Skip to main content

បទអត្ថាធិប្បាយ៖ អនាគតនឹងប្រាប់ថាតើ NCPO គោរពសេចក្តីថ្លៃថ្នូរបស់មនុស្សឬយ៉ាងណា


         ការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាព ភ័យខ្លាច និងការអស់សង្ឃឹមរបស់កម្មករចំណាកស្រុកកម្ពុជាដែលត្រូវបានបង្ខំឲ្យឆ្លងព្រំដែនត្រឡប់មក កម្ពុជាវិញ ដោយយោធាថៃ គឺជាការគួរឲ្យកោតសរសើរ និងសមនឹងទទួលបានការគោរពក្រៃលែង​។ ចូរយើង ញែកបញ្ហាទៅតាមនោះឲ្យបានច្បាស់លាស់។ ប្រការដែលថាពួកគេបានចូលទៅប្រទេសថៃដោយខុសច្បាប់ និង​ត្រូវ​បានជួលឲ្យធ្វើការដោយអាជីវកម្មថៃស្របច្បាប់ ក្នុងចំនួនរាប់ម៉ឺនរាប់សែននាក់ដើម្បីស្វែងរកឱកាស និងការសន្យារកប្រាក់ចំណូលច្រើនជាងពីរឬបីដងនៅក្នុងប្រទេសក្ពុជាដោយមិនគិតពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្សេងៗគឺជារឿងមួយ។ ម៉្យាងវិញទៀត ការបង្ខំឲ្យកម្មករចំណាកស្រុកព្រមទាំងក្រុមគ្រួសារ របស់ពួកគេរួមទាំងកូនតូចៗក្នុងចំនួនដ៏ច្រើនឲ្យឆ្លងព្រំដែនមកកាន់មាតុភូមិកំណើតរបស់ខ្លួនវិញ ដែលជា ស្ថានភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្ត ដែលនៅជាប់ព្រំដែនថៃ សឹងតែមិនអាចស្មានដល់ ត្រូវបានដោះស្រាយយ៉ាងសមស្របលើសពីការគិត និងការស្រមៃរបស់ជនមួយចំនួន និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេសនេះ គឺជារឿងមួយផ្សេងទៀត។ ទាហាន និងរថយន្តយោធា​​កម្ពុជាបានយកចិត្តទុកដាក់យ៉ាង ល្អលើកម្មករនិងក្រុមគ្រួសារ ដែលអស់កំលាំងហេវហត់ និងមានការភ័យខ្លាច និងបានជួយពួកគេឲ្យវិលត្រឡប់ទៅតាមខេត្តស្រុកកំណើតរបស់ខ្លួន។ អ្នកស្មគ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងក្រុម យុវជន បានខិតខំបំពេញការងារផ្តល់ទឹក និងស្បៀងអាហារឥតឈប់ឈរ។

ស្មារតីសាមគ្គីភាព និងការជ្រោមជ្រែងជួយគ្នាអស់ពីចិត្តពីថ្លើម គឺគប្បីត្រូវបានក្លាយជាគំរូមួយនៅ គ្រប់កាលៈទេសៈ និងមិនត្រឹមតែនៅពេលមានការធ្វើបាប និងធ្វើទុក្ខបុកម្នេញពីសំណាក់ជទេសដែល គ្មានចិត្តមេត្តា និងគ្មានសីលធម៌នោះទេ។  មានលទ្ធផលជាការពញ្ញាក់ស្មារតីមួយ​​ ដែលបានបង្ខំឲ្យមានការ លូកដៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួលឲ្យកម្មករ​​ចំណាកស្រុកទទួលបានឯកសារគ្រប់គ្រាន់ ដោយសឹងតែគ្មានការចំណាយអ្វីទាំងអស់ក្នុងការដាក់ពាក្យសុំលិខិតឆ្លងដែន និងរងចាំរយៈពេលតែម្ភៃថ្ងៃ ចាប់ពីថ្ងៃដាក់ពាក្យ។ គេសង្ឃឹមថាការិយាល័យផ្តល់លិខិតឆ្លងដែនតាមតំបន់នឹងស្ថិតនៅក្នុងការគិតគូររបស់ រាជរដ្ឋាភិបាលកម្ពុជា ព្រោះលំហូរដោយសេរីរបស់កម្មករអាចនឹងត្រូវបានឯកភាពគ្នា និងអនុវត្តនៅពេល សហគមនសេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតឡើង។

