Skip to main content

ហេតុអ្វីព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត? សាកល្បងពិចារណាតាមបែបបុរាណវិទ្យា និងតារាសាស្ត្រ


តាមការព្យាករណ៍ទុក នៅព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នាវេលាប្រមាណចាប់ម៉ោង៥ទៅ៦ភ្លឺ យើងនឹងឃើញព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃអង្គរវត្ត។ ហេតុការណ៍នេះតែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើជាព្រឹត្តការណ៍មានពាក់ព័ន្ធអ្វីនឹងសំណង់ស្ថាបត្យកម្មអង្គរវត្ត?

តទៅនេះ គឺជាការពិចារណាដោយផ្អែកទៅលើចំណេះផ្នែកបុរាណវិទ្យា និងតារាសាស្ត្រដែលពន្យល់ដោយលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា។ ជាដំបូង លោក អ៊ឹម សុខរិទ្ធីពន្យល់ថា ចំណេះដឹងដែលសិក្សាអំពីព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។

ដើម្បីយល់ពីរឿងនេះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ជាដំបូងគេត្រូវសិក្សាពីទម្រង់នៃចក្រវាឡទូទៅ ហើយធៀបនឹងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត។ អ្នកប្រាជ្ញបុរាណ បានរៀបចំអង្គរវត្តស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាទ្ប នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រនិងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាទ្បជាដើម។ បើយើងយកចំណុចក្រោយនេះមកពិចារណា តាមរយៈក្បួនតារាសាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាឡ ដែលមានបែងចែកជា៤យុគបន្តបន្ទាប់គ្នា។ យុគគឺជាវដ្តសង្សារនៃចក្រវាឡទាក់ទងនឹងការកើត វិវត្តន៍និងបាត់បង់ទៅវិញ។ ចន្លោះនៃយុគនីមួយៗមានអន្តរកាលមួយ ទើបកើតជាយុគថ្មីមួយទៀត។

មួយវដ្តនៃចក្រវាឡមាន៤យុគ ដែលស្មើនឹង៤,៣២០,០០០ឆ្នាំមនុស្សនៅលើផែនដី ស្មើនឹង១២,០០០ឆ្នាំទិព្យប្រើនៅលើឋានសួគ៌ (១ឆ្នាំទិព្យឬសួគ៌ស្មើនឹង៣៦០ឆ្នាំមនុស្សនៅលើផែនដី)។ មួយ  វដ្តនៃយុគនេះហៅថាមហាយុគ១។ រយៈពេល២,០០០មហាយុគស្មើនឹងកល្ប១ ហើយស្មើនឹង១យប់១ថ្ងៃរបស់ព្រះព្រហ្ម ដែលត្រូវស្មើនឹង៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។
   មហាយុគចែកជា៤យុគតូចៗ ដូចមានខាងក្រោម៖
១) ក្រឹត្យយុគ (យុគមាស) មានអាយុកាល១,៧២៨,០០០ឆ្នាំមនុស្ស ស្មើនឹង៤,៨០០ឆ្នាំទិព្យ។ នាយុគនេះ មនុស្សលោកមានអាយុវែងៗនិងមានសេចក្តីសុខបរិបូរណ៍។
២) ត្រេតយុគ (យុគប្រាក់) មានអាយុកាល ១,២៩៦,០០០ឆ្នាំមនុស្ស ស្មើនឹង  ៣៦០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះមានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន
៣) ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល៨៦៤,០០០ឆ្នាំមនុស្ស ស្មើនឹង២,៤០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខមធ្យម
៤) កលិយុគ (យុគប្រកបដោយទោស ប្រកបដោយជម្លោះ) មានអាយុកាល៤៣២,០០០ឆ្នាំមនុស្ស ស្មើនឹង១,២០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច។  យុគនេះបានចាប់ផ្តើមហើយ តាំងពីឆ្នាំ៣,១០៣មុនគ.ស.។

