Skip to main content

វិភាគអន្តរជាតិ៖ តើការស្លាប់របស់មេដឹកនាំហាម៉ាស Yahya Sinwar នឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមឬ? ​

(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល កាលពីថ្ងៃទី១៧ ខែតុលា បានអះអាងថាមេដឹកនាំហាម៉ាស លោក Yahya Sinwar​ មានអាយុ៦២ឆ្នាំ ដែលជាស្ថាបនិកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលនាំទៅរកការផ្ទុះសង្រ្គាមនៅហ្កាហ្សាត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានអ៉ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃទី១៦ ខែតុលា។ លោក Sinwar ក៏ជាមនុស្សម្នាក់ ដែលត្រូវបានគេជឿជាក់ផងដែរថាជាអ្នកនៅពីក្រោយគោលជំហររបស់ក្រុមហាម៉ាស ក្នុងការបដិសេធទម្លាក់អាវុធសុំចុះចាញ់ និងទទួលយកបទឈប់បាញ់ជាមួយអ៉ីស្រាអែល។

បើតាមក្រុមអ្នកវិភាគអ៉ីស្រាអែល និងប៉ាឡេស្ទីន ការស្លាប់របស់លោក Sinwar គឺជាការត្រួសត្រាយផ្លូវមួយឆ្ពោះទៅរកបទឈប់បាញ់ក្នុងទម្រង់ណាមួយនៅក្នុងតំបន់ហ្កាហ្សា ពីព្រោះថាការស្លាប់របស់ មេដឹកនាំហាម៉ាសរូបនេះអាចឱ្យអ៉ីស្រាអែល និងហាម៉ាសប្រើវាជាហេតុផល ឬលេសដើម្បីបន្ធូរបន្ថយគោលជំហររបស់ខ្លួន។ ក៏ប៉ុន្តែឧបសគ្គធំនៅតែមានដដែល ហើយដំណោះស្រាយណាមួយនៅក្នុង តំបន់ហ្កាហ្សាទំនងជានឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើជម្លោះរវាងអ៉ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសនៅមជ្ឈិបូព៌ាក្នុងនោះមានទាំងហេសបូឡាជាដើម។ កិច្ចចរចាស្វែងរកបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងបានជាប់គាំង មានមួយផ្នែកដោយសារលោក Sinwar ប្រកាន់ជំហរតឹងរ៉ឹងទាមទារឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយដែលអនុញ្ញាតឱ្យហាម៉ាសអាចបន្តកា្ដប់ អំណាច នៅក្រោយសង្រ្គាមហ្កាហ្សាបិទបញ្ចប់។ គោលជំហររបស់លោកបែបនេះហើយគឺមិនស៊ីគ្នាឡើយទៅនឹងគោលជំហររបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ដែលចង់ បានត្រឹមតែបទឈប់បាញ់បណ្ដោះអាសន្នមួយដែលទុកផ្លូវក្រោយឱ្យអ៉ីស្រាអែលអាចត្រឡប់ទៅប្រយុទ្ធនៅហ្កាហ្សាវិញបានគ្រប់ពេលវេលា ក្នុងគោលដៅរារាំងកុំឱ្យរបបហាម៉ាសមានជីវិតយូរអង្វែង។

ក្រុមអ្នកវិភាគខ្លះបាននិយាយថា នៅបន្ទាប់ពីការស្លាប់របស់លោក Sinwar មេដឹកនាំនៅសេសល់របស់ហាម៉ាសដែលបាក់ទឹកចិត្ត ឬភ័យខ្លាចអាចនឹងយល់ព្រមធ្វើការសម្រុះសម្រួលដែលលោក Sinwar កន្លងមកបានជំទាស់។ ដោយឡែក នៅអ៉ីស្រាអែលវិញ លោក Netanyahu ក្នុងពេលឥលូវ អាចធ្វើការអះអាងថាក្រុមហាម៉ាសត្រូវបានបំបាក់ដោយមិនចាំបាច់ត្រូវធ្វើសង្រ្គាមបន្ថែមទៀតនោះទេ។ «ប្រសិនបើលោក Netanyahu មានរូបភាពជ័យជម្នះនៅក្រោមការដឹកនាំរបស់លោក នោះលោកអាចនឹងបន្ធូរបន្ថយគោលជំហរពីព្រោះលោកកំពុងឈរនៅលើទីតាំងមួយដ៏ប្រសើរ... ប៉ុន្តែបញ្ហាសំខាន់ គឺនៅត្រង់ ថាតើលោកនឹងក្ដាប់យកឱកាសនេះ ឬដែរក៏អត់?»។ នេះជាការលើកឡើងរបស់លោក Iatamar Rabinovich ជាអតីតឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន។

