ភ្នំពេញ: ក្រុមប្រឹក្សាយុវជនកម្ពុជា YCC បានចូលរួមឃ្លាំមើលការពិនិត្យ និងចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២ សំរាប់ដំណើរបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ បានដំណើការហើយ កាលពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ខណៈដែលគណបក្សប្រឆាំងពីរ គឺគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានប្រកាសធ្វើពហិកា មិនដាក់អ្នកសង្កេតការណ៍របស់ខ្លួន នៅក្នុងដំណាក់កាល ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១២។
សន្និសីទសារព័ត៌មាន ស្តីពី “យុទ្ធនាការផ្សព្វផ្សាយពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២” កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ រៀបចំដោយក្រុមប្រឹក្សាយុវជនកម្ពុជា ( YCC ) មានការចូលរួមពីតំណាង គ.ជ.ប និងនាយកកម្មវិធីនៃវិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ ( IRI )។
ក្រុមប្រឹក្សាយុវជនកម្ពុជា បានប្រកាសថា ខ្លួនកំពុងតែយកចិត្តទុកដាក់ តាមអង្កេតឃ្លាំមើលលើនីតិវិធី ពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ ចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១២ ខែតុលាកា ឆ្នាំ២០១២។ បញ្ជីឈ្មោះបោះឆ្នោតនោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៣ ខាងមុខនេះដែរ។
លោក សោម ច័ន្ទរតនា នាយកប្រតិបត្តិ នៃអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា ( YCC ) បានឲ្យដឹងថា ដោយមើលឃើញពីសារៈសំខាន់ នៃកាចូលរួមមិនអាចខ្វះបានរបស់យុវជន ក្នុងការជំរុញ និងលើកកំពស់អភិបាលកិច្ចល្អថ្នាក់មូលដ្ឋាន ក៏ដូចជា ការអិវឌ្ឍន៍នានា ក្នុងការគាំទ្រគោលនយោបាយចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ដែលជំរុញឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធនោះ ក្រុមប្រឹក្សាយុវជនកម្ពុជា ( YCC ) បាន និងកំពុងអនុវត្តនូវសកម្មភាពមួយចំនួន ក្នុងការជំរុញ និងគាំទ្រការអិវឌ្ឍន៍មូលដ្ឋាន។
លោកបន្តថា ការចូលរួមក្នុងយុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ក្រុមប្រឹក្សាយុវជនកម្ពុជា បានពង្រាយអ្នកសង្កេតការណ៍ចំនួន ៥៧៦ នាក់ នៅតាមរាជធានី-ខេត្ត ដែលជាគោលដៅចំនួន៩។
លោក រតនា បានឲ្យដឹងដែរថា សម្មភាពរបស់ក្រុមប្រឹក្សាយុវជន មាន ៥ ចំណុចសំខាន់ៗ គឺទី១-បណ្តុះបណ្តាល យុវជន ស្តីពីនីតិវិធី នៃការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទី២-ធ្វើយុទ្ធនាការផ្សព្វផ្សាយទៅដល់ផ្ទះ របស់ប្រជាពលរដ្ឋ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទី៣-ធ្វើការប្រកួតប្រជែងជើងឯកនាំសារ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សំរាប់ឆ្នាំ២០១២ គឺការផ្ញើសារ ទៅកាន់ប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទដែ ទី៤-បើកឲ្យមានមណ្ឌលសម្របសម្រួលផ្តល់ព័ត៌មាន ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងទី៥-ផ្សព្វផ្សាយតាមតាមវិទ្យុ នៅរាជធានភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។
លោក សោម ច័ន្ទរតនា នាយកប្រតិបត្តិនៃអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា ( YCC ) បានបញ្ជាក់ដែរថា កន្លងមកបើទោះបីរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានខិតខំប្រែងប្រែងក្នុងការផ្សព្វផ្សាយព័ត៌មាន ទៅដល់មហាជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្តី តែការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅតែជាបញ្ហាប្រឈមនៅឡើយ ជាពិសេសនៅក្នុងស្រទាប់នៃយុវជន និងពលរដ្ឋដែលរស់នៅតាមជនបទ។ ជាមួយនិងបញ្ហាប្រឈមនេះ ប្រជាពលរដ្ឋមួយចំនួន អាចជួបការលំបាក នៅក្នុងការចូលរួមបំពេញតួនាទី និងកាតព្វកិច្ចដ៏ចាំបាច់របស់ខ្លួន។
លោក រតនា ឲ្យដឹងដែរថា ដើម្បីចូលរួមកាត់បន្ថយនូវបញ្ហាប្រឈមទាំងនោះ ក្រុមប្រឹក្សាយុវជនរបស់លោកបានធ្វើការប្រកួតប្រជែង ផ្ញើសារតាមទូស័ព្ទដៃ ដើម្បីផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយបេក្ខជន ដែលទទួលបានជ័យជំនះ នឹងទទួលបានរង្វាន់មួយចំនួនផងដែរ។
ចំណែកលោក ជិន សារិន នាយកខុទ្ទកាល័យនៃអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ មានចំនួនជាង ៦១ម៉ឺននាក់ ហើយបើគិតពីដំណើរការចុះឈ្មោះរយៈពេលពីរថ្ងៃកន្លងមក គឺចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០១២ គឺចុះបានចំនួន ៣០.៥២៤ នាក់ កែតម្រូវបានចំនួន ៣.១៧៧ នាក់ និងលុបឈ្មោះបានចំនួន ៨.២៤៦ នាក់។
លោកបន្តថា សកម្មភាពទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋឆ្នាំនេះ ហាក់ដូចជា សកម្មជាងមុន៕