ភ្នំពេញ: សម្តេច ហ៊ុន សែន បានសម្រេចលុបចោលគម្រោងទៅចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសកម្ពុជា វៀតណាម និងឡាវ CLV លើកទី៧ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
មន្ត្រីរដ្ឋាភិបាលមួយរូប បានប្រាប់ CEN ថា បន្ទាប់ពីបានទទួលដំណឹងអំពីការសោយទិវង្គតរបស់សម្តេចឪ ភ្លាម សម្តេច ហ៊ុន សែន បានចេញបញ្ជាអោយមានការបង្ហូតទង់ជាតិ ពាក់កណ្តាលដង ដើម្បីជាការកាន់ទុក្ខសម្តេចឪ ហើយសម្តេចក៏បានសម្រេចលុបចោលកម្មវិធីមួយចំនួន ដោយរួមទាំងគម្រោងចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ផង។
ជាមួយគ្នានោះ ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី និងសម្តេច ហ៊ុន សែន បានយាង និងចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២ ដើម្បីទៅទទួលព្រះសពរបស់សម្តេចព្រះ នរោត្តម សីហនុ មកធ្វើបុណ្យ តាមប្រពៃណីខ្មែរ នៅរាជធានីភ្នំពេញ៕