ទន្ទឹមនឹងនេះ តាមក្បួនតារាសាស្ត្រឥណ្ឌា គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះច័ន្ទនិងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិនិងសុរិយគតិ។ ក្នុងដំណើរមួយគោចររបស់ព្រះអាទិត្យនេះ មួយឆ្នាំត្រូវបែងចែកជា២ដំណើរគឺចំនួន១៨៩ថ្ងៃ និងចំនួន១៧៦ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទងនឹងវដ្តសង្សាររបស់ចក្រវាទ្ប នោះតួលេខនៃអាយុកាលរបស់យុគនីមួយៗ ទាក់ទងទៅនឹងទំហំប្រវែងនៃរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។

លោក អ៊ឹម សុខរិទ្ធី ពន្យល់តាមរយៈលទ្ធផលនៃស្រាវជ្រាវនោះ ថាខ្នាតដែលស្ថាបត្យករនិងវិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែងរបស់ហត្ថមិនដូចគ្នាទាំងអស់តាមជំនាន់រាជការនីមួយៗទេ។ ពោលគឺ សម័យអង្គរវត្ត រាជការប្រើខ្នាតរបស់ហត្ថមានប្រវែងស្មើ០,៤៣៦ម៉ែត្រ។ តាមខ្នាតនេះ យើងអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត ដូច្នេះ៖
១) ចម្ងាយស្ពានហាលឆ្លងកសិន្ធុនៅមុខអង្គរវត្តមានប្រវែង៤៣៩,៧៨ហត្ថ
២) ចម្ងាយរានហាលចាប់ពីគុកតារាជ្យដល់ថែវទី២ប្រវែង៨៦៧,០៣ហត្ថ
៣) ចម្ងាយពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្តប្រវែង១២៩៦,០៧ហត្ថ
៤) ចម្ងាយពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្តប្រវែង១៧៣៤,៤១ហត្ថ
៥) រចនាសម្ព័ន្ធនៅជាន់បាកាន្តដែលមានប្រាង្គប្រាំសាងទ្បើងកាត់កែងគ្នា ដែលមានប្រវែងលិច-កើតចំនួន១៨៩ហត្ថ និងជើងត្បូងប្រវែង១៧៦,៣៧ហត្ថ។ បើបូកចំនួនទាំងពីរ គឺសរុបបានចំនួន៣៦៥,៣៧ហត្ថ។

បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះដោយចេតនា ដែលជាទំនៀមរបស់ជាងចេញ និងការបំពេញបង្គ្រប់ព្រមទាំងកាត់ចំនួនសេសសល់ចេញ តម្រូវឲ្យចំចំនួនគត់មកវិញ នោះយើងនឹងអាចយល់បានអំពីទំនាក់ទំនងនៃប្រវែងរចនាសម្ព័ន្ធសំខាន់របស់អង្គរវត្ត ទៅនឹងអាយុកាលរបស់យុគនៃវដ្តសង្សារបស់ចក្រវាឡ
ទំនាក់ទំនងនោះ អាចសង្ខេបមកដូច្នេះ៖
១) ចម្ងាយដំណើរលើស្ពានហាល អាចប្រមាណនឹងអាយុកាលរបស់កលិកយុគ ដែលមានរយៈពេល៤៣២,០០០ឆ្នាំ
២) ចម្ងាយដំណើរពីគុកតារាជ្យដល់ថែវទី២ អាចប្រមាណនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល៨៦៤,០០០ឆ្នាំ
៣) ចម្ងាយដំណើរពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល១,២៩៦,០០០ឆ្នាំ
៤) ចម្ងាយដំណើរពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ក្រឹត្យយុគ ដែលមានរយៈពេល១,៧២៨,០០០ឆ្នាំ
៥) រីឯប្រវែងនៅជាន់បាកាន្តដែលមានសំណង់កាត់កែងគ្នា សរុបគឺ៣៦៥ហត្ថ ដែលរោងទងកាត់កែងលិច-កើតមាន១៨៩ហត្ថ និងរោងទងជើង-ត្បូងមាន១៧៦ហត្ថ នោះវាត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្រ្តចែកជាពីរដំណើរគឺ១៨៩ថ្ងៃនិង១៧៦ថ្ងៃ។
តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នេះ? ហើយមានពាក់ព័ន្ធនឹងអង្គរវត្ត?
លោក អ៊ឹម សុខរិទ្ធីពន្យល់តាមក្បួនតារាសាស្រ្តថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ។ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះគឺ នៅពេលដែលព្រះអាទិត្យគោចរបាន១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ឬ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ឬ២២ ខែកញ្ញា។ តាមក្បួនតារាសាស្រ្តសម័យទំនើប ហៅបាតុភូតនេះថា Equinox (មកពីភាសាទ្បាតាំង aequus មានន័យថាស្មើ និង nox គឺរាត្រី) ដែលមានគេប្រែសម្រួលជាភាសាជាតិថា «សមរាត្រី»។ យើងក៏អាចសម្គាល់បានអំពីបាតុភូតនេះបានដែរ។ បើយើងឈរបែរមុខទៅកើតត្រង់ ក្នុងវេលាណាដែលមានព្រះអាទិត្យរះទ្បើងចំពីមុខយើងត្រង់ បន្ទាប់មកទៀតរះទ្បើងត្រង់ចំកណ្តាលក្បាលយើង ហើយធ្វើឲ្យស្រមោលនិងតួខ្លួនត្រួតស៊ីគ្នា។


