Skip to main content

ឯក​ឧត្តម​បណ្ឌិត​​សភា​ចារ្យ​ សុខ អាន ធ្វើ​បទ​​បឋ​កថា អំពី​ខ្លឹម​​សារ​នៃ​​សៀវ​ភៅ “ស” ស្ដី​ពី​ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​​រាស្ដ្រ​នី​តិ​​កាល​​ទី ៥

នារសៀល​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រី បាន​ធ្វើ​បទ​បឋកថា ដ៏​មាន​សារៈសំខាន់​បំផុត អំពី​ខ្លឹម​សារ​នៃ​សៀវ​ភៅ “ស” ជា​ភាសា​ខ្មែរ និង​ភាសា​អង់​គ្លេស ផលិត​ដោយ​អង្គ​ភាព​ព័ត៌​មាន និង​ប្រតិ​កម្ម​រហ័ស ស្ដី​ពី​ការ​បោះ​ឆ្នោត​សកលជ្រើស​តាំង​តំណាង​រាស្ដ្រ​នីតិ​កាល​ទី៥ នៃ​រដ្ឋ​សភា ដោយ​មាន​អ្នក​ចូលរួម​ស្ដាប់​ប្រមាណ​ ៥០០ នាក់ មក​ពី​ក្រសួង​ស្ថាប័ន​នានា រួមមាន សមាជិក​រាជរដ្ឋាភិបាល មន្ដ្រី​រាជ​ការ​ អាជ្ញាធរ សមត្ថកិច្ច អ្នក​អត្ថាធិប្បាយ​វិទ្យុ ទូរទស្សន៍ អ្នក​សារព័ត៌​មាន និង​​​និស្សិតមួយ​ចំនួន​ផង​ដែរ។
 

  
        ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា “សៀវ​ភៅ​ “ស” នេះ ធ្វើ​ឡើង​ដើម្បី​បូក​សរុប​អំពី​​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​ជាតិ ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ទាំង​មូល និង​បញ្ជាក់​ជូន​អំពី​ការ​ពិត​លើ​គ្រប់​​ទិដ្ឋ​ភាព និង ដំណាក់​កាលនៃ​ការ​បោះ​ឆ្នោត។ សៀវ​ភៅ “ស” ​​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ​មាន​លក្ខណៈ​ខុស​គ្នាពី​​សៀវ​ភៅ “ស” ដែលរៀបចំ​ឡើង​ដោយ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត។ ខុសគ្នាត្រង់​ថា សៀវភៅ “ស” របស់​ គ.ជ.ប គឺ​សរសេរ​​បូក​សរុប​អំពី​បញ្ហាវិជ្ជា​ជីវៈ​ និង​បច្ចេក​ទេស​នៃ​ការ​រៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត ដែល​កំណត់​​ដោយ​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ស្ដី​អំពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​។ រីឯសៀវ​ភៅ​ “ស” របស់​អង្គ​ភាពព័ត៌មាន និង ​ប្រតិកម្ម​រហ័ស គឺ​ជា​សៀវ​ភៅ​ដែល​ឈរ​លើ​មូល​ដ្ឋាននៃ​ទិន្នន័យ​ដែល​មាននៅក្នុង​សៀវ​ភៅ​ “ស” របស់ គ.ជ.ប រួម​ទាំង​សកម្មភាព និង ការចោទប្រកាន់នានា របស់គណបក្សប្រឆាំង និង អង្គការសង្គម​ស៊ីវិល​ដែល​មាននិន្នាការប្រឆាំងមួយចំនួន មក​​ធ្វើការ​បក​ស្រាយ​ និង បំភ្លឺការពិត។ សៀវ​ភៅ “ស” នេះ បាន​បក​ស្រាយ​យ៉ាង​លំអិត ទៅនឹងការ​ចោទ​ប្រកាន់​របស់​គណ​បក្ស​សង្រ្គោះជាតិ ដែលមាន​លក្ខណៈ​បំភ្លៃ បន្លំ​ខុស​ពី​ការ​ពិត​ជុំវិញ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្ដ​ថា ការ​ភូត​កុហករបស់​គណបក្ស​ប្រឆាំង បាន​ធ្វើឲ្យ​ប្រជា​ពល​រដ្ឋ​​ម្ចាស់​ឆ្នោ​ត​មួយចំនួនដែលមិនដឹងការពិត បានជឿតាម។ ខុសពីការ​ភូត​កុហកទាំងអស់នេះ ឯក​ឧត្តម​​បាន​បញ្ជាក់​ថា នៅ​កម្ពុជា​ មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដោយសេរី តាម​រយៈ​ការ​បោះ​ឆ្នោត បែប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស ដែលមាន​គណបក្ស​នយោបាយ​ចំនួន ៨ បាន​ចូលរួម​ការបោះ​ឆ្នោត​ក្នុង​អាណត្តិ​ទី ៥ នេះ។
  
