Skip to main content

អង្គការសហប្រតិបត្តិការដើម្បីសុវត្ថភាពអេកូឡូស៊ីអន្តរជាតិអញ្ជើញ តេជោសែន ឱ្យធ្វើ​ជាវរៈប្រធាន



សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ កម្ពុជា​ត្រូវបាន​ក្រុ​ម​ប្រឹ​ក្សា​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​អង្គការ​សុវត្ថភាព​អេកូឡូស៊ី​អន្តរជាតិ​(IESCO) ក្នុង​កិច្ច​ប្រជុំ​នាល្ងាច​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១២ នៅ​កោះបាលី នៃ​សាធារណៈ​រដ្ឋឥណ្ឌូនេ​ស៊ី​អញ្ជើញ​ឱ្យ ទទួល​តួនា ទីជា​វរៈប្រ​ធាន (Emeritus Chaiman) ។ នេះ​បើ​តាម ប្រសាសន៍​របស់​ឯកឧត្តម បណ្ឌិត​សភាចារ្យ ​សុខ​ អា​ន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទ​ទួល​បន្ទុកទីស្តីកា​រគណៈ​រដ្ឋមន្រ្តី នា​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១២​នៅ​ព្រលាន​យន្ត​យោះ​អន្តរជាតិ​រាជធានី​ភ្នំពេញ ពេល​ធ្វើ​មាតុ​ភូមិនិវត្តន៍​ពីការ​ចូល​រួម​មហាស​ន្និបាត សុវត្ថិភាព​អេកូឡូ​ស៊ីពិភព​លោក​លើក​ទី២ (Second World Ecological Safety Cooperative Organization- IESCO)​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​កោះ​បាលី នៃសា​ធារណៈ​រដ្ឋ​ឥណ្ឌូ​នេស៊ី ចាប់ពី​ថ្ងៃទី៩ -១២ ខែ​ធ្នូឆ្នាំ​២០១២ ។
ឯកឧត្តម​បណ្ឌិត សុខ អាន  ដែល​ទទួលបាន​ការជ្រើស​តាំងជា​ប្រធាន​ប្រតិបត្តិ (Executive Chairman)និង​ជាសមាជិក​ក្រុមប្រឹក្សា​ថ្នាក់ដឹក​នាំជាន់​ខ្ពស់ (Council of Senior Leaders) របស់ IESCO​ដែល​មាន​ចំនួន​១៧រូប ផង​ដែរ បានមាន​ប្រសាសន៍​ឱ្យដឹង​ថាអង្គ​មហា​សន្និបាតស្តី​ពីសុវត្ថិភាព​​អេកូឡូ​​ស៊ីពិភព​លោក​លើកទី២​បានសម្តែង​ការព្រួយបា​រម្ភយ៉ាង​ខ្លាំង ចំពោះ​ស្ថាន​ភាព​រិចរិល​នៃ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ដែល​បណ្តាល​ឱ្យមាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កាន់​តែធ្ងន់​ធ្ងរ និង​ញឹក​ញាប់ ដែល​ជាការ​គំរាម​កំហែងដល់​សន្តិសុខ​មនុស្ស​ជាតិ និង​និរន្តរភាព​នៃភព​ផែនដី​ទាំង​មូល។

អង្គមហា​សន្និបាត​ក៏បាន​អំពាវ​នា​វ​ឱ្យ​ប្រទេស​នីមួយៗ​ប្រកាន់ខ្ជាប់​នូវការ​អនុវត្ត​គោលការណ៍​អភិវឌ្ឍ​ប្រ​ក​បដោយ​និរន្ត​រភាព ដើម្បីធា​នា​បាន​នូវ​សុវត្ថិភាព​អេកូឡូស៊ី និង​រួម​ចំណែក​ដល់ការ​កាត់​បន្ថយ​ប​ញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ។ លើស​ពីនេះ អង្គ​មហា​សន្និបាត​កត់​សម្គាល់​ថា ប្រទេស​ក្រីក្រគឺ​អ្នក​ទទួល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេពី​បម្រែ​បម្រួល អាកាស​ធាតុ និង​បាន​អំពាវ​នាវ​ឱ្យ​ប្រទេ​ស​អភិវឌ្ឍ និង​ឧស្សា​ហកម្ម​ជឿន​លឿន​បរិច្ចាក និង​ផ្តល់កា​រគាំទ្រ​ឱ្យបាន​ខ្លាំង​ក្លា​ថែម​ទៀត​ដល់ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ។

ទន្ទឹមនឹង​បានធ្វើការ​កត់សម្គាល់​អំពី​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ធំៗ​មួយ​ចំនួន​ ដូច​ជា ៖ ខ្យល់​ព្យុះ Bophaនៅ​​ខេត្តមីន​ដាណាវ ហ្វីលីពីន (ខែធ្នូ ឆ្នាំ២០១២) រញ្ជួយ​ដីនៅ​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​ ប្រទេស​ជប៉ុន (ខែធ្នូ ឆ្នាំ២០១២) ព្យុះសង្ឃរា Sandy នៅទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក (ឆ្នាំ២០១២)​ រញ្ជួយដី ​និងរលក​យក្សស៊ូណាមី នៅសមុទ្រ​ប៉ាស៊ីហ្វិក​ប្រទេស​ជប៉ុន ដែល​បណ្តាល​ឱ្យមាន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ ​នៅតំបន់ Fukushima ប្រទេស​ជប៉ុន (ឆ្នាំ២០១១) រលក​កម្តៅ​នៅប្រទេ​សរុស្សី (ឆ្នាំ២០១០)រញ្ជួយ​ដីនៅ​ប្រទេសហៃទី (ឆ្នាំ២០១០) ខ្យល់​ព្យុះ Ketsana នៅតំបន់​អាស៊ីអា​គ្នេយ៍ (ឆ្នាំ២០០៩) ភ្លើងឆេះ​ព្រៃនៅ​ប្រទេស​អូស្រ្តាលី (ឆ្នាំ២០០៩) រញ្ជួយ​ដីនៅ​ខេត្ត​ស៊ីជួន ប្រទេស​ចិន (ឆ្នាំ​២០០៨) ខ្យល់ព្យុះ Nargisនៅប្រទេស​មីយ៉ាន់​ម៉ា (ឆ្នាំ២០០៨) ព្យុះ​សង្ឃរា​ Katrina នៅរដ្ឋ Louisiana សហរដ្ឋ​អាមេរិក (ឆ្នាំ២០០៥)​រញ្ជួយដី និង​រលក​យក្សស៊ូណាមីនៅ​មហា​សមុទ្រ​ឥណ្ឌា (២០០៤) រញ្ជួយ​ដីនៅ​ប្រទេស​អ៊ីរ៉ង់ (២០០៣)។ល។

មហា​សន្និបាត​ស្តី​ពី​សុវត្ថិភាព​​អេកូឡូ​​ស៊ីពិភព​លោក​លើកទី២​បានចេញ​សេចក្តី​ថ្លែងការណ៍​ស្តីពី​អារ្យ​ធម៌អេកូ​ឡូស៊ី​ពិភព​លោក (World Ecological Civilization Declaration) និង​ផែនការ​សកម្មភាព​​សុវត្ថិ​ភាព​អេកូឡូ​ស៊ី (Ecological Safety Action Plan) ដែល​មាន​ខ្លឹមសារ​សំខាន់ៗ​ដូចខាង​ក្រោម ៖

