Skip to main content

ព្រះរាជសារ និងសាររំលែកទុក្ខមកពីគ្រប់ទិសទីបានបង្ហាញ នូវសមានចិត្តក្រៀមក្រំ និងក្តីសង្វេគដ៏មហាធំធេង ចំពោះការបាត់បង់ព្រះរាជវត្តមាននៃ អង្គសម្តេចព្រះមហាវីរក្សត្រខ្មែរ


AKP ភ្នំពេញ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១២ –
បន្ទាប់ពីបានទទួលដំណឹងអំពីការសោយទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅ វេលាម៉ោង ១ និង២០ រំលងអា ធ្រាត្រ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង នៃ សាធារណរដ្ឋប្រជាមានិតចិន ដោយជរាពាធ ក្នុងព្រះជន្មា យុ ៩០ព្រះវស្សានោះ មានព្រះរាជសារ និងសារចូលរួមរំលែកទុក្ខយ៉ាងច្រើនពីគ្រប់ទិសទីទាំង នៅក្នុង ស្រុកក្នុងតំ បន់ និងពិភពលោក បានចូលរួមសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងក្តីសង្វេគ ដ៏មហាធំធេងចំពោះការ បាត់បង់ ព្រះរាជវត្តមាន នៃអង្គសម្តេចព្រះមហាវីរក្សត្រខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នោះ។
នៅក្នុងព្រះរាជសាររបស់ព្រះបាទភូមិបុល អាឌុលយ៉ាដេត ព្រះមហាវីរក្សត្រ ព្រះរាជាណាចក្រថៃ ថ្វាយ ចំពោះ ព្រះករុណា ព្រះអម្ចាស់ជិតតម្កល់លើត្បូង មានខ្លឹមសារថា ព្រះមហាក្សត្រិយានី នឹងខ្ញុំព្រះករុណា បានទទួល នូវព័ត៌មានដ៏ក្រៀមក្រំជាទីបំផុតចំពោះការ សោយទិវង្គតរបស់ព្រះករុណា ព្រះវររាជបិតា ព្រះបាទនរោត្តម សី ហនុ របស់កម្ពុជា។ ខ្ញុំព្រះករុណា ទាំងពីរសូមចូលរួមជាមួយព្រះករុណា ថ្លៃវិសេស ក៏ដូចជាសមាជិក ព្រះរាជវង្សានុ វង្ស និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា នូវអារម្មណ៍ ដ៏ក្តុកក្តួល និងសូមថ្វាយនូវសមានចិត្ត និងមរណទុក្ខយ៉ាង ជ្រាលជ្រៅបំផុតចំពោះ ការបាត់បង់ដ៏ធំធេងនេះរបស់ប្រទេស និងប្រជាជនព្រះអង្គ។
ចំណែកនៅក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន មានខ្លឹមសារថា ក្នុងឱកាសប្រកបដោយក្តីខ្សឹបខ្សួលរំជួលចិត្តក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះផងដែរ ទូលព្រះបង្គំជា ខ្ញុំ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកកប្បការ ចំពោះអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ជាទីគោរពសក្ការៈស្មើ ជីវិត ដែលព្រះអង្គទ្រង់ដាក់ព្រះជន្មសង្ខារលាចាក លោក ចាកពីទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ចាកពី ព្រះសង្ឃ និងប្រជានុរាស្រ្តជាកូន ចៅ ចៅទួត ចៅលួតរបស់ ព្រះអង្គដែលកំពុងរង់ចាំគាល់ ដង្ហែផ្ទាល់ ព្រះភ័ក្រ្ត គិតថានឹងទ្រង់យាងវិលនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះសុវត្ថិភាព និង មនោសញ្ចេតនានឹករលឹកជាអតិបរមា។
លិខិតសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតក៏បានសរសរផងដែរថា បពិត្រ អង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ការបាត់បង់ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម នៃ អង្គសម្តេច ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នាឱកាសនេះ គឺពិតជាការបាត់បង់នូវតួអង្គ ព្រះអតីតអង្គព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើមគ្មានគូប្រដូចមួយអង្គ ដែលជានិច្ចកាលទ្រង់ បំពេញ ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃគ្រប់កាលៈទេសៈ។ ថ្វីបើព្រះរូបព្រះកាយរបស់ព្រះអង្គ ទម្លាយក្ខន្ធ យាងទៅកាន់បរលោកហើយក្តី ប៉ុន្តែព្រះរាជលំអាន ព្រះវីរគំរូដ៏ល្អឆ្នើមរបស់ព្រះអង្គសម្តេចឪជា អម្ចាស់ ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិការរបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងព្រះសង្ឃ និង ជនរួមជាតិរបស់ព្រះអង្គ ហើយពិតជានឹងស្ថិតស្ថិរគង់វង្សជាអមតៈ។
លិខិតសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតបានបន្តទៀតថា ជាថ្មីម្តងទៀត ទូលព្រះ បង្គំជាខ្ញុំ និងខ្ញុំម្ចាស់ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សូមព្រះអង្គទ្រង់យាង ចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពគ្រប់ៗ ព្រះជាតិកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ។ សូមសម្តេចម៉ែ ជាអម្ចាស់ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិ វន្ធកិច្ច និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់ បំផុតអំពីទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់។
ចំណែកឯកឧត្តម វិន ជាប៉ាវ នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារ ចូលរួមរំលែក ទុក្ខផងដែរ ដែលក្នុងសារនោះមានខ្លឹមសារថា ខ្ញុំមានការរន្ធត់ក្តុកក្តួល និងសែន ក្រៀមក្រំឥតឧបមា ដែលបានទទួល ដំណឹងអំពីការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ។
តាងនាមឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងចំពោះសម្តេចតេជោនាយករដ្ឋ មន្រ្តី និងតាមរយៈសម្តេចតេជោ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវសមានទុក្ខយ៉ាងក្រៀមក្រំ និងក្តីស ង្ខេគដ៏មហា ធំធេង។ ព្រះករុណា ព្រះវររាជបិតា ព្រះបាទនរោត្តមសីហនុ គឺជាព្រះបិតាឯករាជ្យជាតិខ្មែរ។ ព្រះករុណា បានបំពេញការងារយ៉ាងសកម្មបំផុត ក្នុងជីវិតរបស់ព្រះអង្គ ក្នុងការបំពេញព្រះរាជ បូជនីយកិច្ចឯករាជ្យជាតិ និងការ អភិវឌ្ឍ សន្តិភាព និងបានសម្រេចនូវស្នាព្រះហស្ថទុកជា ប្រវត្តិសាស្រ្តជាអមតៈ។
ការយាងចូលទិវង្គតដ៏គួរឲ្យសោកស្តាយបំផុតរបស់ព្រះវររាជបិតា គឺជាការ បាត់បត់ដ៏ធំធេងបំផុតរបស់ប្រជាជន កម្ពុជា។ ព្រះករុណា ព្រះវររាជបិតា គឺជាមហាមិត្តរបស់ ប្រជាជនចិន។ ក្រោមការដឹកនាំរបស់ព្រះអង្គ និងថ្នាក់ដឹកនាំ ចិនជាច្រើនជំនាន់មក ទំនាក់ទំនង មិត្តភាពចិន-កម្ពុជា ត្រូវបានបង្កើត និងថែរក្សាយ៉ាងប្រុងប្រយ័ត្ន ហើយស្ថិតនៅ គង់វង្សមិនរង្គោះរង្គើ ព្រមទាំងបន្តពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយបន្តសម្រេចបាននូវលទ្ធផលជាផ្លែផ្កា។ ប្រជាជន ចិន និងកម្ពុជា នឹងចងចាំជានិច្ចជាប្រវត្តិសាស្រ្តនូវទំនាក់ទំនងមិត្តភាពចិន-កម្ពុជា ដែលត្រូវបានបង្កើត និងអភិវឌ្ឍន៍ ដោយព្រះករុណា ព្រះវររាជបិតា។ សារលិខិតបានបន្តថា ចិន និងកម្ពុជា ជាអ្នកជិតខាង ល្អ ដៃគូល្អ មិត្តល្អ និងបង ប្អូនល្អ។ ភាគីចិនបានត្រៀមខ្លួនជាស្រេចក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជាមួយភាគីកម្ពុជា ដើម្បីបន្តពង្រឹងមិត្តភាពជា ប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយចិន កម្ពុជា។
រីឯប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ក៏បានផ្ញើសាររំលែកទុក្ខ ដែលមានខ្លឹមសារប្រហាក់ ប្រហែលគ្នានេះដែរថា ខ្ញុំមានទុក្ខក្រៀមក្រំបំផុត ដោយបានទទួលដំណឹងពីការយាងចូលព្រះទិវង្គត របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃច័ន្ទទី ១៥ ខែតុលា។ ខ្ញុំសូមសម្តែងនូវ គារវកិច្ចចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់បុគ្គលឆ្នើមមួយអង្គ ដែលតំណាងឲ្យការកសាងសន្តិភាព ដោយមានប្រទេសបារាំងនៅក្បែរទ្រង់ជានិច្ច។ ខ្ញុំដឹងអំពីទំនាក់ទំនងដ៏ខ្លាំងក្លា និងប្រវត្តិសាស្រ្តរវាង ព្រះមហាវីរក្សត្រ និងប្រទេសបារាំង ហើយដែលតាមរយៈព្រះអង្គ ទំនាក់ទំនងនេះបានរួមចំណែក ធ្វើឲ្យប្រទេសជាតិ និងប្រជាជនយើងទាំងពីរកាន់តែខិតជិតគ្នា។ ជាស្ថាបនិក នៃឯករាជ្យជាតិកម្ពុជា ជាអ្នកការពារប្រទេសរបស់ទ្រង់ដោយមិនចេះនឿយហត់លើឆាកអន្តរជាតិ សម្រាប់មនុស្សភាគ ច្រើន ព្រះអង្គគឺជានិមិត្តរូបនៃនយោបាយអាស៊ីមួយដែលលើកតម្កើងនូវសមភាព និងការការពារ អធិបតេយ្យភាពនៃប្រជាជាតិនានា។ ឯកឧត្តមប្រធានាធិបតីបានសរសរបន្តថា នៅមួយថ្ងៃបន្ទាប់ពី កិច្ចប្រជុំកំពូលលើកទី១៤ របស់អង្គការអន្តរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងនេះ ខ្ញុំមិនភ្លេចទេថា ព្រះអង្គបានមានព្រះរាជគុណធំធេងណាស់ចំពោះអង្គការមួយនេះ។ ទ្រង់គឺជាអ្នក ការពារដ៏ក្លៀវក្លានូវវប្បធម៌ហ្វ្រង់កូហ្វូនី ភាសា និងសិល្បៈនៃប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងទស្សនៈពហុសាសន៍នៃទំនាក់ទំនងអន្តរជាតិ។ ឯកឧត្តមបន្តទៀតថា ក្នុងទិវាកាន់ទុក្ខ សម្រាប់ព្រះរាជាណាចក្រកម្ពុជានេះ តាមនាមប្រជាជនបារាំង និងតាងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយព្រះរាជវង្សានុវង្ស និងប្រជារាស្រ្តខ្មែរទាំងអស់។
