Skip to main content

សុន្ទរកថា របស់ប្រមុខ ការទូតកម្ដុជា ថ្លែងនៅក្នុងកិច្ច ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ

HTML clipboard
HTML clipboard
សន្ទរកថារបស់ឯកឧត្ដម ហោ ណាំហុង
ឧបនាយករដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ
ក្រុងញូយ៉ក ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១

 -លោកជំទាវប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ
-ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដ៏ឧត្ដុង្គឧត្ដម
 
ជាបឋម  ខ្ញុំសូមថ្លែងអំណរគុណឯកឧត្ដម លោកជំទាវ ទាំងអស់  ដែលបានផ្ដល់ ឱកាសនេះឱ្យរូបខ្ញុំ មកជំរាបជូនក្រុមប្រឹក្សាសន្ដិសុខ អំពីសង្គ្រាមឈ្លានពានប្រឆាំងនឹងកម្ពុជា  ដែលប្រព្រឹត្ដទើ្បងដោយប្រទេសថៃ  ក្នុងថ្ងៃទី ៤-៥-៦ និង ខែកុម្ភៈ ឆ្នាំ ២០១១ នៅទីតាំងជា ច្រើន។   ទីតាំងទាំងនេះសុទ្ធសឹងតែស្ថិតជ្រៅ ក្នុងដែនដីកម្ពុជា  ក្នុងនោះរួមមានៈ
9ប្រាសាទព្រះវិហារ  វត្ដកែវសិក្ខាគីរីស្វារៈ និង តំបន់ ឃ្មុំ ដែលស្ថិតនៅចម្ងាយតែ ៣០០ ម៉ែត្រ និង ៥០០ ម៉ែត្រពីប្រាសាទព្រះវិហារ។  
9 វាលឥន្រីយ៍ និង ភ្នំទ្រព្យ ដែលស្ថិតនៅចម្ងាយប្រមាណ ១.១២០ ម៉ែត្រ និង ១.៦០០ ម៉ែត្រ  ពីព្រំដែន តំបន់តាសឹម និងតំបន់ផ្សេងទៀត   
ក្នុងការវាយប្រហារដោយកាំភ្លើងធំមកលើកម្ពុជា ប្រទេសថៃបានប្រើអាវុធទំនើបៗ ដោយ រួមទាំង គ្រាប់បែកចង្កោម កាំភ្លើងធំទំហំ ១០៥មម ១២០មម ១៣០មម និង១៥៥មម   បាញ់ ចូលដល់ទៅចម្ងាយ ២០គម  ក្នុងទឹកដីកម្ពុជា។   ការវាយប្រហារបស់ថៃមកលើកម្ពុជាចាប់តាំងពី ថ្ងៃទី កុម្ភៈ ឆ្នាំ ២០១១  បានបណ្ដាលឱ្យមានការខូច ខាតយ៉ាងដំណំជាច្រើនមកលើវត្ដកែវសិក ្ខាគីរីស្វារៈ  និងប្រាសាទ ព្រះវិហារ ដែលជាបេតិកភ័ណ្ឌពិភពលោក ព្រមទាំងបានធ្វើឱ្យមាន ការបាត់បង់ជីវិត នាក់ និង របួស ៧១ នាក់ ក្នុងចំណោមកងទ័ព និងប្រជាជនកម្ពុជា។   ក្នុង ចំណោមអ្នកស្លាប់ និងរបួស  មាន នាក់ស្លាប់ និង នាក់ របួសដោយសារគ្រាប់បែកចង្កោម  ដែលទាហានថៃបានប្រើ ទោះបីជាអាវុធប្រភេទនេះត្រូវបានហាម ឃាត់ នៅទូទាំងពិភពលោក។
ពិតមែនតែសព្វថ្ងៃមានការព្រមព្រៀងផ្អាកបាញ់គ្នាជាក់ស្ដែង   ប៉ុន្ដែស្ថានការណ៍បច្ចុប្បន្ន នៅមាន សភាពផុយស្រួយខ្លាំងណាស់    សង្គ្រាមអាចផ្ទុះទើ្បងវិញ នៅគ្រប់ពេលវេលាទាំងអស់ ដែលមិនអាចប៉ាន់ ស្មានទុកជាមុនបាន  នៅពេលដែលទាហានថៃប្រដាប់ដោយអាវុធធុនធ្ងន់ មានកាំភ្លើងធំ និងរថក្រោះ ត្រូវបាន ដាក់ឱ្យឈរជើងតាមព្រំដែន  ដាក់សម្ពាធជាប់ជាប្រចាំមក លើប្រទេសកម្ពុជា។ 
សូមអនុញ្ញាតឱ្យខ្ញុំជំរាបជូនអំពីមូលហេតុដែលជាឬសគល់ ដែលនាំឱ្យឈានដល់សង្គ្រាម ឈ្លានពាន ដោយប្រទេសថៃ ប្រឆាំងនឹងប្រទេសកម្ពុជា ដូចតទៅនេះ
បារាំង និងសៀម  បានចុះហត្ថលេខាលើអនុសញ្ញាឆ្នាំ ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ ១៩០៧ បង្កើតគណកម្មការចំរុះដើមី្បកំណត់សីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម។  នៅក្នុងថេរវេលា ពីឆ្នាំ ១៩០៥-១៩០៨ គណកម្មការចំរុះបារាំង-សៀម ដែលបង្កើតទើ្បងដោយអនុសញ្ញាឆ្នាំ ១៩០៤ បានធ្វើកម្រងផែនទីចំនួន១១ផ្ទាំង (ផែនទីទាំងអស់មានមាត្រដ្ឋាន ១/២០០.០០០) ដែលក្នុងនោះមានទាំងផែនទី ដងរែក*ដែលកំណត់សីមាព្រំដែនតំបន់   ដែលជាតំបន់ប្រាសាទ ព្រះវិហារ   (កម្ពុជាស្ថិតក្រោមរាជការអាណា ព្យាបាលបារាំង ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣)
ចាប់តាំងពីផែនទី*ដងរែក*ត្រូវបានផលិតចប់នៅឆ្នាំ ១៩០៨   ប្រទេសថៃបានទទួល ស្គាល់ផែនទីនេះ ដោយបានស្នើសុំច្បាប់ចម្លងផែនទីជាច្រើនច្បាប់ពីអាជ្ញាធរបារាំង  ដើមី្បការប្រើ ប្រាស់ របស់អភិបាលខេត្ដ តាមព្រំដែនថៃ ជាប់នឹងកម្ពុជា។ 
        ក្នុងឆ្នាំ ១៩៥៤ ក្រោយពីកម្ពុជាទើបបានឯករាជ្យនៅខែវិច្ឆិកា ឆ្នាំ ១៩៥៣   កងទ័ព ថៃបានលុក លុយចូលដែនដីកម្ពុជា  ហើយនិងបានកាន់កាប់ ប្រាសាទព្រះវិហារ   ដោយមាន ការអត់ធ្មត់ និងឆន្ទៈ ចង់ចៀសវាងសង្គ្រាម ប្រទេសកម្ពុជាបានដាក់ករណីនេះ ទៅតុលាការយុត្ដធម៌ អន្ដរជាតិ នៅថ្ងៃទី ៦តុលា ឆ្នាំ១៩៥៩។ ដោយផ្អែកជាសំខាន់លើផែនទី ដងរែក* ដែលតុលាការ ហៅថាផែនទី*ឧបសម្ព័ន ១* តុលាការយុត្ដិធម៌អន្ដរជាតិ បានកាត់ក្ដីនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដូចតទៅៈ
 “- ប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ។
- ប្រទេសថៃ ត្រូវមានកាតព្វកិច្ចដកចេញនូវយោធា ឬកំលាំងប៉ូលីស ឬ កំលាំងការពារ ឬ អ្នកថែរក្សាផ្សេងៗ ដែលត្រូវបានដាក់អោយឈរជើងដោយថៃ នៅឯប្រាសាទ ឬ នៅតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅលើដែនដី របស់កម្ពុជា ។
- ប្រទេសថៃ ត្រូវមានកាតព្វកិច្ចប្រគល់មកឱ្យកម្ពុជាវិញនូវរាល់វត្ថុ ដូចមានបញ្ជាក់ក្នុងសំណើទី ៥ របស់កម្ពុជា   ដែលអាជ្ញាធរថៃបានយកចេញពីប្រាសាទ ឬ តំបន់ប្រាសាទ  ចាប់តាំងពីពេលដែលថៃ បានចូលកាន់កាប់ ប្រាសាទនៅឆ្នាំ ១៩៥៤  ។ ”
ពាក់ព័ន្ធនឹងខ្សែព្រំដែនរវាងប្រទេសកម្ពុជា និង ថៃ នៅតំបន់ប្រាសាទព្រះវិហារ   អង្គហេតុ របស់តុលាការយុត្ដិធម៌អន្ដរជាតិ នៅឆ្នាំ ១៩៦២  បានលើកយ៉ាងច្បាស់ ក្នុងចំណោមចំណុចផ្សេងៗ ទៀតៗ  ដូចតទៅៈ
“តុលាការចាត់ទុកថា នៅឆ្នាំ ១៩០៨-១៩០៩ ប្រទេសថៃបានទទួលយកផែនទី “]បសម្ព័ន្ធ ១* ថាជា លទ្ធផលនៃការងារខ័ណ្ឌសីមាព្រំដែន    ហើយអាស្រ័យដូចនេះគឺបានទទួលស្គាល់ខ្សែលើផែនទីនេះ ថាជាខ្សែ ព្រំដែន ដែលជាបច្ច័យនៃឥរិយាបថនេះ គឺត្រូវដាក់ប្រាសាទព្រះវិហារស្ថិតនៅក្នុង ដែនដី កម្ពុជា*។។។
“ភាគីទាំងពីរ តាមការប្រព្រឹត្ដរបស់ខ្លួន  បានទទួលស្គាល់ខ្សែនេះ   ហេតុនេះជាបច្ច័យ គឺបានយល់ព្រម ចាត់ទុក វាជាខ្សែព្រំដែនហើយ*។។។
“ពុំមានមូលហេតុណាមួយដែលនាំឱ្យគិតឃើញថា  ភាគីទាំងពីរបានផ្ដល់សារសំខាន់ទៅលើខបែងចែកទឹក នោះទេ...អាស្រ័យដូចនេះ ក្នុងការបកស្រាយសន្ធិសញ្ញា  តុលាការយល់ថាខ្លួនត្រូវជំពាក់ប្រកាសយក តាម ខ្សែព្រំដែនដែលគូសលើផែនទីក្នុងតំបន់ជម្លោះ ”...
´សូមទាញការយកចិត្ដទុកដាក់របស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិថា  ខាងលើ នេះ គ្រាន់ តែចំណែកតូចមួយនៃអង្គហេតុ របស់តុលាការយុត្ដិធម៌អន្ដរជាតិ។   
គួរកត់សម្គាល់ដែរថា ចាប់តាំងពីការកាត់ក្ដីរបស់តុលាការយុត្ដិធម៌អន្ដរជាតិនៅឆ្នាំ១៩៦២ ប្រទេស ថៃបានយល់ព្រមដកកម្លាំង និងបុគ្គលិកខ្លួនចេញពីតំបន់ ប្រាសាទព្រះវិហារ  និងតំបន់ ជុំវិញប្រាសាទ
នៅខែ មិថុនា ឆ្នាំ ២០០០  ប្រទេសកម្ពុជា និងថៃ  បានចុះហត្ថលេខាលើ អនុស្សារណៈ នៃការ យោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែង និងកំណត់ខ័ណ្ឌសីមាព្រំដែនគោក  ដែលទទួលស្គាល់រួមជាមួយឯកសារផ្សេងទៀត  នូវផែនទីដងរែក* ដែលតុលាការយុត្ដិធម៌អន្ដរជាតិហៅថាផែនទី បសម្ព័ន១*ក្នុងការកាត់ ក្ដីរបស់ខ្លួន)   សម្រាប់ជាមូលដ្ឋានធ្វើការងារវាស់វែង និងកំណត់ខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ។ 