មានពេលវេលាមួយពេលដែលថៃបានអនុញ្ញាតឲ្យអន្តោប្រវេសនកម្ពុជារហូតដល់ ២០០.០០០ នាក់ ចូលប្រទេសថៃ និងធ្វើការខុសច្បាប់នៅក្នុងវិស័យកសិកម្ម និងសំណង់បន្ថែមលើចំនួនប្រមាណ ៤០០.០០០ នាក់ទៀត ដែលបានទទួលលិខិតអនុញ្ញាតឲ្យធ្វើការស្របច្បាប់ពីប្រទេសថៃនៅក្នុងចំណោមកម្មករចំណាក ស្រុកចំរុះសរុបជាង ២ លាននាក់ ដែលមានឯកសារ គ្រប់គ្រាន់កំពុងបំរើការងារនៅក្នុងប្រទេសថៃ។  កម្មករ កម្ពុជាចំណាកស្រុកខុសច្បាប់បាន ប្រឈមជាមួយគ្រោះថ្នាក់យ៉ាងធំដោយសង្ឃឹមថានឹងរកប្រាក់ចំណូល ដែលពួកគេគ្មានសង្ឃឹមអ្វីទាំងអស់ថានឹងរកបានគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួនដើម្បីទាញខ្លួនឲ្យងើប ចេញផុតពីភាពក្រីក្រ។ កម្មករចំណាកស្រុកជាច្រើនសង្ឃឹមថានឹងរកចំណូលបានល្មមដើម្បីទិញម៉ូតូជជុះ​មួយ គ្រឿងដែលខ្លួនអាចយក​​មករត់ម៉ូតូឌុបឬកែជាម៉ូតូទុកទុក ឬក៏អាចបានលើកផ្ទះសំរាប់រស់នៅពេលក្តៅ និង ពេលភ្លៀង ឬក៏អាចសន្សំប្រាក់ល្មមសំរាប់ឲ្យថ្លៃពេទ្យពេលកូន ឬឪពុកម្តាយចាស់ជរារបស់ខ្លួនមានជម្ងឺ។ មាន សាច់រឿងជាច្រើននិយាយអំពីការរំលោភបំពានពីសំណាក់ថៅកែរបស់ខ្លួនដែលមានសហគ្រាស និងជាម្ចាស់ អាជីវកម្មស្របច្បាប់។ សំរាប់កម្មករចំណាកស្រុកទាំងនេះ ជីវិតរបស់ពួកគេគឺជាការផ្សងព្រេងតាមវាសនា ឬក៏ ជាការដាក់បណ្តាសាពីអតីតជាតិ ដូចសុភាសិតខ្មែរបាននិយាយថា “ចុះទឹក​​ក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារប៉ូលស។” សំរាប់ពួកគេ ពួកគេគ្មានវិធីណាចាកចេញផុតពីភាពក្រីក្រ ដែល​​​អង្គការសហប្រជាជាតិ គ្រាន់តែកំណត់ “ភាពក្រីក្រសេដ្ឋកិច្ច” និងវាស់វែងជាសកលថាជាការរកប្រាក់ចំណូលតិចជាង ១,៥០ ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយថ្ងៃ ដែលមិនជាក់ស្តែង និងមិនសមហេតុផលសំរាប់ប្រជាជនក្រីក្រកម្ពុជា ដែលរស់នៅក្នុងសង្គមប្រមូលផ្តុំចង្អៀតចង្អល់មួយ ហើយអ្នកមាន និងអ្នកក្រឃើញគ្នារាល់ថ្ងៃ នៅតាមផ្លូវនៅក្នុងទីក្រុង នៅតាមភូមិ ហើយរូបភាពនៃអសមភាពធនចំណូល និងទ្រព្យធន ត្រូវបានសង្កេតឃើញយ៉ាងភ្ញាក់ផ្អើលពី សំណាក់អ្នកក្រ និងបានសម្ញែងយ៉ាងហ៊ឺហាពីសំណាក់អ្នកមាន។ មិនយូរមិនឆាប់នឹងមានរថយន្ត Rolls Royce រថយន្ត Porscheនិង រថយន្ត Lamborghini ធ្វើដំណើរនៅតាមដងផ្លូវដ៏ចង្អៀត និងកកកុញនៅក្នុង រាជធានីភ្នំពេញ។ រថយន្ត Four-Wheel drive និងរថយន្តប្រណីតនានា ត្រូវបានដាក់តាំងបង្ហាញពាសពេញ នៅក្នុងបន្ទប់កញ្ចក់តាំងរថយន្ត  និងនៅតាមទីតាំងលក់រថយន្តជាច្រើនទៅតាមតំរូវការ និងតំរូវចិត្តរបស់ បុគ្គលដែលមានជោគជ័យក្នុងអាជីវកម្ម និងអាជីពការងាររបស់ខ្លួន និងសំរាប់​​កូនចៅនៃគ្រួសារអ្នកមាន។ រយៈពេលមួយឆ្នាំពេញ ភ្លៀង ឬក្តៅ មន្ត្រីជាន់ខ្ពស់នានានៃរាជរដ្ឋាភិបាល និងមន្ត្រី​របស់​ខ្លួនមួយចំនួន ឬមួយ ភាគ​ធំ​បានធ្វើដំណើរទៅកាន់ខេត្ត ស្រុក ឃុំ​ ភូមិ នៅចុងសប្តាហ៍ «ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន» ឬ «ដើម្បី​​ពង្រឹង​មូល​ដ្ឋាន​»​។ ដោយសមហេតុផល ពួកគេត្រូវការយានយន្តដែលអាចទុក​ចិត្តបានសម្រាប់កម្ម​វិធីដ៏​មមា​ញឹក និងសុវត្ថិភាពរបស់ពួកគេ។ ដំណើរចុះមូលដ្ឋាន និងវត្តមានរបស់ពួកគេបូករួមនឹងសន្និសីទតាមវីដេអូ (video conference)  លិខិតផ្លូវការ បទបញ្ជា និងសេចក្តីណែនាំនានា និងផ្សេងៗទៀត បានផ្តល់ឱកាសឱ្យ ពួកគេ​ជួប ​ប្រាស័យ​ទាក់ទងផ្ទាល់ជាមួយប្រជាជនដែលពួកគេមានកាតព្វកិច្ចបំរើ។ នៅក្នុងរង្វង់ពីសូន្យទៅ ប៉ុន្មានរយគីឡូម៉ែត្រ ភ្នែករាប់ពាន់គូពី «មន្ត្រីមជ្ឈិម» បានឃើញការពិតនៃជីវិតរបស់ប្រជាជនដែលខ្លួនបំរើ វាយតម្លៃតម្រូវការប្រជាជន ដឹង​​អំពី​សុខទុក្ខប្រជាជន និងព្យាយាមយល់អំពីអារម្មណ៍ប្រជាជន ដែលធ្វើឱ្យអ្នក សិក្សាស្រាវជ្រាវ និងអ្នកវិភាគផ្នែក​សង្គម​ទៅជាមិនចាំបាច់។ ទ្រឹស្តីសេដ្ឋកិច្ចផ្អែក លើការផ្គត់ផ្គង់ក្នុងជំនាន់ Reagan (ក្នុងសហរដ្ឋអាមេរិក) មានទ្រឹស្តីដែលគ្រប​ដណ្តប់​ទស្សនៈសេដ្ឋកិច្ចដទៃទៀតទាំងអស់នៅពេល នោះគឺ៖ «ទឹកជោរឡើងខ្ពស់លើកទូកទាំងអស់ ទោះជា​ទូក​តូច​ក្តីធំក្តី» ដែលនេះអាចជាការពិតក្នុងប្រទេស កម្ពុជា ដែលមានន័យថាទោះជាប្រជាជនកម្ពុជាក្រីក្រក៏ដោយ ក៏អាច​រីក​រាយ​​ទទួលបាននូវផ្លូវថ្នល់ដ៏ល្អស្អាត សម្រាប់រថយន្ត Rolls-Royce, Porsche និង Lamborghini ផងដែរ។