ដោយគន់គូរតាមក្បួនតារាសាស្ត្រនិងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង ដោយយកប្រាង្គកណ្តាលនៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃនិងបន្ត១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង។ តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាលនៃអង្គរវត្ត២ដងក្នុងមួយឆ្នាំជាទៀងទាត់។

សមរាត្រីជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង២និង២១នាទីម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង៩និង២១នាទី។ ប៉ុន្តែព្រឹត្តការណ៍នៃព្រះអាទិត្យរះទ្បើងតាមនិងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើងនៃព្រះអាទិត្យតាមនិងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យឬជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕

Popular posts from this blog

ប្រវត្តិរបស់មហាក្សត្រីអង្គមុី ឬអង្គមិញ ដែលយួនលើកបន្តប់ជាមហាក្សត្រីខ្មែរទី៩៧

ព្រះមហាក្សត្រីអង្គមីុ ឬ អង្គមេញ ទ្រង់ជាមហាក្សត្រីខ្មែរទី៩៧ នៃរាជាណាចក្រខ្មែរឧដុង្គ ទ្រង់គឺជាអ្នកមានអំណាចម្នាក់នៅក្នុងចំនោមស្ត្រីបីនាក់នៅសម័យនោះដែរ។ ព្រះនាងត្រូវបានវៀតណាមលើកឲ្យក្លាយជាព្រះមហាក្សត្រីខ្មែរ នៅក្នុងអំឡុងពេលដែលក្រុងកម្ពជាមានសង្រ្គាមជាមួយសៀម។ ព្រះនាង គឺជាសែលោហិតរាជវង្សនរោត្តម មិនតែប៉ុណ្ណោះទេទ្រង់មានឥសរយស្សជា សម្តេចសិល្បៈករប្រចាំក្រុងកម្ពុជានាសម័យនោះ ព្រះអង្គឡើងគ្រោងរាជចាប់ពីឆ្នាំ (១៨៣៥-១៨៤១) ព្រះអង្គសោយរាជ្យបានរយៈពេល៦ឆ្នាំ។ ព្រះអង្គឡើងសោយរាជ្យបន្តពីព្រះបាទឧទ័យរាជា (ព្រះ បាទឧទ័យរាជា ជាទទៅនៅសម័យនោះគេហៅព្រអង្គថាអង្គច័ន្ទ) ទ្រង់ឡើងសោយរាជ្យបន្តពីបិតារបស់ព្រះអង្គ គឺព្រះអង្គអេង។ នៅរាជសម័យបន្ទាប់ពីព្រះមហាក្សត្រីអង្គមុី គឺព្រះបាទហរិរះរាមាឥសារាធិបតី ដែលយើងស្គាល់គ្រប់គ្នាគឺ ព្រះបាទអង្គឌួង ព្រះអង្គប្រសូត្រនៅឆ្នាំ១៧៩៦ ហើយសោយទីវង្គត់ នៅខែតុលា ឆ្នាំ ១៨៦០ ក្នុងព្រះជន ៦៤ព្រះវវស្សា ព្រះអង្គគឺជាក្សត្រមួយអង្គដែលបានសង្រ្គោះកម្ពុជាពីកន្តាប់ដៃសៀមនឹងវៀតណាម។ ព្រះអង្គឡើងសោយរាជចាប់ពីឆ្នាំ ១៨៤៧ ដល់ ១៨៦០។  ព្រះមហាក្សត្រីអង្គមីុ សោយទិវង្គត់នៅ ក្នុងខែធ្នូ ឆ្នាំ១៨៧៤ ក្នុងព្រះជន្មាយុ ៥៩ ព្រះវវស្សា ក្ន...

