Skip to main content

អត្ថបទស៊ីជម្រៅ៖ ហេតុអ្វីបានជាកម្ពុជា មានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១?


(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គឹជាខួបគំរប់៣៣ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា៖ «ហេតុអ្វីបានជាកម្ពុជា មានកិច្ចព្រមព្រៀងក្រុង ប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១»?

ថ្ងៃទី២៣ ខែតុលា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃដែលកម្ពុជា តែងរំលឹកទៅដល់ព្រឹត្តិការណ៍មួយ ដែលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រវាងតំណាងក្រុមខ្មែរបដិបក្ខ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម និងការរកសន្តិភាពសាឡើងវិញ ក្រោមការជួយត្រួសត្រាយពីសហគមន៍អន្តរជាតិ។ ព្រឹត្តិការណ៍នោះ គឺជាការបើកឡើងនូវដំណាក់កាលថ្មីប្រកបដោយភាពអនុគ្រោះ សម្រាប់ដំណើរការបង្រួបបង្រួមជាតិ, ការបញ្ចប់សោកនាដកម្ម និងភាពព្រាត់ប្រាស់គ្នានៃក្រុមគ្រួសារខ្មែរ, ការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា សាឡើងវិញ។

មានសំណួរជាច្រើនបានដាក់ចេញមកថា ហេតុអ្វីចាំបាច់ត្រូវមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស?

មូលហេតុចម្បងនោះ គឺមកពីប្រទេសកម្ពុជាមានសង្គ្រាម ដែលសង្គ្រាមនោះបានកើតឡើងក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងដែលកម្ពុជាចាំបាច់ត្រូវតែរំលត់ភ្លើងសង្គ្រាមនេះ ឱ្យខាងតែបាន។ សង្គ្រាមដែលមានដើមចមពីថ្ងៃរដ្ឋប្រហារទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ បាននាំឱ្យកម្ពុជាបានធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដ៏សែនឃោរឃៅមិនធ្លាប់កើតមាន នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាពីអតីតកាលឡើយ។

សង្គ្រាមផ្តើមចេញពីរដ្ឋប្រហារនោះ បានឆាបឆេះប្រទេសក្នុងជំហានដំបូងរយៈពេលជាង៥ឆ្នាំ និងបានរុញកម្ពុជា ឱ្យធ្លាក់ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត, អៀង សារី, នួន ជា និងខៀវ សំផន។ រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ក្នុងរបបនរកអវចីយ៍នោះ ពលរដ្ឋខ្មែរ ជាង៣លាននាក់ត្រូវបានគេសម្លាប់ និងស្លាប់ដោយការគ្មានអាហារទទួលទានផង និងការធ្លាក់ខ្លួនឈឺស្លាប់ ដោយគ្មានថ្នាំសង្កូវព្យាបាលនោះជាដើម។

របបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យរបស់ក្រុមខ្មែរក្រហម ក្រោយមកត្រូវបានផ្តួលរំលំ ដោយកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដឹកនាំដោយសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងកិច្ចសហការរវាងកងទ័ពស្ម័គ្រចិត្តវៀតណាម ដោយបានវាយផ្តួលរំលំរបប ប៉ុល ពត និងទទួលបានជ័យជម្នះទាំងស្រុងថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងទឹកដី ខណៈកងកម្លាំងបាក់ទ័ពខ្មែរក្រហម បាននាំគ្នារត់ចូលព្រៃនាភាគបស្ចឹម និងឧត្តរប្រទេស ធ្វើការវាយប្រហារដើម្បីការប៉ុនប៉ងចង់ដណ្តើមអំណាចគ្រប់គ្រងសាឡើងវិញ។ ក្រោយមកទៀត ក៏មានក្រុមតស៊ូខ្មែរមួយចំនួន ក៏បានលេចឡើងនៅតាមព្រំដែន នៃភាគខាងលិចកម្ពុជា និងចលនាតស៊ូប្រដាប់អាវុធទាំងឡាយនោះ ក៏ជាក្រុមដែលបង្ហាញនូវមហិច្ឆតា ចង់វាយដណ្តើមដើម្បីគ្រប់គ្រងទឹកដីកម្ពុជា រៀងៗខ្លួនផងដែរ។