-សេចក្តី​ថ្លែងការណ៍​ស្តីពីអារ្យធម៌​អេកូឡូ​ស៊ី​ពិភពលោក ៖
+​អារ្យធម៌​អេកូឡូស៊ី​ជាទម្រង់​ថ្មីមួយ​នៃអារ្យធម៌​សង្គម ផ្អែក​លើព័ត៌មាន​ជា​សំខាន់ ដូច​ជា តុល្យភាព​​រូប​សាស្រ្ត អេកូឡូស៊ី​និង​ចិត្ត​សាស្រ្ត ​នៅក្នុង​ទីតាំង​ភូមិសាស្រ្ត​ជាក់​លាក់​មួយ។
+​ប្រទេស​ទាំងអស់​គួរស្វែង​រកការ​អភិវឌ្ឍ​បែប​វិទ្យាសាស្រ្ត ដោយ​ប្រើប្រាស់​ធនធាន​ឲ្យ​បាន​សម​ស្រប​ដើម្បី​រក្សាតុល្យ​ភាពរវាង​សុវត្ថិភាព​អេកូឡូស៊ី និង​ផល​ប្រយោជន៍​ជាតិ។
+​បង្កើត​ឲ្យមាន​អារ្យធម៌​អេកូឡូស៊ី និង​ការអភិវឌ្ឍ​បែប​វិទ្យា​សាស្រ្ត ដោយ​ប្រកាន់​ឱ្យបាន​ខ្ជាប់​ខ្ជួន​នូវ ការ​អនុវត្ត​ច្បាប់​អន្តរជាតិ កិ​​ច្ច​សហប្រតិ​បត្តិការ​អន្តរជាតិ និង​ការបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិ​ភាព​អេកូឡូស៊ី។
+ជំរុញ​ឲ្យ​បង្កើត និង​អនុវត្ត​ច្បាប់​ស្តីពី​អារ្យធម៌​អេកូឡូស៊ី និង​សុវត្ថិភាព​អេកូឡូស៊ី។
+អប់រំ​សាធារណជន​ឲ្យយល់​ដឹងអំពី​អារ្យធម៌​អេកូឡូស៊ី តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។
+កំណត់ វាយតម្លៃ និង​ត្រួត​ពិនិត្យ​ហានិភ័យ​អេកូឡូស៊ី ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា។
+ សម្ព័ន្ធ​អារ្យធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​(UN Alliance of Civilizations) និង​អង្គការ​IESCO នឹង​ធ្វើការ​រួមគ្នា ដើម្បីលើក​កម្ពស់​អារ្យធម៌​អេកូស៊ី​ពិភព​លោក។

-ផែន​ការ​សកម្មភាព​សុវត្ថិភាព​អេកូឡូស៊ី ៖
+ បង្កើត​ប្រព័ន្ធ​អប់រំ​អំពី​សុវត្ថិភាព​អេកូឡូស៊ី ដោយ​បញ្ចូល​ប្រធាន​បទសុវត្ថិភាព​អេកូឡូ​ស៊ី​ក្នុង​កម្មវិធី​សិក្សា ពង្រឹង​ការស្រាវ​ជ្រាវ និងការ​ផ្តល់​សញ្ញាអាសន្ន​ឱ្យបាន​ឆាប់រហ័ស​ពេលមាន​គ្រោះ​មហន្តរាយ​ធម្មជាតិ និងផ្តល់​ការគាំ​ទ្រដល់​អង្គការ​ IESCO ក្នុងការ​បង្កើត​មហាវិទ្យាល័យ​សុវត្ថិភាព​អេកូ​ឡូស៊ី​អន្តរជាតិ។
+សុវត្ថិភាព​អេកូឡូស៊ី​ និងការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​សាធារណៈ។
+ ជំរុញល្បឿន​នៃការ​កសាង ​និងអនុវត្ត​ច្បាប់ស្តីពី​សុវត្ថិភាព​អេកូឡូស៊ី។
+ លើក​កម្ពស់​សមភាព​យេនឌ័រ និងការ​ចូលរួម​របស់​យុវជន​ពាក់ព័ន្ធ​នឹងសុវត្ថិភាព​អេកូឡូស៊ី។
+ អនុវត្ត និងប្រើ​ប្រាស់​បច្ចេកវិទ្យា​សុវត្ថិភាព​អេកូឡូស៊ី។
+ ផ្សព្វ​ផ្សាយ និង​ចែករំ​លែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​អេកូឡូស៊ី។
+ កិច្ចស​ហប្រតិ​បត្តិការ​អន្តរជាតិ​ពហុភាគី​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​អេកូឡូស៊ី។
+ប្រកា​ដែល​គួរឱ្យកត់​សម្គាល់​សេចក្តី​ថ្លែងការណ៍​មមហាសន្និបាតសុវត្ថិភាព​អេកូឡូស៊ី​ពិភព​លោក​លើក​ទី២ (Second World Ecological Safety Assembly – WESA)​គាំទ្រ​ឱ្យ​កម្ពុជា​បង្កើត​គណៈកម្មា​ធិការ​សុវត្ថិភាព​អេកូឡូស៊ី​នៃអាង​ទន្លេ​មេគង្គ និង​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ នៃវេទិកា​សុវត្ថិភាព​អេកូឡូស៊ី​នៃប្រទេស​ទាំង៦​នៃតំបន់​អាង​ទន្លេ​មេគង្គ និង IESCO (Ecological Safety Forum of 6+1 Nations in the Mekong River Basin)
  