សារ​លិខិត​រំលែក​ទុក្ខ​របស់ ឯកឧត្តម Kim Sung-Hwan រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារ​ណ​រដ្ឋកូរ៉េ ជូន សមេ្តច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រកម្ពុជា

Cambodia and Japan commit to preserve heritage site as oil and gas exploration begins in Preah Vihear

PHNOM PENH, Jan. 30, 2012 – The Japanese Oil, Gas and Metals National Corporation (JOGMEC) agreed with Cambodian Deputy Prime Minister Dr. Sok An in a meeting on Monday that the historic temples of Preah Vihear province must be protected and conserved. H.E. Dr. Sok An, Minister in Charge of the Office of the Council of Ministers, told Akira Suzuki, Executive Director and member of the Board of JOGMEC, that there are more than 200 historic sites in the province, including the Temple of Preah Vihear. Dr. Sok An said that it is very important that such cultural heritage be cared for so as to attract more tourists to the area. Already there are 2,000 tourists per day visiting Preah Vihear province. The province is also rich in mineral resources and fertile land for agriculture, he said. The area is also a home of an endangered bird that is attractive to tourists. “If we can discover oil and gas, that is a very good asset for Preah Vihear province and for Cambodia as a w...

រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃការគ្រប់គ្រងប្រទេស

ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុក​ឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖ * សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស) 1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១) 2. កៅណ្ឌិន្យ(៦៨) 3. មិនស្គាល់ព្រះនាម (សតវត្សទី២) 4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២) 5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣) 6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥) 7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥) 8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០) 9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧) 10. មិនស្គាល់ព្រះនាម(សតវត្សទី៣ ) 11. មិនស្គាល់ព្រះនាមចិនហៅតៀនជូ ចាន់តាន(សតវត្សទី៤) 12. មិនស្គាល់ព្រះនាម(សតវត្សទី៤ ) 13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ( ? ៤៣៤) 14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥) 15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល 17. កៅណ្ឌិន្យ...

Cambodia and Malaysia look to further cooperation in agriculture, tourism and education sectors

PHNOM PENH, February 20, 2014  – Cambodian Deputy Prime Minister Sok An and Malaysian Deputy Prime Minister shared views on Thursday that both countries can tap mutual benefits and complement each other. Malaysian Deputy Prime Minister and Minister of Education Tan Sri Muhyiddin informed H.E. Sok An that, “Malaysia is good at rubber plantations, palm oil, and technology and the key is how best to work with Cambodia.” He said that Malaysian companies are interested in investing in processing rubber resin and can make good furniture from old rubber trees in Cambodia. Malaysian state run companies can also explore energy, generation, hydro-power plants and infrastructures such as roads in Cambodia. “We need feasibility studies first before the next steps can be taken. We can provide resources under the plan of privatization,” H.E. Tan Sri Muhyiddin said in the meeting. In response, H.E. Dr. Sok An, also Minister in charge of the Office of the Council of Minist...