ធនាគារពិភពលោកសំឡឹងមើលការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេស កម្ពុជាក្នុងវិស័យផ្សេងៗជាច្រើន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន ត្រូវបានជំរាបប្រាប់ដោយលោកស្រី Pamela Cox អនុ
ប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាហ្វិកថា
«ធនាគារពិភពលោកមានកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយនឹងប្រទេសកម្ពុជា
នៅក្នុងវិស័យនៃការបំរើសេវាកម្មឱ្យកាន់តែល្អប្រសើរ»
និងកំពុងសំឡឹងមើលដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេស
ជាមួយនឹងស្ថាប័នរបស់ប្រទេសកម្ពុជា
ក្នុងបំណងបំរើសេវាកម្មសាធារណៈឱ្យកាន់តែល្អប្រសើរឡើង។
លោកស្រី Pamela Cox បានជំរាបប្រាប់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថា «ខ្ញុំសូមសំដែងការអបអរសាទរ ចំពោះសម្តេច អគ្គមហាសេនាបតីដែកជោ ហ៊ុន សែន នាយករ ដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំរើការងារប្រកបដោយឧត្តមភាព។ យើងមានកិច្ចសហប្រតិបត្តិការល្អណាស់ជាមួយនឹងក្រុមងារការរបស់ឯកឧត្តម ហើយយើងកំពុងសំឡឹងមើលអំពីរបៀបពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យ បោះជំហានទៅមុខបន្ថែមទៀត»។
ធនាគារនេះបានជួយប្រទេសកម្ពុជាក្នុងផ្នែកហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ។
លោកស្រី Pamela Cox ដែលបានដឹកនាំគណៈប្រតិភូធនាគារ និងបានជួបជាមួយសម្តេច ហ៊ុន សែន បាន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា «ធនាគារនឹងសំឡឹងមើលកិច្ចប្រជុំជាមួយនឹងក្រុមរបស់កម្ពុជាក្នុង រយៈពេលពីរ បី ខែក្រោយ និងចាប់ផ្តើមពង្រាងកម្មវិធីអភិវឌ្ឍ។ យើងចង់បន្ត និងពង្រីកកម្មវិធីទាំងនោះ»។
លោកស្រីបានបន្ថែមទៀតថា «ខ្ញុំមានសេចក្តីរីករាយណាស់ ដែលឯកឧត្តមបាននាំយកសេវាកម្មប្រកបដោយប្រសិទ្ធភាពនេះទៅដល់ប្រជាជន»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលឹកពីជ័យជំនះនៃគំរោងរំសាយកងទ័ព។ ការកែទម្រង់ផ្សេងទៀតដូចជាការកែទម្រង់រដ្ឋបាល ច្បាប់ និងប្រព័ន្ធតុលាការ ដែលបាននិងកំពុងបន្តធ្វើ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានជំរាបប្រាប់ដោយសង្ខេបជូនលោកស្រីថា កម្ពុជាបានឆ្លងកាត់ដំណើរការលំបាកលំបិនជាច្រើនក្នុងការធ្វើ សមាហរណកម្ម ៤ ភាគី បន្ទាប់ពីការបោះឆ្នោត ដែលគាំទ្រដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣ ដើម្បីធ្វើឱ្យគណបក្សទាំងនោះរស់នៅ និងធ្វើការជាមួយគ្នា ក្រោមឆ័ត្រតែមួយរបស់រាជរដ្ឋាភិបាល។
សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា ព្រះរាជាណាចក្រកម្ពុជាបានធ្វើការវិនិយោគលើធនធានជាច្រើន ហើយបានចេញផ្សាយនូវច្បាប់ និងបទដ្ឋានជាច្រើនស្តីពីរបៀបបង្រួបបង្រួមភាគី កងកំលាំងប្រដាប់អាវុធ និងរដ្ឋបាលផ្សេងៗគ្នា។ «ប្រសិនបើយើងសំឡឹងមើលទៅអតីតកាល យើងអាចនិយាយបានថា វាជារឿងដែលទទួលបានជ័យជំនះពិតប្រាកដ»។
