Skip to main content

គួរតែមាន ដំណោះស្រាយ ដោយច្នៃប្រឌិតមួយគួរតែមាន ដំណោះស្រាយ ដោយច្នៃប្រឌិតមួយ



តាំងពីភាពអន់ថយនៃអាណាចក្រភពអង្គរនាសតវត្សរ៍ទី ១៣ ដែលគ្របដណ្ដប់ប្រទេសថៃ ទាំងមូលនាពេលបច្ចុប្បន្ន នេះប្រទេសសៀមតាំងពី ពេល នោះមក គេមិនបានស្រាកស្រាន ក្នុងការវាតទឹកដី នៃប្រទេសខ្មែរឡើយ ។ ប្រទេសបារាំង ដែលមានអំណាចជាអាណាព្យាបាលកម្ពុជា ជាអ្នកបញ្ចប់នយោបាយវាតទី នេះ គឺនៅឆ្នាំ ១៩០៤ ដោយ ប្រទេសបារាំង និង សៀម បានចុះហត្ថលេខាលើអនុសញ្ញា ដើម្បីកំណត់ព្រំដែនរវាងកម្ពុជា និងសៀម ឱ្យបានចប់ សព្វគ្រប់ ។ នៅឆ្នាំ១៩០៧ សន្ធិសញ្ញាបរាំង-សៀម បានប្រគល់ខេត្ដខ្មែរ ៣ ពីការកាន់កាប់របស់សៀមមកឱ្យកម្ពុជាវិញ ។

សន្ធិសញ្ញានេះបានគូសបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតនូវអនុសញ្ញាឆ្នាំ ១៩០៤ ពាក់ព័ន្ធនឹងបែបបទកំណត់ព្រំដែន និង ការបេះបង្គោល។ នៅឆ្នាំ១៩០៨ គណៈកម្មការរួមបរាំង-សៀម ដែលកើតចេញពីសន្ធិសញ្ញានេះ មានតួនាទីកំណត់ ព្រំដែននៅក្នុងជួរភ្នំដងរ៉ែក ហើយបានកំណត់យ៉ាងច្បាស់ថា ប្រសាទព្រះវិហារ និង តំបន់ជុំវិញប្រសាទ ស្ថិតនៅក្នុងទឹកដី កម្ពុជា តាមរយៈផ្ទាំងផែនទីភ្នំដងរ៉ែក ។


ដោយទទួលបានការការពារអស់ពេលយ៉ាងយូរ ពីអាណាព្យាបលបារាំង ប្រទេសថៃ បនទទួលស្គាល់ខ្សែបន្ទាត់ ព្រំដែន រួម នៃកិច្ចព្រមព្រៀង រួមគ្នានេះ ។ នៅឆ្នាំ១៩២៥ ប្រទេសបារាំង និង សៀម បានចុះហត្ថលេខាលើសន្ធិសញ្ញា មិត្ដភាព ដែលមាត្រា ២ ចែងថា “ភាគីហត្ថលេខីទទួលស្គាល់ និងធានាការគោរព ទៅវិញ ទៅមក នូវព្រំដែន ដែលបាន កំណត់ នៅក្នុងទឹកដី ដែលអនុលោម និងដោយយោងលើបទបញ្ញាត្ដិ នៃកិច្ចព្រមព្រៀង ដែលបានចែងរួចហើយ កាលពីពេលមុន” ។ នៅឆ្នាំ១៩២៦ អនុសញ្ញាទន្លេមេគង្គចែងនៅក្នុងមាត្រា ២ បញ្ជាក់ឡើងវិញ នៃសន្ធិសញ្ញា នៃឆ្នាំ ១៩២៥ ។
នៅឆ្នាំ ១៩៣៧ សន្ធិសញ្ញាមិត្ដភាពថ្មីមួយទៀត បនចែងឡើងវិញពីបទបញ្ញាត្ដិ នៃសន្ធិសញ្ញានាឆ្នាំ១៩២៥ ទាក់ទងទៅនឹង ព្រំដែន ។ នៅក្នុងសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៦ បន្ទាប់ពីប្រទេសថៃ ដែលជាបក្សសម្ព័ន្ធជាមួយប្រទេសជប៉ុន បានកាន់កាប់ខេត្ដ ៣ របស់ខ្មែរវិញ ។ កិច្ចព្រមព្រៀង នៃដំណោះស្រាយបរាំង-សៀម បន្ទាប់មកក៏ទទួលស្គាល់ សន្ធិសញ្ញា នៅឆ្នាំ ១៩៣៧ ។