         ថៃបានទទួលយកកម្មករចំណាកស្រុកកម្ពុជាខុសច្បាប់ដើម្បីធ្វើការក្នុងអាជីវកម្មស្របច្បាប់របស់ពួកគេ។ ប្រសិនបើមិនដូច្នេះទេ នេះប្រហែលអាចជាការជួញដូរមនុស្សជាប្រព័ន្ធ និងការកេងប្រវ័ញ្ចមនុស្សក្នុង កម្រិតដ៏ធំ ដែលបានបិទបាំងពីភ្នែកអាជ្ញាធរថៃតាំងពីច្រកព្រំដែនរហូតដល់កន្លែងដែលពលករទាំងនោះ ធ្វើការ។ អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ ថៃមានធំធេងណាស់ ប៉ុន្តែហានិភ័យរបស់កម្មករចំណាកស្រុក កម្ពុជាខុសច្បាប់ក៏មានការកើនឡើងដែរ។ ភាពមិនប្រាកដប្រជា នៅតែមានទំហំធំសម្រាប់ការកេងចំណេញ ដ៏សាហាវ និងគ្មានមនុស្សធម៌ ហើយគ្មានដែនកំណត់។ សម្រាប់ហេតុផលផ្ទាល់ខ្លួន ជាសេដ្ឋកិច្ច និងសង្គម កម្មករចំណាកស្រុកកម្ពុជាខុសច្បាប់ បានយល់ព្រមទទួលយក «ការកេងប្រវ័ញ្ចន៍ជាធម្មតា» ដែលផ្តល់នូវ ភាពរីករាយដល់ប្រជាជនថៃ និងស្ថាប័នអាជីវកម្មស្របច្បាប់ថៃមួយចំនួន។ កម្មករ ចំណាកស្រុកកម្ពុជាគ្មាន ជម្រើសទេ។ ពួកគេមិនមានមធ្យោបាយដោះស្រាយទេ។ ករណីមួយដូចដែលបានសរសេរ និងបោះពុម្ពផ្សាយ នៅក្នុងសារព័ត៌មាន The Nation ថា​៖​ សមាគមពាណិជ្ជកម្មតាមព្រំដែន កម្ពុជា-ថៃ និងសមាគមទេសចរណ៍ ខេត្ត Chanthaburi បានព្យាករណ៍ថាកម្មករកម្ពុជានឹងត្រឡប់ទៅប្រទេសថៃវិញ ក្នុងរយៈពេលប៉ុន្មានអាទិត្យ ទៀត ពីព្រោះប្រាក់ឈ្នួលនៅប្រទេសថៃយ៉ាងហោចណាស់ច្រើនជាងបីដងលើសប្រាក់ឈ្នួលក្នុងប្រទេស កម្ពុជា។