នាពេលនោះ ភារកិច្ចសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលកាលនោះជាបក្សប្រជាជនបដិវត្តន៍កម្ពុជា គឺបំពេញភារកិច្ចទប់ស្កាត់ការត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍, ការស្តារសេដ្ឋកិច្ចឡើងវិញ, ទប់ស្កាត់គ្រោះទុរ្ភិក្ស, សង្គ្រោះអាយុជីវិតប្រជាជនពីភាពអត់ឃ្លាន ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ និងការស្វះស្វែងដើម្បីរកសន្តិភាព មកជូនមាតុភូមិវិញ។ អ្វីទាំងនោះ គឺជាភារកិច្ចដ៏លំបាកបំផុតពីព្រោះជម្លោះនៅកម្ពុជា បានជាប់ទាក់ទិនទៅនឹងទិដ្ឋភាពជាតិផង និងទិដ្ឋភាពអន្តរជាតិផង ដែលមានភាពស្មុគស្មាញ និងឧបសគ្គជាច្រើនស្អេកស្កះ។

និយាយពីទិដ្ឋភាពអន្តរជាតិ គឺមានបញ្ហាទាក់ទិនទៅនឹងបញ្ហាមនោគមន៍វិជ្ជា, បញ្ហាភូមិសាស្ត្រនយោបាយ និងបញ្ហាស្មុគស្មាញដទៃទៀតទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ។ បើនិយាយពីទិដ្ឋភាពជាតិ, ភាគីខ្មែរធំៗ គឺមានដល់ទៅ៤ក្រុម ដែលជាក្រុមមានទំនាស់នឹងគ្នា, ប្រកាន់មនោគមន៍វិជ្ជាផ្សេងគ្នា។ ក្រុមបួនធំៗទាំងនោះ គឺរូមមានភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជាដឹកនាំរដ្ឋាភិបាល រួមមានលោក ហេង សំរិន, លោក ជា ស៊ីម និងលោក ហ៊ុន សែន ដែលគ្រប់គ្រងទឹកដីដល់ជាង ៩០ភាគរយ, ភាគីម្ខាងទៀត គឺ ហ្វ៊ុន ស៊ិនប៉ិច ដែលពេលនោះ ដឹកនាំដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ, ភាគីមួយទៀតគឺភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោក សឺន សាន និងភាគីមួយទៀតគឺក្រុមកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត និងខៀវ សំផន។

ខណៈក្រុមទាំងបួន ដែលមាននិន្នាការនយោបាយផ្សេងគ្នា, មានការមិនទុកចិត្តគ្នាទៀតនាពេលនោះ គឺមានតែរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយលោក ហេង សំរិន-ហ៊ុន សែន និងភាគីហ្វ៊ុន ស៊ិនប៉ិច ដឹកនាំដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ តែប៉ុណ្ណោះ ដែលជាភាគីមានបំណងពិតក្នុងការស្វែងរកសន្តិភាពមកឱ្យមាតុភូមិកម្ពុជាវិញ។ ក្រៅពីនោះ គឺភាគីក្រុមកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត, ខៀវ សំផន គឺជាក្រុមដែលនៅតែចិញ្ចឹមគំនិតបំផ្លិចបំផ្លាញកម្ពុជា តាមរយៈបន្តអនុវត្តនយោបាយសង្គ្រាម និងការកាប់សម្លាប់មនុស្សដោយគ្មានញញើតដៃ។

ប៉ុន្តែអាស្រ័យដោយភាពប្តេជ្ញាចិត្តដើម្បីការចង់បញ្ចប់សង្គ្រាម គេបានឃើញភាគីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតនូវជំនួបចរចាលើកទី១ រវាងភាគីខ្មែរ គឺរវាងលោក ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ ដែលជំនួបនោះបានប្រព្រឹត្តទៅដំបូងនៅ Fere-En-TARDENOIS ក្នុងប្រទេសបារាំង រវាងពីថ្ងៃទី២ដល់៤ ខែធ្នូ ឆ្នាំ១៩៨៧, បន្ទាប់មកគឺការចរចា សីហនុ-ហ៊ុន សែនលើកទី២ ប្រព្រឹត្តនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ក្នុងប្រទេសបារាំងនោះថែមទៀត។