ប្រទេសថៃចាប់ផ្ដើមទាមទារថាជាដែនដីខ្លួន នូវតំបន់ដែលហៅថា ដី ៤,៦ គម២ ក្នុងតំបន់​ ជុំវិញ ប្រាសាទព្រះវិហារ ទើបតែនៅពេលដែលគណកម្មាធិការបេតិកភ័ណ្ឌពិភពលោក ផ្ដើមពិភាក្សា​​ អំពីការ បញ្ចូលប្រាសាទនេះ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក នៅឆ្នាំ ២០០៨ ប៉ុណ្ណោះ។  ការទាម ទាររបស់ប្រទេស ថៃនេះ  ផ្អែកលើមូលដ្ឋានផែនទី ថៃគូសដោយឯកតោភាគី ដែលគ្មានតម្លៃច្បាប់ អ្វីទាល់តែសោះ។   
 
ដើមី្បជំរុញការទាមទារខុសច្បាប់របស់ខ្លួននេះ  ប្រទេសថៃបានប្រព្រឹត្ដអំពើឈ្លានពាន ប្រឆាំងនឹង កម្ពុជាចំនួនបីលើកកន្លងរួចមកហើយ   គឺនៅថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០០៨    ថ្ងៃទី ១៥ តុលា ឆ្នាំ ២០០៨  និងថ្ងៃទី  មេសា ឆ្នាំ ២០០៩  នៅតំបន់វត្ដ កែវសិក្ខាគីរីស្វារៈ  វាលឥន្រីយ៍  ភ្នំទ្រព្យ  និង តាសឹម ដែលសុទ្ធសឹងតែស្ថិតនៅក្នុងតំបន់ជុំវិញ ប្រាសាទព្រះវិហារ    ការឈ្លានពានទាំងនេះ បាន បណ្ដាលឱ្យមានការខូចខាតដល់ជីវិតមនុស្ស និងទ្រពសម្បត្ដិផងដែរ   ជាពិសេស ប្រាសាទព្រះវិហារ
នៅចំពោះមុខការឈ្លានពាក់យ៉ាងជាក់ច្បាស់ទាំងនេះ   ប្រទេសកម្ពុជាបានធ្វើការ អត់ធ្មត់ជា អតិបរិមា  ហើយបានរក្សាការអំណត់យ៉ាងខ្លាំង ដើមី្បធ្វើការចរចាជាមួយប្រទេសថៃ  រកដំណោះស្រាយបញ្ហា ដោយសន្ដិវិធី  និងចៀសវាងការប៉ះទង្គិចយោធាដោយទ្រង់ទ្រាយធំ។   ប៉ុន្ដែ ការខិតខំរបស់កម្ពុជាពុំទទួលបាន ផលទេ  ព្រោះប្រទេសថៃអាងថាខ្លួនមានអាវុធយុទ្ធភ័ណ្ឌច្រើន និង ទំនើបៗ។ 
គួររំលឹកផងដែរថា នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១១   ស្របពេលដែលថៃធ្វើ សមយុទ្ធយោធាតាម ព្រំដែនជាប់កម្ពុជាដោយប្រើកាំភ្លើងធំ តែជាក់ស្ដែងជាការត្រៀមរៀបចំសង្គ្រាម   នាយករដ្ឋមន្ដ្រីអាប់ភីស៊ីត វិជ្ជាជីវ៉ា នៃប្រទេសថៃ បានទាមទារឱ្យប្រទេសកម្ពុជាដកទង់ជាតិ របស់ខ្លួន ចេញពីវត្ដ កែវសិក្ខាគីរីស្វារៈ របស់កម្ពុជា ដែលសង់នៅជិតប្រាសាទព្រះវិហារ តាំងពីឆ្នាំ ១៩៩៨ បីថ្ងៃក្រោយមក នៅថ្ងៃទី ៣១ មករា ឆ្នាំ ២០១១  គាត់បាននិយាយទៀតថានឹងប្រើកម្លាំង ជាជម្រើសចុងក្រោយ .....រដ្ឋាភិបាលមិនខ្លាច សង្គ្រាមជាមួយកម្ពុជាទេ ”.   ក្នុងពេលប៉ុន្មាន ថ្ងៃក្រោយមកទៀត  មេបញ្ជាការទ័ពថៃ  ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏បានបោះសំដី ប្រហាក់ ប្រហែលគ្នាថា  “នឹងប្រើកម្លាំងជាមធ្យោបាយចុងក្រោយ*។    
