ភ្នំពេញ: ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោក ផៃ ប៊ុនឈឿន អតីតអភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា តទៅ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ដែលត្រូវបានចម្លងផ្សព្វផ្សាយ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥៕