Skip to main content

បទអត្ថាធិប្បាយ៖ តើ​អង្គ​ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ហ្ស៊ឺ​ណែវ​ជា​អ្វី?

អត្ថបទ សៅ សុភៈ
កាល​ពី​​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១៤ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​ទីក្រុង​ហ្ស៊ឺ​ណែវបាន​ចេញ​ផ្សាយ​នូវ​អត្ថ​បទ​​មួយ ដោយ​ស្នើ​សុំឱ្យ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ »។   ការ​ចុះ​ផ្សាយ​នេះ បាន​ ​ធ្វើ​​​ឲ្យ​មតិ​អ្នក​វិភាគ​​ជា​ច្រើន​យល់​​ថា អង្គ​ការ​នេះ បាន​វាយប្រហារ​មក​លើ​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ។

​អង្គ​ការនេះ​​​បាន​ផ្សាយ​ថា ការ​បង្រាប​ដោយ​កម្លាំង​សមត្ថកិច្ចរបស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​តវ៉ា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ គឺជា​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​ទម្រង់​

តើគោលដៅនៃការចេញផ្សាយអត្បទរបស់អង្គការ Human Rights Watch ខាងលើនេះមានបំណងយ៉ាងណា?

ណាក៏បានដឹងដែរថា ចាប់​តាំង​ពីមុនការបោះឆ្នោត​​ ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣ បក្ស​ប្រឆាំង  និងសង្គមស៊ីវីលរួមជាមួយសហជី ដែល​មាននិន្នាការប្រឆាំងនៅកម្ពុជាមួយចំនួនបានព្យាយាមទាញទម្លាក់ស្ថានភាពនយោបាយកម្ពុជា​​ដែលកំពុងតែមានស្ថេរភាព ឱ្យធ្លាក់ចូល​​​ក្នុងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដើម្បី​តែការបំពេញនូវមហិច្ឆតា​ច្បាមយកអំណាចក្រៅប្រព័ន្ធច្បាប់

តាម​រយៈយុទ្ធសាស្ត្រ​ថ្មី​ៗជា​បន្ត​បន្ទាប់​​ដូច​ជា​ ការ​​ធ្វើ​បាតុកម្ម​បែបអនាធិបតេយ្យ​គ្មាច្បាប់ទម្លាប់ ក្នុងចេតនាបំផុសបំផុលចលនា​បះបោ បង្កអសន្តិសុខ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធា​រណៈឯកជន និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈឯកជនគោលដៅផ្ដួល​រំលំរាជរដ្ឋាភិបាលតាមរូបភាព បដិវត្តន៍មហាជនបែបហិង្សា​កំរោល​ចូល

តើចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជាការអនុវត្តសិទ្ធិ​បញ្ចេញមតិ​ក្នុងសង្គមប្រជាធិបតេយ្យ?

រូបភាពហិង្សា រើសអើងជាតិសាសន៍ ក្នុងទម្រង់​នៃសកម្មភាពជាច្រើ​ន​បែប​ច្រើន​យ៉ាង​ រួម​មាន​ទាំង​​ហិង្សាលើ​សកម្មភាព ពាក្យ​សម្ដី សម្ភារៈ ដែលបានបង្កទ្បើងដោយគណបក្សសង្រ្គោះជាតិ និងសម្ព័ន្ធមិត្រទាំងអស់នេះ ត្រូវបាន​ប្រជាពល​រដ្ឋខ្មែរម្ចាស់​ឆ្នោត​ដ៏​ច្រើន​លើស​លប់ធុញ​ទ្រាន់ ដោយ​សារ​​ផលប៉ះពាល់ក្នុងការប្រកបរបរ​ប្រចាំថ្ងៃរបស់ពួក​គាត់​ រំខានដល់ដំណើរ​ការ​នៃ​ចង្វាក់លិតកម្ម​​លើអាជីវកម្មគ្រប់ប្រភេទ ស្ទើរ​តែទាំងស្រុង ត្តា​​ទាំងនេះជំរុញ​ឲ្យ​មានអស្ថេរភាពនយោបាយ អស្ថេរភាពសេដ្ឋកិច្ច និងឈានដល់ការបំផ្លាញកិត្យានុភាពជាតិកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋខ្មែរទូទៅបានថ្កោលទោលអំពីសកម្មភាពអស់ទាំងនេះរួចទៅហើយនោះ

ប៉ុន្តែអ្នកដែលនៅពីក្រោយទង្វើញុះញង់​អស់ទាំងនេះគេមិនដែលបានឃើញអង្គការសិទ្ធិ​មនុស្សអន្តរជាតិ​​ Human Rights Watch ​ ចេញសេចក្តីអំពាវនាវ​ឲ្យ​បញ្ឈប់អំពើហិង្សាទាំងនេះ ថ្កោលទោសម្តងណាចំពោះសកម្មភាពជ្រុលនិយម រើសអើងពូជសាសន៍ បំពានច្បាប់នោះទេ

តើ​ឯណា​ទៅ​យុត្តិធម៌ពិត​ប្រាកដសម្រាប់​សង្គ​មកម្ពុជា? នៅ​ពេល​ដែល​បក្ស​ប្រឆាំង​ប្រព្រឹត្តបំ​ពាន​ច្បាប់​ បែរជាអង្គការ​អន្តរជាតិ​ទាំង​នោះ​ស្ងាត់​ឱ្យជ្រាប មិន​មាន​ប្រតិកម្ម​ថ្កោល​ទោសណាមួយទេ​​ ប៉ុន្តែ​ នៅ​ពេល​ដែល​រាជ​រដ្ឋាភិបាល​អនុវត្ត​វិធាន​ការណ៍​ច្បាប់ ដើម្បី​ស្ថេរភាព​នយោបាយ និង​សន្តិសុខជាតិ​​ ហើយ​មាន​ផល​ប៉ះ​ពាល់​បន្តិចបន្តួច​ បែរជា​គេនាំ​គ្នា​ស្រែង​រំ​ពង​ឡើង​យ៉ាង​ទ្រហឹង​អើង​កង​។ តើ​ អង្គការ​អន្តរជាតិ​ទាំង​នោះ​ បាន​ និង​កំពុង​អនុវត្តស្តង់​ដារពីរ ស្តី​ពី​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​អ្វី​?

តើក្រុមដែលតំណាងដោយសម្លេងភាគតិចមានសិទ្ធិអុក​ឡុបង្កើតនូវភាពអនាធិបតេយ្យ ង្កអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ទើបហៅថា ជា​ការអនុវត្តសិទ្ធិ​មែន​?តើការបោសសម្អាតភាពអនាធិបតេយ្យដើម្បីផ្តល់ជូននូវការត្រលប់មក​​ប្រក្រតី​​ភាព​​នៃ​​បរិយាកាស​​សង្គមក្នុងប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងគោលដៅដើម្បីធានាសន្តិសុខ និងរក្សា​​សណ្តាប់​​ធ្នាប់សាធារណៈ ត្រូវបានចាត់ទុកថាជាការសម្លាប់សិទ្ធិសេរីភាព?

ការ​ចោទ​ប្រកាន់​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ លោក​ស្រី ​Juliette de Rivero​ នាយិកា​អង្គ​ការ​ Human Rights Watch​ ប្រចាំ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស និងលោក Bred Adams អំពី​ការ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​ជា​ចេត​នាមួល​បំ​ភ្លៃ​ការពិត​។

គួរ​ណាស់អ្នក​ទាំង​អស់​នោះ​សិក្សាឲ្យ​​បានច្បាស់អំពីរឿង​រ៉ាប្រវត្តិសាស្រ្ត ទំនៀមទំលាប់ ប្រពណីជាតិ ចំណេះដឹងកំរិតវប្បធម៌សង្គម ហើយក៏គួរ​តែត្រូវស្វែងយល់អំពីឫសគល់ ដើមចមនៃបរិបទនយោបាយកម្ពុជា​ ឲ្យ​បានច្បាស់មុននឹធ្វើការសន្និដ្ឋាន វិនិច្ឆ័ពីបញ្ហាដែលកើតមានទ្បើងក្នុងសង្គមកម្ពុជា

ជាង​នេះ​ទៅ​ទៀត លោក​ស្រី ​Juliette de Rivero រួមទាំង លោក Brad Adams គួដឹងឲ្យ​ច្បាស់ថា កម្ពុជាជារដ្ឋអធិបតេយ្យ មានឯករាជ្យភាព មានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ហើយទម្រង់នៃការគ្រប់គ្រងរដ្ឋរបស់រាជរដ្ឋាភិបាល តាម​បែប្រជា‑​ធិបតេយ្យសេរីពហុបក្ស ដែលក្នុងនោះរាជរដ្ឋាភិបាលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនឥតងាករេនៃគោលការណ៍សំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យ​​ដែលរួមមាន ប្រពន្ធ័ពហុបក្ស ការបោះឆ្នោតសេរីត្រឹមត្រូវ និង​ទៀទាត់ ការទទួលស្គាល់លទ្ធផលឆ្នោត ការចូលរួមរបស់ប្រជាពលរដ្ឋ ភាពស្មើគ្នា ការអត់​ឱខាងនយោបាយ ការទទួលខុសត្រូវ តម្លាភាព ការត្រួតពិនិត្យការរំលោភ​អំណាច ការ​ការពារសិទ្ធិមនុស្ស នីតិរដ្ឋ សេរីភាពសេដ្ឋកិច្ច។ ទាំង​អស់​នេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា កម្ពុជាជារដ្ឋស៊ីវីល័យ មានភាពចាស់ទុំខាងនយោបាយ ហើយរដ្ឋ​កម្ពុជា​ជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិខ្លួន​ឯង​ កម្ពុជា​ មិន​ស្ថិត​នៅ​ក្រោម​រណប​ និង​ការ​បង្គាប់​បញ្ជា​ពី​ប្រទេស​ណា​មួយ​ឡើយ។

ការប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត ការប្រើប្រាស់សិទ្ធិសេរីភាពហួសដ៏​ព្រំដែនរបស់​គណបក្ស​ប្រឆាំង​ និង​​ការស្រែកន្លឺ​នូវសម្លេងដដែលៗ ជុំវិញការចេញផ្សាយសេចក្តីថ្លែងការណ៍​ ដែលមិនផ្អែកលើការពិតម្តងណា ហើយមានចរិត​មួលពត៌មាន បំភ្លើស​សភាពការណ៍ បំ​ភ្លៃ​ការពិត បំពុលបរិយាកាសនយោបាយ​នៅ​កម្ពុជា វាបានក្លាយទៅជាទម្លាប់អស់ទៅហើយ ហើយក៏មានជាយូឆ្នាំ​ណាស់មកហើយដែរ ។ ​អង្គ​ការ​ Human Rights Watch មិនដែល​​មានបេះដូងបរិសុទ្ធក្នុងការផ្តល់យុត្តិធម៌ចំពោះរាជរដ្ឋាភិបាល ក្នុងការម្រើ​ប្រយោជន៍​កម្ពុជាម្តងណាឡើយ​ ក្រៅតែពីយុទ្ធនាការដើរ​សម្អុយ​​ពីកម្ពុជាលើឆាកអន្តរជាតិនោះ​​

សម្លេងនៃការ​សម្អុយ​​កេរ្ត៍​ឈ្មោះ​កម្ពុជា​ ត្រូវបានគេមើលឃើញថា ត្រូវ​បាន​​គណ​នយោបាយប្រឆាំង និងសង្គមស៊ីវី​មួយ​ចំ​នួន​ ​ យកមកបន្ទរ និង​ប្រើប្រាស់សម្រាប់​​វាយប្រហារ​​លើរារដ្ឋាភិបាល ដើម្បីជាការកេងចំណេញនយោបាយតែប៉ុណ្ណោះ