ជាថ្មីទៀត នៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ ២០១១  នាយករដ្ឋមន្ដ្រីអាប់ភីស៊ីត វិជ្ជាជីវ៉ា បានថ្លែងប្រាប់ អ្នកយកពត៌មានថា ខ្ញុំនៅតែយល់ថា ការដកទ័ពចេញតាមសំណើកម្ពុជា មិនអាចធ្វើបានទេ   ព្រោះយើងត្រូវ រក្សាសិទ្ធរបស់ខ្លួន (លើតំបន់នេះ ) បើទោះជាវាអាចមានគ្រោះថ្នាក់ប៉ះទង្គិចគ្នា ម្ដងទៀតក្ដី  ”  ក្នុងពេលដែល កម្ពុជាស្នើឱ្យដកកងទ័ពទាំងសងខាង ឱ្យឆ្ងាយពីខ្សែព្រំដែន  ដើមី្បចៀស វាងការប្រឈមមុខគ្នាដោយអាវុធជា ថ្មីទៀត។ 
សេចក្ដីថ្លែងការណ៍ទាំងអស់នេះ ស្របនឹងការត្រៀមរៀបចំសង្គ្រាម  គឺជាការបង្កឱ្យមាន ទទ្ហី្បករណ៍  ដើមី្បធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសកម្ពុជា នៅខែកុម្ភៈ ថ្ងៃទី ៤-៥-៦-និង    យោងតាមបណ្ដាញ ផ្សព្វផ្សាយរបស់ថៃ ដូចដែលលោកជំទាវ និងឯកឧត្ដមប្រហែលជាបានជ្រាបស្រាប់   សូម្បីតែពេលនេះក៏ថៃ នៅតែបន្ដបង្កើនការដាក់ពង្រាយរថក្រោះ  កាំភ្លើងធំ និងទាហាន ច្រើនថែមទៀត នៅតាមព្រំដែនជាមួយ កម្ពុជា  
អំពើឈ្លានពានយ៉ាងជាក់ស្ដែង ម្ដងហើយម្ដងទៀត ដោយប្រទេសថៃប្រឆាំងនឹងកម្ពុជា    គឺជាការ រំលោភលើលិខិតូបករណ៍ច្បាប់ដូចខាងក្រោមៈ
១-មាត្រា ៩៤.១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ស្ដីពីកាតព្វកិច្ចរបស់គ្រប់សមាជិកអង្គការ សហប្រជាជាតិ  ដែលត្រូវគោរពតាមសេចក្ដីសំរេចរបស់តុលាការយុត្ដិធម៌អន្ដរជាតិ នៅក្នុងរាល់ ករណី ដែលមានខ្លួនភាគី។
២-មាត្រា ២.៣  និង  ២.៤   នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
៣-សន្ធិសញ្ញាមិត្ដភាព និងសហប្រតិបត្ដិការនៅអាស៊ីអគ្នេយ៍  មាត្រា   ដែលប្រទេសកម្ពុជា និងថៃ ជាភាគី ចែងអំពី
-ការគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព   អធិបតេយ្យភាព  សមភាព និងបូរណ៌ភាពដែនដី និង អត្ដសញ្ញាណជាតិរបស់ប្រជាជាតិទាំងអស់។
- ការដោះស្រាយការខ្វែងគំនិតគ្នា និង ជំលោះ ដោយសន្ដិវិធី ។
- ការលះបង់នូវការគំរាមកំហែង ឬ ការប្រើកំលាំង។
៤-កិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យភាព  ឯករាជ្យភាព និងបូរណ៌ភាពដែនដី  និងការមិនអាចរំលោភ បាន   ការមិនចូលបក្សសម្ព័ន្ធ និង ឯកភាពជាតិនៃប្រទេសកម្ពុជា  មាត្រា ២.២. c និង ២.២.ដ នៃ កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ ១៩៩១។
