មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យឱសថខូចគុណភាពតាមគ្រឹះស្ថានលក់ឱសថ
ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១២ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង ការចំណាយទៅលើការទិញឱសថគ្មានគុណភាព។
លោក ពេជ្រ សុវណ្ណ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថារូបលោកនិងមន្ត្រីជំនាញមួយក្រុមបានធ្វើការចុះត្រួតពិនិត្យកន្លែងលក់ឱសថមួយកន្លែងឈ្មោះ សុខ គង់ ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៧១ ផ្លូវលេខ៦ ភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីការត្រួតពិនិត្យឃើញថា ឱសថស្ថានខាងលើមានច្បាប់ធ្វើអាជីវកម្មត្រឹមត្រូវ និង ពុំមានការលក់ឱសថក្លែងក្លាយឡើយ៕
គង្គា
- Get link
- X
- Other Apps
- Get link
- X
- Other Apps