ឯកឧត្តម កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ
និងជាប្រធានក្រុមប្រឹក្សាកាយរិទ្ធិជាតិកម្ពុជាខេត្តកំពង់ស្ពឺ
បានថ្លែងចាត់ទុកការបំពាក់កន្សែងជូននវកាយរិទ្ធិនាពេលនេះ
ពិតជាបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវវ័យអំពីការងារ
សីលធម៌សង្គម ដែលតម្រូវឲ្យយុវវ័យជំនាន់ក្រោយក្លាយទៅជាកូនល្អ
សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម
ដែលជាយុវជនពោពេញដោយចំណេះដឹង ចំណេះធ្វើ មានសីលធម៌រស់នៅល្អ
និងចេះរួមរស់ជាមួយគ្នា ដោយសុខដុមរមនា
ក្នុងសង្គមជាតិទាំងមូលឲ្យកាន់តែល្អប្រសើរ
រួមចំណែកក្នុងការកសាងធនធានមនុស្សតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម កង ហ៊ាង បាន
ឲ្យដឹងថា ការកសាងយុវជនកាយរិទ្ធិក្នុងឆ្នាំ ២០១២
ដែលត្រូវបំពាក់កន្សែងនាពេលនេះមានចំនួន ៣២២៦ នាក់ ក្នុងនោះស្រី
១៦៧១ នាក់។ បើគិតសរុបពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០១២
កាយរិទ្ធិជាតិកម្ពុជា ខេត្តកំពង់ស្ពឺមានចំនួន ៦៥៧៦ នាក់
ក្នុងនោះស្រី ៣៣៤៣ នាក់។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ថា
ដោយអនុវត្តតាមស្មារតីនៃមហាសន្និបាតលើកទី២
និងផែនការយុទ្ធសាស្រ្តឆ្នាំ ២០១០-២០២០ របស់កាយរិទ្ធិជាតិកម្ពុជា
កាយរិទ្ធិជាតិកម្ពុជារាជធានីខេត្ត
បានជម្រុញយ៉ាងខ្លាំងក្លានូវការពង្រីកកម្លាំងកាយរិទ្ធិប្អូន
និងកាយរិទ្ធិរៀមច្បងនៅតាមគ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស
ដែលធ្វើឲ្យយុវជនទទួលស្គាល់ច្បាស់ថា
ការអប់រំតាមរយៈចលនាកាយរិទ្ធិ គឺពិតជាមានសារៈសំខាន់
និងមិនអាចខ្វះបាន ដែលផ្តល់នូវសក្កានុពលពេញលេញខាងផ្លូវកាយ
ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអវេគ
និងធ្វើឲ្យយុវជនបានអភិវឌ្ឍន៍ខ្លួន ប្រកបដោយឆន្ទៈ វិរយ
ជាទីបញ្ចប់ជាមួយនឹងការផ្តល់អនុសាសន៍ណែនាំ ដើម្បីពង្រីក និងពង្រឹងចលនាកាយរិទ្ធិ ឯកឧត្តមបណ្ឌិត សុខ អាន ក៏
បានផ្តល់នូវថវិកាដែលទទួលបានពីសប្បុរសជននានា
សម្រាប់ជួយពង្រឹងចលនាកាយរិទ្ធិជាតិកម្ពុជាខេត្តកំពង់ស្ពឺផងដែរ
៕