​ថ្មីសម្រាប់ទាក់ទាញឲ្យមានការគាំទ្រច្រើនហាក់ដូចជាពុំមែន! បើធ្វើ​នយោ​បាយ​សម្រាប់​ទាក់​ទាញ​បរទេស​ហាក់ដូចជាពុំមែន! ព្រោះនរណាក៏គេបានស្គាល់មាយាទលោក សម រង្ស៉ី និងបក្ស​របស់​គាត់​ថា បញ្ហាជនជាតិវៀតណាម គឺគ្រាន់តែមុខជំនួញនយោបាយប្រជាភិថុតតែប៉ុណ្ណោះ ។ តែបើ​គេ​ចោទសួរយ៉ាងនេះវិញថា លោក សម រង្ស៉ី វង្វេងវង្វាន់ហើយទេដឹង? អ្នកខ្លះ​ឆ្លើយ​ថាបើ​យ៉ាង​នេះ​ហាក់​ដូចជាត្រូវជាង ។

 ចំពោះការចោទសួរគ្នាទៅវិញទៅមកយ៉ាងនេះ យើងសូមមិនធ្វើពិចារណាទេ ។ ប៉ុន្តែត្រង់​ដែល​គេ​ចោទថា​ លោក សម រង្ស៉ី ហាក់ដូចវង្វេងវង្វាន់នោះអាចដូចជាត្រូវដែរ ។ ព្រោះថាកន្លងទៅនេះ​ក្នុង​មូល​ហេតុពង្រឹងនូវមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតទុកឱកាសដ៏ធំធេង ដែលសមាជិក​គាំទ្រ​គណបក្ស​ប្រជាជន​មិននឹក​ស្មានដល់​ទាល់​តែសោះ​នោះ ហេតុអ្វីបានជាសម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យគណបក្សប្រឆំាងស្រែកឡាំប៉ា អស់រយៈពេលជាងកន្លះឆ្នាំ ស្រែកឡូឡាពេញ​ដងផ្លូវសាធារណៈ​មិនទទួល​ស្គាល់លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោតទាមទាឲ្យមានការបោះឆ្នោះសារជាថ្មីឡើងវិញ និង​ទាមទាឲ្យសម្តេច ហ៊ុន សែន ចុះចេញ​ពីតំណែងនាយករដ្ឋមន្រ្តី ។ល។

ពាក្យដែលយើងកំពុងសរសេរនេះ មើលទៅហាក់ដូចជាស្រាល ក៏ប៉ុន្តែបើគេចាក់ខ្សែអាត់ ឬ​ខ្សែ​វីដេអូឡើងវិញនូវពាក្យពេចន៍ឃោសនាដែលបានបន្លឺឡើងតាមអ្វីដែលបក្សប្រឆំាងហៅថា មហា​បាតុកម្មស្រែកតាមដងផ្លូវសាធារណៈ រំខានដល់សណ្តាប់ធ្នាប់សាធារណៈ រំខាន​ដល់​ប្រជា​ពល​រដ្ឋដែលកំពុងរស់នៅយ៉ាងសុខសាន្តក្នុងរាជធានីភ្នំពេញ ក៏ដូច​ជាប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន រំខានដល់សមាជិកគាំទ្ររបស់ខ្លួន ដែល​កំពុងរក​ការទទួល​ទាននៅតាម​ស្រុកស្រែ​ចំការ​ឃើញថា ពាក្យពេចន៍ទំាងនេះមានលក្ខណៈអសុរោះ គ្មានសីលធម៌​ដែលគេពុំដែល​ឃើញ​សកម្មភាព​ទាំងនេះកើតឡើងមានទាល់តែសោះ ទោះក្នុងសតវត្សណាក៏ដោយឧទាហរណ៍ថា ហ៊ុន សែន អើយចុះចេញទៅ

