ដោយៈរួម ជាតិ
រាល់ពេល
ដែលដឹងថាសហគមន៍អឺរ៉ុប ឬតំណាងអង្គការសហប្រជាជាតិ
មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាម្តងៗ
គេតែងតែឃើញគណបក្សប្រឆាំងប្រើល្បិចត្អូញត្អែរ ទួញសោក
ហាក់ដូចជាពួកគេ និងប្រជាពលរដ្ឋ
ទទួលរងនូវការធ្វើបាបធ្ងន់ធ្ងរពីរាជរដ្ឋាភិបាល ប៉ុន្តែ
សកម្មភាពទាំងនេះ វាគ្រាន់តែជាការឆ្លៀតឱកាសយកចិត្ត យកថ្លើមបរទេស
និងធ្វើខ្លួនជាបាវបំរើឱ្យបរទេស ដើម្បីបានប្រាក់ជំនួយ
និងការកេងចំណេញផលយោជន៍នយោបាយក្រុមខ្លួនតែប៉ុណ្ណោះ។
ជនឱកាសនិយមទាំងនោះ រួមមាន លោក កឹម សុខា
ប្រធានគណបក្សសិទ្ធិមនុស្ស បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា
កំពុងតែរឹតបន្តឹងសេរីភាព ក្នុងសកម្មភាពនយោបាយ
នឹងធ្វើរបាយការណ៍ទាំងនេះប្តឹងទៅ លោក សុរិយា ស៊ូប៊េឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និង លោកស្រីមូរ សុខហួរ
អ្នកតំណាងរាស្រ្តខេត្តកំពតរបស់ គណបក្សសម រង្ស៊ី
ក៏បានធ្វើសន្និសីទកាសែតនៅមុខរដ្ឋសភាជាតិកម្ពុជា
កាលពីព្រឹកថ្ងៃច័ន្ទទី៥ ខែ ធ្នូ ឆ្នាំ២០១១
ស្តីពីកម្មករអន្តោប្រវេសន៍នៅប្រទេសម៉ាឡេស៊ី ក្នុងបំណងបង្ហាញឲ្យ លោក សុរិយា ស៊ូប៊េឌី មើលឃើញថា មានការរំលោភច្បាប់ការងារ។
អ្នករាយការណ៍ពិសេសផ្នែកសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊េឌី បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃចន្ទ័។
ទង្វើដែលមានលក្ខណៈជាបាវបំរើបរទេស របស់ លោក កឹម សុខា និងលោកស្រី មូរ សុខហួរ នោះត្រូវបានចាស់ទុំខ្មែរយើងហៅថា ហែកទ្រូងឲ្យក្អែកចឹក ឬអាចហៅម្យ៉ាងទៀតថា ចាំតែទូលពិត ក្នុង
គោលដៅឲ្យអង្គការសហប្រជាជាតិកាត់បន្ថយជំនួយ
ជាចេតនាមិនចង់ឃើញមានការអភិវឌ្ឍនៅកម្ពុជា
ប៉ុន្តែរាល់ការរាយការណ៍របស់ពួកគណបក្សប្រឆាំង
ដែលបានមួលបង្កាច់មកលើរាជរដ្ឋាភិបាលយ៉ាងនេះក្តី ក៏សហគមន៍អន្តរជាតិ
និងប្រទេសម្ចាស់ជំនួយ
នៅតែយកចិត្តទុកដាក់ផ្តល់ជូនដល់រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗជាងមួយ
ពាន់ លានដុល្លាអាមេរិកជាបន្តបន្ទាប់។
កាលពីថ្ងៃទី៤
ខែធ្នូ ឆ្នាំ២០១១ តាមរយៈវិទ្យុបរទេសនិយាយខេមរៈភាសា បានផ្សាយថា
មន្រ្តីគណបក្សសិទ្ធិមនុស្ស បានចោទប្រកាន់ថា អាជ្ញាធរសង្កាត់បាក់ខែង
ខណ្ឌឬស្សីកែវ
បានរារាំងមិនឲ្យគណបក្សសិទ្ធិមនុស្សរៀបចំវេទិកាសំណេះសំណាលមួយ
រវាងអ្នកតំណាងរាស្រ្តនិងប្រជាពលរដ្ឋ។ វិទ្យុនេះបានដកស្រង់សំដី លោក ផាត ផល្លា
ប្រធានគណៈកម្មាធិការប្រតិបត្តិការគណបក្សសិទិ្ធមនុស្ស បាននិយាយថា
គណបក្សសិទ្ធិមនុស្សរៀបចំពិធីសំណេះសំណាលមួយកាលពីថ្ងៃអាទិត្យនេះនៅវត្ត
ក្តីចាស់ ក្នុង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ប៉ុន្តែមានការចោទប្រកាន់មកលើអាជ្ញាធរមូលដ្ឋានថា
បានមកគំរាមកំហែងព្រះចៅអធិការ
វត្តមិនឲ្យផ្តល់ទីតាំងដល់គណបក្សសិទ្ធិមនុស្សរៀបចំវេទិកាទេ។
ការចោទប្រកាន់ទាំងនេះត្រូវបាន លោក ញឹក ភីផុន ចៅសង្កាត់បាក់ខែង
បានបដិសេធថា« អាជ្ញាធរមិនបានរុះរើរោងវេទិការបស់គណបក្សសិទ្ធិមនុស្សទេ
គឺអ្នករៀបចំកម្មវិធីនោះបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ។
ទោះបីជាមានការបកស្រាយរបស់លោកចៅសង្កាត់យ៉ាងណាក៏ដោយ ក៏លោក កឹម សុខា
នៅតែបន្ទរតាមពាក្យសំដីកូនចៅរបស់ខ្លួនបន្តចោទប្រកាន់មកលើ
រាជរដ្ឋាភិបាលថា « កំពុងតែរឹតបន្តឹងសេរីភាពក្នុងសកម្មភាពនយោបាយ »
លោក កឹម សុខា អះអាងថា នឹងធ្វើរបាយការណ៍ទាំងនេះប្តឹងទៅ លោក សុរិយា ស៊ូប៊េឌី ។
បើរាជរដ្ឋាភិបាលរឹតបន្តឹងសេរីភាពក្នុងសកម្មភាពនយោបាយមែននោះ ហេតុអ្វីបានជាលោក កឹម សុខា ចាប់តាំងពី
ធ្វើជាប្រធាននៅមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
និងរហូតមកធ្វើប្រធានគណបក្សសិទ្ធិមនុស្ស
និងបានដើរធ្វើវេទិកានៅគ្រប់ច្រកល្ហក
ទូទាំងប្រទេសកម្ពុជាសឹងតែជារៀងរាល់ថ្ងៃសូម្បីតែថ្ងៃបុណ្យទានឬ
ថ្ងៃសៅរ៍ អាទិត្យ សួរថា តើសេរីភាពរបស់ លោក កឹម សុខា ប៉ុនណាទៀតទើបឆ្អែតឆ្អន់?
