ឯកឧត្តម ឆាយ ថន ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Elena Tichenkoនាយកអង្គការអភិវឌ្ឍសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា
ឯកឧត្តម ឆាយ ថន ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Elena Tichenkoនាយកអង្គការអភិវឌ្ឍសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១២ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ឆាយ ថនទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Elena Tichenko នាយកអង្គការអភិវឌ្ឍសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា ។
លោកស្រី Elena Tichenko នាយកអង្គការអភិវឌ្ឍសហប្រជាជាតិ(UNDP) ប្រចាំ កម្ពុជា មានប្រសាសន៌ថា ការជួបពិភាក្សាគ្នានេះគឺដើម្បីសុំអនុសាស្រ្តខ្លះៗពី ឯកឧត្តម ទេសរដ្ឋមន្រ្តី សំរាប់គោលដៅអភិវឌ្ឍសហវត្សកម្ពុជាឆ្នាំ២០១៥។ លោកស្រីបន្តថា UNDP នៅតែជួយបន្តគាំទ្រដល់ក្រសួងផែនការក្នុងការងារគោល អភិវឌ្ឍសហវត្ស ឆ្នាំ២០១៥ បន្តទៀត។
ចំណុចសំខាន់ដែលបានធ្វើការពិភាក្សាគ្នានាពេលនេះគឺទី១ ទាក់ទងទៅនឹង ដំណើរការ នៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិថ្មី ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ និងការកំណត់ភាពក្រីក្រជាថ្មីឡើងវិញនៅកម្ពុជានិងពិភាក្សាពីក្របខណ្ឌសំរាប់ តាមដាន ការត្រួត ពិនិត្យផែនការ អភិវឌ្ឍជាតិ ជាមួយនឹងការគាំទ្ររបស់ដៃគូអភិវឌ្ឍនានា។
ឯកឧត្តម ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៌ថា ចំពោះលទ្ធនៃផែនការអភិវឌ្ឍជាតិថ្មីសំរាប់ឆ្នាំ២០១៤ ដល់ ២០១៨ គឺកំពុងស្ថិតក្នុងដំណើរការ នៃការពិភាក្សាគ្នានៅឡើយដោយសារឧត្តមក្រុមប្រឹក្សអភិ វឌ្ឍជាតិកំពុងតែរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់អណត្តិថ្មីនៅឡើយដូច្នេះនូវពេលឯកសារនេះរួចរាល់ទើប បានដាក់ចូលទៅក្នុងផែនការភិវឌ្ឍជាតិថ្មី ២០១៤ ២០១៨ ។ ចំពោះយន្តការនៃការពិភាក្សាគ្នា ការចូលរួមផ្តល់យោបល់របស់ដៃគូអភិ វឌ្ឍនានា គឺ មិនទាន់អោយ ដៃគូអភិវឌ្ឍចូលរួមធ្វើការដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅឡើយទេ ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ចំពោះការកំណត់នូវភាពក្រីក្រថ្មី គឺមិនទាន់បានផ្សព្វផ្សាយទេ ព្រោះកំពុងស្ថិតក្នុងសេចក្តីព្រាងនៅឡើយហើយបន្ទាប់មកទៀត គឺដាកជូនរាជរដ្ឋាភិបាលដើម្បីសុំសេចក្តីសំរេច។