Skip to main content

លោក សោម អូន៖ បាតុកម្ម​មិនមែន​ជាជម្រើស​ល្អ នៅក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករទេ

ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ​លោក សោម អូន នៅ​ថ្ងៃទី៧​ ខែតុលា ឆ្នាំ២០១៤​  បាន​លើក​ឡើងថា ​ការ​ធ្វើ​យុទ្ធនារបស់ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន ដែលមានចរិតដូចជា​បាតុកម្ម នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៤ ​ខាង​មុខ​ ដើម្បី​ទាម​ទារតំ​ឡើង​ប្រាក់ឈ្នួល​កម្មករសំរាប់ ឆ្នាំ ២០១៥​​នោះ គឺធ្វើ​ឡើង​ដើម្បីស្វែងរកប្រជាប្រិយភាពប៉ុណ្ណោះ ហើយការ​តវ៉ា​កន្លងមក​ ដែល​ក្រៅ​អំពី​យន្ដការ​នៃ​ការដោះ​ស្រាយ​​ផ្លូវច្បាប់​ គឺ​មិនដែល​ទទួល​បាន​ជោគជ័យម្តងណាឡើយ   

លោក សោម អូន​ បាន​បញ្ជាក់​ថា   ផ្ទុយទៅវិញ ការ​ធ្វើ​បាតុកម្ម​ ​មានតែ​ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោ​ជន៍​​របស់​កម្ម​ករ​ ដូចជា​ការខាតបង់ពេលវេលាធ្វើការ បាត់បង់​ប្រាក់​ឈ្នួល បាត់បង់​ការងារ ឬ​គ្រោះថ្នាក់​ដល់​ជីវិត និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃសង្វាក់ ផលិតកម្ម ព្រោះការបញ្ជាទិញតាមរោងចក្រនីមួយៗ អ្នកបញ្ជាទិញបានកំណត់យ៉ាងច្បាស់ អំពី ពេលវេលាផលិត ដូច្នេះបើកម្មករឈប់សំរាកមិនធ្វើការនោះ និងធ្វើឲ្យការផលិតទំនិញស្ទះ ហើយ​អ្នក​បញ្ជា​ទិញអាចលុបចោលការបញ្ជាទិញ នឹងអស់ជំនឿលើករោងចក្រមួយនោះ ហើយគាត់ អាចបង្វែរការបញ្ជាទិញទៅប្រទេសផ្សេង នៅពេលនោះកម្មករយើង និងបាត់បង់ការងារ ហើយ​មួយ​វិញទៀតវាអាចប៉ះពាល់ដល់សន្តិសុខជាតិ ព្រោះរាល់ពេលធ្វើយុទ្ធនាការ រឺបាតុកម្មម្តងៗ តែងតែមានក្រុមអ្នកនយោបាយ ឆ្លៀតឱកាសចូលរួមដែលច្រើនតែបង្កឲ្យមានអំពើហិង្សា ជាក់ស្តែងកន្លងមក គឺមានកម្មករមួយចំនួនបានរងរបួស និងខ្លះបានស្លាប់បាត់បង់ជីវិតជាដើម

លោក​ សោម អូន ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ គឺមានក្រុមសហជីពចំនួនប្រហែលជា ៥-៦ប៉ុណ្ណោះ ដែល​ដឹកនាំ​កម្មករ​ធ្វើយុទ្ធនាការ នៅទីលានប្រជាធិបតេយ្យ គោលបំណង គឺដើម្បីទាមទារដំឡើងប្រាក់ខែកម្មករសំរាប់ ឆ្នាំ២០១៥។

ចំពោះបញ្ហាប្រាក់ឈ្នួលកម្មករនេះ លោក សោម អូន បានលើកឡើងថា គឺមានយន្តការមួយដែលជាយន្តការផ្លូវច្បាប់ ដែលបង្កើតឡើង ដោយ​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈជាត្រីភាគី គឺមានតំណាងសហជីព តំណាងនិយោជក និងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែល​យើង​ហៅ​ថាគណៈកម្មការប្រឹក្សាការងារ។ តាមរយៈយន្តការនេះកន្លងមក យើងបានធ្វើការងារជោគជ័យជាច្រើន នៅក្នុងការពិភាក្សាដើម្បីរកច្រកចេញនៃការដំឡើងប្រាក់ឈ្នួលជូនកម្មករ។