ក្នុងអំឡុង​ឆ្នាំ១៩៩៨ ដែល​នៅក្នុង​សម័យ​នោះ កម្ពុជា​នៅ​ប្រើ​ប្រាស់​រូប​មន្ដ​ ពីរភាគ​បី។ ប៉ុន្ដែ​ក្រោយ​​ឆ្នាំ​២០០៦ មក គឺ​បន្ទាប់​ពី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ពីរូបមន្ត ពីរភាគបី មក​ ៥០ភាគរយ បូក ១ និង​ការ​បោះ​ឆ្នោត​ជា​កញ្ចប់ដើម្បី​ដោះ​ស្រាយ​ ភាព​ជាប់​គាំង​នៃ​ស្ថាន​ការណ៍នយោបាយ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង ដែល​ពេលនោះ គណបក្ស​សម រង្ស៊ី ដឹកនាំ​ដោយ​ឯក​ឧត្តម សម រង្ស៊ី ​ផ្ទាល់​ក៏បាន​ចូល​រួម​ចំណែក​ធ្វើ​វិសោធនកម្ម​ផង​ដែរ។
        ជាក់ស្តែង ​​បាន​ក្លាយ​ទៅជា​ទម្លាប់​ទៅហើយ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ម្ដងៗ បក្ស​ប្រឆាំង​តែង​តែ​បដិសេធមិនទទួលយក​លទ្ធ​ផលនៃការ​បោះ​ឆ្នោត។ ​គេ​នៅ​ចាំបាន​ថា ភាព​ជាប់​គាំង​មួយ​ចំនួន ក្នុង​ការ​បង្កើត​រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត បាន​កើត​មាន​ឡើង ដូចជា៖
        

  ដោយឡែក សម្រាប់ការ​បោះឆ្នោត​ឆ្នាំ​២០១៣ អាណត្តិទី ៥ នេះ យោង​តាមស្មារតី​រូប​មន្ដ ៥០​ភាគរយ បូក ១ គឺ​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​ត្រឹម​ត្រូវ​ ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញរបស់​ព្រះរាជា​ណាចក្រកម្ពុជា។
          ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​គូស​បញ្ជាក់ផងដែរថា នៅ​​កម្ពុជាយើង​ អត្រា​ប្រជាជន​ដែល​បាន​ទៅ​​បោះ​ឆ្នោតមានចំនួនដល់​ទៅ ៦៩,៦១​ ភាគរយ ដែល​តួលេខ​នេះ បាន​បង្ហាញ​ពី​ចំនួន សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​ដែល​បាន​ទៅ​បោះឆ្នោត​មាន​កម្រិត​ខ្ពស់ ​​បើ​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​​មួយចំនួន ដូចជា សហអាមេរិក ឥណ្ឌា អង់​គ្លេស អូស្ដ្រាលី​ ជាដើម ដែល​ក្នុង​នោះ ក៏​មាន​ប្រទេស​ហ្វីលីពីន​ផងដែរ ដែល​មាន​​ត្រឹមតែ ៦០​ភាគរយនៃ​ចំនួន​ប្រជាពលរ​ដ្ឋ​ដែល​បាន​​ទៅ​បោះ​ឆ្នោត​ ​តែ​ប៉ុណ្ណោះ។
   
       ឯកឧត្តមសភា ​ចារ្យ សុខ អាន ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​ឧបាយកល​ទុច្ចរិត​នានារបស់​បក្ស​ប្រឆាំង​ក្នុង​ការ​ចោទ​ប្រកាន់​ទៅលើ​ នីតិ​វិធី​នៃការ​បោះឆ្នោត និង ​ល្បិច​កល​ក្នុង​ការ​បដិសេធ​លទ្ធ​ផល​នៃ​​ការ​បោះឆ្នោត តាំង​តែ​ពី​ដំណាក់​កាល​មុនការ​បោះឆ្នោត ​ពេល​យុទ្ធ​នាការឃោសនា​បោះ​ឆ្នោត ​ពេល​បោះ​ឆ្នោត និង ​ក្រោយ​ពេល​បោះឆ្នោត ការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ ដោយ​គណៈកម្មាធិការ​ជាតិ​​រៀបចំការ​បោះឆ្នោតមកម្ល៉េះ។ ក្នុង​ន័យថា គណបក្ស​សង្រ្គោះ​ជាតិ មិន​បាន​ធ្វើ​ចិត្ត​ជា​អ្នក​កីឡា​ទេ ដោយ​ខ្លួន​ចាញ់​ឆ្នោតហើយ មិន​ព្រម​ទទួល​ស្គាល់ការ​ពិត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គណបក្ស​ប្រឆាំង​បាន​ឃុប​ឃិត ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួនពីរ គឺ​ ខុម​ហ្វ្រែល និង​
NDI ក្នុង​ការ​បំភ្លៃ​តួលេខ​អ្នក​ចុះ​ឈ្មោះបោះ​ឆ្នោត ដោយ​ចោទ​ប្រកាន់​ពីការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត ជិត​ពីរលាននាក់។ ប៉ុន្ដែ​នៅ​ពេល​ដែល​ គ.ជ.ប ទាម​ទាររក​បញ្ជី​ឈ្មោះ​ដែល​បាត់​នោះ គណបក្ស​ប្រឆាំង និង​អង្គការ​ទាំង​ពីរនេះ បាន​បដិសេធ​មិនសហការ​ជាមួយ ក្នុង​ការ​ផ្ដល់​ឈ្មោះ​ដែល​ខ្លួនចោទ​ប្រកាន់​ថា បាន​បាត់​​​ពី​បញ្ជី​បោះឆ្នោតនោះ​ឡើយ។ ក្រៅ​ពី​នេះ គណបក្ស​ប្រឆាំង​ក៏​បាន​ប្រើប្រាស់​ការ​ឃោសនា​របស់​ខ្លួន​ផង​ដែរ ដោយ​ធ្វើ​ការ​បំផុស​​ហិង្សា​ពូជ​សាសន៍ ដើម្បី​ធ្វើ​ជា​វប្បធម៌ លាបពណ៌​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ថា​ជា​ជន​ជាតិ​យួន ដូចជា ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ការ​បះ​បោរ និង​បង្កើតនូវ​អំពើ​ដែល​ជា​ការ​ស្អប់​ខ្ពើមចំពោះ​គណបក្ស​កាន់​អំណាច ជាដើម។ ជាក់ស្តែង មាន​ភស្ដុតាង​បញ្ជាក់យ៉ាង​ច្បាស់ នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​មួយ​​ចំនួន ពួកគេ​បាន​រំខាន​អ្នក​បោះឆ្នោត និង​រារាំង​​អ្នក​បោះឆ្នោត មិនឲ្យ​បោះ​ឆ្នោត​ជាច្រើន​ការិយា​ល័យ។ អំពើ​បែប​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​កម្រោលទៅលើ​អនុសញ្ញា​អន្ដរ​ជាតិ ស្ដីពីការ​លុប​បំបាត់​ចោល នូវ​គ្រប់​ទម្រង់នៃ​ការ​រើស​អើង​​ពូជ​សាសន៍ ហើយ​ទង្វើ​នេះ​ត្រូវ​បាន​ចាត់​ទុកថា ជា​អំពើ​ខុស​ច្បាប់ និង​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ ពីព្រោះ​កម្ពុជាជា​រដ្ឋ​ភាគី​ហត្ថលេខី​នៃ​អនុ​សញ្ញា​នោះ​ផង​ដែរ។ ការ​ភូត​កុហក​មួយ​ចំនួន​ទៀតរបស់​គណបក្ស​ប្រឆាំង​ តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជា​សម្ព័ន្ធ​មិត្ត បានបង្កើតបញ្ហាដូចជា ​ទឹក​ខ្មៅ​ជ្រលក់​ដៃ អាច​លុប​​ជ្រះ តែ​ការ​ពិត​ទឹក​ខ្មៅ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌានោះ ​មាន​គុណភាព​ខ្ពស់​ ពិបាក​ក្នុងការ​លាង​ជម្រះណាស់ ហើយ​បញ្ហា​នេះ ក៏ត្រូ​វ​បាន​បំភ្លឺ​ផង​ដែរ ពីអ្នក​សង្កេត​ការណ៍អន្ដរជាតិ​មួយ​ចំនួន​ថា គណបក្ស​ប្រឆាំង​ និង អង្គការ​ក្រៅ​រដ្ឋាភិបាលទាំងនោះ បាន​បំភ្លៃ​រឿង​នេះ ខុសពី​ការ​ពិត។ ក្រៅ​​ពីនេះ ក្រុម​បក្ស​ប្រឆាំង​បាន​ប្រើ​ប្រាស់​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​ហ្វេស​ប៊ុក ដោយបង្កើត​នូវ​ព័ត៌​មាន​ភូត​កុហក​គ្រប់​​បែបយ៉ាង ក្នុង​ការ​បំពុល​បរិយាកាស បង្កើត​នូវ​វិ​ឆ្ឆេទកម្មស្មារតី​​បង្ក​ឲ្យ​ចលាចលក្នុង​សង្គម​ទៀត​ផង។ 
បន្ថែម​ពី​លើ​នេះ ក៏​មាន​វិទ្យុ​បរទេស​ផ្សាយជាភាសាខ្មែរ​ និង​វិទ្យុ​ក្នុង​ស្រុកមួយចំនួន​ ដែល​មាន​និន្នាការ​គាំទ្រគណ​បក្ស​ប្រឆាំង ក៏​បាន​រួម​ចំណែក​ក្នុង​ការ​បំភ្លៃព័ត៌មាន ដើម្បី​បង្កើត​កំហឹង​ពូជ​សា​សន៍ និងការ​ចោទ​ប្រកាន់​នានា​មក​លើ​រាជរដ្ឋាភិបាល​ផង​ដែរ។ យើង​​បាន​កត់​សម្គាល់​ឃើញ​ថា អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​ ហើយដែល​តែងតែ​ប្រកាស​​ខ្លួន​ ថាជា​អ្នកការពារ និង​លើកស្ទួយ​សិទ្ធិ​មនុស្ស ក៏​ប៉ុន្ដែ​ផ្ទុយទៅវិញ អង្គការ​សិទ្ធិមនុស្ស​ទាំង​នោះ បាន​នៅ​ស្ងៀម​មិន​មាន​​​ចេញ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​ថ្កោល​ទោស ទៅ​លើ​ទង្វើ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ឲ្យ​បញ្ឈប់​បញ្ហា​នេះ​ទេ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ បាន​ និង​កំពុង​អនុវត្ត​ស្ដង់ដារ​ពីរ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ 
          ការ​បង្ក​ចលាចល​ដ៏​ធំ​មួយ​ទៀត​នោះ​ គឺ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ការ​ប្រកាស​ក្លែង​ក្លាយ​អំពី​លទ្ធ​ផល​នៃការបោះឆ្នោត​បណ្ដោះ​អាសន្ន​ថា គណបក្ស​របស់ខ្លួន​ឈ្នះ​ឆ្នោត ខណៈដែល​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​ជាង ៣លាន២សែនសម្លេង ហើយគណបក្ស​ប្រឆាំង​​​បាន​ទទួល​ត្រឹម​តែជាង ២លាន៩សែន​សម្លេង។ តាម​ពិត​ភាព​ត្រឹម​ត្រូវ​ដែល​ជា​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត ក្នុង​អាណត្តិ​ទី​ ៥​ នេះ គឺ​គណបក្ស​​ប្រជាជន​កម្ពុជា​ បាន​ទទួល ៦៨​អាសនៈ និង​គណបក្ស​សង្រ្គោះជាតិ ទទួល​បាន​តែ​ ៥៥​អាសនៈ​តែ​ប៉ុណ្ណោះ ប៉ុន្ដែ ត្រូវ​បាន​គណបក្ស​សង្រ្គោះ​ជាតិ​​និយាយ​បំផ្លើស​ថា បក្ស​ខ្លួន​ ​ទទួលបាន​ម្ដង​ថា ៦៣អាសនៈ ម្ដងថា ៧៣អាសនៈ និងម្ដង​ថា ៧៦​អាសនៈ ដែល​គ្មាន​​អ្វី​ជា​​មូលដ្ឋានច្បាស់​លាស់​សោះ​​ឡើយ។
          ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ អំពី​ចំនួន​នៃ​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ជាង ៤​ម៉ឺន​នាក់ ជាពិសេស​ភ្នាក់​ងារ​គណបក្ស​នយោបាយ ​និង​អ្នក​សង្កេត​ការណ៍​នៅ​តាម​ការិយាល័យបោះ​ឆ្នោត​ទាំង១៩០០៩ការិយាល័យ នៅទូទាំងប្រទេស ដែលបាន​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ក្នុង​នោះ​មាន​ទម្រង់ ១១០៤ និង​ទម្រង់​​ផ្សេងៗ​ទៀតថា មាន​ភាព​ត្រឹម​ត្រូវ គ្មាន​ការ​តវ៉ា​ គឺ​​ជាមូល​ដ្ឋាន​ដ៏​សំខាន់ ដែ​ល​គណៈកម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត និង ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ បដិសេធ​មិន​ធ្វើ​ការ​រាប់​សន្លឹក​ឆ្នោត​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ​។ មិនត្រឹម​តែ​ប៉ុណ្ណោះ ការ​ភូត​កុហកបំភ្លៃ​ បំភាន់​សាធារណៈ​មតិជាតិ និង អន្តរជាតិ ​ប្រាស់ចាក​ពី​ការ​ពិតនោះ គឺ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​លួច​បន្លំសន្លឹក​ឆ្នោត នៅ​ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្លាក់​សម្លេងគាំទ្រពី ៩០អាសនៈ មក​នៅត្រឹម ​៦៨​អាសនៈប៉ុណ្ណោះ។ ការ​ចោទ​ប្រកាន់​អំពី​ការលួច​សន្លឹក​ឆ្នោត គឺ​ជា​រឿង​ភូត​កុហក​ដែល​មិនអាច​ទទួល​យកបាន​ ពីព្រោះ​បើ​គិត​អំពី​ចំនួន​ភ្នាក់ងារ​សង្កេត​ការណ៍ នៅតាម​ការិយា​ល័យ​​នីមួយៗ គឺគណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​តែ ២នាក់​ រីឯ​គណបក្ស​សង្រ្គោះ​ជាតិ ​មាន​រហូត​ដល់​ទៅ ៧​នាក់​ ឯណោះ។ រឹតតែអាក្រក់​ជាង​នេះ​ទៅ​ទៀត ដោយ​ការ​អនុវត្ត​នូវ​ល្បិច​កល​ដែល​​ខ្លួន​បាន​រៀប​ចំ​ទុក​​ជា​មុន និង​ផ្អែក​លើ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​​ជា​សម្ព័ន្ធ​មិត្ត គណ​បក្ស​ប្រឆាំង​បាន​យក​ធ្វើ​ជា​លេស​ ដើម្បី​ធ្វើ​ពហិការ​មិនចូលរួម​ក្នុង​ដំណើរ​ការ​ធ្វើបច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះអ្នកបោះឆ្នោត ដំណើរ​ការ​បោះឆ្នោត​ និង​បាន​ប្រកាស​ម្ដង​ហើយ​ម្ដងទៀតថា ខ្លួន​នឹង​មិន​ចូលរួមក្នុង​ការ​បោះឆ្នោត ឬ​ខ្លួន​នឹង​បដិសេធលទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជា​ដើម។ ប៉ុន្ដែ គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ចូលរួម​ក្នុង​ការបោះ​ឆ្នោត​ដដែល ការ​ពិត​ពួក​គេ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បំភាន់​សាធា​រណៈ​មតិប៉ុណ្ណោះ និង​បង្កើត​លេស​ដើម្បី​បដិសេធ​លទ្ធ​ផល​ប្រសិន​បើ​ពួក​​គេ​ចាញ់ឆ្នោត ប៉ុន្ដែ​​ពួក​គេ​នឹង​ទទួលយក​លទ្ធផលនៃ​ការ​​បោះឆ្នោត​ភ្លាម​ៗ ប្រសិន​បើ​ពួក​គេ​ឈ្នះ​ឆ្នោត។ ជា​ង​នេះ​ទៅ​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង គ.ជ.ប បាន​បើក​កញ្ចប់​សុវត្ថិភាព ក ទៅតាម​ដីកា​បង្គាប់​របស់​រដ្ឋ​ធម្មនុញ្ញ ដោយ​មាន​វត្តមាន​តំណាង​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តំណាង​ គ.ជ.ប តំណាង​មក​ពី​គណបក្ស​មាន​អាសនៈ​នៅ​ក្នុង​សភា រួម​ទាំង​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្ដរ​ជាតិ។ បើ​ទោះ​ជា​យ៉ាងនេះ​ក្ដី គណបក្ស​សង្រ្គោះ​ជាតិ  នៅ​តែ​បន្ដ​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​ គ.ជ.ប និងក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ថា​មាន​ភាព​លំអៀង​ទៅ​លើ​គណ​បក្ស​កាន់​អំណាច ក្នុង​ខណៈ​ដែល​ស្ថាប័ន​ឯករាជ្យ​ទាំង​ពីរ​នេះ បាន​បំពេញ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ ដូច​មាន​កំណត់​នៅ​ក្នុង​ច្បាប់។ 
          អ្វីដែល​គួរឲ្យ​កត់​សម្គាល់​ទៀត​នោះ គឺ​អ្នក​សង្កេត​ការណ៍​អន្ដរ​ជាតិ មក​ពីស្ថាប័ន ICAPP និង CAPDI បាន​វាយ​តម្លៃ​ខ្ពស់​ថា ​​តាម​រយៈ​ការ​បោះឆ្នោត​លើក​នេះ គឺ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពិត​ជា​បាន​ចាក់​ឫស​ដ៏​រឹង​មាំនៅ​កម្ពុជា​មែន​។
          មិន​ត្រឹម​តែ​ប៉ុណ្ណោះ គណបក្ស​សង្រ្គោះ​ជាតិ នៅ​តែ​បន្ដ​ធ្វើ​ការ​ទាមទារម្ដង​ហើយ​ម្ដង​ទៀត សុំ​​បង្កើត​យន្ដ​ការ​ថ្មី គឺ​​គណៈកម្មការ​ចំរុះឯក​រាជ្យ ដែល​សំណើ​នោះ មិន​អាច​ទទួល​យក និង​អនុវត្ត​បាន ដោយ​ឈរ​លើ​មូល​ហេតុ​មួយ​ចំនួន រួម​មាន៖ 
-       កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ នីតិ​រដ្ឋ​ ដែល​មាន​ច្បាប់ មាន​យន្ដ​ការ​យុត្តាធិការ​ច្បាស់​លាស់​សម្រាប់​រៀបចំ​ដំណើរការ​បោះឆ្នោត និង​ដោះ​ស្រាយ​វិវាទ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។
-       ការ​ស្នើ​ឲ្យ​បង្កើតយន្ដ​ការ​ថ្មី គឺ​ជា​ការ​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ ដែល​បាន​ចែង​ថា គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ជា​យន្ដ​ការ​សម្រាប់​ដំណើរ​ការ និង​ការ​ដោះ​ស្រាយ​រាល់​វិវាទ​ទាក់​ទង​នឹង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត។
-       គ.ជ.ប បាន​ប្រកាស​លទ្ធ​ផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃទី ១២ ខែ​សីហា ឆ្នាំ​២០១៣ ហើយ​រាល់ពាក្យ​បណ្ដឹង​អំពី​ភាព​មិន​ប្រក្រតី ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​ដោយ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌។ លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​ទី ៨ ខែ​កញ្ញា ឆ្នាំ​២០១៣ រួច​ហើយ។
-       ក្នុង​ព្រះ​រាជ​សារ​​របស់​ព្រះ​មហា​ក្សត្រ ចុះ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៣ ក៏​បាន​បញ្ជាក់​យ៉ាង​​ច្បាស់​ថា ការ​ដោះ​ស្រាយ​បញ្ហា​នានា​របស់​ជាតិ គួរ​ផ្អែក​លើ​រដ្ឋ​ធម្ម​នុញ្ញ និង​ប្រគល់​តួនាទី​ទៅ​ស្ថាប័ន​មាន​សមត្ថ​កិច្ច ដែល​កំណត់​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ​យើង។
ដោយ​ឡែក ​ពាក់​ព័ន្ធ​ទៅនឹង​ការ​បើកសម័យ​ប្រជុំ​សភា​លើក​ដំបូង​នៃ​រដ្ឋ​សភា ត្រូវ​បាន​គណបក្ស​ប្រឆាំង​ព្យាយាម​បំភាន់សាធារណៈ​មតិ​ថា ជា​ការ​រំលោភ​ទៅនឹង​រដ្ឋធម្មនុញ្ញ​ ដែលការ​ចោ​ទ​ប្រកាន់​បែប​នេះ គឺ​ជា​ការ​បក​ស្រាយ​ខុស​ទាំង​ស្រុងរបស់​គណបក្ស​សង្រ្គោះ​ជាតិ អំ​ពី​ខ្លឹម​សារ​នៃ​រដ្ឋ​ធម្មនុញ្ញ​ ដែល​ករណីនេះ ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​មួយចំនួន ​បាន​ធ្វើ​ការ​បក​ស្រាយ​យ៉ាង​ច្បាស់​​លាស់​ហើយ​ថា តាម​ពិត​ មា​ត្រា ៨២ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ កថាខណ្ឌ​ទី​១ បាន​ចែងថា “​រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​ដំបូង​ ៦០ ​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហា​ក្សត្រ ” ដែលផ្ទុយ​ពីការលើកឡើងរបស់​គណបក្ស​សង្រ្គោះ​ជាតិ ថា ការ​ប្រជុំ​សភា​លើក​ដំបូង ធ្វើ​ឡើង ៦០​ថ្ងៃ​​ក្រោយ​ប្រកាស​លទ្ធ​ផល​ឆ្នោត​ចុង​ក្រោយ។ ម្យ៉ាង​វិញ​ទៀត មាត្រា​ ៧៦ កថាខណ្ឌទី​១ ចែងថា “​រដ្ឋ​សភា​មាន​សមាជិក​តំណាង​រាស្ដ្រ​យ៉ាង​តិច ១២០​រូប​ ” មានន័យថា តំណាង​រាស្ដ្រ​យ៉ាង​​តិច ១២០រូប ត្រូវ​បាន​ជ្រើស​រើស​ នៅ​រាល់​ពេល​បោះឆ្នោត​សកល។ ដោយ​ឡែក​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ នេះ សមាជិក​រដ្ឋ​សភា​មាន​ចំនួន ១២៣​រូប។ មាត្រា​ទាំង​ពីរនេះ មិន​បាន​ចែង​ថា សម័យ​ប្រជុំ​លើក​ដំបូង ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះ​មហា​ក្សត្រ ត្រូវ​មាន​វត្ត​មាន​សមាជិក​សភា​យ៉ាង​តិច ១២០ ​រូប​នោះ​ទេ។
         
ជា​រួម​ គណបក្ស​ប្រឆាំង​គ្មាន​​ទឡ្ហីករណ៍​ណាមួយ​ច្បាស់​លាស់ ក្នុង​ការ​បញ្ជាក់​ជំហរ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ឲ្យ​ស័ក្ដិ​សម​ជា​អ្នក​ដឹកនាំគណ​បក្ស​នយោបាយ​មួយ​ប្រកប​ដោយ​ភាព​សុចរិត​នោះ​ឡើយ គឺ​មាន​តែ​ការ​ប្រើ​ប្រាស់​អំណាច​នៃ​ការ​បំភ្លៃ​ ភូត​កុហក និង​បំភាន់​សាធារណៈ​មតិ តែ​ប៉ុណ្ណោះ។ ប៉ុន្ដែ ​​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន បាន​ប្រើ​គ្រប់​ល្បិច​កល​ដើម្បី​បំផ្លាញ​លទ្ធផល​បោះឆ្នោត​ក៏ដោយ ក៏​ការ​ពិតនៅតែ​​ជា​ការ​ពិត​ដដែល គឺ​រដ្ឋ​សភាជាតិ និង​រាជ​រដ្ឋាភិបាល ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​បាន​ និង​កំពុង​បំពេញ​កិច្ច​ការ​របស់​ខ្លួន​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​ និង ច្បាប់ជា​ធរ​មានរបស់កម្ពុជា ដែល​មិន​មាន​អ្វី​បង្ក​ជា​ឧបស័គ្គ​រាំងស្ទះ​ឡើយ។

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...