លើសពីនេះទៅទៀត ការផ្លាស់ប្ដូរណាមួយក៏នឹងមិនអាចកើតឡើងភ្លាមៗនោះដែរ។ ក្រុមហាម៉ាសគឺជាអង្គការដឹកនាំដែលធ្លាប់បានឆ្លងកាត់ដំណាក់កាលលំបាកដើម្បីបន្តរស់រានជីវិតជាច្រើនលើក មកហើយនៅពេលដែលមេដឹកនាំកំពូលៗរបស់ពួកគេត្រូវបានអ៉ីស្រាអែលសម្លាប់ ហើយគោលជំនឿជាស្នូលរបស់ពួកគេក៏នឹងតែមានដដែលផងដែរ មិនថានរណាឡើងមកកាន់តំណែងជំនួសលោក Sinwar នោះទេ។ ចំណែក លោក Netanyahu នៅតែត្រូវគិតពិចារណាច្រើនចំពោះសំណើថ្មីណាមួយជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលប្រឆាំងទៅនឹងអាទិភាព ឬការចង់បានពីសម្ព័ន្ធមិត្ត នៅក្នុងជួររដ្ឋាភិបាលស្ដាំនិយមជ្រុលរបស់លោកដែលចង់ឱ្យរូបលោកបន្តធ្វើសង្រ្គាម។ តួយ៉ាង លោក Itamar Ben-Gvir ជារដ្ឋមន្ត្រីស្ដាំនិយមជ្រុលអ៉ីស្រាអែលម្នាក់ធ្លាប់បានគំរាមថានឹងដកខ្លួនចេញពី រដ្ឋាភិបាល ប្រសិនបើលោក Netanyahu ហ៊ានបញ្ចប់សង្រ្គាមទាំងដែលហាម៉ាសមិនត្រូវបានកម្ទេចទាំងស្រុង។ ជាការឆ្លើយតប លោក Netanyahu បានប្រកាន់យកជំហរមិនច្បាស់លាស់ ជាមួយ ការបញ្ចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ដោយឱ្យគេមើលឃើញថាលោកគិតគូរពីបទឈប់បាញ់ផង និងបន្តធ្វើសង្រ្គាមផង។ ជាឧទាហរណ៍៖ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន ការិយាល័យរបស់លោក Netanyahu បានទទួលស្គាល់ថាការស្លាប់របស់លោក Sinwar គឺជាការឱកាសមួយដើម្បីជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំង។

