Skip to main content

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញា​បត្រ​ជូន​ដល់​និស្សិត​ជ័យ​លាភី​៦៧៤៨​​នាក់ នៃ​សា​កល​វិទ្យាល័យ​ឯកទេស​នៃកម្ពុជា

និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ដែលបាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ពី​សាកល​វិទ្យាធិការឯកទេស នៃ​កម្ពុជា មកពីតាមគ្រប់​សាខា បណ្តា​ខេត្ត  ត្រូវបានប្រគល់សញ្ញាបត្រជូននៅ ព្រឹក ថ្ងៃទី ០៩ តុលានេះ ក្រោម​អធិ​បតី​ភាពដ៍ខ្ពង់ខ្ពស់ សម្តេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​មជ្ឈមណ្ឌល​ពិពរណ៍កោះ ពេជ្រ។ 


លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា​បាន បញ្ជាក់ថា និស្សិត​ជ័យ​លាភី​ទាំង​អស់​ដែល​បញ្ចប់​ការ​សិក្សា​ពីឆ្នាំ​២០១១-២០១២ ដល់ ឆ្នាំ ២០១៣-២០១៤ ប្រមាណ ៦.៧៤៨នាក់ ក្នុងនោះនារី ១.៦៩០នាក់ ទាំងនៅទីតាំង រាជធានីភ្នំពេញ និង​សាខា​តាម​បណ្តា​ខេត្ត​នានា រួមមានកំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត និងកំពត។ ក្នុងចំណោម​និស្សិត​ជ័យ​លាភីនេះ ក៍មាននិស្សិត ជ័យលាភីថ្នាក់បរិញ្ញាបត្រ ផែ្នកអាហារូបករណ៍ របស់សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធិ បណ្ឌិតចំនួន ២១១នាក់ ។ តាមលោក សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ឯកទេស​​នៃ​កម្ពុជា​បានឲ្យដឹងថា តាមលទ្ធផលនៃការធ្វើអង្កេតនិស្សិតជ័យ​លាភីបញ្ចប់ការសិក្សា អ្នកមាន​ការងារ​ធ្វើ ចំនួន ៨៦,៦% ក្នុងនោះថ្នាក់បរិញ្ញាបតរង ៧១,២% ថ្នាក់បរិញ្ញាបត្រចំនួន ៨៣,៤% ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ៨៩,១% និង​ថ្នាក់​បណ្ឌិតមានការងារធ្វើ ១០០%​។ គិតមកដល់ឆ្នាំសិក្សា ២០១៤-២០១៥ និស្សិតដែលកំពុងសិក្សានៅ​សាកល​វិទ្យា​ល័យឯកទេសនៃកម្ពុជា​ បាន​កើន​ដល់ ១៧០០នាក់ ហើយជ័យលាភីគ្រប់កំរិត ដែល​បញ្ចប់ការសិក្សា​ដោយជោគជ័យពីសាកលវិទ្យាល័យ​ឯកទេសត្រឹម​ឆ្នាំ​២០១៤ មាន​១៩.៧៥២នាក់ ក្នុងនោះនារី ៤.៤៨៩នាក់។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រសាសន៍ថា កម្ពុជាបានឆ្លង​កាត់​នូវការលំបាកជា​ច្រើន​ជា​មួយ​​​សង្គ្រាមជាច្រើនឆ្នាំ ប៉ុន្តែពេលនេះ  បានស្ថិតនៅក្នុង​ដំណាក់​កាល​ស្នើមុខស្នើ​មាត់​ជាមួយ​ប្រទេ​ស​​ដទៃ​​ហើយកម្ពុជា​មិនត្រឹមតែបានដោះ​ស្រាយ​បញ្ហារបស់ខ្លួនប៉ុណ្ណោះទេ កម្ពុជា​បាន​ចូលរួម​ចំណែក​ដោះ​ស្រាយ​បញ្ហាជាមួយ​ប្រទេសដទៃផងដែរ។ 

សម្តេចតេជោ បានគូសបញ្ជាក់​ពីសារៈសំខាន់​នៃការ​កែទំរង់ ដើម្បី​​ដើរឲ្យទាន់នូវតំរូវការ​នៃការ​អភិវឌ្ឍ​ប្រទេស ដោយ​មិនអាច​នៅស្កប់​ស្កល់​ស្ងៀម​បានទេ​ ដូច្នោះ​គ្រប់ស្ថាបន័របស់ជាតិ ក៍ដូចជាបុគ្គល​ម្នាក់​ជា​មន្ត្រីរាជការក្តី រឺធុរជនក្តី ក៍ត្រូវរួមចំណែក​ក្នុងការ​កែទំរង់ប្រទេសជាតិ ហើយ​គោល​ដៅនៃ​ការកែ​ទំរង​របស់យើង គឺដើម្បីរក្សាឲ្យបាននូវល្បឿននៃកំណើនសេដ្ឋកិច្ចរបស់យើង និងចិរភាពនៃ​ការ​អភិ​វឌ្ឍ គ្រប់ផ្នែក ពិសេស​ចំណង​ទាក់ទងកម្ពុជា ជាមួយសហគមន៍អន្តរជាតិកាន់តែធំឡើង ៗ តំបន់​ភាវូ​ប​កម្ម និងសាកលភាវូបនីយកម្មតំរូវឲ្យកម្ពុជា ត្រូវតែ​ជំរុញ​នូវការ​អភិវឌ្ឍ ក្នុងនោះធនធាន​មនុស្សជា​បញ្ហាដ៍​មាន​សារៈសំខាន់។