សូម​បញ្ជាក់​ថាដោយ​ទទួល​បានការ​ចាត់តាំង​ដ៏ខ្ពង់​ខ្ពស់ពី​សំណាក់​សម្តេច​អគ្គមហា​សេនាប​តីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​កាល​ពីថ្ងៃ ទី៩ ខែធ្នូ​ ឆ្នាំ២០១២ ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី សុខ អាន សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃគណៈ​កម្មាធិការកណ្តាលគ​ណ​បក្សប្រ​ជា​ជន​កម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូគ​ណ​បក្ស​ប្រជាជន​កម្ពុជា ទៅចូលរួ​មមហាសន្និបាតសុវត្ថិ​ភាព​អេកូឡូស៊ី​ពិភពលោក​លើកទី២ (Second World Ecological Safety Assembly – WESA)​ ក្រោម ប្រធា​នបទ«ការ​រស់រាន​មាន​ជីវិត និង​ការ​អភិវឌ្ឍ» ទទួល​រៀបចំ​ដោយ​អង្គការ​សហ​ប្រតិ​បត្តិការ​​ដើម្បី​សុវត្ថិភាព អេកូឡូស៊ី​អន្តរជាតិ (International Ecological Safety Cooperative Organization - IESCO) នៅទី​ក្រុង​បាលី សាធារណ​រដ្ឋ​ឥណ្ឌូ​នេស៊ី។

 មហា​សន្និបាតបាន​ប្រព្រឹត្ត​ទៅ​ដោយមាន​ការ​ចូល​រួមពី​ប្រតិភូ​ចំនួន​ជាង​០នាក់​(ប្រតិ​ភូចិនមាន​ចំនួន​ប្រមាណ​១០០​នាក់) មកពី៤៥​ប្រទេស ដែល​ក្នុង​នោះមាន​ឥស្សរៈ​ជន​ជាន់​ខ្ពស់​ដូច​ជា ៖ ប្រធាន​សភា​ឥណ្ឌូ​នេស៊ី អតីត​ប្រធានាធិ​បតីបង់ក្លាដេស និងសីស៊ែល  អតីត​នាយករដ្ឋមន្រ្តី​ម៉ុង​ហ្គោលី​ និងនេប៉ាល់ ​អតីត​ឧបនាយក​រដ្ឋមន្រ្តី​កាណាដា ​អតីតអគ្គ​លេខាធិការរ​ង​អង្គការ​សហ​ប្រជា​ជាតិទទួល​បន្ទុកផ្នែក​បរិស្ថាន អតីត​ប្រធាន​សភារុស្សី និង​ហ្វីលីពីន សមាជិកសភាតំណាងរាស្រ្ត រដ្ឋមន្រ្តី​នីហ្សេ​រីយ៉ា តង់ហ្សានី  ស្រីលង្ការ និងថៃ​តំណាង​ក្រសួងកា​របរទេស​ឥណ្ឌូ​នេស៊ី មន្រ្តីជាន់​ខ្ពស់​រដ្ឋា​ភិបាល តំណាង​អង្គការ​មិនមែន​រដ្ឋាភិ​បាល អ្នកវិទ្យា​សាស្រ្ត និង​បណ្ឌិតសភាចារ្យរុស្សី​និង​ចិន ទីប្រឹក្សា​អតីត​អនុប្រធានា​ធិបតី​អាមេរិក ស្ថាបនិក​វិទ្យាស្ថាន​ស៊ូកាណូ​ដែលជា​កូន​ស្រីអតីត​ឯកឧត្តម​ប្រធានា​ធិបតី​ឥណ្ឌូ​នេស៊ី ស៊ូកាណូ និងឥស្សរៈជនជា​ច្រើនរូប​ទៀត។

នៅព្រឹក​ថ្ងៃទី​១០ ខែធ្នូ ក្នុង​ពិធីបើក​មហាស​ន្និបាត​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ក្នុង​នាម​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​ផ្ទេរតួ​នាទី​ជាប្រធាន​មហាសន្និបាត​សុវត្ថិភាពអេកូឡូស៊ី​ពិភពលោក​លើកទី១ ឱ្យទៅឯ​កឧត្តម Marzuki Alie ប្រធាន​ សភា​តំណាង​រាស្រ្តនៃសាធារណរដ្ឋឥណ្ឌូនេ​ស៊ីដែល​ជា​ប្រធានម​ហាសន្និ​បាត​លើកទី២​។ នៅក្នុង​អំឡុងពេល​នៃកិច្ចប្រជុំ​ក្រុមប្រឹក្សា​ថ្នាក់ដឹក​នាំមហាស​ន្និបាត​លើក​ទីនេះ​ ឯកឧត្តម​ឧបនា​យករដ្ឋ​មន្រ្តី សុខ អាន និង​ឯកឧត្តម ជាង មីងជុន( Jiang Mingjun) អគ្គនាយក​ IESCO បានចុះ​ហត្ថ​លេខា​លើ«អនុស្សរណៈ​យោគ​យល់​រវាងទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​អង្គការ​ IESCO»សំដៅលើក​កម្ពស់កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធនឹងសុវត្ថិភាពអេកូឡូស៊ី និងរៀប​ចំឱ្យ​មាន​តំ​បន់​សុវត្ថិភាព​អេកូឡូស៊ី​អន្តរជាតិ នៅសារៈ​មន្ទីរធម្មជាតិ​សាកល​សម្តេច​តេជោ និង​តំបន់​បេតិក​ភណ្ឌពិភព​លោក​ព្រះវិហារ។ ឯកឧត្តម​បណ្ឌិត សុខ អានបាន​មាន​ប្រសាសន៍​ឱ្យដឹង​ថាគោល​បំណង​នៃការចុះ​ហត្ថលេខា​ដើម្បីស្វែង​រកគាំ​ទ្រចំពោះ​ការងារ​លើកកំពស់​ការការពា​រ​ចំ​ពោះ​បរិស្ថាន​នៅតំប់​ប្រាសាទ​ព្រះវិហារ។

ជាការ​កត់សម្គាល់ ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត សុខ ​អានមហា​សន្និបាត​នេះ​រៀប​ចំ​បាន​យ៉ាងល្អ​ និងមាន​ការចូល​រួមពី​ប្រតិភូជា​ឥស្សរៈ​ជនជាន់​ខ្ពស់ជា​ច្រើន ដែល​ធ្វើឱ្យ​ដំណើរ​ការនៃ​កិច្ចប្រជុំ​ទាំងមូល​មានភាព​រលូន និង​ទទួល​បានលទ្ធផល​ល្អ។ វាគ្មិន​សំខាន់ៗ​ក៏បាន​រំលឹក​ឡើង​វិញ​ផងដែ​រអំពីជោគ​ជ័យនៃ​មហា​សន្និបាត​លើកទី១​នៃ IESCO ដែល​បាន​ប្រព្រឹត្ត​ទៅនៅ​រាជធានី​ភ្នំពេញ ក្នុងអំឡុង​ពេល​នៃមហា​សន្និបាត​គណៈ​បក្ស​នយោបាយ​នៅអាស៊ី (ICAPP) លើក​ទី៦កាល​ពីខែធ្នូ ​ឆ្នាំ២០១០​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​រៀបចំ

 ក្នុងរយៈ​ពេល៥​ឆ្នាំកន្លង​ទៅគឺក្រោយ​ពីការ​បង្កើត​នៅឆ្នាំ​២០០៦​ជាពិសេស​ក្រោយកា​ររៀបចំ​មហា​សន្និបាត​សុវត្ថិភាពអេកូឡូស៊ី​ពិភពលោក​លើក​ទី១​នៅរាជធានី​ភ្នំពេញកាល​ពី​ឆ្នាំ២០១០​ស្ថា​ប័ន  IESCO​ បាន​អភិវឌ្ឍ​ខ្លួនឈាន​ដល់កម្រិត​ថ្មីមួយ​ជាស្ថាប័ន​ អន្តរជាតិ​ឈានមុខ​គេផ្នែក​សុវត្ថិ​ភាព​​អេកូឡូស៊ី ​ដែលមាន​ការទទួល​ស្គាល់​ និងទទួល​បានការ​គាំទ្រពេញ​ទំហឹង​ពីមជ្ឈដ្ឋាន​អន្តរ​ជាតិ។ លទ្ធផលការងារ​ដែល IESCO សម្រេច​បាន​ក្នុង​រយៈ​ពេល៥​ឆ្នាំកន្លង​មកជា​អាទិ៍ 

- បាន​បង្កើត​លេខាធិការ​ដ្ឋាន IESCO នៅទីក្រុង​ហុងកុង ក្នុង​លក្ខណៈ​ជាអង្គការ​មិន​មែន​រដ្ឋាភិ​បាល ​និងលេខាធិការ​ដ្ឋាន IESCO នៅទីក្រុង​ញូវយ៉​ក ក្នុងជា​លក្ខណៈ​អង្គការ​អន្តររដ្ឋា​ភិ​បាល និង​បាន​បង្កើតទំនាក់​ទំនងសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចំនួន​៨៣ និងអង្គការ​អន្ត​រជាតិ​​ជាច្រើន។
- IESCO ទទួលបាន​ឋានៈ​ជាសមាជិក​សង្កេតការណ៍​របស់ ICAPPនិង​បាន​បង្កើត​គណៈកម្មាធិការបម្រែ​បម្រួលអាកាស​ធាតុ​ជាមួយ ICAPP
- ទទួល​បាន​ឋានៈ​សមាជិក​សង្កេត​ការណ៍ និង​សមាជិក​ពិគ្រោះ​យោបល់​របស់​គណៈកម្មាធិការសេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម៌​នៃអ.ស.ប (UN-ECOSOCC)

- បង្កើត​គណៈ​កម្មាធិការបម្រែ​បម្រួលអាកាស​ធាតុ​ជាមួយ COPPPALកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់ (Council of Senior Leadersរបស់ IESCOបាន​ជ្រើសតាំង​ឯកឧត្តម Zhang Deguang ប្រធានមូលនិធិ​ចិនដើម្បី​ការសិក្សា​អន្តរជាតិ ជា​ប្រធាន​មហា​សន្និបាត​សុវត្ថិភាពអេកូឡូ​ស៊ីលើក​ទី៣

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...