ប៉ុន្តែប៉ុន្មានម៉ោងក្រោយ លោក Netanyahu បានបង្ហាញខ្លួនក្នុងសុន្ទរកថាជាវីដេអូ ដោយបង្ហាញជំហរឈរនៅសម្ព័ន្ធមិត្តនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកដោយព្រមានប្រជាជនអ៉ីស្រាអែល ពីបញ្ហាប្រឈមដ៏លំបាកនៅពេលខាងមុខ និងបានសន្យាបន្តធ្វើសង្រ្គាមប្រឆាំងនឹងមេដឹកនាំហាម៉ាសនៅសេសសល់។ «នៅថ្ងៃនេះ ពួកបិសាចបានរងបរាជ័យធ្ងន់ធ្ងរ ប៉ុន្តែភារកិច្ចរបស់យើងនៅមិនទាន់ បញ្ចប់ទាំងស្រុងនៅឡើយទេ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តប្រយុទ្ធ ហើយដោយមានការជួយពីព្រះជាម្ចាស់ ពួកយើងនឹងទទួលបានជ័យជម្នះ»។ នេះជាការគូសបញ្ជាក់របស់លោក Netanyahu។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមួយចំនួនដូចជាលោក Fuad Khuffash ជាអ្នកវិភាគប៉ាឡេស្ទីនម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយហាម៉ាស យល់ថាផ្លូវដែលក្រុមហាម៉ាសអាចនឹងជ្រើសរើសដើរ បន្តទៅមុខ ក្រោយការស្លាប់របស់លោក Sinwar ក៏ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដូចគ្នាដែរ។ អ្នកវិភាគរូបនេះបានកត់សម្គាល់ថា «ហាម៉ាសគឺជាអង្គការមួយដែលពឹងផ្អែកលើបុគ្គលជាមេដឹកនាំ។ ម្លោះហើយប្រសិនបើបាត់បង់មេដឹកនាំម្នាក់ដែលមានកេរ្តិ៍ឈ្មោះដូចជាលោក Sinwar នោះវាមិនមែនជារឿងងាយស្រួលនោះទេក្នុងការស្វែងរកមនុស្សដូច ឬប្រហាក់ប្រហែលនឹងលោក Sinwar ប៉ុន្តែ ហាម៉ាសនឹងនៅតែបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ដដែល ទោះបីជាពួកគេមិនពង្រឹងគោលជំហររបស់ពួកគេបន្ថែមក៏ដោយ។ បានន័យថាមិនថានរណាឡើងកាន់តំណែងជាមេដឹកនាំថ្មីឡើយ ក៏ហាម៉ាស នឹងនៅតែបន្តរក្សាមនោគមន៍វិជ្ជារបស់លោក Sinwar។ ឧទាហរណ៍៖ មេដឹកនាំសេសសល់របស់ហាម៉ាសទំនងជានឹងមិនលុបចោលសំណើរបស់ពួកគេសម្រាប់បទឈប់បាញ់ជាអចិន្ត្រយ៍នោះទេ ហើយ ក៏ទំនងជានឹងមិនទទួលស្គាល់ការគ្រប់គ្រងជាអចិន្ត្រៃយ៍របស់អ៉ីស្រាអែលលើផ្នែកខ្លះនៃតំបន់ហាហ្សានោះឡើយ។ នេះបើតាម Ibrahim Dalalsha ជានាយកមជ្ឈមណ្ឌ Horizon Center ជាក្រុមស្រាវជ្រាវនយោបាយមួយនៅក្នុងទីក្រុង Ramallah នៃតំបន់ West Bank។

ក៏ប៉ុន្តែលោក Dalalsha បានបញ្ជាក់ថាមេដឹកនាំថ្មីរបស់ហាម៉ាសអាចនឹងមានទំនោរខ្លាំងជាងលោក Sinwar ដើម្បីប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលតិចណូក្រាដ (technocratic government) ដែល ដឹកនាំដោយមនុស្សម្នាក់ដែលជាអ្នកជំនាញ ឬជាជនខាងក្រៅដែលមិនមែនមកពីគណបក្សណាមួយ ក្នុងគោលបំណងធានាថាក្រុមហាម៉ាសនៅតែរស់រានមានជីវិតនៅក្រោមទម្រង់ណាមួយ នៅក្នុងតំបន់ ហ្កាហ្សា។ ពួកគេអាចនឹងមានភាពបន់បែនច្រើននៅក្នុងកិច្ចចរចាស្ដីពីចំណាប់ខ្មាំង ឬក៏អាចឈានដល់ការព្រមព្រៀងដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែលជាមួយជនជាតិប៉ាឡេស្ទីន កំពុងជាប់ឃុំនៅ អ៉ីស្រាអែល។ មិនតែប៉ុណ្ណោះពួកគេក៏អាចនឹងអត់ឱនចំពោះវត្តមានបណ្ដោះអាសន្នរបស់អ៉ីស្រាអែលនៅហ្កាហ្សាដែរ ប្រសិនបើអ៉ីស្រាអែលសន្យាថានឹងដកចេញជាអចិន្ត្រៃយ៍ពីហ្កាហ្សានៅពេលអនាគត។ នេះបើតាមលោក Dalalsha។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ មិនថាមានការឆ្លើយតបបែបណាពីក្រុមហាម៉ាស និងលោក Netanyahu ទេ ក៏សកម្មភាពរបស់ពួកគេនៅក្នុងតំបន់ហ្កាហ្សា នឹងនៅតែទុកឱ្យជម្លោះរវាងអ៉ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ហាម៉ាស មិនអាចដោះស្រាយបាន។ ការបញ្ចប់សង្រ្គាមនៅហ្កាហ្សា នឹងមិនអាចគ្រប់គ្រងបានភ្លាមៗលើសង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហេសបូឡានៅលីបង់ជាទីដែល ការវាយលុកថ្មើរជើងរបស់អ៉ីស្រាអែលកំពុងធ្វើឡើង ហើយក៏មិនអាចគ្រប់គ្រងជម្លោះរបស់អ៉ីស្រាអែលជាមួយអ៉ីរ៉ង់បាននោះដែរ៕
ប្រភព៖ Fresh News







Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...