វាល្មមដល់ពេលអ្នកនយោបាយប្រឆាំង សង្គស៊ីវិល ដែល​តាំងខ្លួនជាបញ្ញវ័ន្ត បណ្ឌិនិងអានិជនបរទេសមួយចំនួនដែលភ្លេចខ្លួនជាខ្មែរ និង​ពោរ​ពេញ​ដោយ​​អំនួត និងមោទនភាព​ជា​បរទេសនិយម​នោះ បញ្ឈប់​នូវ​​ការ​លាបព៌ណ​មក​លើ​រាជ​រដ្ឋាភិបាល​ និង​គួរ​គប្បី​​ងាកមករួប​​រួមគ្នាគិត​​គូរអំពីផលប្រយោជន៍ជាតិ​វិញ ទើប​ខ្មែរបាន​សុខ​

បទពិសោធន៍​នៃ​វិបត្តិ​នយោបាយ​ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ រហូតដល់​សព្វថ្ងៃ​ បានបង្ហាញ​ច្បាស់​ណាស់​ថា ជម្លោះ​នយោបាយ ​គឺជា​ការខាតបង់​ធំធេងណាស់សម្រាប់ខ្មែរ តែ​ទីបំផុតអ្នកនយោបាយ​ខ្មែរ​ចៀស​មិនផុតពីការស្វែងរកដំណោះស្រាយនយោបាយដោយខ្លួនឯង និងអង្គុយ​ធ្វើការ​ជាមួយគ្នា​មិន​រួច​ឡើយ។ បើ​ជម្លោះ​សព្វថ្ងៃ​នៅតែ​បន្ត កម្ពុជា​នឹងត្រូវ​បែកបាក់​យ៉ាងធ្ងន់ធ្ងរ​ជាង​ពេល​ណាៗ​ទាំង​អស់ ហើយបរទេស​នឹឆ្លៀតយក​ឱកាសនេះលូដៃចូល បង្គាប់បញ្ជា ត្រួតត្រា ដាក់សម្ពាធនេះ សម្ពាធនោះកកូរកកាយផ្ទៃក្នុងកម្ពុជា ដូចដែលមេរៀនប្រវត្តិសាស្រ្តបានចរិតទុកជាច្រើនទសវត្សកន្លងមកនេះ។

បងប្អូន​ខ្មែរទាំងអស់ គួតែស្វែងយល់​ឲ្យ​បានច្បាស់ថា តើ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ប្រចាំ​នៅ​ហ្ស៊ឺ​ណែវ​ជា​នរណា? ការពិត​ វាជាអង្គការ​អន្តរជាតិដឹក​នាំ​ដោយ​បរទេស​ ។ ដូច្នេះ​បរ​ទេស​ មិន​អាច​ នឹង​ស្រឡាញ់​ខ្មែរជាង​ជាតិ​ជា​​ខ្មែរខ្លួន​ឯង​នោះ​ឡើយ​។


យ៉ាង​ណា​មិញ​លោក​ស្រី ​Juliette de Rivero នាយិកាអង្គការ ​Human Rights Watch និង លោក bred Adams  ពួក​គាត់​ទាំង​នេះជា​ជន​បរទេស​ និង​កំ​ពុង​រស់នៅ​​​ឯក្រៅ​​ប្រទេស​ គឺពួក​គាត់​មិន​មែន​ជា​អ្នក​សំ​រេច​ជោគ​វាសនារបស់​កម្ពុជា​ទេ។ ការ​ពិត​ គោលដៅ​នៃ​ការ​ចេញ​របាយការណ៍​របស់​ពួក​គាត់​ គឺ​គ្មាន​អ្វីក្រៅ​ពី ការ​​ធ្វើវិទ្ធស្សនានយោបាយនៅកម្ពុជា តែ​ប៉ុណ្ណោះ​ ។ តើ​អាចចាត់ទុក​ថា Human Rights Watch ជា​អង្គការ​ឯក​រាជ្យបាន​ដែរ​ឬ​ទេ?   

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...