ឯកឧត្តម គួច ចំរើន ស្នើដល់អ្នកបញ្ចេញមតិយោបល់ពីបញ្ហាព្រំដែនស្វែងយល់ការពិតឱ្យបានច្បាស់ដើម្បីកុំឱ្យប៉ះពាល់ដល់ទឹកចិត្តអ្នកដែលការពារទឹកដីពិតប្រាកដ
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានស្នើសុំដោយទទូចដល់អ្នកដែលបញ្ចេញមតិយោបល់ពីបញ្ហាព្រំដែន ត្រូវតែស្វែងយល់ការពិតឱ្យបានច្បាស់សិនមុននឹងនិយាយដើម្បីកុំឱ្យប៉ះពាល់ដល់ទឹកចិត្តអ្នកដែលការពារទឹកដីពិតប្រាកដ។ ឯកឧត្តម ថ្លែងបែបនេះ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តប៉ាកណាម ស្ថិតនៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា ការបញ្ចេញមតិយោបល់ដែលខ្វះការពិចារណា និងគ្មានការពិតទៅលើបញ្ហាព្រំដែន បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងការខិតខំប្រឹងប្រែងបំពេញការងារដើម្បីផលប្រយោជន៍ជាតិនិងទឹកដីពិតប្រាកដ។
ឯកឧត្តម គួច ចំរើន ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានជម្នះពុះពារគ្រប់ឧបសគ្គក្នុងការល្បាតការពារព្រំដែនកន្លងមក ដែលបង្ហាញពីស្មារតីស្នេហាជាតិ ស្រឡាញ់ជាតិ របស់កងកម្លាំងការពារព្រំដែនដើម្បីការពារបូរណភាពទឺកដី និងការពារអំពើល្មើសនានាផងដែរ៕




