Skip to main content

ទស្សនៈ គណបក្សប្រឆាំងនៅ​កម្ពុជា​ ជានិច្ចកាលត្រូវ​បាន​គេមើល​ឃើញ​ថា បាន​​ដើរចេញឆ្ងាយ​ពីគោលការណ៍នីតិរដ្ឋ

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើក​សន្និសីទ​ជាតិ ដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ចំ​នួន​បី ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ រួមមាន៖ ១‑ ច្បាប់ស្តី​ពី​លក្ខ​ន្តិកៈ​នៃចៅក្រម និងព្រះរាជាអាជ្ញា  ២‑ ច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ និង ៣‑ ច្បាប់​ស្តីពីការរៀបចំ និងការប្រ​ព្រឹត្ត​ទៅនៃឧត្តមក្រុមប្រឹក្សានៃអ​​ង្គចៅក្រម ដែលចងក្រងដោយក្រសួងយុត្តិធម៌ ​និងកិច្ច​សហ​ប្រតិបត្តិ​ការអាល្លឺម៉ង។

សន្និសីទនេះបានបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញា​ចិត្តដ៍មុតមាំរបស់​រាជរដ្ឋាភិបាល លើការបន្ត​អនុវត្តការងារកែទម្រង់ស៊ីជម្រៅរបស់ខ្លួននៅក្នុងវិស័យយុត្តិធម៌ សំដៅពង្រឹង​អភិ​បាលកិច្ចល្អ និងនីតិរដ្ឋ។ ជារួមសេចក្តីព្រាងច្បាប់នេះបានបង្កើតឲ្យមានអភិក្រមមួយច្បាស់លាស់ និង​រឹង​មាំបន្ថែមទៀត ដើម្បីធានាឯករាជ្យភាពនៃអំណាចតុលាការ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ព្រមទាំងអាចធ្វើឲ្យសាលាក្តី និងអយ្យការអមសាលាជម្រះនៅគ្រប់ជាន់ថ្នាក់ អាច​ដំណើរ​ការ​​ប្រព្រឹត្ត​ទៅបានល្អប្រសើរ ជាពិសេស ការលើកកម្ពស់លើការផ្តល់សេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និង​​ការ​បង្កើនជំនឿទុកចិត្តរបស់សាធារណៈជនមកលើការផ្តល់សេវាសាធារណៈ ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៍បានប្រកាសអំពីការរៀបចំបង្កើតឲ្យមានសាលាឧទ្ធរណ៍តំបន់ ដើម្បី​បង្ខិត​សេវាយុត្តិធម៌ ឲ្យកៀកប្រជាពលរដ្ឋនៅតំបន់ឆ្ងាយ និងជៀសវាង​ការកាត់បន្ថយ​ការកកស្ទះសំណុំ​រឿង​​នៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយបង្កើនភាពឆាប់រហ័សក្នុងការជំនុំជម្រះ​ក្តីនៅតុលាការជាន់​ខ្ពស់​ប្រកប​​​ដោយភាពយុត្តិធម៌។ ព្រមជាមួយការបង្កើតឲ្យមានគោលការណ៍​វិសមិតភាព ដើម្បីធានាដល់​ការ​កាត់​ក្តី​របស់ចៅក្រមដោយមិនលម្អៀង ជាពិសេសការហាមឃាត់មិនឲ្យចៅក្រមជំនុំជម្រះ​លើរឿងក្តី​តែមួយ​ដែល​មាន​​ភាគីជាសាច់ញាតិ ឬមេធាវី ការពាររឿងក្តីនោះជាសាច់ញាតិរបស់ខ្លួនទ្បើយ។

ដោយស្របតាមការពង្រឹងគោលការណ៍នីតិរដ្ឋនៅក្នុងលិទ្ធិប្រជាធិតេយ្យសេរី និងឆ្លើយតបទៅ​គោល​ការណ៍វិសមិតភាព នេះផងដែរ។ រាជរដ្ឋាភិបាលក៍បានស្នើរជូនបក្ស​ប្រឆាំងទាក់ទិនទៅនឹង​ការរៀបចំការ​កំណត់​សមាសភាពនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គួរកុំយកបក្ខពួកនិយម គ្រួសារនិយម ដែលជាការផ្ទុយពីគោលការណ៍ច្បាប់នេះ ហាមមិនឲ្យមានសាច់ញាតិ ឬញាតិពន្ធរបស់​មេដឹកនាំ​គណ​បក្ស​​ណាមួយ ចូលជាគណៈកម្មាធិការដែលនាំឲ្យកើតការលម្អៀង។ ដោយសារការកំណត់សមាសភាព​នេះ ទើបបក្សប្រឆាំងរារែកមិនចូលរួមបង្កើតច្បាប់ខាងលើឲ្យបានប្រត្សក្រ និងរលូនឆាប់រហ័ស ដោយ​យកលេស ការកំណត់សញ្ជាតិខ្មែរតែមួយគឺមិនសំខាន់ ពីព្រោះគណបក្ស​នេះ​យល់​ថា គោលបំណង​ចម្បង​របស់​ខ្លួន គឺចង់​បញ្ចូល​ញាតិពន្ធ និងសមាជិកក្រុមបក្សដែលមានសញ្ជាតិពីរ‑ បី ចូលទៅក្នុងគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត នេះជាចំនុចសំខាន់ ដែលគោលការណ៍បក្សប្រឆាំងមិនអាចលះបង់​សញ្ជាតិបរទេស ដើម្បីបម្រើដល់ផលប្រយោជន៍រួមជូនជាតិមាតុភូមិបាន​ឡើយ។

បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមតាក់តែង​សេចក្តី​ព្រាង​ច្បាប់​​​ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការផ្តល់យុត្តិធម៌សង្គម ដែលគេដឹងថា មកដល់​សព្វថ្ងៃនេះ​មានច្បាប់​ប្រមាណជាង៤០០ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់យ៉ាងណាក្តី ក៏គេបានសង្កេត​ឃើញថា ក្រុម​គណបក្សប្រឆាំងមិនត្រឹមតែមិនបានចូលរួមអនុម័ត និងគោរពតាមគោលការណ៍ច្បាប់ប៉ុណ្ណោះទេ មាន​ពេលខ្លះ ក្រុមបក្សប្រឆាំងបានរួមសហការជាមួយក្រុមស៊ីវិលមួយចំនួនក្នុងការបន្ទុច បង្អាក់បង្កជាឧបសគ្គ ក្នុងគោលបំណងរារាំងមិនឲ្យសេចក្តីព្រាងច្បាប់ទាំងនោះអនុម័តចូលជាធរមាន។ ដោយនៅពីក្រោយ    ចេត​នាប្រឆាំងគោលការណ៍ច្បាប់ ដែលក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង​បានសម្តែងការ​មិន​គ្រាំ​ទ្រ​នូវរាល់ការអនុម័តច្បាប់ម្តងៗ ពីព្រោះការមានច្បាប់ត្រូវបានពួកគេចាត់ទុកថា ជាការរឹត​ត្បិត​សិទ្ធិ​សេរីភាព ឬក៏ជាការខ្ទាស់ជើងទៅនឹងសកម្មភាពអាណាធិបតេយ្យនានា ដែលកន្លងមក​​ក្រុមប្រឆាំង​តែងតែ​ប្រើ​សិទ្ធិ​ដ៍​ហួស​ព្រំដែន ដើម្បីសម្លាប់គោលការណ៍នីតិរដ្ឋនៅកម្ពុជា។

ម៉្យាង​វិញ​ទៀត នៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្រុម​ប្រឆាំង​តែងតែបន្លំបោក​ប្រាស់ដល់​សាធារណៈ​មតិថា រាជរដ្ឋាភិបាលមិនអើពើលើការតាក់តែងឲ្យមានសេចក្តីព្រាងច្បាប់នេះ ច្បាប់នោះ ទៅ​តាមពួកគេចង់បានឡើយ ប៉ុន្តែ នៅពេលច្បាប់បានរដ្ឋសភា​អនុម័ត ក្រុមបក្សប្រឆាំងបែរជាលើកទ្បើងថា ហេតុអ្វីក៏ប្រញាប់ប្រញ៉ាល់ម្លេះ? ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងមិនធ្វើជាចំណាប់ខ្មាំង ឬ​ក៏ដេក​ចាំការ​ដឹក​ច្រមុះ​របស់​ក្រុម​ប្រឆាំង​នោះ​ឡើយ​។

ដោយប្រកាន់នូវទស្សនទាន « ឆ្កែចេះតែព្រុស មនុស្ស​ចេះ​តែ​ដើរ»​ បាន​ន័យ​ថា សេចក្តីព្រាង​ច្បាប់​នានា ត្រូវបានអនុម័តជាបន្តបន្ទាប់ដើម្បី​សម្រេចទិសដៅជាយុទ្ធ​សាស្រ្ត​ នៃ​កំណែ​​ទម្រ​ង់​​ដ៏ស៊ីជម្រៅនៅក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌កម្ពុជា ពិតជាត្រូវការចាំបាច់នូវ​រាល់ឯកសារគតិយុត្តិ​ជាច្រើន​ទៀត ដើម្បីបំពេញសេចក្តីត្រូវការ​នៃ​របត់នយោបាយ សេដ្ឋកិច្ច សង្គម និងសាកលភាវូបនីយ៍កម្ម នៃ​ការ​ពង្រីកទំនាក់ទំនងអន្តរជាតិ​ជាមួយ​បណ្តា​​ប្រទេសនៅក្នុងតំបន់ និងសកលលោក។

ដូចនេះ តាមរយៈការត្រៀមខ្លួនទុកជាមុនរបស់កម្ពុជា លើការពង្រឹង លើកស្ទួយការគោរពច្បាប់ គឺជា​ជំហានដ៏វិជ្ជមានដែលឆ្លើយ​តបទៅនឹងតំរូវការរបស់កម្ពុជា​ក្នុង​ពេលបច្ចុប្បន្ន​ និង​សម្រាប់​សមា​ហរណ​កម្ម​​​​អាស៊ាន​នាឆ្នាំ២០១៥ខាងមុខ និងទៅអនាគត នៅ​ក្នុង​​​គោលដៅធានាបាននូវប្រព័ន្ធយុត្តិធម៌មួយ ដែល​​អាច​​ជឿទុក​ចិត្ត​ និងមានស្ថិរភាពសម្រាប់ការលើកស្ទួយការគោរពសិទ្ធិ និងសេចក្តី​ថ្លៃថ្នូររបស់​មនុស្សជាតិ​ ព្រមទាំងការបង្កើតការជឿទុកចិត្តសម្រាប់ទាក់ទាញការវិនិយោគ ក្នុងបរិយាកាស​នៃ​សេដ្ឋ​កិច្ច​​ទីផ្សារសេរី ៕  


អត្ថបទ៖ លី ចិន្តា (អ្នកសិក្សាស្រាវជ្រាវគោលការណ៍នីតិរដ្ឋនៅកម្ពុជា)

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...