ឯកឧត្តមបណ្ឌិតសភាចារ្យបានស្វាគមន៍គោលជំហររបស់ធនាគារពិភពលោក ធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាទៅលើកំណែទម្រង់សាធារណៈ ដែលបានដើរតួយ៉ាង សំខាន់ក្នុងសុខុមាលភាពសង្គម។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានលើកឡើងនូវទស្សនៈ សំខាន់ៗស្តីពីគុណភាពនៃសេវាសាធារណៈ។ នេះតម្រូវឱ្យមានការកសាងសមត្ថភាពសំរាប់មន្ត្រីស៊ីវិលចំនួនប្រហែលជា ១៧០.០០០ នាក់ ដូចនេះពួកគេអាចធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងាររបស់ពួកគេ ដើម្បីបំរើសាធារណៈឱ្យបានកាន់តែល្អប្រសើរឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វះស្វែងរកការគាំទ្ររបស់ធនាគារនៅក្នុងបច្ចេកវិទ្យាព័ត៌មាន សំរាប់មន្ត្រីស៊ីវិល ដោយសារតែបច្ចេកវិទ្យាទំនើបៗបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់សេវាសាធារណៈ។
សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានអាជ្ញាធរអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ជាតិ(NiDA)ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាល ទទួលខុសត្រូវសំរាប់ការគ្រប់គ្រងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យា ព័ត៌មាន។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានស្នើសុំធនាគារពិភពលោកឱ្យពិនិត្យមើលគុណភាពអប់រំ ចាប់តាំងពីមានការដុះឡើងដូចផ្សិតនូវសកលវិទ្យាល័យឯកជនក្នុងប្រទេស។
លោកស្រីបានមានប្រសាសន៍ថា «នេះគឺជាអ្វីដែលប្រទេសផ្សេងទៀតមានការព្រួយបារម្ភអំពី គុណភាពនៃការអប់រំ»។
លោកស្រីបានឆ្លើយតបទៅវិញថា «ក្រុមការងារបច្ចេកទេសរបស់យើងនឹងពិភាក្សាជាមួយនឹងក្រុមរបស់ឯកឧត្តមអំពីរឿងនេះ»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា កម្ពុជាមានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC) ដែលជាគណៈកម្មាធិការឯករាជ្យជាតិមួយ សំរាប់វាយតម្លៃគុណភាពអប់រំថ្នាក់ឧត្តមសិក្សា។
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានេះត្រូវបានបង្កើត ឡើងក្នុងឆ្នាំ ២០០៣ ក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងមានឯកឧត្តមសភាចារ្យ សុខ អាន ជាប្រធាន ដើម្បីអភិវឌ្ឍបទដ្ឋាននៃការអប់រំនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា គួរតែអនុវត្តការងារឱ្យបានល្អប្រសើរឡើង ខណៈដែលគណៈកម្មាធិការនេះគួរតែវាយតម្លៃគុណភាពអប់រំ។
ឯកឧត្តមក៏បានស្វះស្វែងរកការគាំទ្រពីធនាគារផងដែរចំពោះថ្នាក់ បណ្តុះបណ្តាលតុលាការ ដែលបានបង្កើតដោយរាជបណ្ឌិតសភាសំរាប់វិជ្ជាជីវៈតុលាការ។
ក្នុងការឆ្លើយតបទៅវិញ លោកស្រីបានមានប្រសាសន៍ថា «យើងរីករាយនឹងសំឡឹងមើលទៅលើវិស័យទាំងអស់នោះជាមួយឯកឧត្តម ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសេវាកម្មសាធារណៈ។ យើងនឹងពង្រីកកិច្ចសហប្រតបត្តិការរបស់យើងឱ្យបានខ្លាំងក្លាបន្ថែមទៀត»៕