ផ្តើមចេញពីជំនួបបើកផ្លូវរវាងសម្តេច សីហនុ និងលោក ហ៊ុន សែន ទាំងពីរលើកនេះហើយ ទើបចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង។ វេទិកាចរចាត្រូវ បានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនួនដូចជាវេទិកានៅ JIM1 JIM2 ដែលគេស្គាល់ថា Jakarta Informal Meeting លើកទី១ និងលើកទី២ និងកិច្ចប្រជុំ IMC Informal Meeting of Cambodia រហូតឈានទៅដល់សន្និសីទទីក្រុងប៉ារីស ដែលចុងក្រោយបានឈានទៅដល់ការចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

សម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ គឺគេត្រូវមានយន្តការដើម្បីអនុវត្ត ដោយភាគីខ្មែរទាំងអស់ និងត្រូវមានភារកិច្ចអនុវត្តឱ្យបានត្រឹមត្រូវ តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែភាគីខ្មែរក្រហម ក្រោយមក បានបដិសេធមិនចូលរួមអនុវត្តកិច្ចព្រមព្រៀងនោះឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ ភាគីខ្មែរក្រហម ថែមទាំងព្យាយាមបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះថែមទៀត។ ប៉ុន្តែភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្ទាប់មកជារដ្ឋកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើរតួជាស្នូលយ៉ាងសំខាន់ ដើម្បីធ្វើឲ្យស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ធ្វើដំណើរទៅមុខ បើទោះជាមិនទាន់ទទួលបានជោគជ័យទាំងស្រុងដូចការចង់បាន ប៉ុន្តែយ៉ាងហោចណាស់នាពេលនោះ គឺកម្ពុជា បានកាត់បន្ថយភ្លើងសង្គ្រាម និងភាពទុក្ខសោករបស់ប្រជាជន ហើយកិច្ចព្រមព្រៀងនោះទៀតបានបង្កលក្ខណៈសម្បត្តិដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា បោះជំហានទៅមុខថែមទៀត ដើម្បីទទួលបានសន្តិភាពពេញលេញ។

ក្រោយមកទៀត គឺ២២ថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនោះរួចមកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអមព្រះរាជដំណើរអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយា បានយាងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។ ពលរដ្ឋខ្មែរនៅចាំបានថា ក្រោយការបោះឆ្នោតសកល នីតិកាលទី១ ឆ្នាំ១៩៩៣ ដែលត្រូវបានរៀបចំ និងត្រួតពិនិត្យដោយ អ៊ុនតាក់ នោះមករដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានបង្កើតឡើងដែលជាសមិទ្ធផលដ៏ថ្លៃថ្លាបំផុតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាលទ្ធផល កម្ពុជាបានសម្រេចប្រកាន់យកនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

កិច្ចព្រមព្រៀងក្រុងប៉ារីស គឺជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ កិច្ចព្រមព្រៀងនេះហើយ បានភ្ជាប់ទំនាក់ទំនងប្រទេសកម្ពុជា ជាមួយសហគមន៍អន្តរជាតិសាឡើងវិញ និងក៏ជាលើកដំបូងដែលអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ដែលក្រុមខ្មែរក្រហមធ្លាប់តែបានកាន់កាប់រយៈពេលជាង១០ឆ្នាំរួចមកនោះ ត្រូវបានផ្តល់មកឱ្យតំណាងកម្ពុជា ធ្វើការគ្រប់គ្រងវិញផងដែរ។ ទណ្ឌកម្មសេដ្ឋកិច្ចរយៈពេល១២ឆ្នាំ ដែលសហគមន៍អន្តរជាតិបានដាក់មកលើប្រជាជនកម្ពុជា ក៏ត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីកម្ពុជា មានកិច្ចព្រមព្រៀងថ្ងៃទី២៣ តុលា នោះមក។

រដ្ឋធម្មនុញ្ញថ្មីមួយ ដែលបានបញ្ចូលគោលការណ៍ទាំងឡាយដែលមានចែងក្នុងឧបសម្ព័ន្ធមួយចំនួននៃកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជានោះត្រូវបានអនុម័ត។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិសាឡើងវិញ រីឯបេសកកម្ម UNTAC ក៏បានបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

