Skip to main content

បទវិចារ​ណក​ថា​ ៖ «គោល​នយោ​បាយ​បើក​ចំហរ​ជើង​មេឃ» របស់​សម្តេច​តេជោ ហ៊ុន សែន៖​ សមិទ្ធផលដែលមិនអាចបដិសេធបានរបស់សម្តេច គឺជាជោគជ័យមិនអាច កាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា


បទវិចារណកថា

«គោលនយោបាយបើកចំហរជើងមេឃ» របស់សម្តេចតេជោ ហ៊ុន សែន៖
សមិទ្ធផលដែលមិនអាចបដិសេធបានរបស់សម្តេច គឺជាជោគជ័យមិនអាច កាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា

          ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ សង្គ្រាមបានបំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់​ឧស្សាហកម្ម​ទេសចរណ៍​ របស់កម្ពុជា។ កម្ពុជាបានស្វះស្វែងរកការផ្សះផ្សាជាតិ សន្តិភាព និងសន្តិសុខ ក្នុងអំឡុងពេល​នៃដើម​ទសវត្សរ៍ ឆ្នាំ១៩៩០។ គោលនយោបាយឈ្នះ-ឈ្នះ ដែលសម្រេចបានដោយសម្តេចតេជោ ហ៊ុន សែន ​ក្នុងឆ្នាំ១៩៩៨ បានដាក់ចុះនូវកិច្ចការជាមូលដ្ឋានសម្រាប់ការផ្សះផ្សាជាតិ ស្ថិរភាពនយោបាយ សន្តិសុខ​ផ្ទៃក្នុង ភាពសុខដុម នៃសង្គម និងទំនាក់ទំនងជាមិត្តភាព និងសន្តិភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងទូ​ទាំង​ពិភពលោក។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងគួរជាទីកោតសសើរដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រាសាទ អង្គរ​វត្ត និងតំបន់ជុំវិញ ៤០០ គីឡូម៉ែត្រក្រឡា ដែលពោរពេញទៅដោយប្រាសាទបូរាណរាប់រយ ត្រូវបាន ចុះឈ្មោះ ដោយជោគជ័យនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២ ដែលផ្តល់ឱ្យកម្ពុជានូវកិត្តិយស ជាគោលដៅទេសចរណ៍ស្របតាមផ្លូវច្បាប់នៅលើផែនទីពិភពលោកនោះក៏ដោយ ក៏អសន្តិសុខផ្ទៃក្នុង និង អស្ថិរភាពនយោបាយ បាននៅបន្តជាបញ្ហាលំបាកសម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជាក្នុងទសវត្សរ៍ ឆ្នាំ១៩៩០។ ទសវត្សរ៍ឆ្នាំ២០០០ បានបង្ហាញពីការរីកចំរើនឡើងវិញនៃឧស្សាហកម្មទេសចរណ៍កម្ពុជា ដែល ត្រូវបានចាត់ទុកជាសសរស្តមមួយ នៃសសរស្តមទាំងប្រាំនៃកំណើន និងការអភិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជា ដែល មានកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សំណង់ និងការផ្ទេរប្រាក់ដោយប្រជាជនកម្ពុជាដែលរស់នៅ បរទេស និងពលករចំណាកស្រុក
          ចាប់តាំងពីចុងឆ្នាំ១៩៩៩ នៅក្នុងសន្ទរកថានយោបាយរបស់សម្តេចទៅកាន់ប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន មានគតិបណ្ឌិត និងទស្សនៈវិស័យ ក្នុងការដាក់បញ្ចូលវិស័យទេសចរណ៍នៅក្នុងក្របខ័ណ្ឌនៃគោល នយោបាយរដ្ឋាភិបាល ដែលត្រូវបានដកស្រង់យកមកបង្ហាញដូចខាងក្រោមនេះ៖
          នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដោះស្រាយបញ្ហាទេសចរណ៍ ជាមួយនឹងជំនឿចិត្តដ៏មោះមុតរបស់សម្តេច ដោយបង្ហាញថាប្រទេសកម្ពុជា បច្ចុប្បន្នមានឧត្តមភាពប្រៀប ធៀបនៅក្នុងចំណោមវិស័យមួយចំនួននៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ផលិត កម្មដែលត្រូវការកំលាំងពលកម្មច្រើន និងទេសចរណ៍។ វិស័យទាំងនេះ គួរតែអាចបង្កើតមូលដ្ឋានសម្រាប់ ចាប់ផ្តើមការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
          នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០១ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវមូលដ្ឋាននៃក្របខ័ណ្ឌ គោលនយោបាយរបស់សម្តេច ដើម្បី «កសាងសក្តានុពលវិស័យទេសចរណ៍ឱ្យក្លាយជាក្បាលម៉ាស៊ីនមួយដ៏ សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ បង្កើនចំណូល និង ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន»។
          នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០២ សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថា «ស្ថិរភាពនយោ បាយ និងសន្តិសុខនៅក្នុងប្រទេស គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍទេសចរណ៍»។
          នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០២ សម្តេចតេជោ ហ៊ុន សែន បាននាំមុខលើកឡើងសក្តានុពលនៃ ទំនាក់ទំនងជាក់ស្តែងរវាងទេសចរណ៍ និងការអភិវឌ្ឍទីផ្សារក្នុងស្រុកដោយមានប្រសាសន៍ថា «ទេសចរណ៍ បើកចំហរព្រំដែន និងសេដ្ឋកិច្ច ហើយថែមទាំងធ្វើឱ្យមានឱកាសអភិវឌ្ឍទីផ្សារក្នុងស្រុក សម្រាប់សកម្មភាព ផលិតកម្មតម្លៃខ្ពស់ ការងារ និងសេវាកម្មផ្សេងៗ។
          ក្នុងឆ្នាំ២០០២នោះផងដែរ នៅក្នុងសុន្ទរកថា៤ដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ថ្ងៃទី១៨ ខែមិនា ថ្ងៃទី២០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារដទៃទៀតពាក់ព័ន្ធនឹងទេសចរណ៍ ដែលរួមមានបណ្តាញផ្លូវថ្នល់ ទាន់សភាពការណ៍ ដើម្បីភ្ជាប់សេដ្ឋកិច្ចកម្ពុជា និងកាលានុវត្តភាពទេសចរណ៍ ទាំងក្នុងប្រទេស និងជាមួយនឹង បណ្តាប្រទេសអាស៊ានផ្សេងទៀត។
          សំខាន់បំផុតនោះ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពី «គោល នយោបាយបើកចំហរជើងមេឃ» ដោយបានមានប្រសាសន៍ថា៖ «គោលនយោបាយបើកចំហរជើងមេឃ គឺ ជាការដាក់ចេញនូវគោលនយោបាយគន្លឹះ ដែលនឹងអាចធ្វើឱ្យមានកំណើនដ៏ឆាប់រហ័សនៃឧស្សាហកម្មទេស ចរណ៍របស់យើង»។ «គោលនយោបាយបើកចំហរជើងមេឃ» ត្រូវបានគេយល់ថាជាយុទ្ធសាស្ត្រមួយនៃការ បើកចំហរទីផ្សារអាកាសចរណ៍ ដែលអាចត្រូវបានធ្វើឱ្យសម្រេចឡើងតាមមូលដ្ឋានទ្វេរភាគីក្នុងតំបន់ និង ពហុភាគី។
