ក្រុមហ៊ុនអាកាសចរណ៍កម្ពុជានឹងវៀតណាម ឈ្មោះ កម្ពុជា អង្គរអ៊ែរ បានព្រមព្រៀង គ្នាបង្កើននិងពង្រីក ជើងហោះហើរទៅ ប្រ ទេស ជប៉ុន ខាងមុខនេះ នៅគ្រាដែល វិស័យទេសចរណ៍ និងអ្នកធ្វើដំ ណើរកើនជាងមុន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ឯកឧត្តម ឌីញ ឡាថាង កាលពីព្រឹកថ្ងៃទី២១
ខែ សីហានេះ បានជួបចរចា គ្នាទ្វេរភាគី និងបាន ព្រមព្រៀងគ្នាថានឹងពង្រីកការហោះហើរ ដោយត្រង់
របស់យន្តហោះរបស់កម្ពុជា ឈ្មោះ កម្ពុជា អង្គរអ៊ែរទៅកាន់ទីក្រុង តូក្យូ
ប្រទេសជប៉ុនចាប់ពីដើមឆ្នាំ២០១៥ខាងមុខនេះតទៅ។
ភាគីទាំងពីរក៏បានឯកភាពគ្នាទៀតលើការបន្តអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំ
ចាប់ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ខាងមុខ ដែលនឹងបង្កើនចំនួនយន្តហោះ
(កម្ពុជាអង្គរអ៊ែរ) ពីចំនួន៦គ្រឿងនាពេលបច្ចុប្បន្នទៅចំនួន១២គ្រឿងនៅឆ្នាំ
២០២០ខាងមុខដើម្បីហោះហើរ ទៅកាន់គោលដៅថ្មីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ធំៗ
មួយ ចំនួនទៀតដើម្បីហោះហើរដោយប្រសិទ្ធិភាពនិងទទួលប្រាក់ចំនូលច្រើន។
សូមរំលឹកថាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាឈ្មោះ (កម្ពុជាអង្គរអ៊ែរ) គឺជាការរកស៊ីចូលហ៊ុន គ្នារវាងកម្ពុជាចំនួន៥១%និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន៤៩%តាំងពីឆ្នាំ ២០០៩ កន្លងមក។
រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម តឹក រ៉េតសំរេច ទទួលបន្ទុកអាកាសចរណ៍ ស៊ីវិល បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅទី ស្តីការគណៈ រដ្ឋមន្រ្តី ក្រោយពីជំនួបចរចានោះថា៖ ( សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងច្រើនលើវិស័យ អាកាសចរណ៍ សីវវិលកន្លងមកនេះដូច្នេះអាកាសចរណ៍ស៊ីវិលនឹងបំរើយ៉ាងសកម្មថែមទៀតដល់ការ ធ្វើ ដំណើរ របស់អ្នកទេសចរណ៍មកទស្សនាកម្ពុជា។ ជាមួយគ្នានេះ ទាក់ទងថាតើ ហេតុអ្វីបាន ជាភាគីវៀតណាមយល់ព្រមជាមួយកម្ពុជានោះនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម លោក ផាម ង៉ុកម៉ីញបានមាន ប្រសាសន៍ ថា៖ ( យើងជាដៃ គូរយុទ្ធសាស្រ្ត ជាមួយគ្នា។ យើងអនុវត្តន៍តាមការបេជ្ញារចិត្ត រវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិ បាលកម្ពុជា ដែលបានព្រមព្រៀងគ្នាកន្លងមក ដើម្បី អភិវឌ្ឍន៍ អាកាសចរណ៍ជាតិកម្ពុជា។ )
សូមកត់សំគាល់ថា៖ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាឈ្មោះកម្ពុជា អង្គរអ៊ែរ) នោះ
កាលដើមឡើយបានចាប់ផ្តើមហោះហើរក្នុងស្រុករវាងរាជធានីភ្នំពេញ ទៅខេត្តសៀមរាប
ខេត្តព្រះសីហនុ និងទីក្រុងហូជីម៉ីញ ប្រទេសវៀតណាមប៉ុណ្ណោះ។
ប៉ុន្តែចាប់ពីឆ្នាំ២០១២ ក្រុមហ៊ុននេះបានពង្រីកការហោះហើយទៅតីក្រុងហានណូយប្រទេសវៀតណាម ទីក្រុងបាងកក ប្រទេសថៃទីក្រុងសៀងហៃ និងទីក្រុងក្វាងចូវ ប្រទេសចិន។ មានការហោះហើរទំរង់ជួលចំនួន១០ទៀតនៅប្រទេសចិន។
គេមានផែនការឲ្យមានការហោះហើរពីភ្នំពេញនិងខេត្តសៀមរាបទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងទីក្រុងប៉េកាំង ប្រទេសចិន និងការហោះហើរពីខេត្តព្រះសីហនុ ទៅទីក្រុងហូជីម៉ីញ ប្រទេ សវៀតណាមនាពេលឆាប់ៗនេះ។ រីឯការពង្រីក ការហោះ ហើរត្រង់រវាងកម្ពុជាទៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅដើមឆ្នាំ ២០១៥ខាងមុខនេះ នៅគ្រាដែលគេបានមើលឃើញថា៖ អ្នកទេសចរណ៍ជប៉ុនបានធ្វើដំណើរមកអង្គរវត្តកាន់តែ ច្រើនឡើងៗកន្លងមកនិងបានឈប់សំចតជាច្រើនកន្លែងដូចជា ប្រទេសថៃ វៀតណាម និងសឹង្ហបុរីជាដើមទម្រាំមកដល់កម្ពុជា៕