ប៉ុន្តែការចាកចេញរបស់បេសកកម្ម អ៊ុនតាក់ ក្នុងពេលនោះបានស្ថិតក្នុងស្ថានភាពកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ អាស្រ័យដោយពួកឧទ្ទាមខ្មែរក្រហម ដែលបានដកខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅបន្តធ្វើសង្គ្រាមប្រឆាំងរាជរដ្ឋាភិបាល។ ការដកចេញរបស់បេសកកម្ម អ៊ុនតាក់ ក្នុងពេលនោះទៀត គឺជាការបញ្ចប់នូវការប្តេជ្ញាចិត្ត ដែលផ្តល់ដោយកិច្ចព្រមព្រៀងសម្រាប់កម្ពុជាថែមទៀត។

របាយការណ៍មួយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ S/25289 អនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានលើកឡើងថា ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស, ភាគីកម្ពុជា មានការទទួលខុសត្រូវជាចម្បងចំពោះការអនុវត្តកិច្ចព្រមព្រៀង, និងរបាយការណ៍ដដែលបន្តថាស្ថិរភាព និងសុខមាលភាពរបស់កម្ពុជា ទៅអនាគតគឺអាស្រ័យលើប្រជាជនកម្ពុជាដោយផ្ទាល់។

របាយការណ៍នោះហើយ បានបញ្ជាក់ច្បាស់ណាស់ថា នៅពេលដែលបេសកកម្មរបស់អង្គការសហប្រជាជាតិបានបញ្ចប់ វាគឺអាស្រ័យលើប្រជាជនកម្ពុជាក្នុងការសម្រេចថា តើត្រូវអនុវត្តកិច្ចព្រមព្រៀងប៉ារីសនោះ យ៉ាងដូចម្តេច?

ដើម្បីដោះស្រាយបញ្ហាជាតិនាពេលនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្កើតគំនិតផ្តួចផ្តើមនយោបាយឈ្នះ-ឈ្នះ ដើម្បីធានាសន្តិភាព និងការបង្រួបបង្រួមជាតិ។ ការអនុវត្តនយោបាយឈ្នះ-ឈ្នះ ជាមួយនឹងការដាក់ចេញនូវគន្លឹះសំខាន់ចំនួន៣ ដែលនយោបាយឈ្នះ-ឈ្នះ នោះហើយបានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ និងទឹកដីទាំងស្រុងនៅថ្ងៃទី២៩ ឆ្នាំ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា តែងតែបានថ្លែងរំលឹកថា សន្តិភាព ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់នេះ គឺគ្មានការបង្ហូរឈាមគ្មានការប្រើអាវុធ ឬ គ្រាប់រំសេវសូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានខាងក្រៅឡើយ។

សុខសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ បាននាំឱ្យកម្ពុជាមានការឯកភាពទឹកដីទាំងស្រុង ដែលពុំធ្លាប់កើតមានឡើយ ក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ជាតិ។ ទាំងនេះហើយ គឺជាប្រវត្តិសាស្ត្រពិតប្រាកដនូវមូលហេតុអ្វី បានជាកម្ពុជាមានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១នោះ?

២៦ឆ្នាំកន្លងមកនេះ បន្ទាប់កម្ពុជាមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ ប្រជាជាតិទាំងមូល ជាពិសេសក្នុងអាណ្ណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រជាជាតិខ្មែរក្នុងប្រទេសកំពុងរស់នៅ ដោយសុខស្រួលសប្បាយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយក្រោមម្លប់នៃព្រះរាជបល្ល័ង្គ និងព្រះមហាក្សត្រតែមួយអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត។

សរុបមកវិញ ក្នុងរយៈពេល ៣៣ឆ្នាំរួចមកនេះ ជាមួយនឹងខ្លឹមសារទាំងឡាយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានរលាយចូលក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិអស់ទៅហើយនោះ ប្រជាជនកម្ពុជា កាន់តែមើលឃើញច្បាស់អំពីគុណតម្លៃនៃសន្តិភាព ពីព្រោះមានតែសន្តិភាពនោះទេ ដែលជំរុញប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចម្រើន និងសុភមង្គលពិតប្រាកដនោះ៕ ប្រភព៖ Fresh News












Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...