          រយៈពេល១០ឆ្នាំ រហូតដល់ឆ្នាំ២០១១ លទ្ធផលនៃ «គោលនយោបាយបើកចំហរជើងមេឃនេះ» គឺ មានទំហំធំធេងហួសពីការប៉ាន់ប្រមាណ។ មុនឆ្នាំ២០០២ មានតែចំនួនជើងហោះហើរអន្តរជាតិតិចតួច ប៉ុណ្ណោះចេញ និងចូលទីក្រុងភ្នំពេញ និងសៀមរាប ដែលភ្ជាប់កម្ពុជាទៅនឹងតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានជើងហោះហើរអន្តជាតិប្រចាំថ្ងៃជាច្រើន ហើយក៏មានជើងហោះហើរអន្តរជាតិច្រើនដងក្នុងមួយថ្ងៃ ចេញ និងចូលទីក្រុងភ្នំពេញ និងសៀមរាប ដែលឆ្ពោះទៅ និងមកពីទីក្រុងបាងកក ប៉េកាំង ហ្គ័ងចូវ ហាណូយ ហុងកុង កូឡាឡំពួរ ហូជីមិញ សឹង្ហបូរី សៀងហៃ តៃប៉ិ វៀងចាន់ និងអ៊ីងឈាន់។ ចំនួនអ្នកទេសចរណ៍ បរទេសបានឡើងដល់ ៣ លាននាក់ ក្នុង ឆ្នាំ២០១១ (ការព្យាករណ៍របស់រដ្ឋាភិបាលដែលផ្អែកលើលទ្ធផល ៦ខែក្នុងឆ្នាំ២០១១) កើនឡើងពីចំនួនតែជិតកន្លះលាននាក់ (៤៦៦,៣៦៥) ប៉ុណ្ណោះក្នុងឆ្នាំ២០០០។ ក្នុងឆ្នាំ២០១០ កម្ពុជាទទួលបានកំណើនទេសចរណ៍ ១៦% ដោយអ្នកទេសចរអន្តរជាតិមានចំនួនប្រហែល ជា ២,៥ លាននាក់ ហើយអ្នកទេសចរក្នុងស្រុកមាន ចំនួនប្រហែលជា ៧ លាននាក់ ដែលកើនឡើង ៧% ពីឆ្នាំកន្លងទៅ។
          ក្នុងសុន្ទរកថា ក្នុងឱកាសនៃការបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១១ (ATF) ក្នុង ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់អំពី​អត្ថ​ប្រយោជន៍ នៃគោលនយោបាយឈ្នះ-ឈ្នះ ដែលសម្រេចបានក្នុងឆ្នាំ១៩៩៩ និង​«គោល​នយោបាយ​បើកចំហរ​ជើងមេឃ» ដោយបានមានប្រសាសន៍ថា «កម្ពុជាមិនត្រឹមតែទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ​ សុវត្ថិភាព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលអភិវឌ្ឍន៍យ៉ាងល្អ រមណីយដ្ឋានល្អ សេវាល្អ និងបរិយាកាសសេដ្ឋកិច្ចដ៏មានស្ថិរភាព។ សមិទ្ធផលវិជ្ជមានទាំងនេះ បានមកពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជំរុញវិស័យទេសចរណ៍ក្នុងបរិបថ «កម្ពុជា​ព្រះរាជាណាចក្រអច្ឆរយៈ» ព្រមជាមួយនិងចលនាប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ជាទីក្រុង​ស្អាត​បវរ តំបន់រម្មណីដ្ឋានស្អាត និង សេវាល្អជាទីគាប់ចិត្ត ដោយមានការចូលរួមយ៉ាង​សកម្មពីស្ថាប័ន​ពាក់ព័ន្ធផ្​នែកឯកជន និងប្រជាជន»។