ចំពោះសាររំលែកទុករបស់ឯកឧត្តម ត្រឿង តាន់សាង ប្រធានរដ្ឋ នៃសធារណរដ្ឋ សង្គម និយមវៀតណាម ឯកឧត្តម ង្វៀន ភូត្រុង អគ្គលេខាធិការបក្ស នៃសធារណរដ្ឋសង្គមនិយម វៀតណាម ឯកឧត្តម ង្វៀន សិញហ៊ុង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសរសេរ សារលិខិតរួមគ្នា មានខ្លឹមសារជារួមថា ដោយទទួលបានព័ត៌មាន សម្តេចព្រះវររាជបិតា នរោត្តម សីហនុ ព្រះវររាជបិតានៃប្រជាជនកម្ពុជា បានសោយទិវង្គតនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១២ ក្នុងនាមបក្សកុម្មុយនីស្តវៀតណាម រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម យើងខ្ញុំ សូមពាំនាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ថ្វាយ ជូន ចំពោះសម្តេចព្រះរាជមាតា នរោត្តម មុនីនាថ សីហនុ ព្រះមហាក្សត្រ នរោត្តមសីហមុនី ព្រះរាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាបងប្អូន។ ការសោយទិវង្គតរបស់សម្តេចព្រះវររាជបិតា នរោត្តមសីហនុ គឺជាការបាត់បង់ដ៏ធំធេងរបស់ព្រះរាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាបងប្អូន។ ប្រទេសវៀតណាម បានបាត់បង់នូវមហាមិត្ត ដែលជួយឧបត្ថម្ភ ដ៏មានតម្លៃ និងគាំទ្រ និងចែករំលែកចំណងមិត្តភាព ដ៏ស្អិតរមួតក្នុងអំឡុងការតស៊ូដ៏លំបាក ដើម្បីឯករាជ្យជាតិ ក៏ដូចជាក្នុងបុព្វហេតុការកសាងជាតិ និងការអភិវឌ្ឍ នៃប្រទេសនីមួយៗ។ សម្តេចព្រះវររាជបិតា នរោត្តមសីហនុ នឹងស្ថិតនៅក្នុងការចងចាំជានិច្ចជាកាលរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការរួមចំណែកដ៏ធំធេងរបស់ព្រះអង្គ។ យើងប្តេជ្ញាខិតខំពង្រឹងទំនាក់ទំនងភូមិផងដ៏ល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិលើគ្រប់វិស័យ និងស្ថិរភាពដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់ នៃប្រទេសទាំងពីរបានបង្កើត ឡើង។ សារលិខិតបានបន្តថា យើងមានជំនឿដ៏មុតមាំថា ក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ នរោត្តមសីហមុនី ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាបងប្អូន នឹងឆ្លងផុតពី មហាទុក្ខ នឹងការបាត់បង់នេះ ហើយបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជា ឈានទៅរកភាពរុងរឿង និងក្លាយ ជាប្រទេសអភិវឌ្ឍ ដើម្បីនាំមកនូវសុភមង្គលដល់ប្រជាជនកម្ពុជា តាមបំណងប្រាថ្នារបស់ សម្តេចព្រះវររាជបិតា។
ព្រះរាជសារ និងសារលិខិត នៃបណ្តាថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនានាក្នុងតំបន់ និង ពិភពលោក អង្គការជាតិ និងអន្តរជាតិ ដែលរួមមាន ប្រទេសចិន ជប៉ុន បារាំង គុយបា វៀតណាម បង់ក្លាដែស ឥណ្ឌូណេស៊ី ថៃ ព្រុយណេ សិង្ហបុរី សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ល។
និងសាររំលែកទុក្ខរបស់កាកបាទក្រហមកម្ពុជា ប្រធានក្រុមប្រឹក្សាអឺរ៉ុប អគ្គលេខាធិការអង្គការ សហប្រជាជាតិ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ធនាគារ អភិវឌ្ឍន៍អាស៊ី គណៈកម្មការ អឺរ៉ុប ជាដើម។ ក្រៅពីនេះ ក៏មានសាររំលែកទុក្ខថ្នាក់ដឹកនាំស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត ក្រុង ជាច្រើនទៀតផងដែរ ក៏មានខ្លឹមសារ និង អត្ថន័យស្រដៀងៗគ្នានេះដែរ៕ ដោយលោក ចង លឹមអ៊ី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...