លោក ​សោម អូន បាន​បញ្ជាក់​ដែរ​ថា តាមរយៈសិក្ខាសាលា​ធំ​ មួយរបស់​អង្គការ​ពលកម្ម​អន្តរជាតិ​អាយ​ឡូ កាលពី​ថ្ងៃ​ទី​២៤-២៥ ខែ​មេសា​កន្លង​ទៅ​ បាន​សម្រេច​យក​គោល​ការណ៍​មួយ​ចំនួន​សម្រាប់​ការដំឡើង​ប្រាក់​ឈ្នួល​គឺ​ទី​១- ​ដំឡើង​ទៅ​តាម​កំណើន​សេដ្ឋកិច្ច ទី​២-​យោង​ទៅតាម​គោលការណ៍​ឈ្នះ​ឈ្នះ គឺឈ្នះទាំងខាងនិយោជក និងឈ្នះទាំងខាងកម្មករ និង​ទី​៣-​យើង​ប្រើ​ប្រព័ន្ធ​២​គឺ​ប្រសិន​បើ​​ពិភាក្សា​​ដំឡើង​ប្រាក់​ឈ្នួល​ គឺ​យក​ការសម្រេច​ជា​ឯកច្ឆន្ទ ហើយ​ប្រសិនបើ​មិន​ឯកភាពគ្នា​ទេ​ គឺ​ប្រើការ​បោះឆ្នោត​ជា​សម្ងាត់ ហើយ​លក្ខណៈ​នៃ​ការពិភាក្សា​ប្រាក់​ឈ្នួល​នេះ យើងពឹង​ផ្អែកទៅលើ​ទិន្នន័យ​នៃ​ក្រសួងផែនការ​ និង​លទ្ធភាព​នៃ​ការប្រកួតប្រជែង​អំពី​ទីផ្សារការងារ និងកម្រិត​ជំនាញ​នៃ​កម្មករ​នៅក្នុង​វិស័យ​នោះ ជាពិសេស​គិតគូរ​ទៅលើ​គ្រួសារ​ និង​អតិផរណា​នៅក្នុងប្រទេស​កម្ពុជា​។ លោក​បញ្ជាក់ថា ការចរចា​មកដល់ពេលនេះ​រវាង​សហជីព​ នឹង​និយោជក​គឺ​ខាង​និយោជក​បាន​ដំឡើង​១០​ដុល្លារ​បន្ថែម​ ហើយ​សហជីព​បាន​ចុះ​ពី​១៧៧​មក​ត្រឹម​១៥០​ ដូច្នេះ​នេះ​ជា​តួលេខ​នៃ​ការ​ចរចា​គ្នា​ចុងក្រោយ ប៉ុន្ដែ​តួលេខ​នេះ​នៅ​មិនទាន់​ឯកភាពគ្នា​នៅឡើយ​ទេ ការ​​ចរចា​និងបន្តរហូតដល់ ខែវិច្ឆិកា ​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ភាគី​ទាំងសងខាង​ជជែក​គ្នា​ឲ្យ​បាន​ច្រើន​ក្នុង​ការដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​ដល់កម្មក​រ​នេះ។ លោក​ សោម អូន​ បាន​បន្ថែម​ថា ជាផែនការតាមរយៈការចរចានេះ បានឯកភាពគ្នា ឲ្យអនុវត្តប្រាក់ឈ្នួលជូនកម្មករ ចាប់ពីថ្ងៃ ទី១ ខែ មករា ឆ្នាំ២០១៥ខាងមុខនេះ។

ជារួម លោក សោម អូន បានចាត់ទុកថា យុទ្ធនាការ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ គឺធ្វើឡើងដើម្បីប្រជាប្រិយភាព ដែលនេះជាទម្លាប់សំរាប់សហជីពនៅស្រុកខ្មែរយើងទៅហើយ នៅពេលណាមានការជជែកពីបញ្ហាប្រាក់ឈ្នួល តែងតែមានក្រុមផ្សេងៗ ធ្វើសកម្មភាពដើម្បីដណ្តើមនូវប្រជាប្រិយភាព ប៉ុន្តែបើយើងគិតទៅ គឺមានចំនួនតិចតួចប៉ុណ្ណោះ ព្រោះថាសហជីពបច្ចុប្បន្នគឺមានប្រហែលជាជិត៩០ ហើយសហព័ន្ធដែលចូលរួមធ្វើយុទ្ធនាការនោះ មានប្រហែលជា ៥-៦ទេ ក្រៅពីនេះ គឺពួកគេបានចូលរួមគាំទ្រការចរចាយន្តការត្រីភាគី និងកំពុងរង់ចាំស្តាប់លទ្ធផល។
ទោះជាយ៉ាងណា លោក សោម អូន បានសង្គត់ធ្ងន់ថា ជាបទពិសោធន៍កន្លងមក ការចូលរួមពីបងប្អូនកម្មករយើង គឺមិនមានច្រើនទេ ជាឧទាហរណ៍ បើគម្រោង២០០០, ៣០០០នាក់ ប៉ុន្តែពេលមក គឺបានតែ ២០០-៣០០នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ កម្មករគាត់យល់ដឹងច្រើន ព្រោះកន្លងមកក្រុមសហជីពមួយចំនួន តែងតែនាំគាត់ទៅធ្វើបាតុកម្ម រឺយុទ្ធនាការផ្សេងៗ ប៉ុន្តែចុងបញ្ចប់អត់បានលទ្ធផលអ្វីទាំងអស់។

លោក សោម អូន បាន​វាយ​តម្លៃថា ការធ្វើយុទ្ធនាការនៅថ្ងៃទី ១២ ខាងមុខនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែកម្មករយើងមានសិទ្ធិពិចារណាថា គាត់គួរចូលរួម ឬមិនចូលរួម ហើយជាគោលការណ៍​លោកគិតថា កម្មករយើងគាត់អត់ចង់ចូលរួមទេ ព្រោះគាត់យល់ថា ម្នាក់ៗកំពុងតែចាំស្តាប់លទ្ធផលរបស់ គណៈកម្មការប្រឹក្សាការងារ។

អត្ថបទៈ ច័ន្ទ ទេវី

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...