អាស្រ័យហេតុនេះ  ខ្ញុំសូមសំណូមពរយ៉ាងទទូចឱ្យក្រុមប្រឹក្សាសន្ដិសុខ  ចាត់វិធានការ ស្របតាម មាត្រា ៣៥.១  ៣៦  ៣៩ និង ៩៤.២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើមី្បបញ្ឈប់ ការឈ្លានពានរបស់ ប្រទេសថៃ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្ដិភាព និងស្ថិរភាពនៅ ក្នុងតំបន់    នៅពេលរង់ចាំ មានដំណោះស្រាយជាស្ថាពរ រាជរដ្ឋាភិបាលកម្ពុជាយល់ថា ជាការចាំបាច់បំផុត  ត្រូវមានអ្នកសង្កេតការណ៍ អ្នករក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ព្រំដែននេះ  ដើមី្បធានាថានឹងគ្មានការប្រទូស្ដ សារ៉ាយ ដោយអាវុធជាថ្មីទៀត 
ទោះបីជាការអត់ធ្មត់ និងការប្រឹងប្រឹងរបស់កម្ពុជាដើមី្បរកដំណោះស្រាយដោយ សន្ដិវិធីតាម ការចរចាទ្វេភាគីត្រូវបរាជ័យក៏ដោយ  ក៏កម្ពុជានៅតែមានបំណងជានិច្ច ចង់រក ដំណោះស្រាយដោយសន្ដិវិធី  តាមរយៈក្របខ័ណ្ឌតំបន់ដូចជាអាស៊ាន  ព្រោះកម្ពុជា និងថៃសុទ្ធតែ ជាសមាជិកអង្គការនេះ។
ក្នុងករណីពុំមានដំណោះស្រាយសន្ដិវិធីចំពោះជម្លោះនេះ ទោះបីជាមានការជួយ សម្រួលពី អាស៊ានហើយក្ដី   កម្ពុជាសូមស្នើសុំឱ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បន្ដចូលរួមរកដំណោះ ស្រាយជាស្ថាពរ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ 
ក្រុមប្រឹក្សាសន្ដិសុខក៏អាចដាក់បញ្ហានេះទៅតុលាការយុត្ដិធម៌អន្ដរជាតិ  ដើមី្បបក ស្រាយ សាលក្រមឆ្នាំ ១៩៦២ របស់តុលាការនេះ ស្របតាម មាត្រា ៩៦.១ នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ  ព្រោះមូលហេតុដែលជាឬសគល់នៃជម្លោះ  គឺស្ថិតនៅលើការបកស្រាយដោយ ខុសឆ្គងនូវសាលក្រម តុលាការយុត្ដិធម៌អន្ដរជាតិឆ្នាំ ១៩៦២
ដោយមានសេចក្ដីសម្រេចចិត្ដដ៏ឆាប់រហ័សរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពី សបា្ដហ៍កន្លងទៅ ដើមី្បកោះប្រជុំនៅថ្ងៃនេះ  កងទ័ពថៃបានបន្ធូរបន្ថយការវាយ ប្រហារទ្រង់ ទ្រាយធំប្រឆាំង កម្ពុជា  ហើយបានឯកភាពលើការផ្អាកបាញ់គ្នា     រដ្ឋាភិបាលរបស់ខ្ញុំ សូមឆ្លៀត ឱកាសនេះថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតដល់សមាជិកក្រុមប្រឹក្សាសន្ដិសុខទាំងអស់ ចំពោះការ ចាត់វិធានការភ្លាមៗនេះ ដែលបាន សង្គ្រោះជីវិត និងបញ្ចៀសទុក្ខវេទនាជាច្រើន  មិនមែនសម្រាប់ តែប្រជាជនកម្ពុជាប៉ុណ្ណោះទេ  គឺទាំងប្រជាជន ថៃផងដែរ។ 
សូមអរគុណ

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...