គណៈកម្មការសំរបសំរួលបរាំង-សៀមបន ចាត់ទុកថា កិច្ច ព្រមព្រៀងឆ្នាំ១៩០៧ ស្ដីពីព្រំដែនរវាងសៀម និង កម្ពុជា មិនត្រូវធ្វើការសើរើឡើងវិញឡើយ។
ឆ្នាំ១៩៥៤ នៅពេលដែលកម្ពុជា បានទទួលឯករាជ្យ យោធាថៃបនចូលមកកាន់កាប់ប្រសាទព្រះវិហារ និងតំបន់ជុំវិញ ប្រសាទ។ ខែ មិថុនា ឆ្នាំ ១៩៦២ តុលាការយុត្ដិធម៌អន្ដរជាតិ តាមការស្នើសុំពីកម្ពុជា បានកាត់ក្ដី និង បានបញ្ជាក់ឡើងវិញ ពីអធិបតេយ្យភាពកម្ពុជា ទាក់ទងទៅនឹង ប្រសាទព្រះវិហារ និង តំបន់ជុំវិញប្រសាទ ដោយអនុលោមទៅលើខ្សែ បន្ទាត់ព្រំដែន ដែលបានកំណត់កន្លងមក ហើយក៏ត្រូវបនទទួលស្គាល់សាឡើង វិញជាថ្មី ម្ដងទៀត តាមរយៈសន្ធិសញ្ញាបន្ដ បន្ទាប់ ហើយរហូតមកដល់ពេលនេះ មិនដែលមានការទាមទារតវ៉ា អ្វីឡើយពីប្រទេសថៃ ។ “តុលា ការយល់ថា អនុលោមទៅលើការពន្យល់នៃសន្ធិសញ្ញា និងការប្រកាស អនុលោមទៅលើខ្សែបន្ទាត់ព្រំដែន ដែលបានកំណត់នៅលើ ផែនទី ចំពោះ តំបន់ជំលោះ(ទំព័រ ទី ៣៥ នៃសាលក្រម)” ហើយសាលក្រមបញ្ជាក់ថា ប្រទេសថៃត្រូវ ដកកំលាំងទាហាន និង ប៉ូលីសទាំងអស់ ឬ ឆ្មាំ ទាំងឡាយ ដែលខ្លួនបានបញ្ជូន មកបេះទីតាំងនៅក្នុងប្រសាទ និង តំបន់ជុំវិញក្នុងទឹកដីកម្ពុជា (ទំព័រទី ៣៧) នៃសាលក្រម ។


នៅខែកក្កដា ឆ្នាំ១៩៦២ ប្រទេសថៃយល់ព្រមតាមសាលក្រម នៃតុលាការយុត្ដិធម៌អន្ដរជាតិ ហើយមិនបានប្ដឹង ឧទ្ទរណ៍ ក្នុងកំឡុងពេល ១០ ឆ្នាំ ដែលជារយៈពេល ដែលប្រទេសថៃអាចប្ដឹងតវ៉ាបន ។ នៅខែកក្កដា ឆ្នាំ១៩៦៧ លោក Thanat Khonnan រដ្ឋមន្ដ្រីក្រសួងការ បរទេសថៃប្រកាសថា “ប្រទេសថៃមិនទាមទារអ្វីទាំងអស់ ទាក់ទងទៅនឹងដែនដី នៃកម្ពុជា ។ ជំហររបស់ថៃ ជានិច្ច កាលតែងតែនិយាយថា គឺ វាមិនមានជំលោះនៅលើ ព្រំប្រទល់ជាមួយកម្ពុជា ក្នុងន័យដែលថា ថៃបានគោរពជាប្រចាំនូវសន្ធិសញ្ញា ចុះហត្ថលេខាជាមួយបរាំង នាសម័យកាល ដែលប្រទេសបរាំងដែល មាន អំណាច ជាអាណាព្យាបលកម្ពុជា”។

ខែមិថុនា ឆ្នាំ២០០០ កម្ពុជា និង ថៃបនចុះអនុសារណៈយោគយល់គ្នាមួយ ស្ដីពី ការកំណត់ព្រំសីម៉ា និង ការបេះ បង្គោលព្រំដែន រវាងប្រ ទេសទាំងពីរ ដោយឈរលើស្មារតី នៃការគោរពសន្ធិសញ្ញា និង អនុសញ្ញា ដែលបានចុះ ហត្ថលេខា និង រាល់ផែនទី ដែលបនបេះពុម្ព ដោយ អនុវត្ដទៅលើសន្ធិសញ្ញា និង អនុសញ្ញានេះ (មាត្រា ១ច)។ ឆ្នាំ ២០០១ ប្រទេសកម្ពុជាស្នើសុំជា ផ្លូវការចុះបញ្ជីប្រសាទព្រះវិហារ ក្នុងបញ្ជី បេតិកភ័ណ្ឌពិភពលោក របស់យូណេស្កូ (UNESCO) ។ ខែឧសភា ឆ្នាំ២០០៣ កម្ពុជា និង ថៃចុះហត្ថលេខាលើឯកសារ ដែលមានចំណង ជើងថា បែបបទការងារ និងផែនការមេ សំរាប់ការវាស់វែង និង ខណ្ឌព្រំសីមារួម ព្រំដែនគោក រវាង កម្ពុជា-ថៃ រឺ Term of Reference and Master Plan for the Joint Survey and Demarcation of Land Boundary between the Kingdom of Cambodia and the Kingdom of Thailand " (TOR) ឯកសារ នេះធ្វើឡើងដោយយោងទៅលើអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ ១៩០៧ និង យោងលើផែនទី ទាំងឡាយ និង យោងលើអនុសារណៈ យោគយល់គ្នានា ខែមិថុនា ឆ្នាំ២០០០ ។


បើយើងនិ យាយអំពីកិច្ចព្រមព្រៀងនៃ MOU និង កិច្ចសន្យានៃ TOR នេះ ផ្ទុយទៅវិញប្រទេស ថៃ បានបេះពុម្ពផែនទីជា ឯកតោ ភាគី ជាមួយនឹងខ្សែបន្ទាត់ព្រំដែន ដែលផ្ទុយស្រឡះពីគំនូសផែនទី ដែលបានចូលជាធរមាន កាលពីឆ្នាំ ១៩០៨ ហើយ ដែលគូស ចូល ក្នុងបរិវេណនៃប្រសាទ ព្រះវិហារ ។


ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ កម្ពុជា និង ថៃ បានចុះហត្ថលេខាលើការប្រកាសរួមមួយថា “ថៃ គាំទ្រការស្នើសុំរបស់ កម្ពុជា ក្នុងការចុះបញ្ជី ប្រសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក នៃអង្គការយូណេស្កូ ហើយថាការចុះបញ្ជីនេះធ្វើឡើង មិន ទាក់ទងទៅនឹង ការងារខណ្ឌព្រំសីម៉ា ដែលចែងឡើងដោយ MOU នៅឆ្នាំ២០០០ និងក្នុង TOR ក្នុងឆ្នាំ ២០០៣ ឡើយ ”។


នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៨ ឧត្ដមសេនីយ៍ Prem Tinsulanonda ទីប្រឹក្សាឯកជននៃស្ដេចថៃ បញ្ជាក់ គាំទ្របាតុករ ថៃ ដែលប្រឆាំងការចុះបញ្ជីប្រសាទ ព្រះវិហារ។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ រដ្ឋាភិបលថៃ បានដកការគាំទ្ររបស់ ខ្លួន ចំពោះការចុះបញ្ជី នេះ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មការបេតិកភ័ណ្ឌពិភពលោក បានចុះបញ្ជីប្រសាទ ព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក រដ្ឋមន្ដ្រីការបរទេសថៃ បនខិតខំបដិសេធការចុះ បញ្ជីនេះ ប៉ុន្ដែទីបំផុតថៃទទួលត្រូវ បរាជ័យ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ យោធាថៃរំលោភ បូរណភាពទឹកដីប្រទេសកម្ពុជា ហើយក្នុង ន័យនេះ គឺរំលោភសន្ធិសញ្ញា អនុសញ្ញា និង ឯកសាររួមគ្នា ដែលបនចុះហត្ថលេខាដោយ ប្រទេសថៃ ។


ចាប់តាំងពីពេលនោះមក កងទ័ពថៃដែលមានចំនួន និង កំលាំងច្រើនមានប្រៀបជាង កំលាំងទ័ពកម្ពុជាឆ្ងាយណាស់ បាន បង្កហេតុផល និង ញុះ ញង់ប្រដាប់អាវុធជាច្រើនលើកច្រើនសារ ដោយឆ្លងកាត់ព្រំដែនជាច្រើនដង នៅច្រើន ចំណុច ក្នុងទឹកដីកម្ពុជា ។ ជំនួបរវាងរដ្ឋមន្ដ្រីការបរទេស នៃប្រទេសទាំងពីរ បនបញ្ចៀសនូវមហន្ដរាយរហូតមកទល់ ពេលនេះ ក៏ប៉ុន្ដែមិនបនដោះស្រាយអ្វីទាល់តែសោះ ។


