រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាស
នៅទីក្រុងញូវយ៉ក នាសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្ រកម្ពុជា បានថ្លែងសុន្ទរកថាបញ្ជាក់នូវ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ក្នុងការចូលរួមដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្ គការសហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ។
កិច្ចប្រជុំកំពូលនេះត្រូវបានរៀ បចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ តមអគ្គលេខាធិការ បាន គីមូន ដែលលោកបានស្នើឡើងនៅក្នុងអំឡុ ងពេលនៃមហាសន្និបាតលើកទី៦៩ របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យប្រមុខដឹកនាំ ប្រទេសនីមួយៗ បង្កើនការយកចិត្តទុកដាក់ខិតខំ អនុវត្តឱ្យបានជោគជ័យនូវផែនការ សកម្មភាព ក្នុងការរួមចំណែកដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាពង្រឹងមហិច្ឆិតានយោបាយ សំដៅរួមគ្នាសម្រេចឱ្យបាននូវ កិច្ចព្រមព្រៀងអាកាសធាតុ ថ្មីទីក្រុងប៉ារីស ឆ្នាំ២០១៥ ដោយផ្អែកលើគោលការណ៍គន្លឹះ នានានៃអនុសញ្ញាក្របខ័ណ្ឌសហប្ រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ ជាពិសេសគោលការណ៍ទទួលខុសត្រូ វរួម ប៉ុន្តែក្នុងកម្រិតខុសៗគ្នា និងការធានាដល់ការអភិវឌ្ឍប្ រកបដោយចីរភាពនៃប្រទេសក្រីក្ រ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដោយសារសមត្ថភាពបន្ស៊ាំនឹងកា រប្រែប្រួលអាកាសធាតុរបស់កម្ពុជា នៅមានកម្រិតទើបកម្ពុជាងាយទទួ លរងគ្រោះបំផុតពីការប្រែប្រួលអា កាសធាតុ។ បើទោះបីកម្ពុជាបានរួមចំណែកធ្វើ ឱ្យមានការប្រែប្រួលអាកាសធាតុតិ ចតួចក៏ពិតមែន ក៏ប៉ុន្តែកម្ពុជានៅតែបន្តខិតខំ ចូលរួមដោះស្រាយបញ្ហាប្រែប្រួ លអាកាសធាតុ នៅក្នុងរបៀបវារៈអភិវឌ្ឍន៍ជា តិ តាមរយៈការដាក់ចេញនូវវិធានកា រសមស្រប ដែលរួមមានការកសាងសមត្ថភាពស្ថា ប័ន ការរៀបចំនិងអនុវត្តផែនការយុទ្ ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួ លអាកាសធាតុកម្ពុជាសម្រាប់រយៈពេ ល១០ឆ្នាំខាងមុខ ការបញ្ជ្រាបការប្រែប្រួលអា កាសធាតុ ទៅក្នុងដំណើរការកសាងផែនការនិ ងគម្រោងថវិកា ការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទា នប្រែប្រួលអាកាសធាតុ ក្របខ័ណ្ឌតាមដានវាយតម្លៃនិ ងអនុវត្តវិធានការនានា ដើម្បីកសាងភាពធន់របស់សហគមន៍ និងរបរចិញ្ចឹមជីវិតដែលមាននិ រន្តរភាព សំដៅឈានដល់ការអភិវឌ្ឍបៃតង ដែលបញ្ចេញកាបូនតិច ធន់នឹងអាកាសធាតុ មានសមធម៌ ចីរភាព និងផ្អែកលើចំណេះដឹង ដែលនេះជាការរួមចំណែកដល់កិច្ ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុ ជា ឯកឧត្តមបានគាំទ្រឱ្យមានការផ្ តល់ហិរញ្ញវត្ថុថ្មីជាបន្ថែម សម្រាប់មូលនិធិអាកាសធាតុបៃ តងឱ្យកើនដល់១០០ពាន់លានដុល្លា រក្នុងមួយឆ្នាំ នៅមុនឆ្នាំ២០២០ រួមទាំងការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព សម្រាប់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចចាត់វិធានការប្រកបដោយប្ រសិទ្ធភាព ក្នុងការឆ្លើយតបនឹងបញ្ហាប្រែ ប្រួលអាកាសធាតុ។ ឯកឧត្តមក៏បានអំពាវនាវឱ្យបណ្តា ប្រទេសអ្នកមានទាំងអស់បង្កើនមហិ ច្ឆិតានិងការប្តេជ្ញាចិត្តកា ត់បន្ថយការបញ្ចេញឧស្ម័នផ្ទះ កញ្ចក់ ដើម្បីកំហិតកំណើនសីតុណ្ហភាព ជាមធ្យមលើពិភពលោកឱ្យមកនៅត្រឹ មក្រោម២°C នៅមុនឆ្នាំ២១០០ ធៀបទៅនឹងកម្រិតនៅមុនសម័យ បដិវត្តន៍ឧស្សាហកម្ម និងត្រូវផ្តល់ការគាំទ្រដល់កា រអភិវឌ្ឍដោយចីរភាពនៃបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងបរិបទនៃសន្តិសុខស្បៀង អាហារ ទឹក និងថាមពល និងការកាត់បន្ថយភាពក្រីក្ ររបស់ប្រជាជនជាពិសេសនៅក្នុ ងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួ ច។
កិច្ចប្រជុំកំពូលនេះត្រូវបានរៀ
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដោយសារសមត្ថភាពបន្ស៊ាំនឹងកា
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុ


