Skip to main content

កម្ពុជា​ដាក់​ចេញ​​ផែន​​ទី​​ចង្អុល​​ផ្លូវ​នៃ​​ការ​​ធ្វើ​​​​សមាហ​រណ​កម្ម​​ពាណិជ្ជកម្ម​​កម្ពុជា ២០១៤-២០១៨

សម្តេច ​អគ្គមហាសេនាបតី​តេជោ ហ៊ន សែន នាយក​រដ្ឋមន្រ្តីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជានា​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ​បាន​​អំពាវនាវដល់​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន កង​កម្លាំង​ប្រដាប់​ឤវុធ និងឤជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ឲ្យផ្តល់ការគាំទ្រ និង​​យក​ចិត្តទុក​ដាក់​ចូលរួម​ឲ្យបាន​សកម្ម ក្នុងការអនុ​វត្តយុទ្ធសាស្ត្រ​សមាហរណ​កម្មញ​ណិជ្ជ​កម្ម​បែប​វិភាគ ២០១៤-២០១៨ ឲ្យ​បាន​ជោគ​ជ័យ ដោយសម្តេច​មានជំនឿដោយសុទិដ្ឋិនិយម​ថា វានឹង​ក្លាយ​ទៅជា ផែនទី​បង្ហាញផ្លូវ​ចំពោះរាល់​សកម្មភាព​ពាក់ព័ន្ធ​វិស័យពាណិជ្ជកម្ម និងកិច្ចការ​គាំទ្រ​មួយ​ចំនួនទៀត​។

ក្នុង ​ឱកាស​អញ្ជើញជា​អធិបតី​ក្នុងពីធីសម្ពោធ​ជា​ផ្លូវការនៃ​យុទ្ធសាស្ត្រ សមាហរណកម្ម​ពាណិ​ជ្ជ​កម្ម​កម្ពុជា ២០១៤-២០១៨ ​នៅវិមាន​សន្តិភាព ទីស្តីការ​គណៈរដ្ឋមន្ត្រី​​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចំពោះ​មុខខ្ញុំ​ឤច​វាយតម្លៃ​ជាបឋម​បានថា យុទ្ធ​សាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​បែបវិភាគ ២០១៤-២០១៨ នេះ​គឺជា​យុទ្ធសាស្ត្រ​សមាហរ​ណ​កម្មពាណិជ្ជកម្ម​តែមួយ​គត់ ដែល​ត្រូវបាន​ទទួលយក​រួមគ្នាដោយ​រាជរដ្ឋាភិបាល វិស័យឯក​ជន និង​ដៃគូ​អភិវឌ្ឍន៍ ព្រម​ទាំងនឹង​ត្រូវបានអនុវត្តន៍​ដោយភាគី​ពាក់ព័ន្ធ​ទាំង​អស់ តាម​រយៈ «អភិក្រម​គ្របដណ្តប់​លើវិស័យ​ញណិជ្ជកម្ម»។

សម្តេច ​តេជោនាយករដ្ឋមន្ត្រី​មានប្រសាន៍ឲ្យ​ដឹង​ថា ​យុទ្ធសាស្ត្រ​សមាហរណកម្មនេះ បាន​កំណត់​ពីឤទិភាព​ជាក់លាក់​នានា សម្រាប់​ធ្វើអន្តរាគមន៍​ជាបន្ទាន់ ហើយ​ក៏បាន​កំណត់​ឤទិ​ភាព និង​ដំណាក់កាល​អនុវត្តន៍​នានា ដែល​នឹង​ក្លាយ​ទៅ​ជាផែនការ​លម្អិត​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម កម្ពុជា​ក្នុងរយៈ​ពេល ៥ឆ្នាំ​បន្ទាប់​ទៀត​ផងដែរ។

ជា ​រួមយុទ្ធសាស្ត្រ​សមាហរណកម្ម​នេះ បាន​កំណត់​ពីវិធានការ​គោលដៅ​ចំណុច និង​ឤទិភាព​ច្បាស់​លាស់ ដែល​ឤច​ធ្វើឲ្យមាន​ភាព​ប្រាក​ដ​ប្រជា និង​ជា​ការវិភាគ ដែល​មាន​ប្រសិទ្ធភាព ទាំង​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ធនធាន​មនុស្ស និង​ស្ថាប័ន។ ដូច្នេះ ពេល​នេះ​ជាងពេល​ណាៗ​ទាំង​អស់ ដែល​យើង​ត្រូវ​ប្រើប្រាស់​ផែន​ទី​បង្ហាញផ្លូវ នៃយុទ្ធសាស្ត្រ​សមាហរណកម្ម​ញណិជ្ជ​កម្ម​នេះ ដោយ​សារ​តែ​ឯកសារ នេះ​បាន​ផ្តល់នូវ​សូចនាករ និងគោល​រង្វាស់​ច្បាស់លាស់​មួយ​ទាំង​សម្រាប់​ឆ្នាំ ២០១៦ និង ២០១៨ ខាងមុខនោះ។

សម្តេចតេជោ ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ចំពោះ​មុខនេះ​ដែរ យើងត្រូវ​ជំនះ​ឲ្យបាននូវ​បញ្ហា​ប្រឈម​នានា ដែលធ្លាប់​ជួបនាពេល​កន្លងមក​ដូចជាកង្វះ​ខាត​ផ្នែករូបវ័ន្ត និងធនធានមនុស្ស, កង្វះខាត សុខដុម​នីយកម្ម​រវាងកម្មវិធី​មួយ និងកម្មវិធីមួយ​ផ្សេង​ទៀត គុណភាពទាប​នៃ​ការ​តាម​ដានត្រួត​ពិនិត្យ និងវាយ​តម្លៃជា​ដើម​ដើម្បីគាំទ្រ និងជំរុញ​ល្បឿន​នៃការ​អនុវត្ត​សកម្ម​ភាព​ក្នុងយុទ្ធសាស្ត្រ នេះឲ្យ​បានជោគជ័យ។

​ សម្តេច​តេជោនាយក​រដ្ឋមន្ត្រី ​ក៏បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះ​ការ​កើន​ឡើង​ការវិនិយោគ​ដោយផ្ទាល់​ពី​ បរទេស ក្នុង​ឆ្នាំ ២០១៤ និង​ឆ្នាំក្រោយៗ​ទៀត ​តាមរយៈ​នយោបាយ​បើកទូលាយ​របស់កម្ពុជា​។​

​ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ជំរុញ​យ៉ាងខ្លាំង​ដល់​ការងារ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុង​ក្លាយជា​យន្តការ​មួយ​ទាក់ទាញ​វិនិយោគទុន​ថ្មីៗ​បន្ថែមទៀត​មក​ កម្ពុជា ក្នុង​វិស័យ​កម្មន្តសាល​។ តាមរយៈ​នយោបាយ​បើកទូលាយ​បែបនេះ វា​កំពុង​ធ្វើឱ្យមាន​ភាពជឿនលឿន ក្នុងការ​ទាក់ទាញ​ការវិនិយោគ​។​

សម្តេច ​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​ក្នុង​ឆ្នាំ ២០១២ គឺមាន​ចំនួន​ជិត ១.៥០០លាន​ដុល្លារ​អាមេរិក ​កើនឡើង​ពី ៩០០លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១១ ហើយ​វិនិយោគ​ផ្ទា​ល់ពី បរទេស​ក្នុង​ឆ្នាំ២០១៣ ត្រូវបាន​ប៉ាន់ស្មាន​ក្នុង​កម្រិត​មធ្យម​ប្រមាណ ១.២២០លាន​ដុល្លារ​អាមេរិក​។ សម្តេច​តេជោ​មាន​ប្រសាសន៍កត់​សម្គាល់​ថា​“​ទន្ទឹម​នេះ យើង​ក៏​ពិនិត្យឃើញ​ផងដែរ​ថា​ សកម្មភាព​ផលិតកម្ម​ដែល​កន្លងមក​ធ្លាប់តែ​កើតឡើង នៅ​ក្នុង​ប្រទេស​ចិន ថៃ ឬនៅ​ប្រទេសវៀតណាម​នោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​និន្នាការ​នេះ​កំពុងតែ​ផ្លាស់ប្តូរ​ឆ្ពោះ​មកកាន់​ កម្ពុជា ។ នេះ ជា​ដំណើរ​វិវឌ្ឍន៍ មួយ​ថ្មី​នៅក្នុង​តំបន់​។ ក្នុង​ស្មារតី​នេះ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការវិនិយោគ​ដោយផ្ទាល់​ពី​ បរទេស​ក្នុង​ឆ្នាំ២០១៤ និងឆ្នាំក្រោយៗ​ទៀត នឹង​បន្ត​កើន​ឡើងជា​លំដាប់នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​”​។ ជារួម​បន្ទាប់ ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨-២០០៩ កន្លងទៅ នេះ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ស្តារឡើងវិញ​ហើយ​បាន និង​កំពុង​រីកលូតលាស់ ជាប្រចាំ ដែល​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង ក្រោយ​មាន​អត្រាកំណើន​ជុំវិញ ៧ ភាគរយ​ក្នុង​មួយឆ្នាំ​។

​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍វាយតម្លៃ​ថា  ​ដំណើរ​វិ​វ​ឌ្ឍ​នៃ​ស្ថានភាព​សេដ្ឋកិច្ច កម្ពុជា​ក្នុងអំឡុងពេល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះគឺ​ជា​មូលដ្ឋាន និង​​ភាព​ចាំបាច់​នៃ​ការដាក់ចេញ​នូវ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពា ណិ​ជ្ជ​កម្ម​របស់​កម្ពុជា ២០១៤-២០១៨ នេះ​។