គួរកត់សំគាល់ថា នៅក្នុងទសវត្សរ៍ឆ្នាំ២០០០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាជាតិ មិនតិចជាង ៥០ សុន្ទរកថានោះទេ ក្នុងចំណោមសន្ទរកថាយ៉ាងច្រើន ដែលជាសុទ្ធសឹងជាសុន្ទរកថាគ្រប ដណ្ដប់លើរាល់ទិដ្ឋភាពទាំងអស់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា ចាប់ពីផលិតផល​ និងហេដ្ឋរចនាសម្ព័ន្ធ ទេសចរណ៍ រហូតដល់បដិសណ្ឋារកិច្ចគោលនយោបាយជំរុញវិស័យទេសចរណ៍​របស់រដ្ឋាភិបាល និងជាពិសេស ភាពជាដៃគូរនៅក្នុងការផ្សព្វផ្សាយ និងការរកទីផ្សារនៃផលិតផលទេសចរណ៍​រវាងរដ្ឋាភិបាល វិស័យឯកជន វិនិយោគទុនបរទេស និងអង្គការមិនមែនរដ្ឋាភិបាល
គួរបន្ថែមផងដែរថា ការចុះបញ្ជីឆ្នេរសមុទ្រកម្ពុជាជាសមាជិកនៃក្រុមឆ្នេរសមុទ្រដែលស្អាតបំផុតនៅ​ក្នុងពិភពលោក ដែលត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ នៅខេត្តព្រះសីហនុនៅ​អំឡុងពេលប្រារព្ធពិធីមួយក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នោះ បានបង្ហាញដោយមិនអាចដិសេធបានអំពីការស្វះស្វែងរបស់សម្តេចតេជា ធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះលើផែនទីពិភពលោកថា ជាគោលដៅទេសចរណ៍ដែលត្រូវតែមកទស្សនាខានមិនបានហេតុអ្វីទៅ? គោលដៅ ដែលជាគោលដៅ របស់សម្តេច គឺជាក្ដីសុបិន្តអមតៈរបស់សម្តេច ហើយគេអាចមើលឃើញ និងចងចាំគោលដៅនោះនៅក្នុង​សុន្ទរកថារបស់សម្តេច ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០១ ដែលកម្ពុជាត្រូវ «បង្កើននូវ សក្ដានុពលនៃវិស័យទេស​ចរណ៍ ដើម្បីឱ្យក្លាយជាម៉ាស៊ីនដ៏សំខាន់សំរាប់កំណើនសេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រតាមរយៈការបង្កើត​ការងារ ការបង្កើនប្រាក់ចំណូល និងការធ្វើឱ្យប្រសើរឡើវនូវកម្រិត ជីវភាពប្រជាជន»។
អ្នកសង្ស័យ អ្នកងឿងឆ្ងល់ និងអ្នកប្រឆាំងត្រូវតែពិនិត្យនូវលទ្ធផលនៃ «គោលនយោបាយបើកចំហរ​ជើងមេឃ» របស់សម្តេចតេជោ ហ៊ុន សែន សំរាប់រយៈពេល ១០ ឆ្នាំកន្លងមក ហើយផ្ដល់ការវិនិច្ឆ័យដែល​សមហេតុផល ស្មោះត្រង់ និងយុត្តិធម៌។ ពួកគេមិនអាចបដិសេធចំពោះតថភាព និងភាពពិតទាំងស្រុង​ដោយរឹងទទឹងនោះទេ។ សំរាប់យើងខ្ញុំ ដែលជាសមាជិកនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស យើងខ្ញុំថែម ទាំងជឿជាក់យ៉ាងខ្លាំងថា សំរាប់ប្រ​ជា​ជនកម្ពុជាដ៏ក្នុងចំនួនភាគច្រើនដ៏លើសលប់ផងដែរ «គោលនយោបាយ បើកចំហរជើងមេឃ «របស់សម្តេចតេជោ ហ៊ុន សែន គឺជាហើយនឹងនៅតែជាសមិទ្ធផលដែលមិនអាច បដិសេធបានដែលនឹងត្រូវចងចាំដោយកូនចៅជំនាន់ក្រោយថា ជា​ជោគជ័យមួយដែលមិនអាចកាត់ថ្លៃបាន សំរាប់ប្រជាជនកម្ពុជា ដោយសារតែភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រកបដោយទស្សនៈវិស័យ របស់សម្តេច

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្ដីការគណៈរដ្ឋមន្ត្រី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...