          មិនដល់មួយខែផង ចាប់តាំងពីរដ្ឋប្រហារដោយយោធាថៃថ្ងៃទី ២២ ខែ ឧសភា មក កម្មករចំណាក ស្រុកកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់ គឺជាគោលដៅនៃការបោសសំអាតជានយោបាយដោយរបប យោធារបស់ប្រទេសថៃ។ មានផែនការដែលត្រូវបានរៀបចំ រួចហើយគឺ៖

          (១) វាចាប់ផ្តើមដោយយុទ្ធនាការនយោបាយដោយនិយាយថា «ពលករខុសច្បាប់គឺជាការគម្រាម កំហែងដល់ប្រទេសថៃ» ដែលលុបចោលអស់រលីងនូវចំណុចល្អនៃអត្ថប្រយោជន៍សេដ្ឋកិច្ចដែលថៃទទួលបាន និងការសន្យាកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងថៃ និងកម្ពុជា។
          (២) បន្ទាប់មក មានរបាយការណ៍ ដែលមិនដឹងថាជាការពិត​ឬបង្កើតឡើងនោះ អំពីការសម្លាប់ និង ការវាយដំ មកលើកម្មករចំណាកស្រុកកម្ពុជាដោយកងកំលាំងប្រដាប់អាវុធថៃ ដែលជាប្រពៃណី និងល្បី ឈ្មោះត្រូវបានគេស្គាល់ថា កាច និងសាហាវហួសពីការស្មាននៅពេលចាត់ការមកលើប្រជាជនកម្ពុជា។ បញ្ហា នេះបង្កើតជាការភ័យខ្លាចយ៉ាងខ្លាំង ដែលបណ្តាលឱ្យមាន «ការចាកចេញដោយបង្ខំ» របស់កម្មករចំណាក ស្រុកកម្ពុជា។
          (៣) ព្រមជាមួយគ្នានេះដែរមាន ការរៀបចំនានាត្រូវបានធ្វើឡើងដោយក្រសួងការងារថៃ ដើម្បី បញ្ជូនកម្មករ ដែលមានឯកសារត្រឹមត្រូវពីក្នុងចំណោមកម្មករជាង២លាននាក់ ដើម្បីជំនួសកម្មករចំណាក ស្រុកកម្ពុជា។
          (៤) ហើយក្រោយមកទៀត មានការបិទបាំងមួយត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាដើម្បី សន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដើម្បីបំភាន់ និងបំភ្លៃមតិអន្តរជាតិអំពី «ការបង្ក្រាបនេះ» ដោយនិយាយថា «ការបង្ក្រាបនេះ មិនមានគោលដៅទៅលើកម្មករទេ ប៉ុន្តែសំដៅទៅលើការជួញដូរមនុស្ស ដើម្បីដាក់ទណ្ឌកម្ម ដល់ពពួកអ្នកដែលជួញដូរមនុស្ស និយោជក និងមន្ត្រីដែលទទួលបានផលប្រយោជន៍»។

          ដោយអយុត្តិធម៌និងជាការរើសអើងផង NCPO ចាត់ទុកពលករកម្ពុជាខុសច្បាប់ជាការគម្រាមកំហែង (សន្តិសុខជាតិ)ដល់ប្រទេសថៃ ហើយគឺមិនមែនជាអ្នកជួញដូរមនុស្សជនជាតិថៃ មិនមែននិយោជក និងមន្ត្រី ថៃ​ដែលទទួលបានផលប្រយោជន៍​​ ដូចដែលបានថ្លែងដោយ NCPO​ នោះទេ។ តាមការយល់ឃើញក្រោយ ព្រឹត្តិការណ៍ ប្រសិនបើ NCPO ផ្តោតគោលដៅបង្ក្រាបទៅលើជនជាតិថៃដែលងាយរងគ្រោះតិចជាង ហើយដែល ជាអ្នកប្រព្រឹត្តខុស តាមការប្រៀបធៀបជាមួយកម្មករកម្ពុជាខុសច្បាប់ដែលងាយរងគ្រោះបំផុតនោះ ដោយ NCPO ប្រកាសដោយស្មោះត្រង់ និងអនុវត្តន៍ការបង្ក្រាបទៅលើពពួកអ្នកដែលជួញដូរមនុស្ស និយោជក និង មន្ត្រីដែលទទួលបានផលប្រយោជន៍ នោះប្រហែលជាមិនអាចមាន «ការចាកចេញដោយបង្ខំ» នៃកម្មករចំណាក ស្រុកកម្ពុជាខុសច្បាប់មកកាន់ប្រទេសកម្ពុជាទេ។
ផែនការរបស់ NCPO អាក្រក់ខ្លាំងណាស់។ ផែនការនេះមានលក្ខណៈរើសអើងជាតិសាសន៍។ វាប្រឆាំង នឹងភាពស៊ីវិល័យ។ វាគ្មានមនុស្សធម៌។ ការលាក់បាំងនៃផែនការនេះ នឹងមិនអាចកុហកមតិអន្តរជាតិបានទេ។

          វាជាការត្រឹមត្រូវក្នុងលក្ខណៈមនុស្សជាតិសម្រាប់ NCPO ក្នុងការសម្តែងការសុំអភ័យទោសឱ្យបាន សមរម្យ និងឱ្យបានឆាប់ចំពោះកម្មករចំណាកស្រុកដែលកំពុងរងការឈឺចាប់ទាំងនោះ។ ការសងជំងឺចិត្ត គួរ តែជាជំហាន​បន្ទាប់​ដែលត្រូវធ្វើឡើងដោយ NCPO ។ ការខកខានមិនបានធ្វើដូច្នេះ គឺស្មើទៅនឹងការអាម៉ាស់មុខ ភាពកាចសាហាវ និងមិន​គិតអំពី​ភាពថ្លៃថ្នូរនៃមនុស្សជាតិឡើយ។

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា



Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...