សម្តេចតេជោ នាយករដ្ឋមន្ត្រី បានពន្យល់ពីមូលហេតុដែលកម្ពុជា ត្រូវចូល ជាសមាជិករបស់អាស៊ាន ក្នុងនោះ​ដោយ​សារ​ចំនុច​ចំនួន​៤ដែល​ឲ្យ​កម្ពុជា​ត្រូវប្រឹងប្រែង ចូលក្នុងក្របខណ្ឌអាស៊ាន។ កត្តាទី១ គឺ​គោល​ការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា កត្តាទី២ ស្មារតីសហគមន៍ ដែលអាស៊ាន​ធ្វើការ​តាម​​កុង​សង់​ស៊ីស ដោយអត់មាន បែងចែកប្រទេសតូចប្រទេសធំ ប្រទេសមាន រឺក្រីក្រទេ ប៉ុន្តែ​ក្នុង​ចំណោមប្រទេស១០ ត្រូវ​មាន​កុងសង់​ស៊ីស​នឹង​គ្នា។ កត្តាទី ៣ គឺនៅត្រង់ថា កម្ពុជាបាន​ទទួល​ផល​ប្រយោជ​​ពីការ​កាត់​បន្ថយ​​គំលាត និងសមាហរណកម្មក្នុងក្របខណ្ឌអាស៊ាន។ តាំង​ពីការ​ចាប់ ផ្តើម​ចូលអាស៊ាន កម្ពុជាបាន​ទទួល​ផលប្រយោជន៍ជា​ច្រើន ពីបញ្ហានៃការអភិវឌ្ឍ​ប្រទេ​ស ក្នុងនោះរួមមាន​ការ​អភិវឌ្ឍធនធានមនុស្ស តាម​រយៈ​ការ​កាត់បន្ថយគំលាត​នេះដែរ និង​កត្តាទី៤ តួអង្គ​អាស៊ានជា​ច្រក​ចេញ​​ដ៍សំខាន់​ផ្នែកកាទូត​របស់​កម្ពុជា ទៅ​សហ​គមន៍អន្តរជាតិ។ 

សម្តេចតេជោ បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងព្រៀងច្បាប់ថវិកា ហើយនិងត្រូវឆ្លង​នៅ​អាទិត្យ​​ទី៤​ នៅខែតុលានេះ ។ ដោយ​មាន​ការ​ផ្តួច​ផ្តើម​គំនិតពីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​កាត់​​បន្ថយនៃអ្នកជាប់ពន្ធបៀវត្តន៍ ដែលមានប្រាក់ ខែពី ៨០ម៉ឺនចុះ លែង​ជាប់​ពន្ធ​ទៀតហើយ។ 
សម្តេច​តេជោ បញ្ជាក់ថា គ្រាន់តែប៉ុណ្ណឹង រដ្ឋត្រូវបាត់បង់ចំណូលរហូតដល់១០លានដុល្លារ ។ ប៉ុន្តែយ៉ាងណាក៍ដោយ​រាជរដ្ឋា​ភិបាល ​ធ្វើ​ដូច្នេះ​ដើម្បីមន្ត្រីរាជការ កម្មករ កម្មការនីរបស់យើង​មិន​ជាប់ពន្ធលើប្រាក់ បៀវត្តន៍នោះដែរ។ ប្រទេស​ណាក៍​ដោយ​ក៍មាន​ជាប់​ពន្ធ​បៀវត្តនោះដែរ ហើយម្សិល​ម៉ិញខ្ញុំបានចារឯកភាពលើចំនុចនេះហើយដើម្បីរៀបចំ ព្រោះច្បាប់ថវិការបស់យើង ត្រូវធ្វើនៅខែ​តុលានេះ ។


គួររំលឹកថា សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៤គឺមាន​ទំហំ​ទឹកប្រាក់​ចំនួន ១៣ លាន​លាន​រៀល ស្មើនឹង​​ជាង ៣.៤០០លាន​ដុល្លារ​អាមេរិក ដោយផ្តោតលើការ​យកចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍន៍​ធន​ធាន​​មនុ​ស្ស សង្គមកិច្ចសុខាភិ​បាល កសិកម្ម អ​ភ​វឌ្ឍន៍​ជនបទ ឧស្សាហកម្ម កសិក​ឧស្សាហកម្មនិង​ផ្តោតលើ​កិច្ច​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​ការពារ​បូរណៈភាព​ទឹកដីនិង​ការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារ​ចនា​សម្ព័​ន្ធ ដែល​​​ខូច​ខាតដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀងសរុប​ជា​ទឹកប្រាក់​ខូចខាត​ប្រមាណ​ជិត ១.០០០ លាន​ដុល្លារ​អាមេរិក៕ 

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...