សម្តេចហ៊ុនសែន ដែលជា​ប្រមុខ​រាជរដ្ឋា​ភិបាល​នៃប្រទេស​មួយដែល​បានខិត​ខំប្រឹងប្រែង​ដឹកនាំ​នាវាកម្ពុជាតាំងពីបាតដៃទទេរ រំដោះប្រទេសជាតិ ពីរបបបាតដៃប្រឡាក់ឈាមរបស់ខ្មែរក្រហ​ម នាដើមឆ្នំា១៩៧៩ រហូតដល់បានចរចា​ជាមួយភាគីក្រៅ​ប្រទេសដែល​ដឹកនំា​ដោយ​ព្រះករុណា​ព្រះបាទ​ ​សម្តេចព្រះនរោត្តម សីហនុ បានទទួលជោគជ័យ និងបានចុះ​ហត្ថលេខា​សន្តិភាព​ទីក្រុងបារីសនៅថ្ងៃទី២៣តុលា១៩៩១ ។ ចំនុចមួយចំនួន​នៃខ្លឹមសារ​កិច្ចព្រម​ព្រៀង​ទីក្រុង​បារីស​បាន​ចង្អុលផ្លូវគឺ ទី១៖គាំទ្រនិងពង្រឹងលទ្ធិប្រជាធិប​តេយ្យ ទី២៖ ការពារបូរណភាពទឹកដី ទី៣៖ ផ្តល់សិទ្ធិសេរីភាព​ដល់ប្រជា​ពលរដ្ឋ​(ដែលរស់​នៅជាទាសករ​អស់រយៈ៤ឆ្នាំ​ក្នុងរបប​ខ្មែរក្រហម) និងទី៤៖ បំផុស​បំផុលចលនាអភិវឌ្ឍន៍ស្រុកទេសចាប់ពីបាតដៃទទេ ដែលជាមូល​ដ្ឋានពង្រឹង​ពង្រីក​សុខមាលភាព​ប្រជាពលរដ្ឋនៅទូទាំង​ប្រទេស ។

ក្នុងន័យនេះសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលនៃ​ប្រទេសបាន​សម្រេច​ចិត្តមិន​អនុញ្ញាត​ឲ្យ​សកម្មភាព​ដែល​ បានអូសបន្លាយអស់រយៈជាងកន្លះឆ្នាំ មកនេះដែលបាន​ខិតខំពីបាតដៃ​ទទេរហូត​មក​ទល់​ សព្វថ្ងៃនេះត្រូវបានបក្សប្រឆំាងមកបំផ្លិចបំផ្លាញក្នុងមួយប៉ព្រិចភ្នែកបានឡើយ ។ ដូចនេះ​សកម្មភាព និងទង្វើរទាំងអម្បាលម៉ានចាប់ពីដើមខែមករា ឆ្នាំ២០១៤ រហូតមកដល់​ពេលនេះគឺ​ជាមធ្យោ​ បាយឆ្លើយតបទៅនឹងទង្វើរភាពបះបោរបែបអនាធិបតេយ្យរបស់បក្សប្រឆំាងនេះឯង ។ យើងយល់ថា​នេះជាវិធានការតែមួយ​គត់ដែលប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេសនានា​ លើពិភពលោក​ត្រូវចាត់​វិធានការ ។

បើតាមរយៈ​នៃការសម្តែងឆន្ទៈរបស់​អង្គការសង្គម​ស៊ីវិលមួយ​ចំនួន ក៏ដូចជាកងកំលាំងប្រដា​ប់​អាវុធ មន្រ្តីរាជការ កម្មករ កសិករ គេបានបង្ហាញពីការសប្បាយ​រីករាយនៅពេលដែល​គេឃើញ​សភាព​ការណ៍​នយោបាយនៅក្នុងប្រទេសកម្ពុជានាពេលនេះ មានភាពស្ងប់ស្ងាត់ ប្រជាពល​រដ្ឋទាំង​អ្នក​គាំទ្រគណបក្សប្រឆំាង ទំាងអ្នកគាំទ្រគណបក្សឈ្នះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាមានឱកាស​ប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេដោយសន្តិភាព ។




ជាសរុបគេអាចយល់ថា ការបត់បែន​នយោបាយ​ថ្មីរបស់​មេដឹកនាំ​បក្សប្រឆំាង​ដែលមាន​បំណងធ្វើ​ ច្បាប់ថ្មីឲ្យ​ជនអន្តោប្រវេសន៍វៀតណាមចំនួន២៥០០០០នាក់ បានសញ្ជាតិខ្មែរ​ពេលខ្ឡួនឡើង​កាន់​អំណាច​នោះ អាចជាភាព​វង្វេងវង្វាន់​ថ្មីមួយទៀត​បន្ទាប់ពីខ្លួន​នឹងក្រុមបក្ខ​ ពួកខ្លួនមិន​អាចបង្ករ​ភាព​ចលាចល អនាធិបតេយ្យនៅតាមដងផ្លូវទីសាធារណៈបាន ។

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...