តាំងពីរដ្ឋប្រហារយោធាថៃឆ្នាំ២០០៦ ដែលជារដ្ឋប្រហារលើកទី ១៨ ក្នុងរយៈពេល ៨០ ឆ្នាំ ប្រទេសថៃបនឆ្លងកាត់ នូវវិបត្ដិដ៏ជ្រៅ នៅក្នុងបរិយាកាស នៃ ការបញ្ចប់សម័យកាល នៃការទាមទាររបស់អ្នកជាតិនិយម ដែលជា ធាតុផ្សំនៃការ ប្រមូលផ្ដុំប្រជាជាតិមួយ និង អ្នកនយោបាយមួយក្រុមផងដែរ ដែលកំពុងតែបែកបក់ផ្ទៃក្នុងយ៉ាងជ្រៅ ។ ប្រទេសកម្ពុជា ដែលបានបង្ហាញខ្លួនយ៉ាងយឺតៗ ក្នុងរយៈពេល ៣០ ឆ្នាំ គឺជាចំណាប់ ខ្មាំងដ៏ងាយស្រួលមួយរបស់ថៃ ដែលមានប្រជាជន រហូតដល់ទៅ ៧០ លាន នាក់ ហើយដែលបានបង្ហាញឆន្ទៈមើលងាយចំពោះប្រទេសតូច ដូចកម្ពុជានេះ ដែលមាន ប្រជាជន តិចជាង ៥ ដង ។


ឯកសារទាំងឡាយដែលបានរៀបរាប់ខាងលើនេះ គឺពិតជាបានដឹងឮ នៅតាមស្ថានទូតនានា ។ ប្រទេសជាច្រើន ដែលជា ប្រទេសហត្ថលេខីនៅ ទីក្រុងបរីសឆ្នាំ១៩៩១ បានបញ្ចប់ជំលោះកម្ពុជា គឺជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ថៃ។ ប្រទេសថៃខ្លួនឯង ក៏ជាប្រទេសហត្ថលេខី ក្នុង កិច្ចព្រមព្រៀងហ្នឹងដែរបានយល់ច្បាស់ដូចសមាជិកអចិន្ដ្រៃយ៍ ទាំង ៥ នៃអង្គការសន្ដិសុខអង្គការសហប្រជាជាតិថា ត្រូវគោរព “អធិបតេយ្យ ភាព ឯករាជ្យភាព បូរណភាពទឹកដី និងការមិនរំលោភដែនដី ” នៃកម្ពុជា ។ ក៏ប៉ុន្ដែបច្ចុប្បន្ននេះ នៅទីក្រុងបាងកក ដើម្បីចលនាប្រជាជន មួយក្រុម ដែលបាន បត់បង់ទំនុកចិត្ដ នៃអ្នកនយោបាយ ក៏ដូចជាបត់បង់ទំនុកចិត្ដ នៃថ្នាក់ដឹកនាំយោធាបាននិយាយថា “ខ្លួនបនត្រៀមខ្លួន រួចជាស្រេច ធ្វើ សង្គ្រាមជាមួយកម្ពុជា” ។


តើដល់ពេលហើយ ឬទេ ដែលគេត្រូវបញ្ជៀសអ្វីដែល អាក្រក់បំផុត ដោយអនុវត្ដអ្វីដែលហៅថាដំណោះស្រាយ ដោយ ឆ្នៃប្រឌិត ដែលតាមធម្មតា គេតែងតែ ឮយ៉ាងខ្ទរខ្ទារ នៅក្នុងសិន្និសិទ នៅក្នុងអង្គរប្រជុំ ? បើមិនដូច្នេះទេ វាសនាកំសត់ របស់កម្ពុជា នឹងត្រូវកើតឡើងវិញទៀតដូចកាលពីឆ្នាំ ១៩៧០ ឆ្នាំ១៩៧៥ និង ឆ្នាំ១៩៧៩ ដែលនៅរាល់ឱកាសទាំងនោះ បញ្ហាអន្ដរជាតិ ត្រូវបនវាយតំលៃ ជាចំណេញ ខាត សំរាប់អ្នកដឹកនាំ អន្ដរជាតិ ជាជាង ការការពារ ទុក្ខធុរៈរបស់ ប្រជាជនកម្ពុជា ទៅវិញ។

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...