​ តាមរយៈនេះ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំមាន​ជំនឿយ៉ាង​មុតមាំថា កម្ពុជា​ពិតជាឤច​បន្ត​បោះ​ជំហានទៅមុខ​យ៉ាង​ស្វាហាប់ និងស៊ីសង្វាក់ ហើយ​ឈាន​ទៅ សម្រេច​បា​ន​នូវ​ចក្ខុ​វិស័យ​វែងឆ្ងាយ​របស់ខ្លួន​ពោលគឺ ប្រែក្លាយ​កម្ពុជា​ទៅជាប្រទេស​មានចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ២០៣០ ហើយ​ឈាន​ឡើង ទៅ​ជាប្រទេស​មានចំណូល​ខ្ពស់​ក្នុង​ឆ្នាំ២០៥០។

​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្មមាន​ប្រសាសន៍ឲ្យ​ដឹង​ថា យុទ្ធ​សាស្រ្តថ្មីនេះ(យុទ្ធសាស្ត្រ​សមាហរណ​កម្ម​ពាណិ​ជ្ជ​កម្ម​កម្ពុជា ២០១៤-២០១៨) គឺជាយុទ្ធ​សាស្រ្ត​លើកទី៣ ដែល​បានរៀបចំ​ឡើងដោយ​រាជរដ្ឋាភិ​បាល​កម្ពុជា ដោយមានការ​គាំទ្រ​ពី​កម្ម​វិធីពង្រឹង​ក្របខណ្ឌសមាហរណកម្ម (EIF) និងអតីតកម្មវិធីក្រប​ខណ្ឌ​សមាហរ ណកម្ម (IF) ព្រមទាំង​ដៃគូអភិវឌ្ឍន៍ ។

​ ឯកឧត្តម ស៊ុន ចាន់ថុល មាន​ប្រសាសន៍​បន្តថា យុទ្ធសាស្រ្តនេះនឹងជួយយើងកៀរគរធន​ធានជំនួយ​ថ្មីៗបន្ថែមទៀត ដើម្បីដោះ​ស្រាយ​តម្រូវការ​កំណែទម្រង់ថ្មីៗ​នានា ដែល​យើង​ត្រូវ​អនុ​វត្តន៍ ហើយ​ដែលយើង​បាន​ប្តេជ្ញាចិត្ត​រួចហើយ​នោះ ពិសេស​ទៅ​ទៀតនោះ យុទ្ធ​សាស្រ្ត​ថ្មី​នេះ​នឹងជួយពង្រឹង​បន្ថែម​ទៀតនូវការ​ប្រកួត​ប្រជែង ក្នុង​វិស័យពាណិជ្ចកម្ម​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ចូលរួមចំណែក​ក្នុងការបង្កើត​ការងារថ្មី និង​ប្រសើរជាងមុន បង្កើន​ចំណូល និង​កាត់​បន្ថយ​ភាពក្រីក្រនៅកម្ពុជា។

លោក ​បណ្ឌិត រតនាកា អាឌីការី នាយកប្រតិបត្តិ​នៃកម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម (EIF) មាន​ប្រសាសន៍​ថា ការ​ប្រកាស​ជាផ្លូវ​ការនៃយុទ្ធសាស្រ្ត​សមាហរណកម្ម​ពាណិជ្ជកម្ម កម្ពុជា (២០១៤-២០១៨) នៅថ្ងៃ​នេះគឺ​ជានិម្មិតរូបនៃ​វឌ្ឍនភាព​ដ៏ធំធេង ដែល​កម្ពុជា​សម្រេច​បាន​នៅក្នុង​វិស័យ នៃការអភិវឌ្ឍ និង​សមាហរណកម្ម​ពាណិជ្ជកម្ម ។ វឌ្ឍន​ភាព​នេះបាន​ឆ្លុះ​បញ្ចាំង​យ៉ាងច្បាស់​អំពីសមត្ថភាព​របស់រាជរដ្ឋា​ ភិបាល ក្នុងការ​ដឹកនាំការ​ធ្វើ​បច្ចុប្បន្នភាព CTIS ការអធិ ប្បាយ​បា​នច្បាស់លាស់​អំពីផែ​នទី​បង្ហាញផ្លូវ អភិ​ក្រគ្រប់ដណ្តប់​លើវិស័យ​ពាណិជ្ជកម្ម និងការ ចាត់ចែង​រៀបចំចក្ខុវិស័យ​របស់ប្រទេស​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​ពាណិជ្ជកម្ម នៅថ្នាក់តំ បន់ ពិពិធកម្មសេដ្ឋកិច្ច និងការ​អភិវឌ្ឍជំនាញ៕

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...