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីំ បាន
និងកំពុងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន
តាមរដ្ឋធម្មនុញ្ញដែលប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជា
បានអនុវត្តនូវគោលនយោបាយ ប្រជាធិបតេយ្យ
សេរីពហុបក្សអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។
រៀងរាល់៥ឆ្នាំម្តងៗមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
និងការបោះឆ្នោតថ្នាក់ក្រោមជាតិ
លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិសេរីភាពដ៏ពេញលេញ
ដល់គណបក្សនយោបាយក្នុងការធ្វើគោលនយោបាយផ្សព្វ
ផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច តាមវិទ្យុ
ហើយពួកគេថែមទាំងបានជួលម៉ោងផ្សាយបន្តទៅច្រើនប៉ុស្តិ៍ទូទាំងប្រទេស
កម្ពុជាទៀត ។
បើនិយាយអំពីចំ
នួនអង្គការ សមាគម សង្គមស៊ីវិលនៅប្រទេសកម្ពុជាមានច្រើនជាងបីពាន់
ហើយបាន
និងកំពុង
ធ្វើសកម្មភាពជួយកសាងនិងអភិវឌ្ឍប្រទេសជាតិ។ដូច្នេះការចោទប្រកាន់របស់លោក កឹម សុខា អំពីការរិតបន្តឹងសិទ្ធិសេរីភាពនោះ វាមិនមែនជាការពិតទេ វាគ្រាន់តែជាការប្រឌិតព័ត៌មានទុច្ចរិតដើម្បីបំរើផលចំណេញនយោបាយឲ្យគណបក្សខ្លួនតែប៉ុណ្ណោះ ។
ដោយឡែកតាមអ្នកវិភាគឯករាជ្យបានមើលឃើញថា លោកស្រី មូរ សុខហួរ
បាននឹងកំពុងកេងចំណេញនយោបាយគណបក្ស និងនយោបាយផ្ទាល់ខ្លួន
ដោយលើកយកករណីពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
មកធ្វើសន្និសីទកាសែតចំពេល លោក សុរិយា ស៊ូប៊េឌី មកកម្ពុជា ដើម្បីឆ្លៀតឱកាសបំប៉ោងព័ត៌មាន ជាចេតនាទាក់ទាញសមានចិត្ត ពី លោក សុរិយា ស៊ូប៊េឌី ក៏ដូចជាចង់បានប្រជាប្រិយភាពពីប្រជាពលរដ្ឋតែតាមពិតការផ្អាកមិនឲ្យពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះគឺផ្តើមចេញពីសម្តេច តេជោ ហ៊ុន សែន
បានប្រកាសដល់ក្រសួងការងារតាមរយៈសារាចរណែនាំ
មិនអនុញ្ញាត្តិឱ្យមានការនាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
ទៀតនោះទេ ប៉ុន្តែ លោកស្រីមូរ សុខហួរ បែរជាប្រើល្បិចស៊ីឡាក ដោយកេងចំណេញនយោបាយ ។ ក្នុងបញ្ហានេះ បើគ្មានការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នោះវាប្រាកដជាគ្មានការផ្អាកទេ។ ដូច្នេះ លោកស្រី មូរ សុខហួរ គ្មានអំណាចណាមួយឲ្យរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីផ្អាកឡើយ។
តាមការស្ទង់មតិរបស់វិទ្យាស្ថានសារធារណៈអន្តរជាតិ(IRI)បានបង្ហាញឱ្យឃើញថា
រាជរដ្ឋាភិបាល ធ្វើត្រូវ៧៦% បានន័យថា ជោគជ័យទាំងនេះ
ពិតជាបានកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស
គឺគណបក្សប្រជាជនកម្ពុជា។
ជារួម ការត្អូញត្អែររបស់លោក កឹម សុខា និងលោក ស្រី មូរ សុខហួរ គ្មានប្រយោជន៍អ្វីដល់អង្គការសហប្រជាជាតិឡើយ គឺវាគ្រាន់តែជាព្យុះខ្យល់នៅក្នុងកែវទឹកតែប៉ុណ្ណោះ ដូចពាក្យសុភាសិតបាននិយាយថាមនុស្សជាអ្នកធ្វើទេវតាជាអ្នកកត់ មានន័យថា
ទោះបីគណបក្សប្រឆាំងចោទប្រកាន់មកលើរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ
ក៏គង់តែប្រជាពលរដ្ឋបានដឹងថា
មានតែគណបក្សប្រជាជនតែមួយគត់ដែលបានដឹងសុខទុក្ខ
និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ
ដូច្នេះប្រជាពលរដ្ឋដ៏ច្រើនលើសលប់នឹងនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា
ជានិរន្ត៕
ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១១