ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានជូនដំណឹងថា នៅថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៩ ព្រឹក គ.ជ.ប នឹងមានរៀបចំកិច្ចប្រជុំជាមួយតំណាងស្ថានទូតទាំងអស់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិមួយចំនួន។
សេចក្ដីជូនដំណឹងពី គ.ជ.ប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ បានឲ្យដឹងថា កិច្ចប្រជុំនោះ ផ្ដោតទៅលើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ ព្រមទាំងធ្វើបទបង្ហាញជូនភ្ញៀវទាំងអស់ អំពីប្រវត្តិនៃបញ្ជីបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ៘
កិច្ចប្រជុំនោះ បានប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប (ក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ H) ក្រោមការដឹកនាំដោយលោកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប៕